ក្រុមអ្នកតាមដាន និងអ្នកវិភាគយល់ថា គណបក្សកាន់អំណាច
កំពុងស្វែងរកការគាំទ្រពីប្រទេសមួយចំនួន បន្ទាប់ពីប្រទេសលោកសេរី
បានព្រមានមិនទទួលស្គាល់ការបោះឆ្នោត
បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួមទេនោះ។
កាលពីសប្ដាហ៍មុននេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន
បានសរសេរលើហ្វេសប៊ុករបស់លោកថា លោកបានស្នើទៅរដ្ឋាភិបាលជប៉ុន និងឥណ្ឌា
ឲ្យបន្ដជួយគាំទ្រ និងបញ្ជូនអ្នកសង្កេតការណ៍ មកចូលរួមឃ្លាំមើលភាពត្រឹមត្រូវ
នៃដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា នាខែកក្កដាខាងមុខនេះ។
លោក ហ៊ុន សែន បានស្នើបែបនេះ
បន្ទាប់ពីសហគមន៍អន្តរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក
បានព្រមានមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនោះឡើយ
ប្រសិនបើគណបក្សសង្គ្រោះជាតិ
ដែលត្រូវបានរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុននោះ
មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត
ហើយលំហរប្រជាធិបតេយ្យសេរីពហុបក្ស មិនត្រូវបានស្ដារឡើងវិញទេនោះ។
នាយកប្រតិបត្តិអង្គការណិចហ្វិច លោក សំ គន្ធាមី យល់ថា ទោះបីជប៉ុន
និងឥណ្ឌា បញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកកម្ពុជាក៏ដោយ ប៉ុន្ដែ លោកថា
វាក៏អាស្រ័យលើការវាយតម្លៃរបស់ពួកគេ ទៅលើដំណើរការ
និងលទ្ធផលនៃការបោះឆ្នោតថា តើមានភាពមិនប្រក្រតី
និងត្រឹមត្រូវកម្រិតណា។
លោកយល់ថា ការបោះឆ្នោតឆ្នាំ២០១៨ នឹងពិបាកទទួលយក
បើគ្មានអតីតបក្សសង្គ្រោះជាតិចូលរួម។ លោកបន្ថែមថា
រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត
នឹងជួបបញ្ហាទំនាក់ទំការទូតជាមួយបណ្ដាប្រទេសដែលមិនទទួលស្គាល់ការបោះឆ្នោតខាងមុខនេះ។
លោកថា៖ «ជប៉ុន ឬក៏អូស្ដ្រាលីក៏ដោយ
បើសិនជាគេបញ្ជូនអ្នកសង្កេតការណ៍មក
យើងចាំមើលការវាយតម្លៃលើការបោះឆ្នោតវាយ៉ាងម៉េច មិនប្រាកដថា អ្នកដែលបញ្ជូនមក
វាយតម្លៃទៅលើការបោះឆ្នោតជាវិជ្ជមានទាំងអស់ទេ។ វាអាស្រ័យទៅលើភាពមិនប្រក្រតី
ដែលគេរកឃើញដែរណា!។ យើងរង់ចាំមើលតើវត្តមានគណបក្សសង្គ្រោះជាតិ
អាចមានវត្តមានទេ មកចូលរួមនាពេលខាងមុខទេ ប៉ុន្ដែ
បើនិយាយពីគោលការណ៍ស្មើភាពគ្នា គួរមានគណបក្សសង្គ្រោះជាតិ
បានចូលរួមប្រកួតប្រជែង»។
មន្ដ្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា យល់ថា
នេះជារឿងថ្មីមួយ បើឥណ្ឌាងាកមកខ្វល់ខ្វាយបញ្ហាសិទ្ធិមនុស្ស
និងប្រជាធិបតេយ្យនៅកម្ពុជា ដោយថា ការបោះឆ្នោតប៉ុន្មានអាណត្តិកន្លងមកនេះ
ឥណ្ឌាមិនដែលបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាឡើយ។
លោកថា បើឥណ្ឌាបង្ហាញជំហរគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា
នោះនឹងធ្វើឲ្យរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត
មានការទទួលស្គាល់ខ្លះពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ស្របពេលសហរដ្ឋអាមេរិក
និងសហភាពអឺរ៉ុប ព្រមានមិនទទួលស្គាល់ការបោះឆ្នោត។ ប៉ុន្ដែ លោកយល់ថា
ការគាំទ្ររបស់ឥណ្ឌា អាចកើតចេញពីផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងចំណងការទូតច្រើនជាង។
លោកថា៖ «បើសិនជាមានវត្តមានរបស់ឥណ្ឌា
វាជារឿងថ្មីមួយ ព្រោះឥណ្ឌា ហើយនិងចិន វាជាមហាអំណាចនៅអាស៊ី
បើសិនបានសំឡេងឥណ្ឌាមួយទៀត ហើយឥណ្ឌាជាប្រទេសប្រកាន់របបប្រជាធិបតេយ្យស្រាប់
វាជាសំឡេងដ៏ធំមួយដែរ ក្នុងការបញ្ជាក់សំឡេងនៅសហគមន៍អន្ដរជាតិ
បញ្ជាក់ទៅសហរដ្ឋអាមេរិក និងលោកខាងលិខជាដើម
ដែលតែងមិនយល់ស្របជាមួយការធ្វើទុក្ខបុកម្នេញនៅកម្ពុជា»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា
រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងស្វែងការគាំទ្រ
និងការទទួលស្គាល់ពីប្រទេសផ្សេងទៀត ដើម្បីបញ្ជាក់ថា ការបោះឆ្នោត
ដែលគ្មានអតីតបក្សសង្គ្រោះជាតិចូលរួមនាពេលខាងមុខនោះ មានភាពត្រឹមត្រូវ
និងយុត្ដិធម៌។
លោកថា ជប៉ុនកំពុងជួយលើផ្នែកបច្ចេកទេសរៀបចំការបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្ដែ
ចំពោះការបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា លោកថា ជប៉ុននឹងមិនបញ្ជូនមកនោះទេ
បន្ទាប់ពីមានការរំលាយអតីតគណបក្សប្រឆាំងដ៏ធំ
ការយាយីលើក្រុមអង្គការសង្គមស៊ីវិល និងវិទ្យុឯករាជ្យ
នៅមុនការបោះឆ្នោតដូចនេះ។
លោកថា៖ «ត្រង់ហ្នឹងឯងហើយ ចាំបាច់
ត្រូវតែធ្វើឲ្យការបោះឆ្នោត មានភាពស្របច្បាប់ ហើយនិងមានលក្ខណៈសេរី
និងយុត្តិធម៌ នេះគឺត្រូវការអ្នកពីក្រៅមក ដើម្បីពិនិត្យមើល
ឃ្លាំមើលការបោះឆ្នោតហ្នឹង។ ជប៉ុនគេបានជួយផ្នែកបច្ចេកទេសជាបណ្ដើរៗ
ហើយគេជួយតទៅទៀត ប៉ុន្ដែត្រង់តែថា អ្នកសង្កេតការណ៍អីហ្នឹង
តើជប៉ុនអាចរៀបចំអ្នកសង្កេតការណ៍ផ្លូវការ មន្ដ្រីគេមកសង្កេតការណ៍ហ្នឹង
តែខ្ញុំមិនយល់ ខ្ញុំមិនជឿជាក់ថា រដ្ឋាភិបាល
នឹងចាត់តាំងអ្នកសង្កេតការណ៍ផ្លូវការនោះទេ»។
បន្ទាប់ពីតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិ សហភាពអឺរ៉ុប
និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការទូត ដោយថា
កម្ពុជាកំពុងឆ្ពោះទៅរករបបផ្ដាច់ការ
និងផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។
សហគមន៍អន្តរជាតិ
ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខផងដែរ
បើសិនរដ្ឋាភិបាលកម្ពុជា មិនស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ
និងមិនបើកឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនោះ៕
Tuesday, January 30, 2018
វៀតណាមបន្តទទូចឲ្យកម្ពុជាបង្កើនល្បឿនផ្ដល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្លួន
មន្ត្រីជាន់ខ្ពស់វៀតណាម បានស្នើទៅអាជ្ញាធរកម្ពុជា
ឲ្យផ្ដល់លិខិតស្នាមស្របច្បាប់ឲ្យបានឆាប់ៗ
ដល់ជនអន្តោប្រវេសន៍វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
នេះបើតាមគេហទំព័រនគរបាលជាតិ។
អ្នកនាំពាក្យនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដោយគេហទំព័រនគរបាលជាតិ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក តូ ឡាំ បានស្នើឡើងបែបនេះ នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធ ត្រូវបានដកស្រង់សម្ដីដែលថ្លែងថា៖«ក្នុងជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ជាមួយឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនេះ គឺភាគីវៀតណាមក៏បានសុំឲ្យអាជ្ញាធរកម្ពុជាអនុវត្តការផ្តល់លិខិតស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍វៀតណាមឲ្យបានឆាប់ផងដែរ »។
មន្ត្រីជាន់ខ្ពស់វៀតណាមរូបនេះ បានស្នើបែបនេះ តែជាង ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិប័ត្រព័ត៌មានរដ្ឋាភិបាលវៀតណាម VGP News បានចុះផ្សាយថា អំឡុងជំនួបក្រៅវេទិកាមេគង្គ-ឡានឆាងលើកទី២ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក ដែលបានស្នើមករដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា។
ក្រុមមេដឹកនាំវៀតណាមបានស្នើបែបនេះជាបន្តបន្ទាប់មកភាគីកម្ពុជា ក្រោយពីអាជ្ញាធរកម្ពុជាបានចេញបញ្ជាឲ្យដកហូតឯកសាររដ្ឋបាលមិនប្រក្រតីកាន់កាប់ដោយជនបរទេស ដែលភាគច្រើនលើសលប់កាន់កាប់ដោយជនអន្តោប្រវេសន៍វៀតណាម។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ក្រសួងមហាផ្ទៃគ្រោងស្នើឲ្យកែប្រែច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយថា ដើម្បីផ្ដល់ភាពងាយស្រួលដល់ជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា ជនបរទេសជាង ៧ម៉ឺននាក់ កំពុងកាន់កាប់ឯកសាររដ្ឋបាលខុសប្រក្រតីនៅក្នុងប្រទេសកម្ពុជា ក្នុងនោះជនជាតិវៀតណាមមានចំនួនដល់ទៅ ៩៩.៤៩ភាគរយ៕

Saturday, January 27, 2018
ពលរដ្ឋ៣គ្រួសារនៅខេត្តក្រចេះភ័យព្រួយរឿងទាហានគំរាមយកដីស្រែចម្ការ
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅឃុំឃ្សឹម ស្រុកស្នួល
ខែត្រក្រចេះ បារម្ភខ្លាចបាត់បង់ដីស្រែចម្ការចិញ្ចឹមជីវិត
និងសុវត្ថិភាពក្រុមគ្រួសារ
ក្រោយពីយោធាមួយក្រុមប្រដាប់ដោយអាវុធប្រើអំណាចជាទាហាន
គំរាមអាយុជីវិតពួកគាត់។ យោធាទាំងនោះអះអាងថា
ដីស្រែដែលអ្នកភូមិបីគ្រួសារអាស្រ័យផលបច្ចុប្បន្ន
ជាកម្មសិទ្ធិរបស់ពួកគេ។
ជនជាតិដើមភាគតិចព្នងបីគ្រួសាររស់នៅភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល កាលពីពេលថ្មីៗនេះ បានស្វែងរកកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីពិភាក្សាផ្នែកច្បាប់ ករណីយោធា ៣នាក់ គំរាមប្លន់យកដីពលរដ្ឋ ៥ហិកតារ និងយកគ្រឿងចក្រឈូសឆាយកំណត់ព្រំដីរបស់ពួកគាត់។
ជនជាតិដើមភាគតិចព្នងដែលត្រូវជាឪពុកជនរងគ្រោះ រស់នៅភូមិចឹង លោក ប្រ៉ក់ រ៉ូត ឲ្យដឹងនៅថ្ងៃទី២៧ មករា ថា យោធាមួយក្រុមប្រដាប់ដោយអាវុធ ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន បានជូនដំណឹងឲ្យពលរដ្ឋ ៣គ្រួសារ ចុះចេញពីដីចម្ការ ៥ហិកតារ ជាបន្ទាន់ បើពុំដូច្នេះទេ ពួកគេនឹងដុតកម្ទេចរោងចម្ការចោល។ លើសពីនេះទៀត យោធាទាំងនោះបានរារាំងមិនឲ្យពួកគាត់ដាំដុះលើដីទាំងនោះ និងគំរាមបាញ់ពលរដ្ឋ ប្រសិនបើនៅតែមានៈរឹងទទឹង។ លោកថា ពលរដ្ឋបីគ្រួសារដែលត្រូវទាហានគំរាមនោះ មិនហ៊ានដេកចាំចម្ការដូចមុននោះឡើយ និងមិនហ៊ានធ្វើចម្ការដាំដុះនោះទេ ព្រោះខ្លាចក្រែងយោធាទាំងនោះប្រើកាំភ្លើងបាញ់ និងចាប់ដាក់គុក៖ «ទាហានមានកាំភ្លើងស្រាប់ អ៊ីចឹងវាខលទៅគ្នាវាអីមិនដឹង ដល់យប់គំរាមយើង។ ខ្ញុំព្រួយដែរ ព្រោះគេមានអំណាច ដូចអា ភ័ណ ដូចអី គេទាហានគេកាប់ឈើម្នាក់ ១០ ទៅ ២០ហត្ថគេមានសាច់ញត្តិ និងខ្នង»។
បុរសដដែលបន្ថែមថា ក្រោយពីយោធាទាំងនោះគំរាម អ្នកភូមិបានផ្ដល់ដំណឹងទៅមេឃុំឲ្យជួយដោះស្រាយ និងអន្តរាគមន៍ឲ្យបញ្ឈប់គំរាមអាយុជីវិតពួកគាត់។ ពួកគាត់ប្ដេជ្ញាថា នឹងក្រាញននៀលមិនចាកចេញពីដីនោះជាដាច់ខាត ព្រោះជាដីកេរដូនតាដែលពួកគាត់ប្រើប្រាស់ច្រើនជំនាន់មកហើយ៖ «ខ្ញុំខលទៅខាងឃុំ គាត់ថាមិនអីទេដីយើងធ្វើទៅ។ គេអ្នកមានអំណាច ព្រោះយើងប្រជាពលរដ្ឋមានអី? បើគេធ្វើមានតែស្លាប់ បើទុកបានរស់»។
កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៨នេះ យោធាទាំងនោះបានយកគ្រឿងចក្រមួយគ្រឿង ចូលឈូសឆាយដីរបស់ពួកគាត់ ដើម្បីកំណត់ព្រំប្រទល់ដី និងដកបង្គោលរបងចាស់ៗចេញ។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងយោធាស្រុកស្នួល ឈ្មោះ ប្រុស ឈ្មោះ ភ័ណ និងឈ្មោះ ផុន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៧ ខែមករា។
មេឃុំឃ្សឹម លោកស្រី ក្លាន ណារ៉េត នៅថ្ងៃទី២៧ មករា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ ដោយសារជាប់រវល់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុក បានទទួលពាក្យបណ្ដឹងរឿងនេះហើយ និងអន្តរាគមន៍ទៅអាជ្ញាធរឲ្យជួយស្វែងយុត្តិធម៌រឿងនេះ។ លោកចាត់ទុកការគំរាមរបស់យោធាទាំងនោះ ថាជាការរំលោភសិទ្ធិមនុស្ស និងផ្ទុយពីក្របខ័ណ្ឌច្បាប់ ជាពិសេសវានឹងប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលផង។
លោកថា ជនរងគ្រោះមានសិទ្ធិប្ដឹងយោធាទាំងនោះទៅស្ថាប័នអយ្យការពីបទគំរាមដោយចេតនា៖ «ចង់បាននីតិរដ្ឋដែលគ្រប់គ្នាត្រូវឋិតនៅក្រោមច្បាប់ តែចំពោះអ្នកមានអំណាច និងអ្នកមានលុយបែរជាច្បាប់កាត់ចេញថា មិនឋិតក្រោមច្បាប់។ យើងសំណូមពរឲ្យអាជ្ញាធរស្រុក និងឃុំ ចាត់វិធានការលើជនប្រព្រឹត្ត និងអនុវត្តតាមនីតិវិធីច្បាប់»។
ក្រមព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល៕

កម្ពុជាអំពាវនាវឲ្យអាមេរិកផ្តល់ទិដ្ឋាការការទូតឡើងវិញ ខណៈតុលាការអាមេរិកផ្អាកការបណ្តេញពលរដ្ឋខ្មែរ
មន្រ្តីក្រសួងការបរទេសកម្ពុជា
អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលការបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក
ដោយសារតែបញ្ហាជនភៀសខ្លួនខ្មែរ។ ការអំពាវនាវនេះ ធ្វើឡើង
ស្របពេលដែលចៅក្រមសហព័ន្ធសហរដ្ឋអាមេរិក
បានផ្អាកការបណ្តេញជនជាតិខ្មែរជិត១០០នាក់
ចេញពីសហរដ្ឋអាមេរិកភ្លាមៗ ដោយយល់ថា
ជនជាតិអាមេរិកដើមកំណើតខ្មែរទាំងនោះគួរមានសិទ្ធិតតាំងក្តីនៅចំពោះមុខតុលាការ
ប្រឆាំងនឹងគោលនយោបាយរបស់លោក ដូណាល់ ត្រាំ
មុននឹងត្រូវបណ្ដេញចេញ។
ជាមួយនឹងការប្រកាសស្វាគមន៍ទៅនឹងចំណាត់ការរបស់តុលាការអាមេរិកនៅពេលនេះ
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី
បានអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក
លុបចោលបំរាមរបស់ខ្លួនដែលបង្កកទិដ្ឋាការដល់ក្រុមមន្រ្តីការទូតកម្ពុជាមិនឲ្យជាន់ទឹកដីអាមេរិក។
ជាទណ្ឌកម្មដែលអាមេរិកដាក់ចេញដោយសារតែរដ្ឋាភិបាលកម្ពុជាកន្លងទៅ
មិនព្រមទទួលយកជនជាតិអាមេរិកដើមកំណើតខ្មែរ
ដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យមករស់នៅកម្ពុជាវិញ។
យ៉ាងណាក៏ដោយ មន្រ្តីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកចំណាត់របស់តុលាការអាមេរិកនេះថា បានផ្តល់យុត្តិធម៌ចំពោះពលរដ្ឋខ្មែរតាមច្បាប់របស់អាមេរិក និងតម្លៃមនុស្សធម៌តាមគោលការណ៍សិទ្ធិមនុស្ស ហើយថាការរិតត្បិតទិដ្ឋាការរបស់រដ្ឋាភិបាលអាមេរិក កាលពីខែកញ្ញាឆ្នាំ២០១៧លើមន្រ្តីកម្ពុជានោះ ធ្វើឡើងមិនមានមូលដ្ឋាន។
បើតាម លោក ជុំ សុន្ទរី ប្រសិនបើ អាមេរិកដកចេញបំរាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជានោះគឺជាការត្រួសត្រាយផ្លូវ បើកឲ្យមានកិច្ចសហប្រតិបត្តិការឡើងវិញ លើការរុករកអដ្ឋិធាតុទាហានដែលស្លាប់នៅកម្ពុជាសម័យសង្រ្គាម។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
ប៉ុន្តែចៅក្រមសហព័ន្ធបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មិនអាចបញ្ជូនជនជាតិភាគតិច ៩២ នាក់ពីសហរដ្ឋអាមេរិកភ្លាមៗ ដោយមិនអនុញ្ញាតឱ្យពួកគេមានឱកាសធ្វើការតវ៉ារឿងក្តីនៅក្នុងតុលាការជាមុននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦មករា។
ប្រជាជនខ្មែរដែលភៀសខ្លួនទៅសហរដ្ឋអាមេរិកនៅគ្រាមានសង្រ្គាមស៊ីវិលនោះ ត្រូវបានតុលាការអាមេរិកផ្តន្ទាទោសពីបទព្រហ្មទណ្ឌជាច្រើនករណី ហើយត្រូវបានគេបណ្តេញចេញក្រោយពីទទួលទោសរួចរាល់នៅលើទឹកដីអាមេរិក។
កន្លងមក រដ្ឋាភិបាលកម្ពុជាបានបដិសេធមិនទទួលយកប្រជាជនខ្មែរអាមេរិកធ្វើមាតុភូមិនិវត្តនោះទេ។ ប៉ុន្តែក្រោយមកបានយល់ព្រមទទួលយកដោយភ្ជាប់លក្ខខណ្ឌស្ម័គ្រចិត្ត ខណៈអាមេរិកបិទទិដ្ឋាការដល់ការទូតរបស់កម្ពុជាមួយចំនួននោះ។ បើគិតចាប់ពីឆ្នាំ ២០០២ មក មានពលរដ្ឋខ្មែរ ប្រមាណជាង ៥០០នាក់ហើយ ដែលអាមេរិកបានបញ្ជូនមកកម្ពុជាវិញ៕

អង្គការសិទ្ធិមនុស្សខ្មែរ-អាមេរិកាំង គាំទ្រចលនាសង្គ្រោះជាតិ
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។
វ៉ាស៊ីនតោន — អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ (CAHRAD) ដែលមានមូលដ្ឋាននៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់ការបង្កើតចលនាសង្គ្រោះជាតិបើទោះបីជាអាជ្ញាធរកម្ពុជាចាត់ទុកចលនានេះថាខុសច្បាប់និងគំរាមបង្ក្រាបក៏ដោយ។នៅក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការកាលពីថ្ងៃទី២៥ ខែមករា អង្គការ CAHRAD បានចាត់ទុកចលនាសង្គ្រោះជាតិ ថាមានផលប្រយោជន៍ស្រដៀងគ្នានឹងសកម្មភាពរបស់ពួកខ្លួន។
អង្គការនេះបានបន្ថែមថា៖
«នៅពេលណាមានចលនាដោយសន្តិភាពនិងអហិង្សាដើម្បីប្រមូលផ្តុំពលរដ្ឋកម្ពុជាការពារសិទ្ធិរបស់ពួកគេកាន់តែច្រើនគឺកាន់តែប្រសើរក្នុងការលើកកម្ពស់ប្រជាធិបតេយ្យពិតប្រាកដ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ យុត្តិធម៌និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
កាលពីថ្ងៃទី១២ ខែមករា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកស្តីពីការរៀបចំបង្កើតចលនាសង្គ្រោះជាតិជាផ្លូវការនៅខែមករានេះដោយក្នុងនោះលោកបានបង្ហោះឯកសារស្តីពីសមាសភាពស្ថាបនិកជាច្រើនរូបដែលមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងនោះមានលោក សម រង្ស៊ី លោកស្រី ជូឡុង សូម៉ូរា លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម។
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។
ចលនានេះបង្កើតឡើងក្នុងគោលបំណងស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ នេះបើតាមការប្រកាសរបស់ក្រុមស្ថាបនិក។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលកម្ពុជាប្រកាសរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទប្រកាន់ថា មានឃុបឃិតជាមួយនឹងបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏កំពុងស្ថិតនៅក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ដូចគ្នានេះដែរ។
សហគមន៍អន្តរជាតិបានថ្កោលទោសចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ថាជាការបំបិទសំឡេងបក្សប្រឆាំងនៅកម្ពុជា។
បន្ទាប់ពីមានការប្រកាសបង្កើតចលនាសង្គ្រោះជាតិមានសេចក្តីរាយការណ៍នានាពីការខ្វែងគំនិតគ្នារវាងមន្ត្រីគណបក្សដែលមានប្រភពដើមមកពីគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្ស សម រង្ស៊ី។
លោក អ៊ុង រិទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១៥ ខែមករាលាលែងចេញពីចលនានេះវិញបន្ទាប់ពីចូលរួមបានតែបីថ្ងៃប៉ុណ្ណោះដោយលោកលើកហេតុផលពីការ«មិនយល់ស្របគ្នា»ក្នុងការបង្កើតចលនានេះនិងដើម្បីទុកពេលបន្តទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិក៏ប្រកាសមិនចូលរួមជាមួយចលនានេះដែរ។
នៅក្នុងសារមួយទៅកាន់អ្នកសារព័ត៌មានលោក សម រង្ស៊ី បានបញ្ជាក់ថា វាជាការយោគយល់បានដល់អារម្មណ៍របស់លោក កឹម សុខា ដែលមិនអាចសម្តែងការគាំទ្រចលនានេះបានព្រោះវាជាគ្រោះថ្នាក់ចំពោះគាត់ដែលកំពុងស្ថិតនៅក្នុងដៃរបស់លោក ហ៊ុន សែន ក្នុងពេលដែលចលនាសង្គ្រោះជាតិប្រកាសពីគោលបំណងប្រឆាំងដើម្បីបញ្ចប់ការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានបន្ថែមទៀតថា៖
«ដើម្បីហេតុផលសន្តិសុខនិងដើម្បីឱ្យចលនារបស់យើងដែលទើបបង្កើតថ្មីនេះដំណើរការប្រកបដោយប្រសិទ្ធភាព ខ្ញុំសូមស្នើឱ្យមេដឹកនាំពិតប្រាកដនៃចលនាសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជានិងបរទេសកុំសម្តែងការគាំទ្ររបស់ពួកគេដោយចំហ និងកុំបង្ហាញឈ្មោះរបស់ពួកគេ»។
អាជ្ញាធរកម្ពុជាបានចាត់ទុកចលនាសង្គ្រោះជាតិ ថាកំពុងតែរៀបចំធ្វើសកម្មភាព«ភេរវកម្ម» គឺ«មិនមែននយោបាយទេ» ហើយថា មេដឹកនាំគណបក្សសង្គ្រោះជាតិនឹងត្រូវមានទោស រួមទាំងលោក កឹម សុខា ផងដែរបើទោះបីជាលោកប្រកាសមិនចូលរួមក៏ដោយ។
អង្គការ CAHRAD បានបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺអង្គការនេះមិនមើលឃើញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជាឡើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងយកអាសនៈសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥.០០០ទៅចែកឱ្យបក្សដទៃមក។
អង្គការ CAHRAD បានបន្ថែមថា៖
«សកម្មភាពមិនស្របតាមលទ្ធិប្រជាធិបតេយ្យដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជាបានបណ្តាលឱ្យពលរដ្ឋកម្ពុជាប្រហែលពាក់កណ្តាលប្រទេសបាត់បង់ជំនឿរបស់ពួកគេមកលើរាជរដ្ឋាភិបាលនិងដំណើរការបោះឆ្នោតដែលជារូបមន្តមួយដែលអាចនាំទៅដល់អស្ថិរភាពនៅក្នុងប្រទេសនិងតំបន់»។
អង្គការ CAHRAD ធ្វើការយ៉ាងជាប់ជាប្រចាំជាមួយនឹងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកនិងប្រមូលផ្តុំសហគមន៍ខ្មែរធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងនោះមានការចូលរួមរំឭកជាប្រចាំដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនិងទាមទារឱ្យភាគីកម្ពុជានានាគោរពតាមស្មារតីនៃកិច្ចព្រមពៀងដែលបានចុះបានចុះហត្ថលេខាកាលពី២៦ឆ្នាំមុនមួយនេះ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំនេះ៕
Tuesday, January 23, 2018
ប្រមុខការពារជាតិព្រមានកម្ទេចចលនាសង្គ្រោះជាតិផ្ដួចផ្ដើមដោយលោក សម រង្ស៊ី
ប្រមុខការពារកម្ពុជា
បានព្រមានកម្ទេចចលនាសង្គ្រោះជាតិដែលផ្ដួចផ្ដើមឡើងដោយអតីតមេដឹកនាំបក្សប្រឆាំង
ប្រសិនបើចលនានេះមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសដើម្បីគេចចេញពីបណ្ដឹងជាច្រើនករណីនៅក្នុងតុលាការកម្ពុជានោះ បានប្រកាសអំពីការផ្ដួចផ្ដើមបង្កើតចលនាសង្គ្រោះជាតិកាលពីថ្ងៃទី១២ ខែមករា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានប្រកាសប្រាប់កងកម្លាំងប្រដាប់ អាវុធ ឲ្យត្រៀមខ្លួនបង្ក្រាបចលនាសង្គ្រោះជាតិ ប្រសិនបើរកឃើញថា ចលនាមួយនេះ ត្រូវបានរកឃើញថា មានវត្តមាននៅកម្ពុជានោះ។
បើតាម Fresh News លោក ទៀ បាញ់ បានប្រកាសព្រមានបែបនេះ អំឡុងសន្និបាតបូកសរុបការងាររបស់កងរាជអាវុធហត្ថនៅថ្ងៃនេះដោយបានចាត់ទុកចលនាសង្គ្រោះជាតិ ជាចលនាខុសច្បាប់ ហើយនឹងត្រូវទប់ស្កាត់កុំឲ្យកើតមាននៅកម្ពុជា។
លោក ទៀ បាញ់ ត្រូវបានដកស្រង់ចុះផ្សាយថា៖ «ឥលូវនឹងចលនាសង្គ្រោះជាតិចុងក្រោយ វាថា រៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះ ត្រៀមឲ្យហើយទៅ គឺថា បង្កើតហិង្សាអត់បានទេ បើឃើញថា រៀបចំបង្កើតយើងដាក់មុនហើយ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យវីអូឌីដឹងបន្ថែមថា ក្រសួងបានចាត់ទុកចលនាសង្គ្រោះជាតិនេះ ជាឧទ្ទាមក្រៅច្បាប់ ដោយមិនអនុញ្ញាតឲ្យកើតមាននៅកម្ពុជានោះទេ។ លោកបន្ថែមថា រហូតមកទល់នឹងពេលនេះ ពុំទាន់មានសញ្ញាណាមួយនៃការកកើតចលនានេះនៅក្នុងប្រទេសនៅឡើយទេ ខណៈកងទ័ពបានត្រៀមរួចរាល់ហើយក្នុងការបង្ក្រាប។
លោកថា៖ «អាហ្នឹងយើងចាប់ចងតាមផ្លូវច្បាប់ បើអ្នកខុសច្បាប់ យើងប្រើច្បាប់។ បើប្រឆាំងនឹងយើងដោយអាវុធ យើងមានផែនការទៅតាមហ្នឹង! ទៅតាមរូបភាពអ្នកដែលធ្វើហ្នឹង។ […] មកដល់ឥឡូវព័ត៌មានជាផ្លូវការ យើងអត់ទាន់មានទេបញ្ហាដែលកើតមាននៅស្រុកខ្មែរនោះ ប៉ុន្តែ បើមាន យើងមិនឲ្យកើតមានជាដាច់ខាត! នៅកន្លែងណាក៏ដោយ ពេលណាក៏ដោយ គឺយើងមិនអនុញ្ញាតទេ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិបង្កើត និងចូលរួមក្នុងចលនាផ្សេងៗ ដែលដំណើរការដោយអហិង្សា ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ខណៈចលនាសង្គ្រោះជាតិមិនទាន់ឃើញមាននៅកម្ពុជានៅឡើយ លោកយល់ថា ការព្រមានពីការបង្ក្រាបរបស់រដ្ឋាភិបាលនេះ ជាការព្យាយាមបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលត្រូវបានការពារដោយច្បាប់កំពូលប្រទេស។
លោកថា៖ «ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជាជាប្រទេសប្រជាធិបតេយ្យប្រកាន់របបសេរីពហុបក្ស ហើយក៏បានបើកសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋខ្មែរក្នុងការបង្កើត ចូលរួមបក្សនយោបាយ ឬបង្កើតអង្គការសង្គមស៊ីវិលសម្រាប់ជួយជំរុញកម្ពុជាដើរលើរបបប្រជាធិបតេយ្យផងដែរ។ អញ្ចឹងការតស៊ូមតិនោះមិនមែនសម្រាប់តែគណបក្សនយោបាយនោះទេ តែអង្គការសង្គមស៊ីវិលជាអ្វីដែលជម្រុញដំណើរការប្រជាធិបតេយ្យនៅកម្ពុជាផងដែរ»។
ខណៈដែលប្រមុខការពារជាតិកម្ពុជាព្រមានបែបនេះ ចលនាសង្គ្រោះជាតិ កំពុងស្ថិតក្នុងស្ថានភាពខ្វែងគំនិតរវាងអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
ចលនាសង្គ្រោះជាតិ ត្រូវបានផ្ដួចផ្ដើមឡើង បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន និងការហាមឃាត់ថ្នាក់ដឹកនាំ ១១៨រូបរបស់បក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ៕

“បើលោក ហ៊ុន សែន នៅកាន់អំណាច ឃាតកសម្លាប់លោក ជា វិជ្ជា រកមិនឃើញទេ”
ឃាតកម្មលើអតីតប្រធានសហជីពដ៏ល្បីឈ្មោះកាលពីជាង
១ទសវត្សមុន គឺជាឃាតកម្មដ៏កក្រើកមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ
ដែលធ្វើឲ្យមនុស្សពេញមួយនគរ ពិសេសស្រទាប់កម្មករស្ដាយរន្ធត់
និងស្ដាយស្រណោះនៅពេលបាត់បង់ មេដឹកនាំសហជីព ដែលពូកែខាងតស៊ូមតិ
និងដឹកនាំកម្មករធ្វើបាតុកម្មនៅទីសាធារណៈនានា
ដើម្បីទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពកម្មករ។
រយៈពេល ១៤ឆ្នាំមកនេះ ឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្ម នៅតែស្ថិតនៅក្នុងភាពបិទបាំង ហើយក្រុមគ្រួសាររបស់លោក មិនទាន់មានយុត្តិធម៌ដដែល ទោះបីជាឃាតកម្មនេះ មានភស្តុតាងមួយចំនួន ដែលគេមើលឃើញថា ជាតម្រុយដ៏សំខាន់ ដើម្បីចាប់ឃាតកពិតយកមកផ្ដន្ទាទោសក្ដី។
ក្រុមមេដឹកនាំសហជីព លើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការស្វែងរលឃាតកពិត និងអ្នកនៅក្រោយខ្នង ឃាតកម្មលើលោក ជា វិជ្ជា បើសិនជារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ។
ពលរដ្ឋនៅប្រទេសជប៉ុន លោក ហៃ វណ្ណា មានប្រសាសន៍ថា លោកមិនរំពឹងថា ទោះបីជាសមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវែកមុខឃាតកក្ដី ប៉ុន្តែលោកមិនសង្ឃឹមថា យុត្តិធម៌សម្រាប់លោក ជា វិជ្ជា និងក្រុមគ្រួសារ នឹងមាននោះទេ ដរាបណាលោក ហ៊ុន សែន នៅតែដឹកនាំប្រទេសនោះ៖ «ខ្ញុំមិនមានជំនឿថា រដ្ឋាភិបាលលោក ហ៊ុន សែន អាចរកឃាតកឃើញនោះទេ ព្រោះថា នៅក្នុងរបបរបស់លោក ហ៊ុន សែននេះ អ្នករកស៊ីផ្លូវភេទក៏បាញ់សម្លាប់ សហជីព អ្នកវិភាគនយោបាយលោក បណ្ឌិត កែម ឡី និងករណីបាញ់សម្លាប់នៅកន្លែងជល់មាន់ជាដើម»។
ការលើកឡើងរបស់សហជីព និងពលរដ្ឋបែបនេះ ធ្វើឡើងនៅស្របពេលខួប ១៤ឆ្នាំនៃឃាតកម្មលោក ជា វិជ្ជា ដែលជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលគេស្គាល់ថា លោកបានលះបង់សព្វបែបយ៉ាង ដើម្បីលើកស្ទួយសិទ្ធិកម្មករ។ ជារៀងរាល់ឆ្នាំមានកម្មករ និងប្រជាពលរដ្ឋចូលរួមពិធីបុណ្យខួបនេះ ច្រើនកុះករ ក៏ប៉ុន្តែសម្រាប់ឆ្នាំនេះវិញ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន រឹតត្បិតការជួបជុំ និងការរំលាយបក្សប្រឆាំងនោះ ពុំមានមនុស្សចូលរួមក្នុងពិធីបុណ្យខួបនេះសន្ធឹកសន្ធាប់ឡើយ។
លើសពីនេះទៀត ទោះបីជាប្រពន្ធកូនរបស់លោក ជា វិជ្ជា ព្រាត់ប្រាសស្វាមី និងសាច់ញាតិនៅជ្រកកោននៅប្រទេសហ្វាំងឡង់ (Finland) ទៅហើយក្ដី ប៉ុន្តែ តុលាការមិនលើកលែងឲ្យប្អូនប្រុសបង្កើត លោក ជា វិជ្ជា គឺ លោក ជា មុន្នី ដែលធ្លាប់បានដឹកនាំសហជីពជាង១០ឆ្នាំ បន្តបេសកកម្មបងប្រុសរបស់លោកនោះទេ។ លោក ជា មុន្នី កំពុងរងបណ្ដឹងនៅតុលាការ ដោយសារតែសហជីពគាំទ្ររដ្ឋាភិបាលដាក់ពាក្យប្ដឹងទៅតុលាការពីបទញុះញង់ ហើយសាលាដំបូងបានកោះហៅលោក ទៅបំភ្លឺនៅកាលពីថ្ងៃទី២២ មករា នៅចំថ្ងៃឃាតកបាញ់សម្លាប់បងប្រុសរបស់លោក។
ការប្ដឹងលោក ជា មុន្នី ពីបទញុះញង់នេះ ធ្វើឡើងភ្លាមៗ ក្រោយពីលោកបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ថា សហគមន៍អឺរ៉ុបនឹងមិនទិញសំលៀកបំពាក់ពីកម្ពុជាទេ បើសិនជារដ្ឋាភិបាលនៅតែរំលោភសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញបក្សប្រឆាំង ហើយកម្មករនឹងអាចធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាដើម បើសិនជាសហរដ្ឋអាមេរិក និងអឺរ៉ុប ឈប់ទិញសំលៀកបំពាក់ ស្បែកជើងពីកម្ពុជានោះ។
ទាក់ទងនឹងបញ្ហានេះ អតីតមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក រ៉ុង ឈុន និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សំដែងការសោកស្ដាយ ដែលតុលាការចាត់ការបណ្ដឹងប្រឆាំងលោក ជា មុន្នី ឆាប់រហ័ស រីឯពន្លឺរកឃាតកពិតសម្លាប់បងប្រុសលោក ជា មុន្នី អូសបន្លាយពេលជាង ១ទសវត្សទៅហើយ មិនទាន់ឃើញនៅឡើយនេះ៖ «កងកម្លាំងរបស់រដ្ឋាភិបាល សុទ្ធតែមានសមត្ថភាពដូចជាករណីផ្សេងៗមួយចំនួនទៀត ខុសពីករណីសម្លាប់លោក ជា វិជ្ជា ដែលសមត្ថកិច្ចអាចរកឃាតកឃើញ»។
ឃាតកម្មលើលោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា មានតម្រុយជាភស្តុតាងជាច្រើន ដែលបញ្ជាក់ថា តុលាការអាចមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការស្វែងរកឃាតកពិត និងអ្នកនៅពីក្រោយខ្នងសម្លាប់ លោក ជា វិជ្ជា។ ភស្តុតាងទាំងនោះ ដូចជា នៅមុនឃាតកបាញ់សម្លាប់លោក ជា វិជ្ជា គឺមានជនមិនស្គាល់មុខបានហៅទូរស័ព្ទគំរាមសម្លាប់លោក ជា វិជ្ជា ហើយលោក ជា វិជ្ជា បានទៅប្ដឹងមន្ត្រីនគរបាលអំពីរឿងនេះទៀត ដើម្បីឲ្យជួយទប់ស្កាត់ និងការពារសុវត្ថិភាពរបស់លោក។ អតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ដែលកំពុងជាប់ពន្ធនាគារហ៊ុំព័ន្ធដោយបណ្ដឹងរាប់មិនអស់នោះ ត្រូវបានភរិយារបស់លោក ជា វិជ្ជាអះអាងថា ជាអ្នកដឹងអ្នកណាជាឃាតក?។ សាក្សីដ៏សំខាន់មួយទៀតនោះ គឺស្ត្រីលក់កាសែតនៅក្បែរវត្តលង្កា ជាទីដែលឃាតកបាញ់សម្លាប់ លោក ជា វិជ្ជា បានឃើញមុខឃាតកបាញ់ប្រហារលោក ជា វិជ្ជា និងបានរៀបរាប់ពីភិនភាគឃាតកជាដើម ប៉ុន្តែមកទល់ពេលនេះ ឃាតកនៅតែលាក់មុខដដែល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកន្លងមកថា សំណុំរឿងលោក ជា វិជ្ជា នេះ គេមិនទាន់បិទសំណុំរឿងនេះឡើយ។
លោក រ៉ុង ឈុន ដែលធ្លាប់ជាមនុស្សជិតស្និទ្ធជាមួយលោក ជា វិជ្ជា នោះ បានរំលឹកថា នៅក្រោយពេលជនមិនស្គាល់មុខទូរស័ព្ទគំរាមសម្លាប់ លោក ជា វិជ្ជា នោះ លោកបានជូនលោក ជា វិជ្ជា ទៅប្ដឹងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ប៉ុន្តែមន្ត្រីនគរបាលឃើញលេខទូរស័ព្ទគំរាមនោះ ប្រាប់ពួកលោកថា អ្នកគំរាមនោះ ជាមនុស្សមានឥទ្ធិពលណាស់៖ «ក្រោយពីយើងជួបមន្ត្រីនគរបាលកម្រិតស្រាលគេឃើញលេខ គេប្រាប់យើងថា អូលេខនេះ មន្ត្រីធំណាស់ គេមិនហ៊ានប៉ះពាល់ទេ ដោយនគរបាលបានប្រាប់ឲ្យលោក ជា វិជ្ជា ភៀសខ្លួនទៅក្រៅមួយរយៈ ដូចជានៅប្រទេសថៃជាដើម ក៏ប៉ុន្តែពួកយើងបានពិភាក្សាគ្នាមក គឺលោក ជា វិជ្ជា បានសម្រេចចិត្តមិនចេញក្រៅនោះទេ ដើម្បីធ្វើជាគំរូដល់ក្មេងជំនាន់ក្រោយ»។
អំពើឃាតកម្ម និងការសម្លាប់មនុស្សក្រៅច្បាប់ តែងកើតមានជាហូរហែមកទល់សព្វថ្ងៃ បើទោះជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួនស្មើភាពគ្នាចំពោះមុខច្បាប់យ៉ាងណាក្ដី។ ប៉ុន្តែអំពើឧក្រិដ្ឋទាំងនោះ ត្រូវបានធ្វើឡើងសំដៅសកម្មជននយោបាយ អ្នករិះគន់រដ្ឋាភិបាល និងអ្នកសារព័ត៌មានដដែល។ ស្ថានភាពនេះកាន់តែអាក្រក់នៅពេលដែលអាជ្ញាធរមិនអាចវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវយកមកទទួលទោសបាន។ គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ចាត់ទុកថា នេះជាអំពើនិទ្ទណ្ឌភាពដែលជះឥទ្ធិពលអាក្រក់ ដល់ដំណើរការកសាងនីតិរដ្ឋរបស់កម្ពុជា។
របាយការណ៍នៃការកាន់អំណាចរបស់លោក ហ៊ុន សែន រយៈពេល ៣០ឆ្នាំរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញផ្សាយកាលពីឆ្នាំ២០១៣ បង្ហាញថា ការវាយប្រហារ និងបាញ់សម្លាប់សកម្មជនបក្សប្រឆាំង និងសហជីព កើតមានជាច្រើនករណីនៅចន្លោះការបោះឆ្នោតជាតិអាណត្តិទី២ និងទី៣។
នៅខែមីនា ឆ្នាំ១៩៩៧ គ្រាប់បែកចំនួន ៤គ្រាប់ ត្រូវបានមនុស្សមួយក្រុមគប់ចូលក្នុងហ្វូងបាតុករដឹកនាំដោយលោក សម រង្ស៊ី នៅមុខអតីតវិមានរដ្ឋសភា។ ការវាយប្រហារដោយហិង្សាទៅលើបាតុករដែលទាមទារឲ្យមានការកែប្រែប្រព័ន្ធយុត្តិធម៌នេះ បានធ្វើឲ្យមនុស្ស ១៦នាក់ស្លាប់ និងជាង ១៥០នាក់ផ្សេងទៀតរងរបួស។
៤ខែក្រោយមក គឺនៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧ រដ្ឋប្រហារបង្ហូរឈាមមួយបានផ្ទុះឡើងកក្រើកក្រុងភ្នំពេញ។ អង្គការសហប្រជាជាតិ រកឃើញថា មានមន្ត្រីបក្សនយោបាយ និងមេទ័ពគណបក្សហ៊្វុនស៊ិនប៉ិច ប្រមាណពី ៤០នាក់ទៅ ៦០នាក់ ត្រូវបានសម្លាប់ក្រោយពេលចាប់ខ្លួន ឬបន្ទាប់ពីទម្លាក់អាវុធ និងជាច្រើននាក់ទៀត ត្រូវបានបាញ់ស្លាប់ពេលប្រយុទ្ធគ្នា។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងរបស់ហ៊្វុនស៊ិនប៉ិច ហើយក្នុងនោះ មន្ត្រីជាន់ខ្ពស់ខាងយោធា និងស៊ីវិលជាច្រើនរូប ដូចជាលោក ចៅ សម្បត្តិ ក្រូច យឿម និងលោក ហូ សុក ជាដើម ត្រូវបានគេបាញ់សម្លាប់។
ទោះបីជាយ៉ាងនេះក្ដី ចាប់ពីឆ្នាំ២០១៧មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជាយកចិត្តទុកដាក់កម្មករ ក្នុងនោះ មានការសន្យាដំឡើងប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០១៨ កម្មករជិះរថយន្តក្រុងមិនយកលុយ ការព្រមានមិនឲ្យម្ចាស់ផ្ទះជួលដំឡើងថ្លៃ និងមិនយកថ្លៃអគ្គិសនីលើសពីរដ្ឋបានកំណត់ជាដើម។
ទាក់ទងនឹងបញ្ហានេះ ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អ្វីដែលលោក ហ៊ុន សែន បានផ្ដល់ជូនកម្មករនៅពេលនេះ គឺដូចអ្វីដែល លោក ជា វិជ្ជា និងក្រុមសហជីពរបស់លោក បានទាមទារពីរដ្ឋាភិបាលកន្លងមក។ លោករំពឹងថា លោក ហ៊ុន សែន នឹងរកយុត្តិធម៌ជូនក្រុមគ្រួសារលោក ជា វិជ្ជា បាន៖ «បើសិនជារដ្ឋាភិបាលរកឃាតកសម្លាប់លោក ជា វិជ្ជា ឃើញនោះ រដ្ឋាភិបាលកាន់តែមានការគាំទ្រពីកម្មករថែមទៀត»។
ទោះបីជាមានអ្នកខ្លះលើកឡើងថា ឃាតកពិតសម្លាប់លោក ជា វិជ្ជា នឹងអាចរកឃើញ នៅក្រោយពីរបបលោក ហ៊ុន សែន ដួលរំលំក្ដី ប៉ុន្តែ ក្រុមសហជីព សំដែងសុទិដ្ឋិនិយមថា លោក ហ៊ុន សែន នឹងមានឆន្ទៈពិតប្រាកដ ក្នុងការចាប់ខ្លួន ឃាតកពិតសម្លាប់លោក ជា វិជ្ជា និងអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ ដើម្បីស្រាយចម្ងល់ថា អ្នកណាជាអ្នកសម្លាប់ លោក ជា វិជ្ជា ហើយអ្នកណាជាអ្នកនៅពីក្រោយខ្នង? ជាសំនួរតែមួយគត់ ដែលគេបានសួរក្នុងរយៈពេល១៤ឆ្នាំមកនេះ៕

Subscribe to:
Comments (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
គណកម្មការបុណ្យសព លោក បណ្ឌិត កែម ឡី បានចូលបំភ្លឺ នៅចំពោះមុខ តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ នៅថ្ងៃអង្គារនេះ បន្ទាប់ពី...
-
ភ្នំពេញ — លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ នឹងចូលរួមកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរបស់សមាគមប...