Monday, February 27, 2017

លោក ត្រាំ បាន​ចំអក​ដល់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ

លោក Tom Perez ប្រធាន​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​ថ្លែង​ក្រោយ​ពេល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​នៅ​ស្នាក់ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាធិបតេយ្យ​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ។


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​តែ​ចំអក​ដល់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ជ្រើសរើស​យក​លោក ​Tom Perez​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឲ្យ​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​របស់​ពួក​គេ ខណៈ​ដែល​គណបក្ស​នេះ​ព្យាយាម​បង្រួប​បង្រួម​គ្នា​ឡើង​វិញ ក្រោយ​ពី​ខក​ចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ចាញ់​ឆ្នោត​ទៅ​លោក ត្រាំ កាល​ពី​ខែ​វិច្ឆិកា។
នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​គណនី ​Twitter​ របស់​ខ្លួន ​លោក ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា ​លោក​«មិន​មាន​អ្វី​សប្បាយ​ចិត្ត​ជាង​នេះ​ទៀត​ទេ»​សម្រាប់​លោក ​Perez ​ឬ​ «សម្រាប់​គណបក្ស​សាធារណរដ្ឋ​នោះ»។​
លោក ត្រាំ ​បាន​ប្រៀប​ធៀប​ការ​ប្រកួត​ប្រជែង​កាល​ពី​ថ្ងៃ​សៅរ៍​ទៅ​នឹង​ការ​ប្រកួត​ប្រជែង​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នៅ​ទី​បំផុត​លោក​ស្រី Hillary Clinton ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​អាច​យក​ឈ្នះ​លើ​លោក ​Bernie Sanders ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ ​Vermont ​ដែល​ជា​ការពេញ​ចិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​និយម​ទៅ​លើ​ការធ្វើ​កំណែ​ទម្រង់​ ប៉ុន្តែ​នៅ​ទីបំផុត​នៅ​តែ​ចាញ់​លោក ត្រាំ ដដែល។
លោក ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «លោកស្រី​ Clinton ​ចង់​បាន​លោក Perez»​ ខណៈ​ដែល​បេក្ខជន​ដែល​គាំទ្រ​លោក​ Bernie ​ក៏​ដូចជា​លោក​ Bernie​ ខ្លួន​ឯង មិន​ដែល​មាន​ឱកាស​ម្តង​ណា​ឡើយ»។
លោក ​Perez ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតីត​ប្រធានាធិបតី ​លោក​ បារ៉ាក់ អូបាម៉ា ដែល​ធ្លាប់​បម្រើការ​ក្នុង​រដ្ឋបាល​របស់​លោក​ បាន​ឈ្នះ​នៅ​ក្នុង​ការប្រជែង​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​លើ​លោក​ Keith Ellison​ សមាជិក​សភា​រដ្ឋ ​Minnesota ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​ ២៣៥​ទល់​នឹង​ ២០០៕

អភិបាល​រដ្ឋ​នានា​នៅ​អាមេរិក​នឹង​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​

អភិបាល​រដ្ឋ​ Mississippi លោក​ Phil Bryant កំពុងមើល​ឯកសារ​ក្នុង​ពេល​បើក​អង្គ​ប្រជុំ​នៃ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ (NGA​) នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។


កិច្ចប្រជុំ​ថ្នាក់​ជាតិ​របស់​មេដឹកនាំ​ប្រចាំ​រដ្ឋ​នីមួយៗ​នៅ​អាមេរិក​បាន​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ជាមួយ​នឹង​ការ​ផ្តោត​ទៅ​លើ​កិច្ច​ខិត​ប្រឹង​ប្រែង​ជួយ​ដល់​កុមារ​អត់​ឃ្លាន​និង​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ​
កិច្ច​ប្រជុំ​សមាគម​អភិបាល​រដ្ឋ​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ហៅ​កាត់​ថា NGA​ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតី​កាល​ពី​ពេល​ថ្មីៗ​នេះ​ឲ្យ​រឹត​បន្តឹង​ជាង​មុន​ទៅ​លើ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​១១​លាន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក ដែល​ក្នុង​នោះ​កាត់​បន្ថយ​ថវិកា​សហព័ន្ធ​រាប់​ពាន់​លាន​ដុល្លារ​ដល់​ទីក្រុង​ដែល​ស្ថិត​នៅ​ជិត​ច្រក​ព្រំដែន ​ដែល​មិន​សូវ​សហការ​ជាមួយ​នឹង​អាជ្ញាធរ​អន្តោប្រវេសន៍​សហព័ន្ធ។
ផែនការ​របស់​លោក ត្រាំ​ រួម​មាន​ទាំង​ការផ្តល់​អំណាច​ដល់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ក្នុង​តំបន់​ឲ្យ​ដើរ​តួ​ជា​ភ្នាក់ងារ​អន្តោប្រវេសន៍​ថែម​ទៀត​ផង។
នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA ​មេដឹកនាំ​ប្រចាំ​រដ្ឋ​ជា​ច្រើន​បាន​និយាយ​ថា ពួក​គេ​ចង់​ឃើញ​ជន​អន្តោប្រវេសន៍​ និង​ជនភៀសខ្លួន​ដែល​ទើប​តែ​មក​ដល់​សហរដ្ឋ​អាមេរិក ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត​ថ្មី​របស់​ពួកគេ។ មេដឹកនាំ​ទាំង​នោះ​ក៏​សង្កត់​ធ្ងន់​ថា គ្រប់គ្នា​គួរ​តែ​ត្រូវ​បាន​គេ​សណ្តោស​ប្រណី​និង​ក្នុង​ឥរិយាបថ​សម​ហេតុផល ខណៈ​ដែល​រដ្ឋ​នៅ​តែអនុវត្ត​តាម​ច្បាប់។
លោក ​Terry McAuliffe​ ដែល​ជា​ប្រធាន ​NGA​ និង​ជា​អភិបាល​រដ្ឋ​ Virginia ​បាន​មាន​ប្រសាសន៍​ថា ​លោក​ចាត់​ទុក​វិធានការ​ថ្មី​ថា​គ្មាន​ក្រម​សីលធម៌​ និង​ខុស​ច្បាប់៕​

បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​រង​ការ​វាយ​ប្រហារ

បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​សារធាតុ​គ្រោះ​ថ្នាក់​កំពុង​ស្កែន​តំបន់​មាន​សុវត្ថិភាព​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ។


អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​និយាយ​ថា ​លោក ​Kim Jong Nam ​«ទទួល​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​មុន​នឹង​ស្លាប់»​ ហើយ​លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​២០​នាទី​ក្រោយ​ពី​ត្រូវ​បាន​គេ​វាយ​ប្រហារ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​កូឡាឡាំពួរ។ ​
ប៉ូលិស​ថ្លែង​ថា បង​ប្រុស​ឪពុក​តែ​មួយ​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​Kim Jong Un​ រូប​នេះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃ​សុក្រ ​ទី​១៣ នៅ​ឯ​អាកាសយានដ្ឋាន​កូឡាឡាំពួរ​ ដោយ​ប្រើ​ប្រាស់​សារធាតុ​គីមី​ VX។
«លោក Kim Jong Nam ​បាន​ទទួល​មរណភាព​នៅ​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់។ លោក​បាន​សន្លប់​នៅ​ក្នុង​មន្ទីរ​ព្យាបាល។ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ លោក​បាន​ស្លាប់​ក្នុង​រយៈ​ពេល​១៥​ ទៅ ​២០​នាទី»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក ​Sathasivam Subramanian ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន។
ប៉ូលិស​ថ្លែង​ថា ​លោក​ Kim Jong Nam ​មាន​អារម្មណ៍​ថា​មាន​មនុស្ស​ម្នាក់​ចាប់​ទាញ​មុខ​របស់​លោក​ពី​ខាង​ក្រោយ»។​
រូបភាព​ក្នុង​វីដេអូ ​CCTV​ មួយ​បង្ហាញ​ឲ្យ​ឃើញស្ត្រី​២​នាក់​បាញ់​ទឹក​អ្វី​មួយ​ដាក់​លើ​មុខ​របស់​លោក​ Kim។ ​
ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​ទាំង​២​នាក់​ឃុំ​ខ្លួន​ និង​បុរស​ជនជាតិ​កូរ៉េខាង​ជើង​ម្នាក់​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ៕

រូបភាព​ជុំវិញ​ពិភពលោក ២៦ កុម្ភៈ ២០១៧


រូបភាព​ជុំវិញ​ពិភពលោក​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ មក​ពី​ប្រទេស​អ៊ីរ៉ាក់ ស៊ីរី ម៉ាឡេស៊ី រុស្ស៊ី ប្រេស៊ីល ឥណ្ឌា បេឡារុស អ៊ីតាលី អេស្ប៉ាញ ជប៉ុន កៀហ្ស៊ីស៊ីស្ថាន និង​ហ្វាំងឡាំង។
ផ្សេង​ទៀត

1
ជនជាតិ​អ៊ីរ៉ាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​នៅ​ពេល​ដែល​កម្លាំង​អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង Mosul។
ប្រុសៗ និង​អ្នក​ស្ម័គ្រ​នៃ​ទីភា្នក់ងារ​ការពារ​ជន​ស៊ីវិល​របស់​ស៊ីរី ពន្លត់​អគ្គិភ័យ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​លើ​ក្រុង Douma ដែល​កាន់កាប់​ដោយ​ឧទ្ទាម​នៅ ជាយ​ក្រុង Damascus។
2
ប្រុសៗ និង​អ្នក​ស្ម័គ្រ​នៃ​ទីភា្នក់ងារ​ការពារ​ជន​ស៊ីវិល​របស់​ស៊ីរី ពន្លត់​អគ្គិភ័យ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​នៅ​លើ​ក្រុង Douma ដែល​កាន់កាប់​ដោយ​ឧទ្ទាម​នៅ ជាយ​ក្រុង Damascus។
ទាហាន​កិត្តិយស​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​ស្តេច Salman របស់​អារ៉ាប់​សាអូឌីត​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
3
ទាហាន​កិត្តិយស​រង់ចាំ​ការ​អញ្ជើញ​មក​ដល់​របស់​ស្តេច Salman របស់​អារ៉ាប់​សាអូឌីត​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
អ្នក​ជិះ​ស្គី​ និង​អ្នក​ជិះ​ក្តារ​រំអិល​រាប់​រយ​នាក់​ជិះ​ចុះ​ពី​ជម្រាល​មួយ​នៅ​ពេល​កាន់​ពន្លឺ​ភ្លើង​នៅ​ក្នុង​ក្រុង Zheleznogorsk ប្រទេស​រុស្ស៊ី។
4
អ្នក​ជិះ​ស្គី​ និង​អ្នក​ជិះ​ក្តារ​រំអិល​រាប់​រយ​នាក់​ជិះ​ចុះ​ពី​ជម្រាល​មួយ​នៅ​ពេល​កាន់​ពន្លឺ​ភ្លើង​នៅ​ក្នុង​ក្រុង Zheleznogorsk ប្រទេស​រុស្ស៊ី។
អ្នក​របាំ​របស់​សាលា Imperio de Casa Verde សម្តែង​ក្នុង​រាត្រី​ទី២​នៃ​ពិធី​ដង្ហែ​ក្បួន នៅ​ទីលាន Sambadrome ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
5
អ្នក​របាំ​របស់​សាលា Imperio de Casa Verde សម្តែង​ក្នុង​រាត្រី​ទី២​នៃ​ពិធី​ដង្ហែ​ក្បួន នៅ​ទីលាន Sambadrome ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
អ្នក​គោរព​សាសនា​ហិណ្ឌូ​ក្មេងៗ ដែល​មាន​ចង​ផ្លែ​ក្រូច​ និង​ផ្លែ Paladai រង់ចាំ​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែ​មួយ​ដើម្បី​ប្រារព្ធ​ពិធី Shivratri នៅ​ក្នុង​ក្រុង Chennai។
6
អ្នក​គោរព​សាសនា​ហិណ្ឌូ​ក្មេងៗ ដែល​មាន​ចង​ផ្លែ​ក្រូច​ និង​ផ្លែ Paladai រង់ចាំ​ចូលរួម​នៅ​ក្នុង​ការ​ដង្ហែ​មួយ​ដើម្បី​ប្រារព្ធ​ពិធី Shivratri នៅ​ក្នុង​ក្រុង Chennai។
អ្នក​លក់​នៅ​តាម​ផ្លូវ​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​រង់ចាំ​ភ្ញៀវ​ក្នុង​ពេល​ធ្លាក់​ព្រិល​នៅ​ក្នុង​ភូមិ Aziarco ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
7
អ្នក​លក់​នៅ​តាម​ផ្លូវ​ដែល​លក់​វត្ថុ​អនុស្សាវរីយ៍​រង់ចាំ​ភ្ញៀវ​ក្នុង​ពេល​ធ្លាក់​ព្រិល​នៅ​ក្នុង​ភូមិ Aziarco ប្រទេស​បេឡារុស កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
សមាជិក​ក្រុម​ប្រកួត​ត្រូវ​បាន​ក្រុម​ម្ខាង​ទៀត​គប់​ក្រូច​ដាក់ ក្នុង​ពិធី​គប់​ក្រូច​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Ivrea ប្រទេស​អ៊ីតាលី។
8
សមាជិក​ក្រុម​ប្រកួត​ត្រូវ​បាន​ក្រុម​ម្ខាង​ទៀត​គប់​ក្រូច​ដាក់ ក្នុង​ពិធី​គប់​ក្រូច​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ក្រុង Ivrea ប្រទេស​អ៊ីតាលី។
បុរស​ម្នាក់​ឡើង​លើ​សសរ​មួយ​ដើម្បី​បាន​រង្វាន់​ក្នុង​ពិធីបុណ្យ Maslenitsa ដើម្បី​សាទរ​ការ​បញ្ចប់​នៃ​រដូវ​រងា​ នៅ​ក្បែរ​ក្រុង Rumyantsevo ប្រទេស​រុស្ស៊ី។
9
បុរស​ម្នាក់​ឡើង​លើ​សសរ​មួយ​ដើម្បី​បាន​រង្វាន់​ក្នុង​ពិធីបុណ្យ Maslenitsa ដើម្បី​សាទរ​ការ​បញ្ចប់​នៃ​រដូវ​រងា​ នៅ​ក្បែរ​ក្រុង Rumyantsevo ប្រទេស​រុស្ស៊ី។
អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ តុបតែង​ជា «បិសាច Diablos de Luzon» ហើយ​អ្នក​ផ្សេង​តុបតែង​ជា​កីឡាករ Mascaritas ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​ភូមិ ​Luzon ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
10
អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ម្នាក់​ តុបតែង​ជា «បិសាច Diablos de Luzon» ហើយ​អ្នក​ផ្សេង​តុបតែង​ជា​កីឡាករ Mascaritas ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​នៅ​ក្នុង​ភូមិ ​Luzon ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ម្ចាស់​មេដាយ​មាស​ Choi Da-bin របស់​កូរ៉េ​ខាង​ត្បូង សម្តែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​នៃ​ការ​ប្រកួត Asian Winter Games នៅ​ទីលាន Makomanai Indoor Skating Rink នៅ​ក្នុង​ក្រុង Sapporo ប្រទេស​ជប៉ុន។
11
ម្ចាស់​មេដាយ​មាស​ Choi Da-bin របស់​កូរ៉េ​ខាង​ត្បូង សម្តែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​នៃ​ការ​ប្រកួត Asian Winter Games នៅ​ទីលាន Makomanai Indoor Skating Rink នៅ​ក្នុង​ក្រុង Sapporo ប្រទេស​ជប៉ុន។
អ្នក​ចូលចិត្ត​កំប្លែង​ជាង​២.០០០​នាក់​ដែល​គេ​ហៅ​ថា Schuttige ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួនSchuttige ប្រពៃណី នៅ​ក្នុង​ក្រុង Elzach ប្រទេស​អាល្លឺម៉ង់។
12
អ្នក​ចូលចិត្ត​កំប្លែង​ជាង​២.០០០​នាក់​ដែល​គេ​ហៅ​ថា Schuttige ចូលរួម​នៅ​ក្នុង​ការ​ដើរ​ក្បួនSchuttige ប្រពៃណី នៅ​ក្នុង​ក្រុង Elzach ប្រទេស​អាល្លឺម៉ង់។
យុវជន​ឥណ្ឌា​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​លោត​លេង​មួយ​ដែល​គេ​ហៅ​ថា «bunjee jumping» ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ពិធីបុណ្យ Bhoj Adventure Festival ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Bhopal ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
13
យុវជន​ឥណ្ឌា​ម្នាក់​ចូលរួម​នៅ​ក្នុង​ការ​លោត​លេង​មួយ​ដែល​គេ​ហៅ​ថា «bunjee jumping» ​នៅ​ពេល​ថ្ងៃ​លិច ក្នុង​ពិធីបុណ្យ Bhoj Adventure Festival ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Bhopal ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នក​សម្តែង​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ច្រៀង និង​រាំ​ ក្នុង​ពិធីបុណ្យ Maslenitsa នៅ​ក្នុង​ក្រុង​ប៊ីស្កេក (Bishkek) ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។
14
អ្នក​សម្តែង​របស់​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី ច្រៀង និង​រាំ​ ក្នុង​ពិធីបុណ្យ Maslenitsa នៅ​ក្នុង​ក្រុង​ប៊ីស្កេក (Bishkek) ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។
កីឡាការនី Svenja Wuerth របស់​អាល្លឺម៉ង់​លោត​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក FIS Nordic World Ski Championships ប្រចាំ​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Lahti ប្រទេស​ហ្វាំងឡង់។
15
កីឡាការនី Svenja Wuerth របស់​អាល្លឺម៉ង់​លោត​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯក FIS Nordic World Ski Championships ប្រចាំ​ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង Lahti ប្រទេស​ហ្វាំងឡង់។
ព្រះ​ច័ន្ទ​រះ​កាត់​ព្រះ​អាទិត្យ​ បង្កើត​បាន​ជា​សូរគ្រាស​មួយ​ ដែល​រូប​នេះ​ថត​បាន​ពី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។
16
ព្រះ​ច័ន្ទ​រះ​កាត់​ព្រះ​អាទិត្យ​ បង្កើត​បាន​ជា​សូរគ្រាស​មួយ​ ដែល​រូប​នេះ​ថត​បាន​ពី​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

ប្រទេស​ឥណ្ឌា​ជាប់​កំណត់​ត្រា​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ចំនួន​១០៤​គ្រឿង​ក្នុង​ទី​អវកាស

រូបថត​ដែល​បញ្ចេញ​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ISRO​ បង្ហាញ​ពីបំពង់​ផ្កាយ​រណប​ដែល​ត្រូវបាន​បង្ហោះ​ចេញ​ពីមជ្ឈមណ្ឌល​អវកាស​ Satish Dhawan ក្នុង​តំបន់ Sriharikota ប្រទេស​ឥណ្ឌា​ កាល​ពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។


កាំជ្រួច​ឥណ្ឌា​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ផ្កាយ​រណប​ត្រូវ​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​​ ចេញ​ពី​តំបន់​ Sriharikota នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។ គ្រាប់​កាំជ្រួច​នេះ​​បាន​ជាប់​កំណត់​ត្រា​ដោយ​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ១០៤​ គ្រឿង​ក្នុង​ពេល​តែមួយ​​ទៅ​ក្នុង​ទី​អវកាស​​ គឺ​បាន​នាំ​មុខ​ប្រទេស​រុស្ស៊ី​ដែល​ធ្លាប់​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៣៧​ គ្រឿង​ ក្នុង​ពេល​តែ​មួយ​ ដែល​ធ្វើ​ឡើង​កាល​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លង​ទៅ​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា។
ការ​បង្ហោះ​នេះ​ ក៏​បង្ហាញ​ពី​ដំណាក់​កាល​មួយ​ដ៏​សំខាន់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​មួយ​នេះ​ ក្នុង​ការ​បង្ហាញ​ថា​ ខ្លួន​ជា​គូ​ប្រជែង​មួយ​ដ៏​មុះ​មុត​ក្នុង​ឧស្សាហកម្ម​អវកាស​ពាណិជ្ជ​សាកល​ក្នុង​ចំនួន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន។

ក្រៅពី​ផ្កាយ​រណប​ទម្ងន់​ ៧១៤​ គីឡូ​ក្រាម​សម្រាប់​សង្កេត​មើល​មក​លើ​ភព​ផែនដី​ ផ្កាយ​រណប​ដទៃ​ផ្សេង​ទៀត​គឺ​ភាគ​ច្រើន​មាន​សណ្ឋាន​តូចៗ​ ដែល​មាន​ទម្ងន់​ត្រឹម​ ១០​ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយ​រណប​ទាំង​អស់​នេះ​ភាគ​ច្រើន​ជា​របស់​អ្នក​ជំនួញ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ក្រៅ​ពី​នេះ​ជា​របស់​ប្រទេស​កាហ្សាក់ស្ថាន ​ហូឡង់​ ស្វីស​ និង​អេមីរ៉ាតអារ៉ាប់​រួម។
ព្រឹត្តិការណ៍​នៃ​ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​ឥណ្ឌា​ និង​បាន​បង្ហាញ​ពី​ការ​អបអរសាទរ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ដំណាក់​កាល​ដ៏​ជោគ​ជ័យ​នៃ​បន្ទប់​គ្រប់​គ្រង​បេសកកម្ម​យាន​អវកាស។
លោក​ B ​Jayakumar ​នាយ​រង​នៃ​គម្រោង​មួយ​ បាន​ហៅ​ការ​បង្ហោះ​នេះ​ថា​ជា​ «ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត» សម្រាប់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ដែល​ហៅ​កាត់ថា ​ISRO ហើយ​លោកបាន​ថ្លែងថា៖​ «ការ​ធ្វើ​អ្វី​មួយ​ដែល​ថ្មី​ តាម​បែប​នវានុវត្តន៍​ និង​ប្រកប​ដោយ​ភាព​ជោគជ័យ​ គឺ​ជា​មហិច្ឆតា​របស់​គ្រប់​គ្នា​នៅ​ក្នុង​អង្គការ​ ISRO»។
កម្មវិធី​អវកាស​របស់​ប្រទេស​ឥណ្ឌា​ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ហោះ​ទៅ​កាន់​ទី​អវកាស​ដោយ​ចំណាយ​ប្រាក់​តិច។ ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ដ៏​ច្រើន​ក្នុង​ទី​អវកាស​ក្នុង​ពេល​តែ​មួយ​ គឺ​បាន​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​ ដែល​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​ច្បាម​យក​ទីផ្សារ​បាន​យ៉ាង​ធំក្នុង​ការ​បង្ហោះ​ថ្នាក់​អន្តរជាតិ។
លោក​ស្រី​ Rajeswari ​Pillai Rajagopalan​ អ្នក​វិភាគ​ផ្នែក​អវកាស​នៃ​មូលនិធិ​ស្រាវ​ជ្រាវ​សម្រាប់​អ្នក​ឃ្លាំ​មើល​នៅ​ក្នុងរដ្ឋធានី​ញូវដែលី​ (New Delhi's Observer Research Foundation) បាន​និយាយថា៖ «ការ​បង្ហោះ​ដោយ​បាន​បំបែក​កំណត់​ត្រា​ដោយ​គ្រាន់​តែ​បង្ហោះ​តែ​ម្តង​នេះ​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​រីក​ចម្រើន​ និង​ភាព​ទាន់​សម័យ​របស់​ឥណ្ឌា​ និង​សមត្ថភាព​ក្នុង​ការ​ពង្រីក​កម្មវិធី​អវកាសរបស់​ឥណ្ឌា»។ លោក​ស្រី​បាន​បន្ត​ថា​ ភាព​ជោគ​ជ័យ​នៃ​បេសកកម្ម​ថ្ងៃ​១៥​ ខែ​កុម្ភៈ​នេះ​ នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ប្រទេស​ឥណ្ឌា​រីក​សុះ​សាយ​លើ​កម្មវិធី​អវកាស​របស់​ខ្លួន។ លោកស្រី​បាន​ពន្យល់​ថា៖ «ប្រទេស​ជា​ច្រើន​ទៀត​នឹង​មក​ទាក់​ទង​ប្រទេស​ឥណ្ឌា​ដើម្បីឲ្យ​ជួយ​ក្នុងការ​ងារ​បង្ហោះ​ផ្កាយ​រណបរបស់​ពួក​គេ​ទៅ​កាន់​ទី​អវកាស។
ការ​កើន​ឡើង​នៃ​តម្រូវ​ការ​នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​នានា​ ក៏​ដូច​ជា​ក្រុម​ហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត​ឯកជន​នានា​ តម្រូវ​ឲ្យ​មាន​ការ​បន្ថែម​ការ​បង្ហោះ​ផ្កាយ​រណប​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត។ កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌា​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៧៥ ​សម្រាប់​អតិថិជន​បរទេស។
លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា៖ «ជោគ​ជ័យ​ដ៏​អស្ចារ្យ​របស់​អង្គការ​ស្រាវ​ជ្រាវ​ ISRO គឺ​ជា​ព្រឹត្តិការណ៍​ជា​ទី​មោទន​មួយ​ទៀត​សម្រាប់​សហគមន៍​វិទ្យាសាស្រ្ត​អវកាស​ និង​ប្រជាជាតិ​របស់យើង។ ប្រទេស​ឥណ្ឌា​សូម​សម្តែង​នូវ​ការ​គោរព​ចំពោះ​ក្រុម​អ្នកវិទ្យា​សាស្រ្ត​របស់​យើង»។
ប្រទេស​ឥណ្ឌា​បាន​បង្កើន​ថវិកា​សម្រាប់​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ និង​បាន​វិភាជ​ធនធាន​សម្រាប់​បេសកកម្ម​ចម្បង​ទី​២​ ឆ្ពោះ​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី​១ ​ទៅ​ភព​សុក្រ (Venus)​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
កម្មវិធី​អវកាសដែល​មាន​មហិច្ឆតា​ខ្ពស់​របស់ឥណ្ឌា​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បំពេញ​បេសកកម្ម​យ៉ាង​ជោគ​ជ័យ​ទៅ​ភព​អង្គារ។ ថវិកា​ចំណាយ​សម្រាប់​បេសកកម្ម​ឆ្នាំ​២០១៤​ គឺ​មាន​ប្រមាណ​ ៧៤​ លាន​ដុល្លារ ​គឺ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​បើ​ប្រៀប​ធៀប​ទៅ​នឹងថវិកាដែល​អង្គការ​ NASAរបស់​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ ដែល​មាន​ ទឹក​ប្រាក់​ ៦៧០​ដុល្លារ​សម្រាប់​បេសកកម្ម​ទៅ​ភព​អង្គារ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​មក។ បេសកកម្ម​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កម្មវិធី​អវកាស​ដ៏​ត្បិត​ត្បៀត​របស់​ខ្លួន​ទទួល​បាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ជោគជ័យ។
អង្គការ​ស្រាវជ្រាវ​ ISRO ​ក៏​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​ទី​២​ ដើម្បី​សិក្សា​ផ្ទៃ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៨​នេះ។ អង្គការ​នេះ​ក៏​កំពុង​ពិចារណា​លើ​បេសកកម្ម​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី១​ ទៅ​ភព​សុក្រ (Venus) នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។
ប្រទេស​នានា​មើល​ឃើញ​ថា​ ការ​វាយលុក​ជា​បឋម​ក្នុង​បេសកកម្ម​ទៅ​កាន់​អន្តរ​ភព​របស់​ប្រទេស​ឥណ្ឌា​ គឺ​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ខ្លួនដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា​ ឥណ្ឌាក៏​ជា​ប្រទេស​ឈាន​មុន​មួយ​ក្នុង​ពិភព​លោក​ដែរ។
លោក​ស្រី​ Rajagoplanan ​បាន​និយាយ​ថា៖ «ហេតុផល​មួយ​នៃ​មហិច្ឆតា​បែប​នេះ​ គឺ​ឥណ្ឌា​ចង់​បង្ហាញ​ពី​ជាតិ​និយម​អាស៊ី​ និង​ការ​ប្រកួត​ប្រជែង។ មាន​ផែន​ការ​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​រៀប​ចំ​ដើម្បី​បង្ហាញ​ថា​ ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រទេសមាន​អំណាច​បច្ចេកវិទ្យា​កំពូល​មួយ​ផ្នែក​អវកាស»។
ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​មាន​សណ្ឋាន​តូចៗ​ក្នុង​ទី​អវកាស​ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​មុន​ពេលអាច​បង្ហោះ​ផ្កាយ​រណប​ធុន​ធ្ងន់​បាន៕

លោក ហ៊ុន សែន ៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ទោះក្នុងរូបភាពណាក៏ដោយ នូវអ្វីដែលលោកហៅ ដើម្បីរក្សាសន្តិភាព សម្រាប់កម្ពុជា ដោយមិនសំដៅ​ដល់​​កា​រលើក​ស្ទួយពីសិទ្ធិមនុស្ស។
ក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការការពង្រឹងអភិបាលកិច្ច រួមទាំងកា​រព​ង្រឹង​ស​ស​ន្តិសុខ ការពារពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដែលលោកថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឲ្យបរទេ​ស​ទេ​សមកទស្សនាកម្ពុជាម្តងទៀត។
លោក ហ៊ុន សែន បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា កន្លងទៅថា អង្គវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែលោកថា តំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេ​​​សមកកំ​សាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។
លោក ហ៊ុន សែន ដាក់បទបញ្ជាថា ក្នុងរូបភាព​ណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូ​វទប់ស្កា​ត់ឲ្យបាន នូវអ្វី​ដែ​លោកហៅ​​ថា ដើម្បីរក្សាសន្តិភាពដូចដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ។
លោក ហ៊ុន សែន បានព្យាយាមការពារ បទបញ្ជារបស់លោក បែបនេះថា៖ «»
បើទោះជាការថ្លែង របស់លោក ហ៊ុន​ សែន នៅពេលនេះ មិនបានបញ្ចេញឈ្មោះទៅលើស្ថាប័នសិទ្ធិមនុស្ស ឬគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែកន្លងទៅ កងកម្លាំង របស់រដ្ឋាភិបាល ធ្លាប់បង្ក្រាបមហាបាតុកម្ម របស់គ​ណបក្ស​សង្គ្រោះប្រឆាំងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ២០១៣ និងចុះកម្ទេច ជំរុំស្នាក់នៅរបស់​បាតុករនៅទីលា​នប្រជាធិបតេយ្យ និងធ្លាប់ចោទថា មានអ្នកខ្លះចង់ផ្តួលរំលំរដ្ឋាភិបាល ជ្រកក្រោមស្លា​កអង្គ​ការសង្គមស៊ីវិល។
ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះធ្វើឡើង តែមួយថ្ងៃក្រោយពី លោក កឹម សុខា សរសេរនៅហ្វេសប៊ុក កាលពីម្សិលមិញថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំ​ងផ្លូវចិត្ត (ខា​ងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹសន្ធាប់ដោយអយុត្តិធម៌ ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះកៀបសង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូល​ហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅ ច្រើនទៅ ដូចពាក្យស្លោកមួយបានចែងថា៖ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ។»
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណា​តែភាគីម្ខាងទៀ​តមានមហាអំ​ណាច​គាំទ្រ ហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្ប​ន្នបានផ្តល់អំណា​ច​​ឲ្យព​​លរដ្ឋជ្រើ​សរើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។
បើតាមលោក ប៊ួ បញ្ញា បទបញ្ជារបស់លោក ហ៊ុន សែន ពេលនេះជាបំភិតបំភ័យពលរដ្ឋ ច្រើនជាងបើ​កឲ្យ​មាន​អំហូ​​សេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ស្របពេលកា​របោះឆ្នោតជិតមកដល់។
លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពីសន្តិភាពដែលថាកើតឡើងដោយសារតែការដឹកនាំមករបស់លោក​មានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់​សំគាល់ថា «ក្រោម​អំណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើអ្នកនយោបាយប្រឆាំង ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕
សរសេរមកកាន់ Soneat VOD តាមរយៈ soneat@vodhotnews.com



Sunday, February 26, 2017

លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ​ លោក​កឹម​ សុខា ​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)


មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។
បើ​ទោះបី​ជា​បាន​​ទទួល​ស្គាល់​ថា ការ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ លោក កឹម សុខា បាន​រៀបរាប់​ថា សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ និង​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​បន្ថែម​ថា ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​លើ​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀប​សង្កត់​អ្នក​ចាញ់​នោះ គឺ​ជា​មូល​ហេតុនាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើង​ជា​ញឹក​ញាប់​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​លោក​ថែម​ទាំង​បាន​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​ដល់​អ្នក​ចង់​បង្កើត​បដិវត្តន៍​ពណ៌​ថា ឲ្យ​ត្រៀម​ក្ដារ​មឈូស ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា៕
សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...