គណៈកម្មការសិទ្ធិមនុស្សនៃគណៈកម្មាធិការកិច្ចការបរទេស
សភាអ៊ីតាលី បានទាមទារឲ្យរដ្ឋាភិបាលអ៊ីតាលី
ធ្វើកិច្ចការជាមួយក្រុមប្រទេសដែលជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
និងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ
ដើម្បីធានាដល់ដំណើរការប្រជាធិបតេយ្យ
និងការបង្កើតឲ្យមាននីតិរដ្ឋនៅកម្ពុជា។
កាលពីថ្ងៃទី១៩ ខែធ្នូ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអ៊ីតាលី ដឹកនាំដោយលោក ហ្វាបប្រ៊ីស្យូ ឃ៊ីឈីតូ (Fabrizio Cicchitto) សមាជិកសភាបានថ្កោលទោសការបង្ក្រាបសកម្មជនសិទ្ធិមនុស្ស
អ្នកសារព័ត៌មានឯករាជ្យ ជាពិសេសអ្នករិះគន់រដ្ឋាភិបាល
ក្នុងប្រទេសកម្ពុជា ដែលកាន់តែមានស្ថានភាពអាក្រក់ឡើងៗ
នៅប៉ុន្មានខែចុងក្រោយនេះ។
ចំណែក លោក ពីយ៉ា ឡូកាត់ធីលី (Pia Locatelli) សមាជិកសភា
និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សដែលបម្រើការងារក្នុងក្របខ័ណ្ឌគណៈកម្មការកិច្ចការបរទេស
ក៏បានថ្កោលទោសចំពោះការរំលោភនានាដែលបានប្រព្រឹត្តិមកលើគណបក្សប្រឆាំងដ៏សំខាន់នេះដែរ។
សេចក្ដីសម្រេចនេះមានគោលបំណងស្តារឡើងវិញនូវការគោរពសិទ្ធិស៊ីវិល
និងសិទ្ធិនយោបាយជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
សេចក្ដីសម្រេចនេះថ្កោលទោសចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល
ហ៊ុន សែន ក្នុងការរំលាយគណប្រឆាំងដ៏ធំនៅកម្ពុជា
គឺគណបក្សសង្គ្រោះជាតិ ដោយការប្រើប្រាស់នូវប្រព័ន្ធតុលាការ
ដែលនាំឲ្យអតីតប្រធានគណបក្សលោក សម រង្ស៊ី ត្រូវរស់នៅនិរទេសខ្លួន
ហើយលោក កឹម សុខា ប្រធានគណបក្សត្រូវបានចាប់ខ្លួន
និងកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
ឆ្នាំនេះ។
គណៈកម្មការសភារបស់ប្រទេសអ៊ីតាលីក៏បានប្ដេជ្ញាជំរុញឲ្យរដ្ឋាភិបាលអ៊ីតាលី
បង្ហាញការថ្កោលទោសនេះនៅគ្រប់ស្ថាប័នអន្តរជាតិទាំងអស់
និងដើម្បីទទួលបាននូវព័ត៌មានស្ដីពីការជំនុំជម្រះលោក កឹម សុខា
ព្រមទាំងការឃុំឃាំងដោយខុសច្បាប់នៃក្រុមអ្នកប្រឆាំងដទៃទៀត។
ជាងនេះទៅទៀត ក្រុមតំណាងរាស្ត្ររបស់ប្រទេសអ៊ីតាលី
អំពាវនាវឱ្យប្រទេសជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពប៉ារីស
ឆ្នាំ១៩៩១ ហើយដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការ
សហប្រជាជាតិ ជំរុញអោយមានការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌
នៅកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
Monday, December 25, 2017
អាមេរិកចេញច្បាប់មួយដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា
ច្បាប់ និងយុត្តិធម៌
ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង
ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។ «»
បទបញ្ជានីតិប្រតិបត្តិដើម្បីបង្កកទ្រព្យសម្បត្តិជនរំលោភសិទ្ធិមនុស្សទាំងឡាយនេះ ធ្វើឡើងស្របពេលដែលអនុ គណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក កំពុងស្វែងរកបញ្ជីឈ្មោះជនរំលោភសិទ្ធិមនុស្សជនពុករលួយ និងជនទាំងឡាយណាដែលចូលរួម រំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកនៃ អនុគណៈកម្មាធិការខាងកិច្ចការបរទេសលោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា ទណ្ឌកម្មដែលមានប្រសិទ្ធភាព ដូចដែលបានអនុវត្តកន្លងមក លើប្រទេសផ្សេងទៀតនោះ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលទទួលផលពីអំពើពុករលួយ នៃរបបលោក ហ៊ុន សែន រួមមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហើយហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង តាមរយៈការប្រើច្បាប់ក្លូបបល មែកនីកស្គី (Global Magnitsky)៕

Saturday, December 23, 2017
លោកប្រធានាធិបតី Donald Trump បញ្ជានីតិប្រតិបត្តិបង្កកទ្រព្យសម្បត្តិរបស់បុគ្គលអំពើពុករលួយនិងការរំលោភសិទ្ធិមនុស្ស
លោកប្រធានាធិបតីស.រ.អា. Donald Trump
កាលពីថ្ងៃសុក្របានចេញបទបញ្ជានីតិប្រតិបត្តិមួយដែលមានឈ្មោះថា
ច្បាប់និងយុត្តិធម៌។
បទបញ្ជានីតិប្រតិបត្តិនេះធ្វើឡើងដើម្បីបង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយ។ លោកប្រធានាធិបតីសរសេរថា ការសម្រេចរបស់លោកគឺតាមតាមអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស.រ.អា.។
លោកប្រធានាធិបតីសរសេរថា ខ្ញុំ Donald Trump ប្រធានាធិបតី ស.រ.អា. បានកត់សម្គាល់ឃើញថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងមានអំពើពុករលួយ ដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅ ស.រ.អា. ដូចជាបុគ្គលដែលប្រព្រឹត្តអំពើនេះដោយខ្លួនឯង ឬដែលធ្វើតាមការបញ្ជារបស់គេ ដូចមានចែងក្នុងលក្ខខណ្ឌភ្ជាប់ក្នុងបទបញ្ជានេះ។
លោកបន្តថា អំពើទាំងនេះបានកើនឡើងដល់កម្រិតធ្ងន់ធ្ងរ ដែលជាការគំរាមកំហែងស្ថិរភាពប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ៕

អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមត្រូវតែងតាំងជាអ្នកនាំពាក្យ គ.ជ.ប.
អតីតមន្ត្រីសាលាក្ដីខ្មែរក្រហមម្នាក់
ត្រូវបានតែងតាំងជាអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហៅកាត់ថា គ.ជ.ប. បន្ថែមជាមួយនឹងអ្នកនាំពាក្យបច្ចុប្បន្ន លោក ហង្ស
ពុទ្ធា។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី២២ ខែធ្នូ ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានសម្រេចតែងតាំងលោក ឌឹម សុវណ្ណារុំ ឲ្យធ្វើជាអ្នកនាំពាក្យនៃស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
លោក ឌឹម សុវណ្ណារុំ គឺជាអតីតប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ហើយត្រូវបានជ្រើសរើសជាសមាជិក គ.ជ.ប. ថ្មី រួមជាមួយសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច លោក នុត សុខុម បន្ទាប់ពីសមាជិក គ.ជ.ប. ៣រូបមកពីកូតាគណបក្សសង្គ្រោះជាតិ បានសម្រេចលាលែងពីតំណែង ក្រោយការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះ។
កាលពីឆ្នាំ២០១៦ លោក ឌឹម សុវណ្ណារុំ ត្រូវបានរដ្ឋាភិបាលតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល៕

លោក ហ៊ុន សែន អោយពលរដ្ឋក្រោកឈរប្រឆាំងបរទេសដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី២៣
បានប្រកាសជាថ្មីថា
កម្ពុជានឹងឈប់លែងពឹងពាក់បរទេសដើម្បីរស់បន្តទៀតហើយ។
លោក ហ៊ុន សែន នៅចំពោះមុខមន្ត្រីរាជការ និងពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកបុណ្យសមុទ្រ ខេត្តកែប ក៏ស្នើខ្មែរទាំងអស់ឲ្យក្រោកឈរឡើងប្រឆាំងបរទេសណាដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា៖ «កម្ពុជា មិនត្រូវការដកដង្ហើមតាមអុកស៊ីហ្សែនរបស់នរណាមួយនោះទេ។ កម្ពុជាប្រៀបដូចមនុស្សម្នាក់ដែលមានរន្ធច្រមុះពីរ និងមានមាត់មួយសម្រាប់ដកដង្ហើម»។
ការលើកឡើងរបស់របស់អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន នេះ ជាការឆ្លើយតបនឹងសម្ពាធរបស់សភាអាមេរិក និងអឺរ៉ុប ដែលព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស និងមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហគមន៍អន្តរជាតិក៏បានផ្អាកជំនួយទាំងស្រុងទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងព្រមានមិនទទួលលទ្ធផលនៃបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
ទោះបីលោក ហ៊ុន សែន បានបន្ទន់ជំហរក្នុងការទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិក ប្រមាណ ៧០នាក់ មកកម្ពុជា ដើម្បីជាថ្នូរនឹងទិដ្ឋាការឲ្យមន្ត្រីការបរទេសកម្ពុជា ទៅអាមេរិក ក៏ដោយ លោកនៅតែមិនព្រមបន្ធូរបន្ថយស្តារកម្ពុជា ឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ ទោះបីបើរដ្ឋាភិបាលអាមេរិក និងអឺរ៉ុប អាចបង្កកទ្រព្យសម្បត្តិពីមន្ត្រីកម្ពុជា និងឈប់បន្ធូរបន្ថយពន្ធក៏ដោយ៕

Wednesday, December 20, 2017
លោក ហ៊ុន សែន សន្យាលែងជ្រលក់មាត់រឿងបក្សប្រឆាំងនិងអះអាងថាការបោះឆ្នោតនឹងសេរីត្រឹមត្រូវ
លោក ហ៊ុន សែន ប្រកាសដាច់ណាត់ថា
ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨
នឹងនៅតែអាចទៅមុខដូចការគ្រោងទុក
បើទោះជាបក្សប្រឆាំងមិនចូលរួមការបោះឆ្នោតក្ដី។
គណបក្សប្រឆាំងយល់ឃើញថា ការបោះឆ្នោតដែលសហគមន៍អន្តរជាតិ
អាចទទួលយកបាន លុះត្រាមានការចូលរួមយ៉ាងពេញលេញពីគណបក្សប្រឆាំង។
ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហាក់មិនប្រាកដនៅឡើយទេ អំពីជំហរដែលត្រូវបោះបង់សិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់អាណត្តិទី៦ ខាងមុខនេះ។
ការថ្លែងដូចនេះរបស់លោក សុន ឆ័យ ធ្វើឡើងក្នុងពេលលោក ហ៊ុន សែន ប្រតិកម្មជាថ្មីទៀតរឿងតួនាទីគណបក្សប្រឆាំងសម្រាប់ការបោះឆ្នោតដ៏សំខាន់ខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះឲ្យដឹងថា ការសម្រេចថាត្រូវបន្តដំណើរទៅមុខ ឬផ្អាកសិនត្រូវរង់ចាំមើលភ្លើងខៀវពីមន្ត្រីគណបក្សមួយចំនួនដែលកំពុងស្វះស្វែងរកការគាំទ្រពីអន្តរជាតិ។ បើទោះជាយ៉ាងនេះក្តី លោក សុន ឆ័យ បញ្ជាក់ថា ជាចាំបាច់នៅក្នុងសង្គមប្រជាធិបតេយ្យ តួនាទីបក្សប្រឆាំងគឺជាធាតុផ្សំដែលមិនអាចខ្វះបានឡើយ។ លើសពីនេះទៅទៀត លោកមានជំនឿថា បើមានការផ្សះផ្សាវិបត្តិនយោបាយឲ្យបានឆាប់ នោះកម្ពុជា នឹងមិនត្រូវប្រឈមនូវភាពកាន់តែអាម៉ាស់បែបនេះនៅលើឆាកអន្តរជាតិតទៅទៀតនោះដែរ៖ «ខ្ញុំមិនដឹងថា គួរធ្វើយ៉ាងម៉េចទេ។ សមាជិកថ្នាក់ដឹកនាំនៅខាងក្រៅមានតួនាទីក្នុងការសម្រេចចិត្តថាគួរធ្វើយ៉ាងណា។ ការបោះឆ្នោតគ្មានវត្តមានគណបក្សសង្គ្រោះជាតិ នឹងគ្មានន័យអ្វីនោះទេ»។
បើទោះជាយ៉ាងក៏ដោយ លោក ហ៊ុន សែន នៅតែប្រកាន់ជំហរដាច់ណាត់ថា វត្តមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ឬមិនចូលរួមនោះ វាលែងមានន័យខ្លឹមសារអ្វីទៀតហើយ។ លើកណាក៏ដូចលើកណាដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអះអាងថា អត់គណបក្សសង្គ្រោះជាតិ មួយនៅមានបក្សនយោបាយច្រើនណាស់ដែលបង្ហាញថា កម្ពុជា ក្រោមការដឹកនាំរបស់លោក គឺនៅតែគោរពបានតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សដដែល។
លោក ហ៊ុន សែន ដែលរងការរិះគន់ថា ជាមេដឹកនាំក្រាញអំណាច និងជាមេដឹកនាំដែលកាន់តំណែងយូរជាងគេនៅក្នុងតំបន់អាស៊ីនេះ អួតអាងថា លោកមិនខ្វល់ពីជីវិតនយោបាយបក្សប្រឆាំងតទៅទៀតឡើយ ទោះចូលរួម ឬមិនចូលរួមក៏ដោយ៖ «អស់លោកអ្នកកុំទាញគេឲ្យទទួលកំហុសជាមួយ។ កុំ! មិនចាំបាច់ជ្រលក់មាត់ទេ។ ឯងមិនបង្កើតបក្សថ្មីទេ មុខដូចម៉ែអញ! យើងមិនបានដេញអ្នកឯងទេ អ្នកឯងចេញទៅក្រៅស្រុកខ្លួនឯងតើ!»។
ស្របពេលដែលលោករម្លាយគណបក្សសង្គ្រោះជាតិ បានសម្រេច ហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨រូប មិនឲ្យចូលរួមក្នុងជីវភាពនយោបាយ ធ្វើទុក្ខបុកម្នេញមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងគ្រប់រូបភាព រហូតមានមន្ត្រីជាច្រើនមិនហ៊ាននៅស្រុក ដោយសារបញ្ហាសុវត្ថិភាព និងការយាយីនេះ លោក ហ៊ុន សែន សម្ដែងការខឹងសម្បាយ៉ាងខ្លាំងទៅនឹងគណបក្សសង្គ្រោះជាតិ ដែលមិនព្រមយល់ពីបំណងល្អរបស់លោកក្នុងការផ្ដល់យោបល់ឲ្យបង្កើតបក្សថ្មី៖ «ជួនកាលយើងមានបំណងល្អ តែគេបែរជាយល់ថា យើងបង្ខំឲ្យធ្វើតាម។ មិនបាច់ធ្វើតាម ហ៊ុន សែន ទេ មិនបាច់ធ្វើទេ ទៅងាប់ឯណាងាប់ចុះ! និយាយស្រួលអានេះថាយើងទន់»។
មិនតែប៉ុណ្ណោះ លើកនេះក៏ដូចលើកមុនៗទៀតដែរ បើទោះបីជាសព្វថ្ងៃគឺមានតែគណបក្សកាន់អំណាចរបស់លោកតែមួយគត់ដែលមានសិទ្ធិឃោសនារកសំឡេងឆ្នោត និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទាំងរបស់រដ្ឋ និងឯកជនយ៉ាងសម្បូរបែប លោកមិនភ្លេចឆ្លៀតឱកាសនេះ ឃោសនារកសំឡេងឆ្នោតខុសរដូវកាល និងបន្តអំពាវនាវឲ្យកម្មករ-កម្មការិនីរោងចក្រ បោះឆ្នោតឲ្យគាត់ដើម្បីអាចបន្តកាន់អំណាចបានយូរបន្ថែមជាងមួយទសវត្សទៅមុខទៀត៖ «ពូសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗនិងក្រុមគ្រួសារ ព្រមទាំងជីដូនជីតា និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា តទៅទៀត។ ពូបានប្រកាសរួចហើយ នឹងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីមិនតិចជាង ១០ឆ្នាំទៅមុខទៀត»។
ក្នុងពេលដែលប្រធានគណបក្សប្រជាជនកម្ពុជា អះអាងពីឥទ្ធិពល និងភាពស្របច្បាប់នៃដំណើរការបោះឆ្នោតថា នឹងនៅតែល្អប្រសើរដូចមុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកវិញបានប្រើប្រាស់ទណ្ឌកម្មរបស់ខ្លួនជាបណ្ដើរៗហើយដែរ។
សហភាពអឺរ៉ុបសម្រេចព្យួរជំនួយ និងផ្នែកបច្ចេកទេសលើការបោះឆ្នោត។ ការព្រមានទាំងនេះស្របពេលសម្ពាធពីអន្តរជាតិ កំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងលោក ហ៊ុន សែន ប្រសិនបើមិនដោះលែងលោក កឹម សុខា និងរៀបចំឲ្យបានល្អប្រសើរនូវដំណើរការប្រជាធិបតេយ្យឡើងវិញនៅកម្ពុជាទេ។ អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី យល់ឃើញថា កម្ពុជាអាចនឹងត្រូវបាត់បង់កិត្យានុភាពនៅឆាកអន្តរជាតិ និងក្លាយជារដ្ឋដែលឯកោ ប្រសិនបើនៅតែបន្តមានៈដូចនៅពេលនេះទៀត៕

លោក ហ៊ុន សែន ប្រតិកម្មតបខ្លាំងក្រោយផ្តល់យោបល់រឿងបង្កើតបក្សថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រតិកម្មកខ្លាំងៗ
ចំពោះសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលបដិសេធមិនបង្កើតបក្សថ្មី
តាមការផ្តល់យោបល់របស់លោក។
កាលពីថ្ងៃ ១៧ខែធ្នូ លោក ហ៊ុន សែន បានផ្តល់យោបល់ឲ្យមន្រ្តីអតីតគណបក្សសង្គ្រោះជាតិបង្កើត «គណបក្សថ្មី» ដោយថា គណបក្សចាស់នោះ មិនអាចកើតឡើងវិញទេ ក្រោយតុលាការរំលាយ ប៉ុន្តែក្រោយថ្លែងនោះ សមាជិកអតីតគណបក្សសង្រ្គោះជាតិ បានឆ្លើយតបវិញថា ខ្លួនមិនបង្កើតបក្សថ្មី តាមយោបល់របស់លោកនាយករដ្ឋមន្ត្រីនោះទេ។
ថ្លែងក្នុងពិធីជួបក្រុមកម្មករនៅថ្ងៃទី២០ខែធ្នូនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ចំពោះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលបដិធេធមិនបង្កើតថ្មីនោះ។
លោកបន្ថែមថា «ពេលដែលយើងនិយាយថា គួរតែបង្កើតបក្សទៅ ជាការផ្តល់យោបល់មួយ គេថា ចាំបាច់ផ្តល់យោបល់អី! គេមិនបង្កើត។ ឯងមិនទេ ម៉ែអញហ្អី? និយាយថា មួយបែប ម៉ែអញ? មុខដូចម៉ែអញ? ឯងចង់ទៅងាប់ណា ងាប់ទៅ»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ដើម្បីឲ្យការបោះឆ្នោតស្របតាមគោលការណ៍ប្រជាធិបតេយ្យ លុះត្រាតែមានការអនុញាតិឲ្យអតីតមន្ត្រីបក្សប្រឆំាង១១៨រូប និងអ្នកទោសនយោបាយផ្សេងទៀត បានចូលរួមធ្វើនយោបាយឡើងវិញ និងកែច្បាប់បោះឆ្នោត រួមទំាងច្បាប់ស្តីពីគណបក្សនយោបាយជាដើម ដោយថា បើមិនដូច្នេះទេ គឺកម្ពុជាមិនអាចវិលទៅរកស្ថានភាពល្អបានឡើយ។
លោកមានប្រសាសន៍ថា «អ្វីដែលជាអនុសាសន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺមានប៉ុន្មានចំនុចហ្នឹង ដែលគួរតែគិតពិចារណាឡើងវិញ បើមិនអញ្ចឹងទេ ស្ថានភាព [នយោបាយ] វាអាចនឹងប្រែប្រួលដដែលៗ ហើយមានជម្លោះគ្នាជៀសមិនផុតទេ នៅតែមានបញ្ហាកើតឡើង និងពិបាកក្នុងការដោះស្រាយដដែលៗទេ»។
ចំណែក សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា មានប្រសាសន៍តាមប្រវត្តិសាស្រ្តកន្លងមក ពេលដែលអ្នកនយោបាយ ឬមេដឹកនាំខ្មែរទាស់គ្នា គឺពលរដ្ឋជាអ្នករងផលប៉ះពាល់ និងខាត់បង់ផលប្រយោជន៍។ ចំណែកប្រទេសជិតខាងជាអ្នកទទួលផលចំណេញ ដោយថា ប្រទេសជាតិបាត់បង់ទឹកដី ដោយសារតែអ្នកនយោបាយទាស់គ្នា។
លោក វង់ សុធារ៉ា បន្តថា ដើម្បីកុំឲ្យកម្ពុជាជាន់ដានប្រវត្តិសាស្ត្រ អ្នកនយោបាយ ឬ មេដឹកនាំខ្មែរទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាដោយគិតផលប្រយោជន៍ជាតិធំ។
លោកបន្ថែមថា «បើយើងមើលប្រវត្តិសាស្រ្តថ្មីៗកន្លងមក ពេលដែលអ្នកនយោបាយទាស់គ្នា ប្រជាជនជាអ្នកខាតផលប្រយោជន៍ ហើយប្រសិនបើឈានទៅដល់សង្គ្រោមទៀតវាកាន់តែគ្រោះថ្នាក់ធំ វាកាន់តែបង្កមហន្តរាយណ៍ធំទៅដល់ ប្រទេសជាតិ ដូចយើងបានឃើញពីទសវត្ស១៩៧០ មកដល់ឆ្នាំ១៩៩៣ ឬឆ្នាំ១៩៩៨។ ហើយផលចំនេញ បានទៅប្រទេសជិតខាង ទី១ អាចគេចំនេញខាងសេដ្ឋកិច្ច ទី២ចំនេញរឿងព្រំដែន ដោយគេតែងតែរំកិលពេល ដែលអ្នកនយោ បាយទាស់គ្នានេះឯង»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់ នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកាកន្លងមកនេះ ខណៈដែលមេដឹកនាំបក្សនេះ គឺលោក កឹម សុខា នៅតែបន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញាមក។
ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ទៅលើបក្សប្រឆាំងនាពេលថ្មីៗនេះ បានជំរុញឲ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងការព្រមានដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសមួយនេះ បន្ទាប់ពីពួកគេមើលថា កម្ពុជាបានដើរឃ្លាតចាកឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...