លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ
នឹងនៅតែប្រព្រឹត្តិទៅតាមការគ្រោងទុក
បើទោះបីគ្មានការទទួលស្គាល់ពីតំណាងអង្គការសហប្រជាជាតិក៏ដោយ។
លោក ហ៊ុន សែន
ថ្លែងក្នុងពិធីជួបកម្មករនៅរាជធានីភ្នំពេញនាថ្ងៃទី១៣ខែធ្នូនេះថា
ដំណើរការបោះឆ្នោតនឹងដំណើរការទៅតាមការគ្រោងទុក
តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន
ដើម្បីបន្តជំហានទៅមុខ
ជំហានដែលប្រជាជនយើងត្រូវការលទ្ធប្រជាធិបតេយ្យសេរីពហុបក្ស
និងមិនក្លាយទៅជាចំណាប់ខ្លាំងរបស់អ្នកណាមួយទេ។ គ្មានការចូលរួមរបស់អ្នក
ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ
ហើយក៏ត្រូវតែយល់ឲ្យច្បាស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា
សភាមានអាណត្តិ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ»។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា
ក៏មិនតម្រូវឲ្យទៅចុះហត្ថេលេខាពីប្រធានាធិបតិយពីប្រទេសដទៃ
ឬពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទើបគេហៅការបោះឆ្នោតនោះថា
ស្របច្បាប់នោះដែរ។
លោកថ្លែងបន្តថា៖ «ប្រជាជនចូលរួមបោះឆ្នោតជាការគ្រប់គ្រាន់។
ឥឡូវប្រជាជនបានត្រៀមអស់ហើយ។ សម្រាប់ការបោះឆ្នោត
រាជរដ្ឋាភិបាលក៏មានទុនគ្រប់គ្រាន់ហើយដែរសម្រាប់ការបោះឆ្នោត។
ការចុះឈ្មោះធ្វើបច្ចុប្បន្នភាពសម្រាប់ធ្វើបញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយដែរ»។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពេលដែលសហគមន៍អន្តរជាតិ
មានសហរដ្ឋអាមេរិក និងសភាពអឺរុប
កំពុងដាក់សម្ភាធឲ្យដោះលែប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
និងបើកលទ្ធភាពឲ្យបក្សប្រឆាំងដ៏ធំមួយនេះ
បានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ
និងគ្មានការគាំរាមកំហែងឡើងវិញ៕
Wednesday, December 13, 2017
លោក ហ៊ុន សែន ថាបោះឆ្នោត កម្ពុជាមិនតម្រូវឲ្យ UN ចុះហត្ថលេខាទទួលស្គាល់ទេ
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
បានអះអាងនៅថ្ងៃនេះថា
ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប្រជាជាតិឬប្រធានាធិបតីនៃប្រទេសណាមួយ
ទើបបោះឆ្នោតបាននោះទេ
ហើយការបោះឆ្នោតប្រព្រឹត្តទៅបានដោយមានប្រជាជនកម្ពុជាចូលរួម
មានន័យថា គ្រប់គ្រាន់ហើយ។
លោកហ៊ុន សែន បានថ្លែង នៅព្រឹកមិញនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ដោយបានបញ្ជាក់ថា៖ «ច្បាប់រដ្ឋធម្មនុញ្ញា នៅកម្ពុជាមិនតម្រូវឲ្យចុះហត្ថលេខាពីអង្គការសហប្រជាជាតិ ឬប្រធានាធិបតីប្រទេសដទៃ ទើបហៅការបោះឆ្នោត (នោះទេ) ប្រជាជនកម្ពុជាចូលរួមការបោះឆ្នោតគឺគ្រប់គ្រាន់។…(ហើយ) រាជរដ្ឋាភិបាល ក៏មានទុនគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត»។
សាររបស់លោកនាយករដ្ឋមន្ត្រីធ្វើបានធ្វើឡើងមួយថ្ងៃ ក្រោយសហគមន៍អឺរ៉ុបប្រកាសផ្អាកជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល ធ្វើឲ្យគណបក្សប្រឆាំងដ៏ធំមួយនេះនឹងមិនអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របាននៅខែកក្កដា ឆ្នាំក្រោយ។
លោក ហ៊ុន សែនបានថ្លែងថា៖ «ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក៏ធ្វើរួចហើយ ដំណើរការតាមការគ្រោងទុក តែមានបក្សមិនតិចទេ។ មនុស្សមួយចំនួន ហាមឃាត់…ត្រឹម ១១៨ នាក់ ។ សួរព្រៃស (តើ) ដែលឲ្យអ្នកទោសមកបោះ (ឆ្នោតទេ)។ លទ្ធិប្រជាធិបតេយ្យនឹងមិនក្លាយជាចំណាប់ខ្មាំងអ្នកណាទេ។ គ្មានការចូលរួមរបស់អ្នក [អតីតគណបក្សសង្គ្រោះជាតិ] ការបោះឆ្នោត នឹងត្រូវតែធ្វើ»។
លោក នាយករដ្ឋមន្ត្រីក៏បានផ្ញើសារជាសាធារណៈផងដែរ សូមឲ្យសិក្សាពីបក្សនយោបាយរបស់ប្រទេសអូស្ត្រាលី ដែលចេញពី ២ អាទិត្យមុន។ ធ្ងន់ដែរ តែធ្ងន់លើសកម្ពុជាទៅទៀត។
ជាថ្មីទៀត លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យក្រុមគ្រួសារនិងញាតិសន្ដានរបស់ពួកគេបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
លោកថ្លែងថា៖«សង្ឃឹមថា ក្មួយៗផ្ទាល់បូកជាមួយឪពុកម្តាយនិងក្រុមគ្រួសារបោះឆ្នោតឲ្យគណបក្សប្រជាជននិងពូ (លោក ហ៊ុន សែន) ដឹកនាំបន្តទៀត។ យើងរួមសុខទុក្ខជាមួយគ្នា តាំងពីគ្រាលំបាកបំផុត តែពេលនេះជាពេលវេលា យើងក្តាប់ឱកាសឲ្យបាន ដើម្បីបន្តជំហានទៅមុខ»៕

លោក ហ៊ុន សែន ព្រមានលោក សម រង្ស៊ី ចំពោះការញុះញង់កងទ័ព
ភ្នំពេញៈ ដោយលើកឡើងពីការវ៉ៃបំបាក់ឆ្អឹងខ្នង
កាត់ក្បាល
និងរំលាយដងខ្លួននៃអង្គការភេរវកម្មប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន កាលពីម្សិលមិញក៏បានធ្វើការព្រមានផងដែរចំពោះលោក សម
រង្ស៊ី
ឲ្យប្រុងប្រយ័ត្នចំពោះអ្វីដែលលោកអធិប្បាយថាអតីតមេបក្សប្រឆាំងរូបនេះបានញុះញង់ឲ្យកងទ័ពបះបោរដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលដោយលោកថ្លែងថាកងទ័ពនឹងធ្វើប្រតិកម្មភ្លាមបើលោក
សម រង្ស៊ី មានវត្តមានក្នុងប្រទេស។
ការថ្លែងរបស់លោក ហ៊ុន សែន បែបនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ អគារហ្វឹកហ្វឺនជំនាញចារកម្ម និងបុកគ្រឹះសាងសង់សាលប្រជុំនៃអគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ច ស្ថិតនៅក្នុងខណ្ឌព្រែកព្នៅដែលនេះគឺជាការឆ្លើយតបដោយមិនបញ្ចេញឈ្មោះតែត្រូវបានគេមើលឃើញថាគឺសំដៅទៅលើអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ។
លោកនាយករដ្ឋមន្ត្រីលើកឡើងថា៖ «អ្នកកុំមានក្ដីស្រមៃ និងញុះញង់ឲ្យកងទ័ពបះបោរចលាចលដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលនោះផ្ទុយទៅវិញខ្លួនអ្នកក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដែរ ព្រោះកងទ័ពគឺអាចនឹងមិនទុកអ្នកឲ្យនៅស្ងៀមបាននោះទេ។ អ្នកត្រូវយល់ឲ្យបាន ប៉ុន្តែប្រហែលមកពីអ្នកនៅឆ្ងាយពីកម្ពុជារាប់ម៉ឺនគីឡូម៉ែត្រទើបអ្នកហ៊ាននិយាយ»។ «ប្រសិនបើអ្នកនៅជិត អ្នកច្បាស់ជាមិនហ៊ាននិយាយទេព្រោះកងទ័ពនឹងធ្វើប្រតិកម្មភ្លាមចំពោះអ្នកតែម្ដង…»។
លោកបញ្ជាក់ថា៖ «ខ្ញុំក៏គួរដាស់តឿនរំឭកថាកងទ័ព ឬក៏កងកម្លាំងប្រដាប់អាវុធទាំងមូលនិយាយជារួម និងនិយាយដោយឡែកគឺកងយោធពលខេមរភូមិន្ទជាឧបករណ៍របស់រដ្ឋដែលត្រូវការពាររដ្ឋ។ កន្លងទៅបដិវត្តន៍ពណ៌នៅគ្រប់ទីកន្លែងទាំងអស់គេតែងតែខិតខំធ្វើអព្យាក្រឹតតូបនីយកម្មកងកម្លាំងប្រដាប់អាវុធ ហើយជាពិសេសគឺកងទ័ពនេះតែម្ដង។ គេបានទទួលជោគជ័យទៅលើការធ្វើបដិវត្តន៍ពណ៌តាមរយៈនៃការធ្វើអព្យាក្រឹតតូបនីយកម្មកម្លាំងប្រដាប់អាវុធ ប៉ុន្តែខ្ញុំអាចជម្រាបជូនអស់លោកនាយទាហាននៅទីនេះក៏ដូចជានៅកន្លែងដទៃទៀតឲ្យបានជ្រាបថាអព្យាក្រឹតនៃកម្លាំងប្រដាប់អាវុធធ្វើបានតែចំពោះមុខបណ្ដាបក្សនយោបាយតែប៉ុណ្ណោះ នៅក្នុងស្ថានភាពដែលប្រទេសជាតិរបស់យើង អនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្សគឺយើងអព្យាក្រឹត ចំពោះមុខបណ្ដាបក្សនយោបាយទាំងអស់ ដូចជាការដាក់ការការពារសម្រាប់បក្សកាន់អំណាច ឬបក្សមិនកាន់អំណាចគេការពារឲ្យទាំងអស់គ្នាស្មើៗគ្នា»។
ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថាកងទ័ព ឬកងកម្លាំងប្រដាប់អាវុធទាំងមូលមិនមែនអព្យាក្រឹតចំមុខរវាងម្ខាង រាជរដ្ឋាភិបាល និងម្ខាងទៀតបក្សនយោបាយទេ កងទ័ពឬកងកម្លាំងប្រដាប់អាវុធបង្កើតឡើងដើម្បីការពាររដ្ឋដូច្នេះគ្មានទេពាក្យអព្យាក្រឹតនៅទេ «បើសិនជាការធ្វើខុសរដ្ឋបញ្ជាកម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាប ឬក៏ទប់ស្កាត់នូវអំពើណាដែលលេចចេញមកអំពីឧបាយកលអាក្រក់ និងអំពើខុសច្បាប់ទាំងឡាយ»។
លោក ហ៊ុន សែន ថ្លែងទៀតថាគុកគេបង្កើតឡើងដើម្បីដាក់ទោសអ្នកខុសហើយអ្នកទៅដាក់ខ្នោះចំពោះអ្នកខុសគឺកម្លាំងនគរបាល ឬអាវុធហត្ថនេះតែម្ដង។
«ដូច្នេះចំណុចនេះត្រូវយល់ឲ្យច្បាស់មិនត្រូវភាន់ច្រឡំទៅលើបញ្ហាអព្យាក្រឹតចំពោះមុខបណ្ដាបក្សនយោបាយ និងមិនអព្យាក្រឹតរវាងរដ្ឋ និងបក្សនយោបាយនោះទេ។ បក្សនយោបាយគ្មានសិទ្ធិបញ្ជាកងទ័ពនោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលដែលចេញមកពីការបោះឆ្នោតបង្កើតជារដ្ឋមានសិទ្ធិ និងបញ្ជាទៅលើកម្លាំងប្រដាប់អាវុធ»។
ជាមួយគ្នានេះលោក ហ៊ុន សែន បញ្ជាក់ថាពួកធ្វើបដិវត្តន៍ពណ៌គឺមិនខុសគ្នាពីពួកគេធ្វើភរេវកម្មនោះទេដោយលោកបានលើកឡើងពីបដិវត្តន៍ពណ៌នៅ លីប៊ី ប្រទេស ស៊ីរី និងយេម៉ែនជាដើមដែលបានបង្កើតសោកនាដកម្មលើសពីអំពើភេរវកម្មទៅទៀតតាមរយៈនៃការប្រើលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្កើតឡើងនូវសង្គ្រាម។ «កម្ពុជាក៏ត្រូវមានការងារមួយដែលត្រូវធ្វើបន្តទៀតនោះគឺការទប់ស្កាត់កុំឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ យើងវ៉ៃបំបាក់ឆ្អឹងខ្នងកាត់ក្បាល និងរំលាយដងខ្លួននៃអង្គការភេរវកម្មនៃអង្គការបដិវត្តន៍ពណ៌នៅក្នុងប្រទេសរួចស្រេចទៅហើយ ប៉ុន្តែអ្នកដែលគាំទ្រវាមិនទាន់ផុតរលត់ទេ។ ការប៉ុនប៉ងរបស់គេចំពោះយើងនៅតែមាន ដូច្នេះទោះដោយតម្លៃណាក៏ដោយមិនត្រូវឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជាទេ»។
ឆ្លើយតបនឹងបញ្ហានេះលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងថ្លែងតាមអ៊ីមែលថា៖ «ចាប់តាំងពីការវាយប្រហារដោយគ្រាប់បែកដែលស្ទើរតែបានសម្លាប់ខ្ញុំទៅហើយកាលពីឆ្នាំ ១៩៩៧ មកនោះលោក ហ៊ុន សែន តែងតែភ័យខ្លាចគេវាយប្រហារគាត់នៅពេលនិយាយដល់ទំនាក់ទំនងរបស់គាត់ជាមួយខ្ញុំ។ ឥឡូវនេះចង់ប្រើកងទ័ពដើម្បីសងសឹកខ្ញុំដោយព្រមានគំរាមសម្លាប់មួយទៀត។ តើជាកំហុសរបស់ខ្ញុំឬ?»។
លោក សម រង្ស៊ី បន្តថាក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះលោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ចំពោះប្រទេសជាតិ «ទោះបីគាត់ (ហ៊ុន សែន) ស្អប់ ឬប៉ុនប៉ងទិញខ្ញុំ និងបំភិតបំភ័យខ្ញុំក៏ដោយ»។
អតីតមេបក្សប្រឆាំងរូបនេះឲ្យដឹងថាថ្មីៗនេះលោក ហ៊ុន សែន បានគំរាមបញ្ជូនមេបញ្ជាការរបស់គាត់ឱ្យមកចាប់ខ្លួនលោកពីបរទេស។ «ហើយគាត់នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីកម្ចាត់ខ្ញុំ ហើយខ្ញុំក៏បានជូនដំណឹងដល់អាជ្ញាធរបារាំងរួចហើយដែរអំពីគោលបំណងឧក្រិដ្ឋរបស់គាត់ (ហ៊ុន សែន)»។
កាលពីសប្តាហ៍មុនអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទ«ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថ» ចំពោះអ្វីដែលលោក សម រង្ស៊ី បានថ្លែងដែលត្រូវបានគេអធិប្បាយថាមេបក្សប្រឆាំងរូបនេះបានញុះញង់កងទ័ព។
កាលពីថ្ងៃទី ១១ ខែធ្នូលោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅឲ្យលោក សម រង្ស៊ី ចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងរាជធានីនៅថ្ងៃទី ១១ ខែមករាឆ្នាំ ២០១៨ ខាងមុខដើម្បីសាកសួរពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ។
លោក មាស នី អ្នកវិភាគនយោបាយយល់ថាលោកមិនឃើញមានសញ្ញាណាមួយដែលឈានដល់ការធ្វើបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជានោះទេ។ «សម្រាប់ខ្ញុំ ខ្ញុំមិនបានអបអរសាទរចំពោះអ្វីដែលជាប្រសាសន៍របស់លោក សម រង្ស៊ី ទាក់ទងទៅនឹងការញុះញង់ឲ្យមានអំពើហិង្សា ឬសង្គ្រាមនៅក្នុងប្រទេសខ្មែរនោះទេ ក៏ប៉ុន្តែសម្រាប់រឿងបដិវត្តន៍ពណ៌ខ្ញុំនៅតែមានទំនុកចិត្តថា ខ្ញុំមិនបានឃើញអំពីអ្វីដែលជាសញ្ញាដែលថានឹងកើតមានបដិវត្តន៍ពណ៌ ទោះបីជារដ្ឋាភិបាលគាត់បានប្រកាសជាញឹកញាប់ក៏ដោយ។ សម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែមើលឃើញអំពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រោយពីលោកបាត់បង់ការគាំទ្រពីមហាជនវាលឿនពេក ពិសេសក្នុងឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧»។
លោក មាស នី ថ្លែងទៀតថាលោកមិនភ្ញាក់ផ្អើលនឹងការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន ទេដោយសារវាជារឿងធម្មតាសម្រាប់លោកនាយករដ្ឋមន្ត្រី តែលោកយល់ថាតាមទស្សនៈរបស់លោកអ្នកដឹកនាំគួរតែកុំប្រើពាក្យហិង្សាច្រើនពេកពីព្រោះជួនកាលវាអាចធ្វើជាគំរូមិនល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយ។
លោកថ្លែងបន្ថែមថា៖ «ការភ្ជាប់បដិវត្តន៍ពណ៌ហើយ និងការរំលាយសង្គ្រោះជាតិនេះវាអាចជារឿងមួយដែលទាក់ទងគ្នា បើសិនជាមិនមានមូលហេតុនៃបដិវត្តន៍ពណ៌ទេការរំលាយសង្គ្រោះជាតិក៏មិនអាចទៅរួចដែរ។ ខ្ញុំមិនមើលឃើញអានេះជាចលនាបដិវត្តន៍ពណ៌ទេ ប៉ុន្តែវាគ្រាន់តែជាការការពារខ្លួនដើម្បីខ្លាចបាត់បង់តំណែងបាត់បង់អំណាចតទៅទៀតនៅឆ្នាំ ២០១៨»៕ NS

Monday, December 11, 2017
ពលរដ្ឋថាវិបត្តិនយោបាយធ្វើឲ្យពួកគេមិនអាចអនុវត្តសិទ្ធិបានពេញលេញ
ប្រជាពលរដ្ឋព្រួយបារម្ភ ពីវិបត្តិនយោបាយក្នុងប្រទេសសព្វថ្ងៃ
ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរទៅៗពួកគាត់ថា
វិបត្តិដែលបង្កឡើងដោយគណបក្សកាន់អំណាចនេះ
ធ្វើឲ្យពួកគេមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានពេញលេញ
ដូចមានចែងនៅក្នុងច្បាប់កំពូលរបស់ជាតិនោះឡើយ។
ការលើកឡើងពីសំណាកពលរដ្ឋបែបនេះ ខណៈប្រទេសកម្ពុជា
កំពុងប្រារព្ធទិវាសិទ្ធិ១០ ធ្នូ លើកទី៦៩ កាលពីថ្ងៃអាទិត្យម្សិលមិញ។
ប្រទេសកម្ពុជាបានប្រារព្ធទិវាសិទ្ធិមនុស្ស១០ ធ្នូ ក្នុងឆ្នាំ២០១៧នេះ គឺធ្វើឡើងបែបឆក់កន្ដៀត ដោយស្ថិតក្នុងសង្គ្រាមនយោបាយផ្ទុះឡើងយ៉ាងក្តៅគគុកទូទាំងប្រទេស ព្រមទាំងមានការរឹតត្បិតខ្លាំងលើសេរីភាពនៃការជួបប្រជុំ និងសម្ដែងមតិ។
ទាំងពលរដ្ឋ និងអង្គការ សង្គមស៊ីវិល បានបង្ហាញថា ពលរដ្ឋមានសិទ្ធិ និងអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនបានពេញលេញ នៅក្នុងសង្គមប្រជាធិបតេយ្យក្ដី ប៉ុន្តែ វិបត្តនយោបាយដែលកំពុងតែអូសបន្លាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ នាំឲ្យសិទ្ធិទាំងអស់របស់ពួកគាត់ ដូចជាសិទ្ធិប្រមូលផ្តុំ ឬសិទ្ធិធ្វើបាតុកម្មទាមទារអ្វីមួយ ត្រូវអាជ្ញាធររាំងខ្ចប់មិនឲ្យពលរដ្ឋ ប្រើប្រាស់សិទ្ធិរបស់ខ្លួនបាននោះឡើយ។
ពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា សង្គមកម្ពុជាសព្វថ្ងៃ មិនអនុញាតឲ្យពលរដ្ឋបញ្ចេញមតិបាននោះទេ។ ពលរដ្ឋរូបនេះបន្តថា ដូចជាខ្លួនគាត់ផ្ទាល់តែងតែរងការបង្ក្រាបពេលគាត់ចេញមុខតវ៉ា ឬទាមទារម្តងៗ ។ បញ្ហានេះធ្វើឲ្យខ្លួនព្រួយបារម្ភក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន។ «»
ពលរដ្ឋម្នាក់ទៀតនិយាយថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលោភសិទ្ធិពលរដ្ឋ ព្រោះពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិដែលមានសំឡេងជិតពាក់កណ្ដាល នៅក្នុងសភា ប៉ុន្តែបែរជាការមានការរំលាយគណបក្សប្រឆាំងដ៏ធំមួយនេះចោល ដោយមិនគិតពីថា គណបក្សនេះមានពលរដ្ឋជាង៣លាននាក់បានបោះឆ្នោតឲ្យកាលពីឆ្នាំ២០១៣នោះឡើយ។ លោកថា សព្វថ្ងៃនេះ កុំថាឡើយសិទ្ធិជួបជុំធ្វើបាតុកម្មទាមទារអ្វី សូម្បីការបញ្ចេញមតិនៅសាធារណៈ ក៏ពលរដ្ឋមិនហ៊ានបញ្ចេញមតិដែរ។ «»
រដ្ឋធម្មនុញ្ញមាត្រា៣១ ចែងថា ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និង ករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ។
មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា ៣៧ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
ពលរដ្ឋមានបញ្ហាដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ដែលសកម្មក្នុងការទាមទារកន្លងមក ប្រាប់ថា សិទ្ធិដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះ កញ្ញាមិនអាចប្រើប្រាស់បាននោះទេ។ កញ្ញាបន្តថា ដោយសារកម្ដៅនយោបាយធ្វើពលរដ្ឋសហគមន៍របស់កញ្ញា មិនអាចជួបជុំបញ្ចេញមតិ អាចប្រើប្រាស់សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី មិនបានទទួលសិទ្ធិទទួលព័ត៌មាន និងបាត់បង់សិទ្ធិផ្សេងៗទៀត។ ពលរដ្ឋរូបនេះ ស្នើទៅរដ្ឋាភិបាលអនុញ្ញាតឲ្យពួកគេ អាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឡើង ឲ្យស័ក្ដិសមជាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ «»
វិបត្តិនយោបាយដែលបានអូសបន្លាយតាំងពីដើមឆ្នាំ២០១៥ រហូតដល់ពេលនេះ រដ្ឋាភិបាលលោក រងការចោទប្រកាន់ថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលបានបើកយុទ្ធនាការបិទទ្វារអង្គការជាតិ និងអន្តរជាតិមួយចំនួនរួចទៅហើយ ក្នុងនោះមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យNDI អង្គការសមធម៌កម្ពុជា និងអង្គការមាតាធម្មជាតិជាដើម។ បិទកាសែត និងវិទ្យុឯករាជ្យ និងវិទ្យុក្នុងស្រុកមិនឲ្យផ្សាយព័ត៌មានបន្តរបស់វិទ្យុ អាស៊ីសេរី និងវីអូអេ រហូតមានការចាប់ខ្លួនអតីតបុគ្គលិកអាស៊ីសេរីពីររូបថែមទៀតផង។
សេចក្ដីថ្លែងការណ៍របស់បណ្ដាញអង្គការសង្គមស៊ីវិលចំនួន ១០៣ស្ថាប័ន លើកឡើងក្នុងទិវាសិទ្ធិមនុស្ស១០ ធ្នូ លើកទី៦៩ ស្នើដោយទទូចទៅរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិ និងក្រុមសង្គមស៊ីវិល រួមទាំងបញ្ឈប់ការរឹតបន្តឹងដោយមិនសមហេតុផលលើសិទ្ធិសេរីភាពជាមូលដ្ឋាន។ សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរនឹងគោរពរដ្ឋធម្មនុញ្ញ និងគ្មានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំជាដើម។
មន្ត្រីជាន់ខ្ពស់នៃការអង្គការខុមហ្វ្រែល លោក កន សាវាង្ស ឯកភាពនឹងការលើកឡើងរបស់ពលរដ្ឋដែលថា សិទ្ធិរបស់ពួកគេកំពុងរឹតត្បិតព្រោះវិបត្តិនយោបាយនៅពេលនេះ។ ប៉ុន្តែ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ពលរដ្ឋត្រូវទាមទារសិទ្ធិរបស់ខ្លួនពីរដ្ឋាភិបាល ព្រោះគ្មាននរណាម្នាក់យកសិទ្ធិសេរីភាពដាក់លើជើងទានឲ្យពលរដ្ឋនោះទេ ក្រៅពីពលរដ្ឋទាមទារដោយខ្លួនឯង។ «»
កាលពីពេលថ្មីៗនេះ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត លើកឡើង ថា អ្នកស្រីមានការព្រួយបារម្ភ ដោយសាររដ្ឋាភិបាលកំពុងយកនីតិរដ្ឋ មកធ្វើជាឡប់ឡែ ដើម្បីជាលេសបិទបាំង បន្លំការបង្ក្រាបនេះ។
អ្នកស្រី លើកឡើងបន្ថែមទៀត ថា ពាក្យថា នីតិរដ្ឋ គឺមិនមែនត្រឹមតែយកច្បាប់មកអនុវត្តតែប៉ុណ្ណោះនោះទេ ប៉ុន្តែ ត្រូវគោរពសិទ្ធិមនុស្ស និងបង្ហាញឲ្យឃើញពីគោលការណ៍នៃភាពត្រឹមត្រូវ យុត្តិធម៌៕

“សំឡេងពលរដ្ឋទន់ខ្សោយត្រូវគេផាត់ចេញដោយសារការមិនគោរពសិទ្ធិមនុស្សពេញលេញ
ក្នុងបទវិចារណកថាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ របស់អ្នកស្រី ឃ្លែរ វ៉ាន ឌឺវ៉ារេន (Claire Van der Vaeren) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ
និងជាតំណាងអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា
អ្នកស្រីបានគូសបញ្ជាក់ថា បើទោះជាមានសន្ធិសញ្ញាអន្តរជាតិ
និងច្បាប់ជាតិជាច្រើន
ត្រូវបានអនុម័តឡើងដើម្បីធានាសិទ្ធិរបស់មនុស្សគ្រប់រូប រួមមាន
ស្ត្រី កុមារ ជនពិការ សហគមន៍ជនជាតិដើម
និងក្រុមជនងាយរងគ្រោះដទៃទៀតក៏ដោយ ក៏ជម្លោះ
និងវិសមភាពនៅតែបន្តកើតមានឡើងក្នុងពិភពលោកនេះនៅឡើយ។ អ្នកស្រីថា
ការណ៍នេះ តម្រូវឲ្យមនុស្សគ្រប់រូបត្រូវពិចារណា
និងរិះគិតអំពីវិធីសាស្ត្រដែលត្រូវបន្តអនុវត្តនាពេលខាងមុខ។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន សរសេរថា ជាញឹកញយណាស់ ពិភពលោកបានដើរឃ្លាតចាកឆ្ងាយចេញពីទស្សនៈអំពីការគោរពសិទ្ធិមនុស្សជាសាកលនេះ ហើយជាលទ្ធផល ប្រទេសមួយចំនួនក្នុងពិភពលោកបានជួបប្រទះនូវសង្គ្រាម និងទទួលរងនូវវិបត្តិផ្សេងៗ ក៏ដូចជាការផាត់ចេញនូវសំឡេងរបស់ពលរដ្ឋទន់ខ្សោយ។
យ៉ាងណាក៏ដោយ អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ថា សេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស មិនដែលបញ្ឈប់ការជំរុញទឹកចិត្ត ឲ្យមនុស្សនៅតែមានភាពរឹងមាំ និងពុះពារតស៊ូដើម្បីឲ្យស្ថាប័នគ្រប់គ្រងរដ្ឋមានភាពល្អប្រសើរឡើង។ ជាក់ស្ដែង កាលពីឆ្នាំ២០១៥ ថ្នាក់ដឹកនាំពិភពលោកបានគូសបញ្ជាក់ឡើងវិញ នូវទស្សនៈដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្សនេះ តាមរយៈការអនុម័តរបៀបវារៈសម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។
របៀបវារៈឆ្នាំ២០៣០នេះ គូសបញ្ជាក់ថា ការមិនទុកឲ្យពលរដ្ឋណាម្នាក់ត្រូវសង្គមផាត់ចោល អាចសម្រេចបាន លុះត្រាតែមនុស្សគ្រប់រូបទទួលបានសិទ្ធិ និងសមត្ថភាពពេញលេញ ដោយគ្មានការរើសអើង ដូចដែលបានធានាដោយច្បាប់អន្តរជាតិ ហើយការណ៍នេះ ក៏ជាសសរគ្រឹះដ៏រឹងមាំ សម្រាប់សង្គមទាំងឡាយ ប្រកបដោយយុត្តិធម៌ និងសុខសន្តិភាព សម្រាប់មនុស្សទាំងអស់គ្នា។
អ្នកស្រី ឃ្លែរវ៉ាន ឌឺវ៉ារេន ក៏បានលើកឡើងអំពីសារសំខាន់នៃការបើកទូលាយឲ្យមានការចូលរួមពីសង្គមស៊ីវិល ក្នុងការរួមចំណែកជាវិជ្ជមានដើម្បីសម្រេចបានអាទិភាពនៃការអភិវឌ្ឍជាតិ។ អ្នកស្រីថា ដោយសារតែមានការចូលរួមធ្វើការពីសំណាក់អង្គការសង្គមស៊ីវិល កិច្ចសហប្រតិបត្តិការរវាងសហគមន៍មូលដ្ឋាន សហគមន៍ជនជាតិដើមភាគតិច ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងកិច្ចលើកស្ទួយការគ្រប់គ្រងព្រៃឈើ និងជលផលប្រកបដោយចិរភាព បានផ្ដល់នូវភាពវិជ្ជមានមួយចំនួនហើយ។ អង្គការសង្គមស៊ីវិល មានតួនាទីយ៉ាងសំខាន់ក្នុងដំណើរការរៀបចំគោលនយោបាយ និងអនុវត្តយុទ្ធនាការផ្សព្វផ្សាយ ដើម្បីឆ្លើយតប និងបង្ការអំពើហិង្សាផ្នែកយែនឌ័រ និងអំពើហិង្សាលើកុមារ ក៏ដូចជានៅក្នុងដំណើរការសម្រេចបាននូវសិទ្ធិទទួលបានការបង្ការ ព្យាបាលមេរោគអេដស៍ និងសេវាថែទាំសុខភាព សម្រាប់អ្នកដែលត្រូវការជាចាំបាច់។
ថ្លែងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស មានប្រសាសន៍ថា សិទ្ធិមនុស្សគឺជាមូលដ្ឋានគ្រឹះនៃសង្គមសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ សេចក្ដីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស បង្កើតឲ្យមានសមភាព និងសេចក្ដីថ្លៃថ្នូរសម្រាប់មនុស្សគ្រប់រូប។ សេចក្ដីថ្លែងការណ៍នេះ តម្រូវឲ្យរដ្ឋាភិបាលទទួលខុសត្រូវក្នុងការធានាថា ប្រជាជនទាំងអស់អាចទទួលបាននូវសិទ្ធិ និងសេរីភាពដែលមិនអាចដកហូតបាន៕

សង្គមស៊ីវិលស្នើស៊ើបអង្កេតអ្នកទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ក្មួយប្រសាលោក ហ៊ុន សែន
អង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកឃ្លាំមើលអំពើពុករលួយ
ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល
ស៊ើបអង្កេតជាបន្ទាន់ លើករណីអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត
ដែលបានទទួលសំណូកពីម្ចាស់សង្វៀនជល់មាន់ដ៏ធំពីរកន្លែង
គឺនៅស្រុកបាទី ខែត្រតាកែវ និងនៅស្រុកល្វាឯម ខែត្រកណ្ដាល។
សង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះទង្វើរបស់អាជ្ញាធរ ដែលបានបញ្ចេញតែឈ្មោះ និងប័ណ្ណអ្នកសារព័ត៌មាន ដែលអាជ្ញាធរសង្ស័យថា ទទួលលុយពីម្ចាស់សង្វៀនជល់មាន់នៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខែត្រកណ្ដាលនោះ។
ពួកគេស្នើឲ្យអាជ្ញាធរគួរតែបង្ហាញឈ្មោះរបស់មន្ត្រី ដែលបានទទួលយកលុយពីក្មួយប្រសា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅម៉ាប់ ដែលជាម្ចាស់សង្វៀនមាន់ជល់ដ៏ធំ និងមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា ដែលមិនមានមន្ត្រីតុលាការ ឬអាជ្ញាធរណា ហ៊ានប៉ះពាល់បានឡើយ។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា ការប្រព្រឹត្តិបទល្មើស ដូចជាបង្កើតសង្វៀនជល់មាន់ដ៏ធំសម្បើមនេះជាដើម ពិតជាមានការជាប់ពាក់ព័ន្ធជាមួយមន្ត្រី ឬអាជ្ញាធរមូលដ្ឋានជាក់ជាមិនខាន។ លោក ព្រាប កុល បន្តថា ក្រៅពីអ្នកដែលទទួលសំណូក ក៏នឹងអាចមានអ្នកដែលអនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួន ទទួលសំណូកផងដែរ។
លោក ថៃ ផានី ហៅម៉ាប់ គឺជាកូនប្រសារបស់លោក ហ៊ុន សាន និងត្រូវជាក្មួយប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួន កាលពីថ្ងៃទី៥ ខែធ្នូ ដោយចោទប្រកាន់ថា មានការពាក់ព័ន្ធនឹងករណីបើកសង្វៀនជល់មាន់ ទ្រង់ទ្រាយធំខុសច្បាប់ នៅស្រុកល្វាឯម។ សង្វៀនជល់មាន់ដ៏ធំសម្បើមរបស់ក្មួយប្រសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះ បានបើកធ្វើអាជីវកម្មរាប់ឆ្នាំមកហើយ និងមិនធ្លាប់មានមន្ត្រីតុលាការ ព្រះរាជអាជ្ញា ឬអាជ្ញាធរណាម្នាក់ ហ៊ានបង្ក្រាបឡើយ។ ការហ៊ានចេញមុខបង្ក្រាបរបស់អាជ្ញាធរ គឺនៅក្រោយពេលដែលមានការបើកផ្លូវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបញ្ជាអោយកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ក្មួយប្រសារបស់លោកនោះចោល ប្រសិនបើហ៊ានតដៃ ក្នុងករណីបង្ក្រាបបនល្បែងជល់មាន់។ «»
បន្ទាប់ពីប្រធានសាលាដំបូងខេត្តកណ្ដាល លោក ហុក វ៉ាន់ធីណា បានសម្រេចឃុំខ្លួនក្មួយប្រសា លោក ហ៊ុន សែន ឈ្មោះ ថៃ ផានី ហៅម៉ាប់ បណ្ដោះអាសន្ន ជនសង្ស័យ៦៤នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ ១ខែ ពីបទលេងល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែទោសនេះត្រូវព្យួរ។ ក្រោយពេលប្រកាសសាលក្រមរួច តុលាការក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែប័ណ្ណអ្នកសារព័ត៌មានជាង១០០នាក់ ត្រូវបានស្នងការខេត្តកណ្ដាល លោក អ៊ាវ ចំរើន បញ្ជូនទៅកាន់សាលាដំបូងខែត្រកណ្ដាល។ ស្នងការខេត្តកណ្ដាល ហៅការបញ្ជូនប័ណ្ណអ្នកកាសែត ទៅតុលាការ ថាជាភារកិច្ច ដែលត្រូវធ្វើបញ្ជីនេះភ្ជាប់ជាមួយសំណុំរឿងទៅតុលាការ និងអនុវត្តតាមនីតិវិធី គឺមិនមែនជាការចោទប្រកាន់ទេ។ លោក អ៊ាវ ចំរើន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួនលោកថា រាល់វត្ថុតាង ដែលដកហូតយកបានពីកន្លែងកើតហេតុ នគរបាលយុត្តិធម៌ដាច់ខាត ត្រូវបញ្ជូនទៅអយ្យការ និងចៅក្រមជាចាំបាច់ ព្រោះនេះជាកាតព្វកិច្ចរបស់នគរបាលយុត្តិធម៌។
ឯកសារដែលត្រូវបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា មិនមែនមានតែម្ចាស់កាតអ្នកកាសែតទេ ដែលទទួលបានលាភសក្ការៈ ពីម្ចាស់សង្វៀនជល់មាន់ របស់ក្មួយប្រសា លោក ហ៊ុន សែន នោះ គឺមានទាំងអាជ្ញាធរខេត្ត ស្នងការខែត្រ មេប៉េអឹមខេត្ត ប្រធានតុលាការខេត្ត ព្រះរាជអាជ្ញា និង អាជ្ញាធរនៅក្នុងខែត្រគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពី ម្ចាស់សង្វៀនជល់មាន់ របស់លោក ថៃ ផានី ហៅម៉ាប់ ទាំងនៅឃុំអរិយក្សត្រ ស្រុកល្វាឯម និងនៅឃុំកណ្ដឹង ស្រុកបាទី។
អាស៊ីសេរី មិនទាន់អាចសុំការបកស្រាយជុំវិញរឿងនេះ ពីអ្នកដែលអាចពាក់ព័ន្ធទទួលសំណូកសំខាន់ៗមួយចំនួន ដូចជា ស្នងការខែត្រ មេប៉េអឹម និងប្រធានតុលាការខេត្ត បានទេកាលពីថ្ងៃ ទី១០ ធ្នូ។
ពាក់ព័ន្ធនឹងរឿងនេះ អ្នកសារព័ត៌មានល្បីឈ្មោះផ្នែកស៊ើបអង្កេត លោក ម៉ៃ ទិត្យថារ៉ា មើលឃើញថា ការបញ្ជូនតែកាតអ្នកកាសែតទៅតុលាការមិនទាន់គ្រប់គ្រាន់ទេ គឺត្រូវបង្ហាញឈ្មោះរបស់មន្ត្រី និងអាជ្ញាធរ ដែលពាក់ព័ន្ធទៅស្ថាប័នតុលាការផង។ លោកអះអាងថា បើទោះជាកាសែតខ្លះមានតែឈ្មោះ មិនដែលបានចេញផ្សាយក៏ពិតមែន ប៉ុន្តែ ករណីនេះ បើអាជ្ញាធរមិនបានទទួលសំណូកនោះទេ ក៏មិនអាចបិទបាំងរឿងនេះបាន រយៈពេលយូរ ដូច្នេះបាននោះដែរ។ «»
កាលពីខែឧសភា ឆ្នាំ២០១៦ អភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ បានបញ្ជាឲ្យលោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បិទសង្វៀនជល់មាន់នោះដែរ តែពួកគេមិនអនុវត្តតាមឡើយ ហើយនៅតែបន្តបើកល្បែងជល់មាន់ ដោយមានការភ្នាល់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារទៀតផង។ សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ស្ត្រីចំណាស់ម្នាក់ ជាអ្នកលក់ម្ហូបអាហារ និងភេសជ្ជៈ នៅស្រុកបាទី ជិតសង្វៀនជល់មាន់ បានប្រាប់ថា មួយថ្ងៃៗ មានឡានប្រណីតៗ បានទៅចតតម្រង់ជួរគ្នា តាមបណ្ដោយផ្លូវ ដើម្បីចូលលេងល្បែងជល់មាន់ និងចាក់អាប៉ោងនៅទីនោះ។ ចំណែកអ្នកភូមិម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ ប្រាប់ថា កន្លែងជល់មាន់នៅស្រុកបាទី មានផ្ទៃដីប្រមាណ៦ហិកតារ ដែលពោរពេញទៅដោយឡានទំនើប និងម៉ូតូមកលេងជល់មាន់រាល់ថ្ងៃ ហើយគេដាក់លុយភ្នាល់គ្នាចាប់ពី ២៥០ដុល្លារ រហូតដល់ ៥.០០០ ដុល្លារ ហើយមានកន្លែងបញ្ចាំឡាន និងម៉ូតូថែមទៀតផង។
ពាក់ព័ន្ធករណីសង្វៀនជល់មាន់ នៅឃុំអរិយក្សត្រ ខែត្រកណ្ដាល កាលពីពេលកន្លងមក សាច់ញាតិរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន សាន និងកូនប្រសា ធ្លាប់ទៅព្រមានអ្នកកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដល់ការិយាល័យនៅភ្នំពេញ ក៏ព្រោះតែកាសែតអន្តរជាតិមួយនេះ បានចុះផ្សាយអំពីការបើកសង្វៀនជល់មាន់ដ៏ធំនោះ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ការប្រជល់បក្សីកីឡានេះ គឺជាប្រភេទល្បែងស៊ីសង ដែលញាំញីក្នុងសង្គមខ្មែរធ្ងន់ធ្ងរ ដូច្នេះអាជ្ញាធរត្រូវតែបង្ក្រាបទាំងអស់ ដោយមិនត្រូវចាត់ទុកសង្វៀនជល់មាន់ នៅក្នុងកាស៊ីណូ ឬនៅកន្លែងណាមួយ ជាល្បែងស្របច្បាប់នោះឡើយ។ លោកបន្ថែមថា ចំណាត់ការបែបនេះ អាចជាការទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ខណៈ ដែលបទល្មើសព្រៃឈើ បទល្មើសនេសាទ មិនទាន់ឃើញមានការបង្ក្រាបទ្រង់ទ្រាយធំឡើយ ហើយការបង្ក្រាបបែបនេះធ្វើឡើងតែមួយឆាវៗប៉ុណ្ណោះ។ «»
លោក សន ជ័យ ក៏ចង់ឃើញវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ លើមន្ត្រីទទួលសំណូក ពីម្ចាស់សង្វៀនជល់មាន់ទាំងពីរកន្លែងនៅស្រុកល្វាឯម ខែត្រកណ្ដាល និងនៅស្រុកបាទី ខែត្រតាកែវផងដែរ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេ កាលពីថ្ងៃទី១០ ធ្នូ ដោយ លោកបដិសេធ មិននិយាយជាមួយជនណា ដែលប្រើប្រាស់លេខឯកជន ដើម្បីហៅទៅលោកនោះទេ។
ប្រជាពលរដ្ឋអះអាងថា សង្វៀនជល់មាន់ដ៏ធំទាំងពីរនោះ បានបើកចំហជាយូរឆ្នាំមកហើយ ដោយកន្លងមកធ្លាប់មានអ្នកទៅលែងជល់មាន់ទីនោះ ភ្លូកទឹកភ្លូកដីជារៀងរាល់ថ្ងៃ ក្នុងនោះក៏មាន មន្ត្រីបក្សកាន់អំណាចដែរ ជាពិសេសគេឧស្សាហ៍ឃើញ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន កាលនៅមានជីវិតក៏ទៅលេងជល់មាន់នៅទីនោះដែរ។ ប្រជាពលរដ្ឋ ក៏ធ្លាប់រកចំណូលបាន ច្រើនដែរ ពីការជួលកន្លែងផ្ញើម៉ូតូឡាន។ ប្រជាពលរដ្ឋ ប្រាប់ថា មិនមែនអាជ្ញាធរមិនចង់បង្ក្រាបទេ ប៉ុន្តែ គ្មានអាជ្ញាធរណាហ៊ានចុះបង្ក្រាបនោះទេ ដោយសារគេខ្លាចឥទ្ធិពលក្មួយប្រសាលោក ហ៊ុន សែន គ្រប់ៗគ្នា។
ចំហាយអំណាច និងឥទ្ធិពល លើការធ្វើជំនួញទាំងផ្លូវសុចរិត និងផ្លូវទុច្ចរិត របស់ក្រុមគ្រួសារ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនមែនមានតែក្មួយប្រសារបស់លោកនោះទេ។ មុន២ថ្ងៃ ដែលឃាតកបាញ់សម្លាប់លោក បណ្ឌិត កែម ឡី របាយការណ៍របស់អង្គការGlobal Witness រកឃើញថា បើទោះជាលោក ហ៊ុន សែន មានប្រាក់ខែសរុបមិនដល់២ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំក្ដី ប៉ុន្តែការប៉ាន់ប្រមាណថា គ្រួសារលោក ហ៊ុន សែន មានទ្រព្យសម្បត្តិសរុបមិនតិចពី ៥០០លាន ទៅ ១ពាន់លានដុល្លារអាមេរិកនោះទេ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិតឡៅ ម៉ុងហៃ បានហៅចំណាត់ការ លោក ហ៊ុន សែន គឺជាការបង្ហាញពីអំណាចប្រមូលផ្តុំមួយ ព្រោះថា នៅពេលដែលអ្នកមានអំណាច ឬអ្នកណាជាប់ខ្សែស្រឡាយអ្នកធំ ប្រព្រឹត្តខុសច្បាប់នោះ គឺអាជ្ញាធរមិនហ៊ានចាត់ការតាមច្បាប់ដោយឯករាជ្យឡើយ ទាល់តែមានបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន។ ជាក់ស្ដែងដូចជាករណីបង្ក្រាបសង្វៀនជល់មាន់នេះ និងករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មការិនីរោងចក្រឲ្យរងរបួសធ្ងន់ធ្ងរនោះជាដើម៕

បក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម
GDP) អះអាងថាខ្លួននឹងដាក់តំណាងឈរឈ្មោះទូទាំងប្រទេស
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ ២០១៨
ខាងមុខនេះ ក្រោយគណបក្សសង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងត្រូវបានរំលាយ។
នេះបើយោងតាមបណ្តាញសង្គមTweeter របស់លោកយ៉ង សាំងកុមារ កាលពីម្សិលមិញ។
ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ នៅពេលដែលលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក និងជាសហស្ថាបនិកនៃគណបក្ស GDP បានជួបប្រជុំជាមួយគណៈកម្មាធិការនាយកនៃគណបក្ស ដើម្បីផ្តោតលើការអនុម័តគោលនយោបាយសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ២០១៨នេះ។
គោលនយោបាយមួយនេះនឹងផ្តោតលើការដោះស្រាយបញ្ហាសង្គម រួមមានកំណែទម្រង់វិស័យសុខាភិបាល សិក្សាធិការនិងយុវជន សេដ្ឋកិច្ចនិងកសិកម្ម សង្គមកិច្ច សន្តិសុខនិងសេវាសាធារណៈ។
ទោះយ៉ាងណា លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះពីគណបក្សសម រង្ស៊ី ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅព្រឹកនេះ លោកនៅមិនទាន់ជឿជាក់ថា គណបក្ស GDP មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងធ្វើជាគណបក្សប្រឆាំងធំទី២ ដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយនោះឡើយ។
ដោយឡែក គណបក្សភ្លើងទៀន បញ្ជាក់ថា បក្សមួយនេះ និងគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សសម្ព័ន្ធរបស់ខ្លួននឹងមិនចូលរួមបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ នោះឡើយ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...