ក្រុមមន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការតាមដាន
ឬចូលរួមក្នុងសកម្មភាពនយោបាយរបស់ស្ត្រីកាន់តែច្រើននៅតែមានសារសំខាន់ដល់ការរីកចម្រើនប្រទេសជាតិ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការស្ត្រី
និងការបោះឆ្នោតរកឃើញថា ស្ត្រីជាអ្នកដឹកនាំពិតជាមានសក្ដានុពល
និងមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិដោយអហិង្សា
និងសន្តិវិធី។
សង្គមស៊ីវិលធ្វើកិច្ចការស្ត្រី
និងការបោះឆ្នោតរកឃើញថា
ស្ថានភាពនយោបាយនៅពេលបច្ចុប្បន្នបានជះឥទ្ធិពលខ្លាំងដល់ស្ត្រីដែលនាំឲ្យមានការរារែកក្នុងការតាមដាន
ឬចូលរួមក្នុងសកម្មភាពនយោបាយ និងដំណើរការបោះឆ្នោត។
អ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រ
នៃអង្គការខុមហ្វ្រែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ចណ៍ ថ្លែងថា
ដោយសារស្ថានភាពនយោបាយក្នុងប្រទេសតានតឹង
និងមានសារអវិជ្ជមានជាច្រើនពីថ្នាក់ដឹកនាំប្រទេស
ជាពិសេសនាយករដ្ឋមន្ត្រី
ស្ត្រីបានរួញរាខ្លាំងលែងហ៊ានចេញមុខចេញមាត់សម្ងំរក្សាភាពស្ងាត់ស្ងៀម
និងមានការប្រុងប្រយ័ត្នជាងមុន។ ចំពោះការសម្ដែងមតិ
ឬការចូលរួមសកម្មភាពនយោបាយ ត្រូវបានថយចុះ
ពោលគឺផ្ទុយពីពេលមុនការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧។
អ្នកស្រីបញ្ជាក់បន្ថែមថា
សូម្បីតែអ្នកស្រីផ្ទាល់ ពេលខ្លះបានដាក់សំណួរមកខ្លួនឯងថា
តើវាប៉ះពាល់ដល់សុវត្ថិភាពដែរ ឬទេ?
ក្នុងគ្រាដែលកិច្ចការរបស់សង្គមស៊ីវិលមួយចំនួនត្រូវបានផ្អាក បិទ
អ្នកកាសែតត្រូវបានអាជ្ញាធរចាប់ខ្លួន
និងការរំលាយគណបក្សនយោបាយសុទ្ធតែជាព្រឹត្តិការណ៍ដែលប៉ះពាល់ដល់ការចូលរួមរបស់ស្ត្រី៖
«នេះជាបរិយាកាសនយោបាយមួយដែលធ្វើឲ្យស្ត្រីភ័យខ្លាចអ៊ីចឹងត្រូវការឲ្យមានស្ថានភាពនយោបាយមួយ
បើចង់ឲ្យស្ត្រីចូលរួមកាន់តែច្រើនត្រូវតែបង្កលក្ខណៈងាយស្រួល
ហើយស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជា
ត្រូវតែមានលក្ខណៈមួយឲ្យល្អប្រសើរជាងរាល់ថ្ងៃ
ហើយបង្ហាញពីភាពត្រឹមត្រូវ
ប្រដៅកូនចៅឲ្យនិយាយឲ្យពិតប្រាកដឲ្យបានច្រើន
កុំឲ្យគេទាំងអស់គ្នាទៅជាយល់ថា អានេះវាម៉េចទៅជាអ៊ីចឹង?
លែងមានជំនឿថា ប្រទេសយើងអាចមានយុត្តិធម៌ដែល ឬទេ
ទៅមុខទៀតដែលធ្វើឲ្យគ្រប់គ្នា
ជាពិសេសស្ត្រីរារែកជះឥទ្ធិពលអាក្រក់ដល់ការចូលរួមរបស់ស្ត្រីដែរ»។
របាយការណ៍វាយតម្លៃរបស់អង្គការខុមហ្វ្រែល
ដែលទើបតែស្រាវជ្រាវថ្មី
ស្ដីពីការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
អាណត្តិទី៤ ឆ្នាំ២០១៧ បានបង្ហាញថា
ស្ត្រីនៅតែភ័យខ្លាចក្នុងការភ្ជាប់ខ្លួនជាមួយនឹងកិច្ចការនយោបាយ
និងការបោះឆ្នោត។ របាយការណ៍នេះរកឃើញដែរថា មានភាពខ្លាចរអា ៣
ដែលសំខាន់។ ខ្លាចទី១ ខ្វះនូវគោលនយោបាយជាក់លាក់
និងជាលាយលក្ខណ៍អក្សរ ដែលជាវិធានការពិសេសបណ្ដោះអាសន្ន
និងមាត្រាមួយចំនួននៃច្បាប់បោះឆ្នោត ដើម្បីគាំទ្រ
និងផ្ដល់ឱកាសឲ្យស្ត្រី និងបុរសចូលរួមស្មើគ្នាក្នុងវិស័យនយោបាយ
ជាពិសេស ការឈរឈ្មោះជាបេក្ខជន។ ខ្លាចទី២
គឺការបន្តរើសអើងប្រឆាំងស្ត្រីក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខជននៅក្នុងគណបក្សនយោបាយ។
ចំណែកខ្លាចទី៣ គឺបរិយាកាសនយោបាយអំឡុងពេលដំណើរការបោះឆ្នោតម្ដងៗ
ឃើញមានការគំរាមកំហែង និងបញ្ហាជាច្រើនទៀត
ដែលធ្វើឲ្យមានឥទ្ធិពលអវិជ្ជមានដល់ស្ត្រី
និងធ្វើឲ្យពួកគេរារែកក្នុងការចូលរួមក្នុងវិស័យនយោបាយ។
អនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ
ហៅកាត់កាត់ថា ស៊ីដ (CEDAW) មាត្រា៣ ចែងថា ក្នុងគ្រប់វិស័យ
ជាពិសេស វិស័យនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌
រដ្ឋត្រូវមានវិធានការសមស្របទាំងអស់ រួមទាំងការធ្វើច្បាប់ផង
ដើម្បីធានាការអភិវឌ្ឍន៍ និងការរីកចម្រើនពេញលេញរបស់ស្ត្រី
ដើម្បីធានាឲ្យស្ត្រីប្រើប្រាស់ និងអាស្រ័យផលសិទ្ធិមនុស្ស
និងសេរីភាពមូលដ្ឋានដោយសមភាពជាមួយបុរស។
អ្នកស្រី សឺនកេត សិរីលក្ចណ៍ នៃអង្គការខុមហ្វ្រែល
បន្តថា វត្តមានស្ត្រីនៅតែមានសារសំខាន់បំផុតក្នុងដំណាក់កាលនេះ។
អ្នកស្រីបញ្ជាក់ថា ការចូលរួមរបស់ស្ត្រីមានពីរសំខាន់
គឺការចូលរួមដោយផ្ទាល់ និងដោយប្រយោល។ ការចូលរួមដោយប្រយោល
គឺការតាមដានព័ត៌មានក្នុងសង្គម
ចូលរួមផ្សព្វផ្សាយបន្តពីព័ត៌មានសំខាន់ៗ
ទាក់ទងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពីស្ថានភាពនយោបាយថ្មីៗ
ជាដើម។ នេះមានន័យថា ស្ត្រីជាពលរដ្ឋសាមញ្ញ
ក៏គាត់អាចធ្វើកិច្ចការនយោបាយដែរដោយគាត់ប្រើប្រាស់សិទ្ធិនយោបាយជាមួយអ្នកតំណាងទាំងថ្នាក់ជាតិ
និងមូលដ្ឋាន។ រីឯការចូលរួមដោយផ្ទាល់
គឺចូលរួមក្នុងសកម្មភាពនយោបាយផ្ទាល់។
មិនខុសគ្នានោះទេ អ្នកស្រី ធីតា ឃិះ
នាយិកាអង្គការសីលកា បានលើកទឹកចិត្តឲ្យស្ត្រីចូលរួមតាមដាន
និងសកម្មភាពនយោបាយ
ពីព្រោះស្ត្រីត្រូវតែយល់ដឹងអំពីស្ថានការណ៍ដែលកើតឡើងក្នុងប្រទេសរបស់ខ្លួន
ក៏ដូចជាក្នុងតំបន់ និងក្នុងពិភពលោក។
ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺស្ថានការណ៍ក្នុងប្រទេសរបស់ខ្លួន
ពីព្រោះអ្វីដែលកើតមានឡើង វានឹងប៉ះពាល់ទៅដល់ខ្លួនគាត់ផ្ទាល់
ក្រុមគ្រួសាររបស់ពួកគាត់ និងសង្គមជាតិរបស់គាត់ផង។
អ្នកស្រីបានចែករំលែកបទពិសោធន៍យ៉ាងដូច្នេះ៖
«ដូចជាបទពិសោធន៍ខ្ញុំកាលពីមុនអ៊ីចឹង
គេធ្វើនយោបាយអីខ្ញុំអត់មានការចាប់អារម្មណ៍អីទេ
កាលខ្ញុំនៅពីក្មេង ប៉ុន្តែនៅពេលមានបញ្ហាស្រុកទេសធ្លាក់ដុនដាប
នាំគ្នារត់ចោលស្រុក ឬមានបញ្ហាកលិយុគអ៊ីចឹងទៅ
ប៉ះពាល់ទាំងអស់គ្នាដោយទាំងយើងមិនទាំងដឹងថាដោយសារហេតុអ្វី។
ក្នុងពេលបច្ចុប្បន្ននេះស្ត្រីត្រូវតែដឹងទាំងអស់គ្នា
មិនថាតែស្ត្រីទេ ប្រជាពលរដ្ឋត្រូវតែដឹងពីបញ្ហាទាំងអស់នេះ»។
របាយការណ៍អង្គការខុមហ្វ្រែល បង្ហាញថា
ការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
អាណត្តិទី៤ ឆ្នាំ២០១៧
ស្ត្រីមានភាពប្រឈមរាប់ចាប់តាំងពីការទទួលបានឱកាសក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោត
និងឱកាសឈានទៅមុខក្នុងជីវិតនយោបាយរបស់ស្ត្រីជាប់ឆ្នោត។
ពោលគឺចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កា ធ្លាក់ចុះ
ដែលផ្ទុយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី១
ឆ្នាំ២០០២ រហូតមកដល់អាណត្តិទី៣ ឆ្នាំ២០១២
ចំនួនស្ត្រីជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ
សង្កាត់មានការកើនឡើងជាបន្តបន្ទាប់
ហើយស្ត្រីក៏បានចូលរួមបោះឆ្នោតយ៉ាងសស្រាក់សស្រាំ
និងចូលរួមក្នុងកិច្ចការនយោបាយយ៉ាងសកម្ម និងការបញ្ចេញសំឡេង
រួមទាំងយុវជនផងដែរ។
កន្លងមក
លោកនាយករដ្ឋមន្ត្រីក៏ធ្លាប់អំពាវនាវឲ្យគណបក្សនយោបាយដាក់ស្ត្រីឈរឈ្មោះនៅក្នុងលេខរៀងខាងលើ។
ទន្ទឹមគ្នានេះដែរ ក្រសួងកិច្ចការនារី
បានបង្កើតក្រុមការងារបច្ចេកទេសស្ត្រីស្ដីពី យេនឌ័រ
និងការប្ដេជ្ញាចិត្ត ជំរុញឲ្យមានការកើនចំនួនតំណាងស្ត្រី
និងស្ត្រីចូលរួមក្នុងកិច្ចការនយោបាយ។
ប៉ុន្តែសង្គមស៊ីវិលសង្កេតឃើញថា
ក្នុងអំឡុងពេលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះ
គេពុំឃើញមានសកម្មភាពលេចធ្លោណាមួយទេ
ដូចជាការចូលរួមជំរុញធ្វើវិសោធនកម្មលើមាត្រាខ្លះនៃច្បាប់បោះឆ្នោត
ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
និងការបង្កលទ្ធភាពឲ្យស្ត្រីបានចូលរួមឈរឈ្មោះជាបេក្ខជនឲ្យបានច្រើនដូចការប្ដេជ្ញាចិត្តនោះឡើយ។
ពាក់ព័ន្ធនឹងការចូលរួមរបស់ស្ត្រីក្នុងការតាមដាន
និងយល់ដឹងពីបញ្ហាសង្គម និងនយោបាយនេះ ស្ត្រីសហគមន៍បឹងកក់ លោកស្រី
បូវ សោភា មានមតិថា កន្លងមក
លោកស្រីក៏ដូចជាស្ត្រីមួយចំនួនទៀតដែរ
បានមើលរំលងភ្លេចពីគុណតម្លៃរបស់ខ្លួន ដែលយល់ថា
គ្មានអ្វីដែលស្ត្រីគួរធ្វើលើសពីការគិតគូរសម្រាប់គ្រួសារនោះទេ។
ដំបូងឡើយ លោកស្រីមិនដែលគិតថាបញ្ហាសង្គម បញ្ហានយោបាយ
និងសកម្មភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មានប្រយោជន៍នោះទេ
ព្រោះគិតថា
នេះគឺជាកិច្ចការរបស់មន្ត្រីរាជការអ្នកដឹកនាំប្រទេសប៉ុណ្ណោះ។
ប៉ុន្តែនៅពេលពើបប្រទះពីភាពចម្រូងចម្រាស
នៃការអភិវឌ្ឍតំបន់បឹងកក់មក បានធ្វើឲ្យលោកស្រីភ្លឺភ្នែក
ហើយចាប់ផ្ដើមតាមដានបញ្ហាសង្គម និងនយោបាយ គ្រាដែលការអភិវឌ្ឍនេះ
មានការរំលោភសិទ្ធិមនុស្ស ការបណ្ដេញចេញ និងមានអំពើហិង្សា។
លោកស្រី បូវ សោភា៖ «ប្រជាពលរដ្ឋមួយចំនួនគាត់តែងតែនិយាយពេលដែលយើងនិយាយគាត់ថា
កុំនិយាយរឿងនយោបាយ ខ្លាច។ អ៊ីចឹងយើងអាចពន្យល់គេបានថា
ពាក្យថានយោបាយមួយមាត់ ពេលដែលយើងញាំបាយក៏ជារឿងនយោបាយ
ពេលដែលយើងដើរក៏ជារឿងនយោបាយដែរ
ពេលដែលយើងខ្លាចមិននិយាយអីសោះនេះហើយ
បានធ្វើឲ្យបឹងកក់មួយទាំងមូលគេរំលោភអស់ ផ្ទៃបឹងជាង ៩០ហិកតារ
ត្រូវបានគេបូមខ្សាច់ពន្លិច ទីបំផុតបឹងធម្មជាតិត្រូវអស់
ទីក្រុងភ្នំពេញ ត្រូវលិចដោយសារការបូមខ្សាច់ពន្លិចតែម្ដង។
អានេះហើយដែលមិនចូលរួមក្នុងរឿងនយោបាយសង្គមជាតិ គឺបែបនេះឯង»។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការខាងស្ត្រី
និងការបោះឆ្នោត រកឃើញថា
នៅពេលដែលស្ត្រីចូលរួមក្នុងសកម្មភាពនយោបាយច្រើន
និងមានចំនួនស្ត្រីកាន់តែច្រើននៅក្នុងការដឹកនាំ
និងការសម្រេចចិត្តផ្នែកនយោបាយ
គឺធ្វើឲ្យមានការផ្លាស់ប្ដូរនយោបាយជាវិជ្ជមាន
និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសជាតិទាំងមូល។ ហេតុផលនោះ
គឺព្រោះតែស្ត្រីមានភាពទន់ភ្លន់ច្រើនជាង
ស្ត្រីអាចដោះស្រាយបញ្ហាដោយអហិង្សា និងសន្តិវិធីច្រើនជាងបុរស
ដែលធ្វើជាអ្នកដឹកនាំ៕
Thursday, December 28, 2017
តុលាការកំពូលកំពុងពិនិត្យមើលបណ្ដឹងសើរើថ្មីមួយទៀតរបស់បក្សប្រឆាំង
តុលាការកំពូល
កំពុងពិនិត្យមើលពាក្យបណ្ដឹងសើរើថ្មីមួយទៀតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការកំពូល
ដែលមិនលើកយកសំណុំរឿងករណីរំលាយគណបក្សសង្គ្រោះជាតិ
មកជម្រះជាថ្មី។
មេធាវីរបស់លោក អ៊ូ ច័ន្ទរ័ត្ន គឺលោក ផែង ហេង បានយកបណ្ដឹងសើរើថ្មីនេះទៅដាក់នៅតុលាការកំពូល កាលពីថ្ងៃទី២៨ ខែធ្នូ ដើម្បីប្ដឹងតវ៉ាលើដីកាសម្រេចរបស់តុលាការនេះ កាលពីថ្ងៃទី១៣ ខែធ្នូ ដែលច្រានចោលបណ្ដឹងលោក អ៊ូ ច័ន្ទរ័ត្ន សុំឱ្យជំនុំជម្រះសាជាថ្មីលើសំណុំរឿងពាក់ព័ន្ធនឹងការរំលាយគណបក្សសង្គ្រោះជាតិ ការសុំឱ្យចេញរក្សាការពារតំណែងសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ និងបណ្ដឹងទាមទារសិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សប្រឆាំងចំនួន ១១៨នាក់ឡើងវិញ។
តុលាការកំពូលបញ្ជាក់ថា មូលហេតុដែលតុលាការមិនចាត់ការលើបណ្ដឹងសើរើករណីរំលាយគណបក្សសង្គ្រោះជាតិ ដោយសារសាលដីកាតុលាការជាន់ខ្ពស់មួយនេះ ជាសាលដីកាបិទផ្លូវតវ៉ា។
សហគមន៍អន្តរជាតិបានធ្វើការថ្កោលទោសជាខ្លាំង និងគំរាមដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ថែមទៀត ដោយសារតែរដ្ឋាភិបាលបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រហូតមកទល់ពេលនេះ សភាអឺរ៉ុបបានសម្រេចបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលកាត់ដេរ និងទំនិញគ្រប់ប្រភេទរបស់កម្ពុជា មកលក់នៅទីផ្សារអឺរ៉ុប ហើយសហរដ្ឋអាមេរិកឯណេះវិញ ក៏បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ជាន់ខ្ពស់មិនអោយជាន់ទឹកដីសហរដ្ឋអាមេរិក។
ជាងនេះទៅទៀត ក្រុមសមាជិកសភាតំណាងរាស្ត្រអាមេរិក ក៏កំពុងពិចារណាបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយដែលចូលរួមរំលាយគណបក្សសង្គ្រោះជាតិ ថែមទៀត តាមរយៈការពិនិត្យលើបញ្ជីឈ្មោះ និងបញ្ជីរាយនាមក្រុមហ៊ុនសាជីវកម្មទាំងឡាយនៅកម្ពុជា។
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក ផាតទ្រិក មើហ្វី (Patrick Murphy) កាលពីដើមខែធ្នូ បានជំរុញអោយលោក ហ៊ុន សែន ប្រញាប់បង្វែរស្ថានការណ៍របស់ប្រទេសវិលមករកភាពប្រក្រតីវិញដោយអាមេរិក ទុកពេលមួយរយៈអោយរដ្ឋាភិបាលទីក្រុងភ្នំពេញ ធ្វើការពិចារណាលើបញ្ហានេះ មុនពេលសហរដ្ឋអាមេរិក បោះជំហានដ៏ធំរបស់ខ្លួនក្នុងការដាក់ទណ្ឌកម្មបន្ថែមដល់រដ្ឋាភិបាលកម្ពុជា នោះ៕

Monday, December 25, 2017
សភាអ៊ីតាលីទាមទារឲ្យរដ្ឋាភិបាលខ្លួនធានាដំណើរការប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា
គណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការកិច្ចការបរទេស
សភាអ៊ីតាលី បានទាមទារឲ្យរដ្ឋាភិបាលអ៊ីតាលី
ធ្វើកិច្ចការជាមួយក្រុមប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ
និងការបង្កើតឲ្យមាននីតិរដ្ឋនៅកម្ពុជា។
កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអ៊ីតាលី ដឹកនាំដោយលោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភាបានថ្កោលទោសការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មានឯករាជ្យ ជាពិសេសអ្នករិះគន់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា ដែលកាន់តែមានស្ថានភាពអាក្រក់ឡើងៗ នៅប៉ុន្មានខែចុងក្រោយនេះ។
ចំណែក លោក ពីយ៉ា ឡូកាត់ធីលី (Pia Locatelli) សមាជិកសភា និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សដែលបម្រើការងារក្នុងក្របខ័ណ្ឌគណៈកម្មការកិច្ចការបរទេស ក៏បានថ្កោលទោសចំពោះការរំលោភនានាដែលបានប្រព្រឹត្តិមកលើគណបក្សប្រឆាំងដ៏សំខាន់នេះដែរ។ សេចក្ដីសម្រេចនេះមានគោលបំណងស្តារឡើងវិញនូវការគោរពសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចនេះថ្កោលទោសចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ហ៊ុន សែន ក្នុងការរំលាយគណប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដោយការប្រើប្រាស់នូវប្រព័ន្ធតុលាការ ដែលនាំឲ្យអតីតប្រធានគណបក្សលោក សម រង្ស៊ី ត្រូវរស់នៅនិរទេសខ្លួន ហើយលោក កឹម សុខា ប្រធានគណបក្សត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំនេះ។
គណៈកម្មការសភារបស់ប្រទេសអ៊ីតាលីក៏បានប្ដេជ្ញាជំរុញឲ្យរដ្ឋាភិបាលអ៊ីតាលី បង្ហាញការថ្កោលទោសនេះនៅគ្រប់ស្ថាប័នអន្តរជាតិទាំងអស់ និងដើម្បីទទួលបាននូវព័ត៌មានស្ដីពីការជំនុំជម្រះលោក កឹម សុខា ព្រមទាំងការឃុំឃាំងដោយខុសច្បាប់នៃក្រុមអ្នកប្រឆាំងដទៃទៀត។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្ររបស់ប្រទេសអ៊ីតាលី អំពាវនាវឱ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ឆ្នាំ១៩៩១ ហើយដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ ជំរុញអោយមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

អាមេរិកចេញច្បាប់មួយដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា
ច្បាប់ និងយុត្តិធម៌
ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង
ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។ «»
បទបញ្ជានីតិប្រតិបត្តិដើម្បីបង្កកទ្រព្យសម្បត្តិជនរំលោភសិទ្ធិមនុស្សទាំងឡាយនេះ ធ្វើឡើងស្របពេលដែលអនុ គណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក កំពុងស្វែងរកបញ្ជីឈ្មោះជនរំលោភសិទ្ធិមនុស្សជនពុករលួយ និងជនទាំងឡាយណាដែលចូលរួម រំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកនៃ អនុគណៈកម្មាធិការខាងកិច្ចការបរទេសលោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា ទណ្ឌកម្មដែលមានប្រសិទ្ធភាព ដូចដែលបានអនុវត្តកន្លងមក លើប្រទេសផ្សេងទៀតនោះ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលទទួលផលពីអំពើពុករលួយ នៃរបបលោក ហ៊ុន សែន រួមមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហើយហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង តាមរយៈការប្រើច្បាប់ក្លូបបល មែកនីកស្គី (Global Magnitsky)៕

Saturday, December 23, 2017
លោកប្រធានាធិបតី Donald Trump បញ្ជានីតិប្រតិបត្តិបង្កកទ្រព្យសម្បត្តិរបស់បុគ្គលអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្ស
លោកប្រធានាធិបតីស.រ.អា. Donald Trump
កាលពីថ្ងៃសុក្របានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា
ច្បាប់និងយុត្តិធម៌។
បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកប្រធានាធិបតីសរសេរថា ការសម្រេចរបស់លោកគឺតាមតាមអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស.រ.អា.។
លោកប្រធានាធិបតីសរសេរថា ខ្ញុំ Donald Trump ប្រធានាធិបតី ស.រ.អា. បានកត់សម្គាល់ឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមានអំពើពុករលួយ ដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅ ស.រ.អា. ដូចជាបុគ្គលដែលប្រព្រឹត្តអំពើនេះដោយខ្លួនឯង ឬដែលធ្វើតាមការបញ្ជារបស់គេ ដូចមានចែងក្នុងលក្ខខណ្ឌភ្ជាប់ក្នុងបទបញ្ជានេះ។
លោកបន្តថា អំពើទាំងនេះបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ ដែលជាការគំរាមកំហែងស្ថិរភាពប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ៕

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមត្រូវតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.
អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់
ត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ថា គ.ជ.ប. បន្ថែមជាមួយនឹងអ្នកនាំពាក្យបច្ចុប្បន្ន លោក ហង្ស
ពុទ្ធា។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី២២ ខែធ្នូ ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ឲ្យធ្វើជាអ្នកនាំពាក្យនៃស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
លោក ឌឹម សុវណ្ណារុំ គឺជាអតីតប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ហើយត្រូវបានជ្រើសរើសជាសមាជិក គ.ជ.ប. ថ្មី រួមជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច លោក នុត សុខុម បន្ទាប់ពីសមាជិក គ.ជ.ប. ៣រូបមកពីកូតាគណបក្សសង្គ្រោះជាតិ បានសម្រេចលាលែងពីតំណែង ក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ។
កាលពីឆ្នាំ២០១៦ លោក ឌឹម សុវណ្ណារុំ ត្រូវបានរដ្ឋាភិបាលតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល៕

លោក ហ៊ុន សែន អោយពលរដ្ឋក្រោកឈរប្រឆាំងបរទេសដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី២៣
បានប្រកាសជាថ្មីថា
កម្ពុជានឹងឈប់លែងពឹងពាក់បរទេសដើម្បីរស់បន្តទៀតហើយ។
លោក ហ៊ុន សែន នៅចំពោះមុខមន្ត្រីរាជការ និងពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកបុណ្យសមុទ្រ ខេត្តកែប ក៏ស្នើខ្មែរទាំងអស់ឲ្យក្រោកឈរឡើងប្រឆាំងបរទេសណាដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា៖ «កម្ពុជា មិនត្រូវការដកដង្ហើមតាមអុកស៊ីហ្សែនរបស់នរណាមួយនោះទេ។ កម្ពុជាប្រៀបដូចមនុស្សម្នាក់ដែលមានរន្ធច្រមុះពីរ និងមានមាត់មួយសម្រាប់ដកដង្ហើម»។
ការលើកឡើងរបស់របស់អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន នេះ ជាការឆ្លើយតបនឹងសម្ពាធរបស់សភាអាមេរិក និងអឺរ៉ុប ដែលព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស និងមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហគមន៍អន្តរជាតិក៏បានផ្អាកជំនួយទាំងស្រុងទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងព្រមានមិនទទួលលទ្ធផលនៃបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
ទោះបីលោក ហ៊ុន សែន បានបន្ទន់ជំហរក្នុងការទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិក ប្រមាណ ៧០នាក់ មកកម្ពុជា ដើម្បីជាថ្នូរនឹងទិដ្ឋាការឲ្យមន្ត្រីការបរទេសកម្ពុជា ទៅអាមេរិក ក៏ដោយ លោកនៅតែមិនព្រមបន្ធូរបន្ថយស្តារកម្ពុជា ឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ ទោះបីបើរដ្ឋាភិបាលអាមេរិក និងអឺរ៉ុប អាចបង្កកទ្រព្យសម្បត្តិពីមន្ត្រីកម្ពុជា និងឈប់បន្ធូរបន្ថយពន្ធក៏ដោយ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...