មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ
បានប្រាប់អាស៊ីសេរីថា គណបក្សសង្គ្រោះជាតិ
មិនបានដាក់បញ្ជីតំណាងរាស្ត្ររបស់ខ្លួនឲ្យឈរឈ្មោះសម្រាប់ការបន្ថែមសមាជិកគណៈកម្មការជំនាញរដ្ឋសភាទាំង
១០ ទេ ដោយលោកលើកហេតុផលថា
បក្សប្រឆាំងពុំមានសំឡេងគ្រប់គ្រាន់ដើម្បីបោះឆ្នោតការពារបេក្ខជនដែលខ្លួនដាក់ឲ្យសម័យប្រជុំរដ្ឋសភាជ្រើសតាំងនៅពេលខាងមុខ។
ប្រតិកម្មរបស់លោក សុន ឆ័យ នេះ
ដោយសារតែគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តបញ្ជីឈ្មោះរបស់តំណាងរាស្ត្រគណបក្សកាន់អំណាចឈរជាបេក្ខជនសម្រាប់ជ្រើសតាំងបន្ថែមក្នុងគណៈកម្មការជំនាញទាំង១០
របស់រដ្ឋសភា។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា កន្លងមកនេះ
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
បានស្នើដំឡើងចំនួនសមាជិកគណៈកម្មការជំនាញរបស់រដ្ឋសភាពី ៩ ទៅ
១១រូប ក្នុងចំណោមគណៈកម្មការជំនាញទាំងអស់ ១០ គណៈកម្មការនៃរដ្ឋសភា។
លោក សុន ឆ័យ អះអាងថា
គោលបំណងរបស់គណបក្សកាន់អំណាចក្នុងការបន្ថែមចំនួនសមាជិកគណៈកម្មការជំនាញរដ្ឋសភាពី
៩ ទៅ ១១រូប ក្នុងគណៈកម្មការនីមួយៗនេះ
គឺដើម្បីគ្រប់គ្រងគណៈកម្មការជំនាញរបស់រដ្ឋសភាទាំងអស់តែម្ដង
ហើយអាចជ្រើសរើសប្រធានគណៈកម្មការថ្មីជំនួសឲ្យប្រធានគណៈកម្មការជំនាញរដ្ឋសភាមកពីខាងកូតាគណបក្សសង្គ្រោះជាតិ
ដែលបច្ចុប្បន្នគណបក្សនេះគ្រប់គ្រងគណៈកម្មការជំនាញសរុបចំនួន៥។
លោក សុន ឆ័យ៖ «ខ្ញុំមិនដឹងមូលហេតុច្បាស់លាស់ទេ
ខ្ញុំនិយាយនេះគ្រាន់តែឮគេថាទេ។
ដើម្បីទីមួយធ្វើឲ្យចំនួនសមាជិកគ្រប់គណៈកម្មការទាំងអស់
គឺភាគច្រើនមកពីគណបក្សប្រជាជនកម្ពុជា។
បើសិនណាជាគណៈកម្មការមានគណបក្សសង្គ្រោះជាតិជាប្រធាន ហើយបើសមាជិក
៥ រូបមកពីគណបក្សសង្គ្រោះជាតិ មិនទៅប្រជុំ ឬក៏យ៉ាងម៉េច
នោះគណៈកម្មការនោះមិនអាចប្រជុំកើតនោះទេ។
នេះជាកត្តាមួយដែលធ្វើឲ្យគេចង់បន្ថែមសមាជិកពីរនាក់មកពីគណបក្សផ្សេងទៀត
ដើម្បីឲ្យមានកូរ៉ុមធ្វើការ ហើយកូរ៉ុម
ភាគច្រើនក៏អាចឲ្យគេមានសិទ្ធិក្នុងការជ្រើសរើសប្រធានដែលមកពីគណបក្សខ្លួនឯងដែរ»។
ក្រៅពីរបៀបវារៈនេះ
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
ក៏បានអនុម័តប្រគល់សេចក្ដីព្រាងច្បាប់សំខាន់ចំនួនពីរ
គឺសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង
ឆ្នាំ២០១៦
និងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
ដល់គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារ និងសវនកម្ម នៃរដ្ឋសភា
ពិនិត្យ និងសិក្សា
មុននឹងសម្រេចដាក់ឲ្យសម័យប្រជុំរដ្ឋសភាពេញអង្គអនុម័តជាច្បាប់នៅពេលខាងមុខ៕
Wednesday, November 8, 2017
នគរបាលខេត្តក្រចេះរងការរិះគន់មិនបង្ក្រាបឡានដឹកឈើ
ក្រចេះ:
នគរបាលដាក់ប៉ុស្តិ៍ពេលយប់នៅក្នុងខេត្តក្រចេះត្រូវបានរិះគន់ថា
មិនបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់ដែលបើកឆ្លងកាត់កន្លែងត្រួតពិនិត្យរបស់ខ្លួន
ខណៈដែលមន្ត្រីរដ្ឋបាលព្រៃឈើមិនហ៊ានបង្ក្រាបព្រោះអ្នកដឹកឈើញៀនថ្នាំ
និងមានដាវសាមូរ៉ៃ។
ការរិះគន់នេះត្រូវបានធ្វើឡើងដោយក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលរួមមានអ្នកសារព័ត៌មានផងដែរដោយពួកគេបានដេញថតសកម្មភាពឡានសាំយ៉ុងដឹកឈើជាច្រើនគ្រឿងចេញពីក្រុងក្រចេះ។ ខ្សែវីដេអូខ្លីៗចុងក្រោយចំនួន ២ ត្រូវបានថតកាលពីយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារម្សិលមិញ ហើយបង្ហោះនៅគេហទំព័រហ្វេសប៊ុកឈ្មោះ “ខ្លីខ្លឹម” និងត្រូវចែករំលែកតៗគ្នាជាច្រើន។ តាមរយៈខ្សែវីដេអូទាំងនោះគេឃើញឡានម៉ាកសាំយ៉ុងដឹកឈើយ៉ាងហោចណាស់ ៥ គ្រឿងត្រូវបាននគរបាលអនុញ្ញាតឲ្យបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួន «យ៉ាងរលូន»។ ការបណ្តែតបណ្តោយនេះត្រូវបានគេសរសេររិះគន់ថា៖ «ដាក់ [ប៉ុស្តិ៍] ធ្វើអី បើដាក់គ្រាន់តែឈរមើលដដែលហ្នឹង? យ៉ាប់ណាស់លោកប្រធានគណៈបញ្ជាការឯកភាពស្រុក»។ បន្ថែមពីនេះទៀត “ខ្លីខ្លឹម” បានដកស្រង់សម្ដីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្រចេះដោយនិយាយថានាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ ពិបាកចាប់រថយន្តដឹកឈើព្រោះពួកគាត់អ្នកបើកបរភាគច្រើន «ប្រើគ្រឿងញៀន និងមានដាវសាមូរ៉ៃម្យ៉ាងអត់កម្លាំងសហការពេលខ្លះយប់ៗពេក។ មិនដឹងធ្វើម៉េច»។
អ្នកសារព័ត៌មានមួយរូបបានឲ្យដឹងថាការដឹកឈើមានជាហូរហែរាល់យប់មិនដែលដាច់ ហើយគ្រាន់តែក្នុងរយៈពេល ២ យប់ចុងក្រោយនោះក្រុមការងារលោកបានឃើញឡានសាំយ៉ុងដឹកឈើយ៉ាងហោចណាស់ជិត ២០ គ្រឿងដែរ ដែលដឹកចេញពីខេត្តក្រចេះតាមស្រុកសំបូរ, ឆ្លូង ឬចិត្របុរី ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងកំពង់ចាមជាដើម។
ឆ្លើយតបនឹងការរិះគន់ខាងលើនេះលោក ស៊ុម សុឃីម ស្នងការងខេត្តក្រចេះទទួលបន្ទុកសេនាធិការបានពន្យល់ថាមន្ត្រីនគរបាលដែលដាក់ប៉ុស្តិ៍នោះគឺត្រួតពិនិត្យគ្រឿងញៀន ឬអាវុធជាតិផ្ទុះដែលមិនមែនមានគោលដៅបង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះពួកគាត់មិនមែនជាកម្លាំងចម្រុះនោះទេ។ ប៉ុន្តែជារឿយៗកម្លាំងនគរបាលតែងតែចូលរួមជាមួយនឹងកម្លាំងចម្រុះក្នុងការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនឈើបែបនោះផងដែរ។ ម្យ៉ាងវិញទៀតក្នុងករណីដែលជំនាញរដ្ឋបាលព្រៃឈើសុំសហការឲ្យស្ទាក់ចាប់បទល្មើសនោះកម្លាំងនគរបាលតែងតែជួយបង្ក្រាបដែលមិនងាយនឹងរត់រួចទេ ព្រោះកម្លាំងនគរបាលមានច្រើនហើយឡានបើកតែនៅលើផ្លូវទៀត។
លោកស្នងការរងថ្លែងថា៖ «ការបង្ក្រាបបទល្មើសវាមិនខុសទេ តែយើងអត់លូកលាន់ [រឿងព្រៃឈើទេ] ។ កាលណាយើងធ្វើវាច្រើនមុខពេក។ ឥឡូវយើងផ្តោតខ្លាំងបញ្ហាគ្រឿងញៀន និងអាវុធជាតិផ្ទុះ»។ លោកឲ្យដឹងថាក្នុងយុទ្ធនាការបង្ក្រាបការដឹកឈើ និងអុសកាលពីពេលថ្មីៗនេះមានកម្លាំងមន្ត្រីអ្នកអនុវត្តច្បាប់មានការលំបាកខ្លាំងណាស់ព្រោះក្រុមអ្នកបើកបរទាំងនោះមានសុទ្ធតែដាវ និងខ្លះក៏មានប្រើប្រាស់គ្រឿងញៀនផងដែរ។
លោកថ្លែងថា៖ «ប៉ុន្មានថ្ងៃហ្នឹងគ្រាន់តែចាប់ដឹកអុសនេះមកសុទ្ធតែដាវសាមូរ៉ៃ។ ដាវយកទៅកាប់អី? មានតែកាប់មនុស្ស។ ពួកនេះបើកឡានអាក្រក់ៗណាស់។ កាលពីមុនបើឃើញឡានសមត្ថកិច្ចអ៊ីចឹង បើករេពេញផ្លូវតែម្តងមិនឲ្យយើងវ៉ាទេ»។ រថយន្តដឹកអុសប្រមាណជា ១០០ គ្រឿងត្រូវបានបង្ក្រាបកាលពីខែតុលាកន្លងមកដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្លាំងចម្រុះ និងក្រុមអ្នកបើកបរ។ ក្នុងនោះអ្នកបើកបរម្នាក់បានចាប់ខ្លួនក្រោយពេលបើកឡានបុករថយន្តសមត្ថកិច្ច។ ប៉ុន្តែក្រោយមកត្រូវបានដោះលែងដោយចៅក្រម ហើយបង្កឲ្យមានប្រតិកម្មជាខ្លាំងរហូតដល់មានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌។ លោក ទ្រី សុភ័ក្ត្រ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកគុយ ហួត ប្រធានមន្ទីរកសិកម្មខេត្តមិនអាចទាក់ទងបានទេកាលពីម្សិលមិញ៕

លោក ហ៊ុន សែន រកអ្នកភ្នាល់ «១ស៊ី១០០» ករណីរំលាយបក្សសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរកអ្នកភ្នាល់គ្នាជាមួយលោក
ដោយថា១សងត្រលប់វិញ១០០ ករណីរំលាយគណបក្សសង្គ្រោះជាតិ
ខណៈតុលាការកំពូលនឹងបើកសវនាការលើករណីនេះ នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ។
នៅក្នុងពិធីជួបជាមួយកម្មករកម្មការនីនៅតំបន់ចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថា អ្នកនៅតាមហាងកាហ្វេកំពុងតែភ្នាល់គ្នា ករណីរំលាយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា លោកហ៊ានភ្នាល់គ្នា ១សងវិញ១០០ បើសិនជាមិនរំលាយ ឲ្យទៅយកលុយពីលោក។
នៅថ្ងៃទី១៦ខែវិច្ឆិកាខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលប្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ជុំវិញករណីនេះ គណបក្សសង្គ្រោះជាតិមិនបានដាក់ឯកសារតតាំងក្តីនៅតុលាការនោះទេ ដោយបញ្ជាក់ថា នេះជារឿងនយោបាយចាំដោះស្រាយតាមផ្លូវនយោបាយ៕

ក្រុមប្រឹក្សាបក្សសង្គ្រោះជាតិដែលចុះចូល CPP ត្រូវបក្សលុបឈ្មោះចេញដាក់អ្នកថ្មីជំនួស
ភ្នំពេញៈ
ខណៈដែលការដាក់ឱសានវាទរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកាន់តែខិតជិតមកដល់ថ្ងៃកំណត់ចុងក្រោយគឺនៅមុនថ្ងៃទី
១៦
ខែវិច្ឆិកាជាថ្ងៃដែលតុលាការកំពូលបើកសវនាការសម្រេចពីជោគវាសនារបស់គណបក្សសង្គ្រោះជាតិ
ថាតើត្រូវរំលាយចោលឬយ៉ាងណានោះគិតមកដល់ថ្ងៃម្សិលមិញមានក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិប្រមាណ
១០០ នាក់ហើយបានចុះចូលជាមួយគណបក្សប្រជាជន។
នេះបើតាមការអះអាងពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន
ខណៈដែលក្រុមប្រឹក្សាបក្សប្រឆាំងភាគច្រើនលើសលប់នៅតែប្រកាន់ជំហរមិនចុះចូល។
ក្រុមប្រឹក្សាដែលបានប្រកាសចុះចូលជាមួយគណបក្សប្រជាជនដែលខ្លះត្រូវបានគេអះអាងថាបានធ្វើឡើងដោយបង្ខំចិត្តដោយសារតែដើម្បីរក្សាតំណែងនោះក៏ត្រូវបានបក្សប្រឆាំងលុបឈ្មោះចេញពីបញ្ជីបក្សជាបន្តបន្ទាប់ផងដែរ ដោយដាក់អ្នកថ្មីជំនួសដែលប្រការនេះត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថាក្រុមអ្នកដែលរត់ចោលបក្សទាំងនោះអាចនឹងបាត់បង់ការងារ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះ។
ចាប់តាំងពីការអំពាវនាវរបស់លោក ហ៊ុន សែន ឲ្យសមាជិកគណបក្សប្រឆាំងចុះចូលជាថ្នូរនឹងការរក្សាតំណែង និងតួនាទីនៅដដែលនោះលោក សុខ ឥសាន បានថ្លែងថាគិតរហូតមកដល់ល្ងាចម្សិលមិញមានក្រុមប្រឹក្សាគណបក្សប្រឆាំងប្រហែល ១០០ នាក់ហើយបានចុះចូលគណបក្សប្រជាជនក្នុងនោះមានចាប់តាំងពីក្រុមប្រឹក្សាឃុំ សង្កាត់រហូតដល់ក្រុមប្រឹក្សាខេត្ត។
នៅពេលសួរថា តើគណបក្សប្រជាជនធានាបែបណាចំពោះតួនាទីរបស់ក្រុមប្រឹក្សាបក្សប្រឆាំង បើសិនគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយទេនោះលោក ឥសាន ឆ្លើយថា៖ «ចាំមើលនៅសល់តែប៉ុន្មានថ្ងៃទៀត»។ «ខ្ញុំមិនប្រាកដទេ តែយើងមើលពីពិរុទ្ធភាពរបស់ក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស ដែលពិរុទ្ធភាព វាពាក់ព័ន្ធនឹងមាត្រា ៦ ថ្មី និងមាត្រា ៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ យើងដឹងហើយតើ តែយើងកុំថាក្រែងគេថារំលោភលើឆន្ទានុសិទ្ធិរបស់តុលាការ»។
ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំមន្ត្រីមូលដ្ឋានមកពីគណបក្សប្រឆាំង ៣ រូបក្នុងសង្កាត់ដំរីជាន់ខ្លាក្នុងនោះរួមទាំងចៅសង្កាត់ ចៅសង្កាត់រងទី ១ និងសមាជិកក្រុមប្រឹក្សាសង្កាត់បានសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាច បន្ទាប់ពីការអំពាវនាវរបស់លោក ហ៊ុន សែន។
លោក ស៊ុន ចន្ធី ប្រធានគណកម្មការប្រតិបត្ដិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំបានឲ្យដឹងថាក្នុងខេត្តកំពង់ធំមាន ៦ រូបបានបង្ខំចិត្តចុះចូលជាមួយគណបក្សប្រជាជនក្នុងនោះក៏មានចៅសង្កាត់ និងក្រុមប្រឹក្សាចំនួន ៣ រូបនៅសង្កាត់ដំរីជាន់ខ្លាផងដែរ។
លោកបន្តថា៖ «ជាក់ស្ដែងអ្នកនៅសង្កាត់ដំរីជាន់ខ្លា នៅសង្កាត់កំពង់ធំ នៅកណ្ដាលទីក្រុង ពេលឮអ៊ីចឹងអ្នកនៅទីក្រុងសុទ្ធតែអ្នកគេចេះដឹង គេឲ្យតម្លៃទៅលើពួកគាត់ តែក្រោយពេលពួកគាត់ទៅចុះចូលអ៊ីចឹងទៅមានការរិះគន់ជាច្រើនទៅលើពួកគាត់»។
លោកថ្លែងថា៖ «ទីមួយដោយសារគាត់ភ័យខ្លាចដោយសារការគំរាមកំហែងពីមន្ត្រីរបស់គណបក្សប្រជាជនក្នុងមូលដ្ឋានធ្វើឲ្យពួកគាត់មានការគិតគូរមិនបានវែងឆ្ងាយហើយគាត់សម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រជាជន ប៉ុន្តែមិនមែនជាការស្ម័គ្រចិត្តដោយត្រង់របស់ពួកគាត់ពីដើមទីទេដោយសារការលួងលោម ការទិញតាមរយៈការផ្តល់លុយកាក់ ការធានារក្សាតំណែងរបស់ពួកគាត់ពីសំណាក់មន្ត្រីគណបក្សប្រជាជន»។
លោកឲ្យដឹងថាបន្ទាប់ពីមន្ត្រីទាំងនោះបានសម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិបានលុបឈ្មោះពួកគេចេញពីបញ្ជីបក្ស ហើយបានដាក់អ្នកថ្មីជំនួស ហើយពួកគេអាចនឹងបាត់បង់ការងារប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានគេរំលាយទេនោះ។ «អ៊ីចឹងមានន័យថាយើងរង់ចាំតែសេចក្ដីសម្រេចចុងក្រោយរបស់ក្រសួងមហាផ្ទៃទេគឺពួកគាត់បានបាត់បង់តួនាទី…»។
លោក ឆេង ចាន់ថា ចៅសង្កាត់រងទី ១ នៃសង្កាត់ដំរីជាន់ខ្លាដែលបានចុះចូលគណបក្សប្រជាជនបានថ្លែងថាលោកត្រូវបានប្រជាពលរដ្ឋរិះគន់ថាបានលក់ខ្លួនឲ្យគណបក្សប្រជាជន។ «គេរិះគន់ថាខ្ញុំម៉េចបានជាលក់ខ្លួនអ៊ីចឹងដូចខ្ញុំប្រាប់អ៊ីចឹង អ្នកខ្លះគេយល់ គេមិនអីទេ…ដោយសារយើងទៅអ៊ីចឹងដោយសារមកពីខ្លាចមានបញ្ហា ឬប្រឈមមុខក្នុងគ្រួសារ»។
លោក អ៊ុល ពៅ សមាជិកក្រុមប្រឹក្សាឃុំស្រកក្នុងស្រុកកំពង់សៀមថ្លែងថា លោកមានអារម្មណ៍ «អស់សង្ឃឹម» ពេលដឹងថាគណបក្សសង្គ្រោះជាតិនឹងត្រូវរំលាយនាពេលខាងមុខហើយលោកក៏បានសម្រេចចិត្តទៅចូលរួមរស់ជាមួយនឹងគណបក្សកាន់អំណាច។ «ខ្ញុំដឹងថាគណបក្សប្រជាជនមានតាមបុគ្គលទេខូចមានតែម្នាក់ពីរនាក់ហ្នឹងក្រៅពីហ្នឹងមានមនុស្សខ្លះល្អ មានខ្លះអាក្រក់»។ «ខ្ញុំថាគណបក្សប្រជាជនឥឡូវគេកែទម្រង់ច្បាប់ គេមិនមែនទៅគណបក្សប្រជាជនគេទៅកោងកាចទៅដាក់គុកដាក់ច្រវាក់ទេ ដាក់តែយើងខុសទេ»។
ប៉ុន្តែលោក សែម កុសល មន្ត្រីក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សប្រឆាំង ក្នុងឃុំស្រកបានប្រកាន់ជំហរដាច់ខាតមិនចុះចូលបក្សកាន់អំណាចទេ ទោះបីជាគណបក្សត្រូវរំលាយក៏ដោយ។ «ខ្ញុំមើលទៅប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្ញុំជាប់ជាក្រុមប្រឹក្សាឃុំ ប៉ុន្តែបើគេរំលាយហើយ ខ្ញុំសុខចិត្តថាធ្វើជាប្រជាពលរដ្ឋតែម្តង»៕

ចៅសង្កាត់កញ្ញា រ៉ូហ្សេត ប្រកាន់ជំហរជាថ្មីថាមិនលក់ឧត្ដមគតិទេទោះជួបការលំបាកក្ដី
ចៅសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង កញ្ញា ស៊ិន
ចាន់ពៅរ៉ូហ្សេត ត្អូញត្អែរថា
ចាប់តាំងពីកញ្ញាចូលកាន់តំណែងជាចៅសង្កាត់មក
គឺពុំទាន់ទទួលបានថវិការបស់រដ្ឋាភិបាលទម្លាក់មកឲ្យ
ដើម្បីយកទៅអភិវឌ្ឍសូម្បីតែមួយរយរៀលនៅឡើយទេ។
ចៅសង្កាត់វ័យក្មេងរូបនេះអះអាងថា
ថវិកាដែលកញ្ញាប្រើប្រាស់នៅក្នុងសង្កាត់សព្វថ្ងៃ
បានមកពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។
ទោះបីជាមានឧបសគ្គការងារ ដោយសារគ្មានថវិកាសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់យ៉ាងនេះក្ដី ក៏ចៅសង្កាត់អូរចារ បក្សប្រឆាំងរូបនេះ ក៏មិនក្បត់ឆន្ទៈម្ចាស់ឆ្នោត ហើយរត់ចោលដំបូលព្រះអាទិត្យទៅជ្រកក្រោមដំបូលទេវតាឡើយ។
ចៅសង្កាត់អូរចារក្រុងបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យដឹងនៅថ្ងៃទី៧ វិច្ឆិកា ថា បើទោះបីមួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្យាយាមទូងស្គរប្រកូកប្រកាសឲ្យសមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់គណបក្សសង្គ្រោះជាតិ ទៅជ្រកក្រោមដំបូងទេវតាជាច្រើនលើកច្រើនសាយ៉ាងណាក្ដី ក៏កញ្ញានៅតែប្រកាន់ជំហរថា មិនលក់ឧត្ដមគតិរបស់ខ្លួន ហើយរត់ចោលម្ចាស់ឆ្នោតឡើយ។ ផ្ទុយទៅវិញ ចៅសង្កាត់ជាស្ត្រីរូបនេះ អះអាងថា កាន់តែមានកម្លាំងចិត្តទ្វេដងក្នុងការបំពេញការងារជូនម្ចាស់ឆ្នោត ព្រោះកន្លងមកមានពលរដ្ឋជាច្រើននាក់ បានផ្ដល់កម្លាំងចិត្តឲ្យខ្លួនធ្វើការទៅមុខទៀត៖ «ដូច្នេះខ្ញុំនៅជាមួយប្រជាពលរដ្ឋទោះបីយើងគ្មានការងារធ្វើ ទោះបីយើងទៅលក់ដូរសាមញ្ញធម្មតា ក៏យើងមានសេចក្ដីសុខ ជាជាងយើងយកកិត្តិយសដែលពលរដ្ឋបានផ្ដល់ឲ្យយើងទៅលក់ឲ្យគណបក្សដទៃ ដែលគាត់មិនបានបោះឆ្នោតឲ្យនោះទេ។ ទោះបីធ្វើការមានបានផ្ទះធំយ៉ាងណាក៏ដោយក៏មិនស្មើនឹងកិត្តិយសដែលពលរដ្ឋបានផ្ដល់ឲ្យយើងដែរ»។
ទោះជាយ៉ាងនេះក្ដី ការចូលកាន់តំណែងជាចៅសង្កាត់របស់កញ្ញាវ័យក្មេងរូបនេះ ក៏ត្រូវជួបឧបសគ្គធំៗ២ ដែលត្រូវដោះស្រាយជាប្រចាំដែរ។ បញ្ហាទី១ គឺគ្មានថវិកាសម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ហើយបញ្ហាប្រឈមមួយទៀត គឺរងសម្ពាធការងារពីអាជ្ញាធរថ្នាក់លើ ដែលមិនបានអោយតម្លៃដល់នាងជាចៅសង្កាត់។ ឧទាហរណ៍៖ នៅពេលអាជ្ញាធរត្រូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានដែលស្ថិតក្នុងដែនអធិបតេយ្យរបស់នាង មន្ត្រីទាំងនោះរួមមានមន្ត្រីថ្នាក់ក្រុង ខេត្ត រួមទាំងសមាជិកសភាតំណាងរាស្ត្រគណបក្សកាន់អំណាចគឺលោក ឈាង វុន ផង តែងធ្វើទុក្ខបុកម្នេញ ដល់ចៅសង្កាត់រូបនេះជាប្រចាំ ពោលគឺចង់ធ្វើអ្វីបានស្រេចតែចិត្ត ដោយមិនផ្ដល់ដំណឹងអំពីការអភិវឌ្ឍនោះឲ្យចៅសង្កាត់បានដឹងជាមុននោះឡើយ។
កញ្ញា រ៉ូហ្សេត អះអាងទៀតថា តាំងតែកញ្ញាចូលកាន់តំណែងជាចៅសង្កាត់មក គឺខាងសង្កាត់មិនទាន់ទទួលបានថវិកា សម្រាប់អភិវឌ្ឍប្រចាំត្រីមាសបានមួយរៀលនៅឡើយទេ។ ចៅសង្កាត់បក្សប្រឆាំងរូបនេះ បន្ថែមថា មូលហេតុដែលខាងសង្កាត់ទទួលថវិកាយឺតយ៉ាវនេះ ទំនងដោយសារស្មៀនធ្វើឯកសារបញ្ជូនទៅរតនាគារខេត្តបាត់ដំបងយឺតយ៉ាវ ហើយធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍគ្រប់យ៉ាងនៅក្នុងសង្កាត់៖ «ដូច្នេះមកដល់ថ្ងៃនេះ នៅសង្កាត់អូរចារយើងមិនមានលុយសូម្បីតែមួយរៀលក៏គ្មានដែរ។ដូច្នេះខ្ញុំជាអ្នកទទួលបន្ទុកចំណាយទៅលើបញ្ហានេះទាំងអស់ នៅក្នុងសង្កាត់តែម្ដង»។
អាស៊ីសេរីពុំអាចទាក់ទងស្មៀនសង្កាត់អូរចារលោក ទួន ឆេង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ វិច្ឆិកា ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា។
ចំណែកចៅសង្កាត់រងទី២ គណបក្សប្រជាជនកម្ពុជាលោក ហោ ឃឺន មានប្រសាសន៍ថា បញ្ហាកញ្ចប់ថវិកាវិភាគទានរបស់រដ្ឋាភិបាលសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់ បើធៀបនឹងចៅសង្កាត់ចាស់ពិតជាមានការយឺតយ៉ាវប្រាកដមែន ប៉ុន្តែលោកអះអាងថា លោកពុំដឹងការយឺតយ៉ាវនេះបណ្ដាលមកពីអ្វីនោះទេ។ ទោះជាងយ៉ាងណាលោកថា ការងារមួយចំនួនរបស់ចៅសង្កាត់ថ្មីនេះលោកអាចទទួលយកបាន៖ «គាត់ធ្វើនឹងគឺ ត្រឹមត្រូវរបស់គាត់ដែរហើយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនគាត់ក៏មិនសូវសប្បាយប៉ុន្មានដែរ ដោយសារតែពីដើមយើងត្រូវផ្ដិតមេដៃនៅចំពោះមុខអាជ្ញាធរភូមិ តែគាត់ចង់ឲ្យតែផ្ដិតមេដៃនៅចំពោះមុខគាត់ ដូច្នោះធ្វើឲ្យរវល់នាំពួកគាត់មួយចំនួនមិនពេញចិត្តដែរ»។
ទោះជាយ៉ាងណាលោក ហោ ឃឺន ហាក់ទទួលស្គាល់ការដឹកនាំរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ពិតជាគ្មានអំពើពុករលួយមែន ក៏ប៉ុន្តែលោកថា ចៅសង្កាត់រូបនេះ បម្រើសេវាជូនប្រជាពលរដ្ឋហាក់ស្មោះត្រង់ហួសហេតុ ដូចជាការមិនយកកម្រៃសេវាជាដើម ទើបធ្វើអោយខ្វះខាតថវិកាសម្រាប់ប្រើប្រាស់នៅក្នុងសង្កាត់នោះ៖ «កាលពីមុនរឿងប្រជាពលរដ្ឋ គេមកពឹងពាក់យើង គាត់តែងតែផ្ដល់ថវិកាខ្លះមកយើង ដូច្នេះស្មៀនតែងយកលុយនេះឯង មកប្រើប្រាស់ថ្លៃទឹកភ្លើងប្រចាំខែនោះ តែដល់មកគាត់អត់យកសោះតែម្ដង ហើយគាត់រង់ចាំតែលុយថ្នាក់ជាតិទម្លាក់មកអោយ វាយូរធ្វើឲ្យអត់មានថវិកាប្រើប្រាស់»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សំគាល់ថា កញ្ញា រ៉ូហ្សេត បើទោះបីជាកន្លងមក ជួបភ្លៀងផ្គរមួយចំនួនដែលត្រូវដោះស្រាយក៏ដោយ ក៏ប៉ុន្តែលោកថា កញ្ញាវ័យក្មេងរូបនេះបំពេញការងារជូនពលរដ្ឋដំណើរការទៅមុខដោយរលូន។ លោកសង្កត់ធ្ងន់ទៀតថា នៅក្នុងស្ថានការណ៍នយោបាយដ៏ក្ដៅគគុកនេះ កញ្ញារ៉ូហ្សេត ត្រូវបំពេញការងាររបស់ខ្លួនឲ្យមានការប្រុងប្រយ័តខ្ពស់ជាងមុនបន្ថែមទៀត៖ «ចៅសង្កាត់រូបនេះត្រូវតែធ្វើអ្វីមួយ ដើម្បីកុំឲ្យមានបញ្ហាត្រូវយកច្បាប់ជាមូលដ្ឋាន មួយវិញទៀតត្រូវសហការធ្វើការងារជាមួយមន្ត្រីគណបក្សនយោបាយផ្សេងទៀត ដោយមិនប្រកាន់និន្នាការនយោបាយ»។
ចៅសង្កាត់បក្សប្រឆាំងរូបនេះកន្លងមក ធ្លាប់បានអាជ្ញាធរក្រុងបាត់ដំបងចោទថា បំពេញការងារមិនស្ដាប់បង្គាប់ថ្នាក់លើ។ មិនត្រឹមតែអាជ្ញាធរមូលដ្ឋានទេ ដែលកើតទុកមិនសុខចិត្តចំពោះការងារដ៏មានប្រជាប្រិយរបស់កញ្ញា រ៉ូហ្សេត នោះ សូម្បីតែតំណាងរាស្ត្រចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា គឺលោក ឈាង វុន ក៏អង្គុយមិនជាប់ដោយសារចៅសង្កាត់វ័យក្មេងរូបនេះដែរ។ កាលពីពេលថ្មីនេះលោក ឈាង វុន ធ្លាប់ចុះទៅព្រមានកញ្ញា រ៉ូហ្សេត ដល់សង្កាត់អូរចារ ជាច្រើនលើកមកហើយ ក្នុងនោះលោកថា ចៅសង្កាត់បក្សប្រឆាំងរូបនេះធ្វើលូបង្ហូរទឹក និងធ្វើផ្លូវថ្នល់គ្មានស្តង់ដារជាដើម។ ប៉ុន្តែការងារ និងស្នាដៃរបស់កញ្ញា រ៉ូហ្សេត ត្រូវបានប្រជាពលរដ្ឋគាំទ្រ។
អ្នកភូមិដែលនៅតំបន់មានបញ្ហា ភាគច្រើនអះអាងថា ពួកគាត់ជួបបញ្ហាជាច្រើនឆ្នាំហើយ ពុំមានមេឃុំចៅសង្កាត់ណាជួយធ្វើផ្លូវជូនពួកគាត់ ដូចចៅសង្កាត់ដែលទើបជាប់ឆ្នោតថ្មីនេះទេ។
កញ្ញា រ៉ូហ្សេត ប្ដេជ្ញាជាថ្មីថា ល្គឹកណាគណបក្សសង្គ្រោះជាតិ នៅមានដង្ហើមនៅឡើយ កញ្ញានៅតែបន្តការងាររបស់ខ្លួនចុះជួយប្រជាពលរដ្ឋទៅមុខទៀតដោយងាករេឡើយ៕

អ្នកភូមិដែលតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនស្រាវជ្រាវរ៉ែមាសត្រូវអាជ្ញាធរកោះហៅមកសួរនាំ
សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី
កោះហៅជនជាតិដើមភាគតិចអោយទៅបំភ្លឺជាថ្មីទៀតនៅព្រឹកថ្ងៃទី៧
ខែវិច្ឆិកា
ពាក់ព័ន្ធការដឹកនាំពលរដ្ឋតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនឯកជនស្រាវជ្រាវរ៉ែមាសនៅតំបន់ជនជាតិដើមភាគតិចរស់នៅ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកការកោះហៅនេះថា ជាការបំភិតបំភ័យ
និងគំរាមកំហែងសេរីភាពបញ្ចេញមតិដែលធានាដោយច្បាប់។
សមត្ថកិច្ចស្រុកអូរយ៉ាដាវ ខែត្ររតនគិរី បានកោះហៅតំណាងជនជាតិដើមភាគតិចម្នាក់មកស្រាយបំភ្លឺជាលើកទី២ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា បន្ទាប់ពីមេឃុំប៉ាតេ មកពីគណបក្សកាន់អំណាច លោក ឆាយ ធី បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយអំពាវនាវឲ្យសមត្ថកិច្ចមានវិធានការច្បាប់បន្ទាន់ ពាក់ព័ន្ធការញុះញង់ប្រមូលផ្តុំតវ៉ាឲ្យប្រព្រឹត្តបទល្មើស កាលពីចុងខែតុលា។
ជនជាតិដើមភាគតិចចារ៉ាយ ដែលសមត្ថកិច្ចកោះហៅ រស់នៅឃុំប៉ាតេ លោក លេះ វីរៈ សម្ដែងការភ័យព្រួយពីសុវត្ថិភាពបន្ទាប់ពីសមត្ថកិច្ចបានពន្យល់ពីច្បាប់ពាក់ព័ន្ធការធ្វើបាតុកម្ម ដោយតម្រូវឲ្យអ្នកភូមិសុំច្បាប់អនុញ្ញាត។ លោកបញ្ជាក់ថា សមត្ថកិច្ចប្រាប់ថា បើសហគមន៍ចង់ប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី ត្រូវដាក់ពាក្យស្នើសុំទៅអាជ្ញាធរពីមូលដ្ឋានរហូតដល់អាជ្ញាធរខែត្រជាមុន ទើបមានសិទ្ធិធ្វើបាតុកម្មបាន។ លោកថា សមត្ថកិច្ចបានព្រមានថា បើពលរដ្ឋណាបាតុកម្មដោយខុសច្បាប់គេនឹងចាប់ខ្លួន។
លោកបន្ថែមថា សមត្ថកិច្ចបានកោះហៅសហគមន៍មកស្រាយបំភ្លឺនេះ ទំនងជាមេឃុំប៉ាតេ លោក ឆាយ ធី គឺជាដើមបណ្ដឹង ព្រោះសហគមន៍មួយចំនួនត្រូវបានមេឃុំចោទថា ជាក្រុមបក្សប្រឆាំង៖ «យើងធ្វើខុសគេនឹងចាប់ ដោយសារថ្ងៃនេះគេសម្របសម្រួលបញ្ឈប់ត្រឹមហ្នឹងហើយ ព្រោះគេមិនចង់ចាប់ចងទេ។ ខ្ញុំភ័យការគំរាមកំហែងដែរ ទៅដំបូងភ័យ!»។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នគរបាលនៃអធិការស្រុកអូរយ៉ាដាវ បានកោះហៅជនជាតិដើមភាគតិចចារ៉ាយ ១៥នាក់ រស់នៅឃុំប៉ាតេ មកស្រាយបំភ្លឺជុំវិញការប្រមូលផ្តុំធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) ស្រាវជ្រាវរ៉ែមាសនៅតំបន់អ្នកភូមិរស់នៅ។
មេឃុំប៉ាតេ លោក ឆាយ ធី បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរី ទេ នៅថ្ងៃទី៧ ខែវិច្ឆិកា ព្រោះលោកជាប់ប្រជុំ។
កាលពីថ្ងៃទី៣១ ខែតុលា លោក ឆាយ ធី បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់បន្ទាន់ ដល់ក្រុមប្រឆាំងធ្វើការញុះញង់ឲ្យប្រព្រឹត្តបទល្មើស។ ការអំពាវនាវនេះ ក្រោយពីអ្នកភូមិប៉ាតេ រាប់រយនាក់ បានប្រមូលផ្ដុំគ្នាតវ៉ាបដិសេធមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល ស្រាវជ្រាវរ៉ែមាស ក្នុងតំបន់របស់ពួកគាត់រស់នៅ។
សមាជិកក្រុមប្រឹក្សាឃុំប៉ាតេ លោក ក្លាន ភួន ឲ្យដឹងថា មូលហេតុដែលសមត្ថកិច្ចកោះហៅអ្នកភូមិដោយសារពលរដ្ឋមិនគោរពអាជ្ញាធរឃុំ នៅពេលដែលអ្នកភូមិតវ៉ាកាលពីចុងខែតុលា និងការវាយប្រហារតាមបណ្ដាញសង្គមហ្វេសប៊ុក លើលោកមេឃុំ និងអភិបាលខែត្រ៖ «ទាក់ទងពលរដ្ឋឡើងទៅតវ៉ាកាលពីថ្ងៃទី៣០ ទាក់ទងការគំរាមកំហែងដល់បុគ្គលនៅពេលពលរដ្ឋប្រជុំតាមទំនៀមទម្លាប់ គឺការតវ៉ាពាក់ព័ន្ធហ្វេសប៊ុក វាយប្រហារណាមួយ មានចេតនាទៅលើលោកមេឃុំក្ដី និងអភិបាលខែត្រក្ដី»។
អ្នកភូមិម្នាក់ ឈ្មោះ រម៉ាម ឃួត ជាជនជាតិដើមភាគតិចចារ៉ាយ រស់នៅស្រុកអូរយ៉ាដាវ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយផ្ដាំទៅលោកមេឃុំប៉ាតេ លោក ឆាយ ធី ថា ជនជាតិដើមភាគតិចសុខចិត្តស្លាប់ មិនអនុញ្ញាតឲ្យមេឃុំអុកឡុកភូមិម្ករប្រជាពលរដ្ឋនោះទេ និងព្រមានឲ្យមេឃុំរូបនោះ ត្រូវវេចបង្វេចចេញទៀតផង។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអាដហុក (ADHOC) ខែត្ររតនគិរី លោក ឌិន ខន្នី ពន្យល់ថា សិទ្ធិធ្វើបាតុកម្ម ឬការប្រមូលផ្ដុំដោយសន្តិវិធីរបស់ពលរដ្ឋត្រូវបានធានាដោយច្បាប់ ដោយមិនចាំបាច់ស្នើសុំទៅអាជ្ញាធរនោះទេ ក៏ប៉ុន្តែពលរដ្ឋត្រូវជូនដំណឹងទៅអាជ្ញាធរជាមុនសិន។
លោកចាត់ទុកការកោះហៅពលរដ្ឋសួរនាំពាក់ព័ន្ធរឿងតវ៉ាគឺជាការបំភិតបំភ័យស្មារតីពលរដ្ឋផ្ទុយពីច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី និងរដ្ឋធម្មនុញ្ញ។ លោកថា អាជ្ញាធររដ្ឋត្រូវយកចិត្តទុកដាក់ដោះស្រាយក្ដីកង្វល់របស់ពលរដ្ឋ ដោយមិនត្រូវប្រើកម្លាំងប្រដាប់អាវុធ ហៅពលរដ្ឋសួរនាំរឿងបាតុកម្មទេ៖ «បើគាត់បាតុកម្មដោយសន្តិវិធីទេ នោះអាជ្ញាធរគាត់មិនគួរទៅកោះហៅប្រជាពលរដ្ឋ ព្រោះជាការបំភិតបំភ័យ និងបំបិទសិទ្ធិសេរីភាពផ្ទុយនឹងច្បាប់»។
កាលពីថ្ងៃទី៣០ ខែតុលា ជនជាតិដើមភាគតិចចារ៉ាយ ចំនួន ៤ភូមិ ក្នុងឃុំប៉ាតេ ប្រមាណជាង ៧០០នាក់ បានបដិសេធជាថ្មីទៀតមិនឲ្យក្រុមហ៊ុនអង្គរ ហ្គោល សិក្សាស្រាវជ្រាវរ៉ែតាមអាជ្ញាប័ណ្ណដែលក្រសួងសាមីបានអនុញ្ញាតនោះទេ។ សហគមន៍បានលើកគ្នាតវ៉ានៅមុខសាលាឃុំប៉ាតេ ដោយបង្ហាញជំហរប្រឆាំងគម្រោងសិក្សាស្រាវជ្រាវរ៉ែនេះ ដែលពួកគាត់ចាត់ទុកថា ប៉ះពាល់ធនធានធម្មជាតិ និងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិច៕

សង្គមស៊ីវិល៖ មន្ត្រីបក្សប្រឆាំងទៅចុះចូលជាមួយបក្សកាន់អំណាចមិនប៉ះពាល់ដំណើរការងារបោះឆ្នោត
សង្គមស៊ីវិលធ្វើការងារផ្នែកបោះឆ្នោតលើកឡើងថា
ក្រុមមន្ត្រីគណបក្សប្រឆាំងដែលរត់ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
តាមការអំពាវនាវរបស់លោក ហ៊ុន សែន
មិនបានធ្វើឲ្យប៉ះពាល់ដំណើរការការងារ
និងរចនាសម្ព័ន្ធរបស់គណបក្សនៅតាមឃុំ-សង្កាត់ឡើយ។
ចំណែកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា
គណបក្សរបស់លោកកំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនដើម្បីបញ្ជូនទៅក្រសួងមហាផ្ទៃ
ឲ្យទទួលស្គាល់ជាមុនសិនមុនពេលបញ្ជូនទៅ គ.ជ.ប។
មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់ថា នៅពេលដែលគណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គ.ជ.ប តម្រូវអោយគណបក្សដែលបាត់បង់បេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងណាមួយត្រៀមដាក់បេក្ខជនបំពេញបន្ថែម។
ខណៈមានការចាកចេញរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត របស់គណបក្សសង្គ្រោះជាតិ ម្ដងមួយៗទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លោក កន សាវាង្ស មើលឃើញថា គណបក្សសង្គ្រោះជាតិ មានលទ្ធភាពយកបេក្ខជនថ្មីទៅជំនួសអ្នកដែលលាឈប់ទាំងនោះបាន៖ «»។
លោក កន សាវាង្ស បន្តទៀតថា បើទោះបីជារូបភាពនៃការចាកចេញ លើទិដ្ឋភាពនយោបាយជាការបង្ហាញថា គណបក្សនេះមានការបែកបាក់ក្តី ប៉ុន្តែមិនចោទជាបញ្ហាដល់គណបក្សប្រឆាំងឡើយ។
ការលើកឡើងរបស់លោក កន សាវាង្ស ធ្វើឡើងខណៈការបោះឆ្នោតព្រឹទ្ធសភានឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០១៨ ខាងមុខ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៧ ខែវិច្ឆិកា នេះថា គណបក្សរបស់លោកកំពុងធ្វើការតាមនីតិវិធី ដោយលុបឈ្មោះអ្នកចាកចេញពីគណបក្សជាមុនសិន បន្ទាប់មកត្រូវបញ្ជូនឈ្មោះបេក្ខជនថ្មីទៅក្រសួងមហាផ្ទៃ។ លោកបន្តថា ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់រួច គណបក្សនឹងបញ្ជូនឈ្មោះបេក្ខជនទាំងនោះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅមិនទាន់ឲ្យដឹងពីចំនួនបេក្ខជនដែលគណបក្សយកទៅដាក់ជំនួសអ្នកដែលរត់ចោលគណបក្សសង្គ្រោះជាតិ នៅឡើយទេ៖ «»។
នៅពេលសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងលោក ហ៊ុន សែន ចុះផ្សាយថា មានមន្ត្រីគណបក្សសង្គ្រោះជាតិ ជាង ៦០រូបហើយបានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា របាយការណ៍ដែលលោកទទួលបានគឺមានមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន ៤៩នាក់ប៉ុណ្ណោះ ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងនេះក្តីលោកថា ចំនួននេះមិនដល់មួយភាគរយផង បើធៀបចំនួនសមាជិកក្រុមប្រឹក្សាសមាជិកសភា និងសមាជិកព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិ ដែលមានជិត ៦ពាន់នាក់នោះ។
ខណៈចំនួនក្រុមប្រឹក្សារបស់គណបក្សប្រឆាំងរត់មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅតិចតួចនេះ លោក ហ៊ុន សែន បានអំពាវនាវតាមទូរទស្សន៍ផង និងតាមហ្វេសប៊ុក (Facebook) ផង ទទូចឲ្យពួកគេចាកចោលដំបូលព្រះអាទិត្យមករួមរស់ក្រោមទង់ទេវតាវិញម្តង។
មេដឹកនាំគណបក្សកាន់អំណាចដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម និងជាអតីតទាហានខ្មែរក្រហមរូបនេះ ក៏បានប្រកាសផ្ដល់ជម្រើសរបស់មន្ត្រីគណបក្សប្រឆាំងមានតែពីរគត់ គឺទៅធ្វើស្រែចម្ការ ឬចុះចូលនឹងបក្សកាន់អំណាច។
ចំណែកមេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង លោក សៀក មេគង្គ ប្ដេជ្ញាថា លោកមិនរត់ចោលគណបក្សសង្គ្រោះជាតិ និងរត់ចោលតំណែងរបស់លោកដែលទទួលបានពីគាំទ្ររបស់ពលរដ្ឋប្រជាពលរដ្ឋនោះឡើយ។ លោកបន្តថា តម្លៃរបស់លោកគឺការស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិ និងពលរដ្ឋ ដូច្នេះលោកមិនក្បត់ឆន្ទៈ និងភាពស្មោះត្រង់របស់លោកទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងដដែលតាមការអូសទាញរបស់លោក ហ៊ុន សែន នោះឡើយ៖ «»។
ចំណែកសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងមួយចំនួនដែលបានចុះចូលជាមួយគណបក្សកាន់អំណាចរអ៊ូរទាំថា ពលរដ្ឋលែងសូវរាប់រកពួកគេដូចមុនទៀតហើយ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ អះអាងថា បើទោះបីជាគណបក្សសង្គ្រោះជាតិ កំពុងរងគ្រោះ ប៉ុន្តែលោកថា បញ្ហានេះក៏ជាឱកាសធ្វើឲ្យគណបក្សនេះដឹងថា មាននរណាខ្លះនៅស្ម័គ្រស្មោះ ហើយនរណាខ្លះទៀតរត់ចោលបក្សនៅពេលបក្សជួបបញ្ហា។ លោកបន្តថា អ្នកនយោបាយដែលចេញពីគណបក្សមួយទៅគណបក្សមួយដើម្បីរក្សាអំណាច ឬតំណែងរបស់ខ្លួនគឺជាអ្នកធ្វើនយោបាយដើម្បីតែអំណាចនិងបុណ្យស័ក្ដិតែប៉ុណ្ណោះ មិនមែនដើម្បីប្រយោជន៍ពលរដ្ឋពិតប្រាកដនោះទេ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...