ការជជែកដេញដោលគ្នា
ថាតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅមានសុពលភាព ឬមិនមាន
តែងតែលេចឮជារៀងរាល់ឆ្នាំ
នៅដែលពេលខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ
ខិតជិតចូលមកដល់។ ដោយឡែក ខួបលើកទី២៦ នាឆ្នាំនេះ
ក្រៅតែពីលើកយកបញ្ហា សុពលភាពមកនិយាយ សហគមន៍ខ្មែរ នៅឯនាយសមុទ្រ
ក៏នាំគ្នាជជែកអំពីថា តើត្រូវធ្វើយ៉ាងណា
ដើម្បីជំរុញអោយប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនេះ
ងាកមកជួយដោះស្រាយវិបត្តិនៃកម្ពុជាវិញផង។
កិច្ចពិភាក្សានាថ្ងៃសៅរ៍ ទី១៤ ខែតុលានេះ ត្រូវបានគេរៀបចំឡើងនៅមហាវិទ្យាល័យមួយក្បែរ ទីក្រុង ស៊ីអែតថល (Seatle) នៃរដ្ឋវ៉ាស៊ីនតុន។ លោក យ៉ប គឹមទឹង នៃបណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា ឬ KPNC មានប្រសាសន៍ថា
ការរៀបចំឆ្នាំនេះ ប្លែកជាងឆ្នាំណាៗទាំងអស់
ដ្បិតកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ត្រូវបានគេរំលោភបំពានយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ។ លោកថា
ឆ្នាំនេះក្រៅតែពីយកកិច្ចប្រជុំមកធ្វើ នៅរដ្ឋវ៉ាស៊ីនតុន
លោកមានអញ្ជើញវាគ្មិនពិសេសដែលមានឥទ្ធិពលមកចូលរួមផង។ «សំឡេង»
លោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ
មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ
មិនអាចសាបសូន្យដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មានប្រសាសន៍នាពេលថ្មីៗនេះទេ។ លោកបញ្ជាក់ថា ប្រទេសហត្ថលេខី
អាចមានការកែប្រែសមាសភាពដឹកនាំ ឬក៏កែប្រែប្រព័ន្ធនយោបាយមែន
តែកិច្ចព្រមព្រៀងដែលមានលក្ខណៈអន្តរជាតិ
នៅតែជាកិច្ចព្រមព្រៀងដែលត្រូវតែអនុវត្តតាម
មិនអាចដូរផ្លាស់តាមសម្ដីរបស់លោកនាយករដ្ឋមន្ត្រីឡើយ។ «សំឡេង»
អ្នកដឹកនាំកិច្ចពិភាក្សាលើប្រធានបទ
កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះគឺ នាថ បណ្ឌិត យ៉ែម រិទ្ធពល។ លោក
រិទ្ធពល ដែលជាអ្នកធ្លាប់បានចូលរួម ក្នុងការជួបជជែកគ្នា
រវាងភាគីជម្លោះខ្មែរទាំងបួនក្រុម នៅទៅក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី (Indonesia) ផង
បានរៀបរាប់ពីប្រវត្តិខ្លះៗ
នៃដំណើរការជួបប្រជុំគ្នាក្នុងការរៀបចំកិច្ចព្រមព្រៀងនេះផង
និងបានបញ្ជាក់មាត្រាមួយចំនួនធំនៃកិច្ចព្រមព្រៀងនេះ
ត្រូវបានរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នរំលោភបំពាន ដូចជា
មាត្រាចែងអំពីការរំលាយចោលនូវសន្ធិសញ្ញា
ដែលកម្ពុជាបានព្រមព្រៀងជាមួយប្រទេសវៀតណាម ក៏លោកថា
រដ្ឋាភិបាលមិនរំលាយចោលដែរ។ លោកបន្តថា
ការរំលោភបំពានដ៏ធ្ងន់ធ្ងរមួយទៀតនោះ គឺការដែលរដ្ឋាភិបាលឃោសនា ថា
កិច្ចព្រមព្រៀងនេះ ស្លាប់បាត់ទៅហើយតែម្ដង។
លោក រិទ្ធិពល ក៏បានលើកជាឧទាហរណ៍មួយ
ពីការដែលរដ្ឋាភិបាលកម្ពុជាព្យាយាម
កម្ទេចស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ដោយរំលាយគណបក្សនយោបាយណា ដែលប្រឆាំងនឹងខ្លួន
ដោយចាប់មេគណបក្សដាក់ពន្ធនាគារ ហើយព្យាយាមជ្រើសរើសមនុស្សថ្មី
ដែលខ្លួនពេញចិត្តអោយទៅដឹកនាំជំនួស ដើម្បីបង្គ្រប់កិច្ចជាដើម។ «សំឡេង»
លោក រិទ្ធពល បញ្ជាក់ថា លោកបានទទួលដំណឹងនេះ
ពីផ្ទៃក្នុងនៃគណបក្សប្រជាជនកម្ពុជាផង
និងពីគណបក្សសង្គ្រោះជាតិផង។ តែទោះជាយ៉ាងណា
អាស៊ីសេរីនៅមិនទាន់បានការឆ្លើយតបពីលោក សុន ឆ័យ
ឬពីថ្នាក់ដឹកនាំណាមួយនៃគណបក្សនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ លោក ឡុង
បូតា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ មណ្ឌលបាត់ដំបង
ដែលមានវត្តមានក្នុងកិច្ចប្រជុំនេះដែរបដិសេធ។ «សំឡេង»
ងាកមកកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះវិញ
លោកតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ហុង លីម ចាប់អារម្មណ៍ថា
លោកបានឃើញថា
ក្នុងខណៈដែលស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្ដៅកាន់តែខ្លាំង
សហគមន៍អន្តរជាតិ ក៏កាន់តែចាប់ផ្ដើមដាក់ផែនការជាក់លាក់
ដើម្បីដាក់គំនាបដល់រដ្ឋាភិបាលកម្ពុជា
ដើម្បីអោយងាកមកគិតពីផលប្រយោជន៍ជាតិ និងពលរដ្ឋវិញម្ដង។
ផែនការជាក់លាក់ ដែលលោក ហុង លីម លើកមកដោយត្រួសៗនោះ រួមមាន
ការរឹតត្បិតមិនចេញទិដ្ឋាការអោយក្រុមមន្ត្រីនៃរដ្ឋាភិបាល
ចេញចូលបរទេសបានដូចមុន ផែនការបង្កកប្រាក់ដែលក្រុមមន្ត្រីទាំងនោះ
បានដាក់នៅក្នុងធនាគារក្រៅប្រទេសជាដើម។ ក្រៅពីនោះលោក សង្កេតឃើញថា
សហគមន៍ខ្មែរ នៅក្រៅប្រទេស កាន់តែរួមដៃគ្នា កាន់តែរឹងមាំ
ហើយបង្កើតចេញជាចលនាពលរដ្ឋខ្មែរនៅក្រៅប្រទេសជាទ្រង់ទ្រាយធំមួយ។
«សំឡេង»
អ្នករៀបចំកិច្ចប្រជុំ នាក្រុងស៊ីអែតថល បញ្ជាក់ថា
នេះកិច្ចប្រជុំថ្ងៃនេះ
វាគ្រាន់តែជាកិច្ចចាប់ផ្ដើមមួយនៃសកម្មភាពរបស់ពួកគេ។
រួចពីកិច្ចប្រជុំនេះទៅ ពួកគេនឹងខិតខំ ប្រែក្លាយការលើកឡើងទាំងឡាយ
អោយចេញជាសកម្មភាពជាក់ស្ដែង៕
Tuesday, October 31, 2017
កម្ពុជាគ្រោងខ្ចីលុយជាង១ពាន់លានដុល្លារ ខណៈបំណុលបច្ចុប្បន្នមានជាង៦ពាន់លាន
រដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីថវិកាប្រមាណ ១,៤ពាន់លានដុល្លារបន្ថែម
ពីម្ចាស់ជំនួយនិងប្រទេសជាដៃគូអភវិឌ្ឍន៍
ដើម្បីបង្គ្រប់ទិសដៅថវិកាជាតិសម្រាប់ឆ្នាំ២០១៨
ដែលនឹងធ្វើបំណុលសាធារណៈរបស់កម្ពុជា នឹងកើនដល់ ៧,៦ពាន់លានដុល្លារ
ខណៈបច្ចុប្បន្នមានត្រឹម ៦,២ពាន់លានដុល្លារ។
កម្រិតបំណុល ជិត៨ពាន់លានដុល្លារនេះ បើធៀបទៅនឹងប្រជាជនកម្ពុជាជាង ១៥លាននាក់នោះ មានន័យថា ពលរដ្ឋកម្ពុជាម្នាក់ ជំពាក់បំណុលបរទេស កើនដល់ជាង៥០០ដុល្លារអាមេរិក ខណៈប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ពលរដ្ឋកម្ពុជាម្នាក់ៗ ប្រមាណជា១ពាន់ដុល្លារ ប៉ុណ្ណោះ។
ក្នុងខ្លឹមសារសង្ខេបប្រតិបត្តិស្តីពី «សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០១៨» ចេញផ្សាយកាលពីថ្ងៃទី២៧តុលា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិ សម្រាប់ឆ្នាំ២០១៨ មានចំនួន ២៤ ៣៧៥ ១០២លានរៀល ឬត្រូវនឹងជិត៦ពាន់លានដុល្លារ ដែលនឹងធ្វើឲ្យកញ្ចប់ថវិកាជាតិឆ្នាំថ្មី កើនឡើង ១៥,២ ភាគរយ បើធៀបនឹងឆ្នាំ២០១៧នេះ។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច មានគំរោងខ្ចីបរទេសបន្ថែម នូវទឹកប្រាក់ប្រមាណ ១ពាន់លានអេសដេអ៊ែ ឬ ១,៤ពាន់លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងរបស់ខ្លួននោះថា ពិដានបំណុល ដែលបានខ្ចីនេះ គឺមិនប៉ះពាល់ដល់ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជានោះទេ ដោយសារកម្រិតស្ថានភាពបំណុលទាំងនោះនៅតែមានចីរភាព និងហានិភ័យកម្រិតទាបក្នុងរយៈពេលមធ្យមដដែល។
បើតាមខ្លឹមសារឯកសារដដែល រដ្ឋាភិបាល នឹងខ្លីលុយពីស្ថាប័នដៃគូអភិវឌ្ឍន៍និងប្រទេសធំៗចំនួន៧ រួមមាន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង បារាំ និងប្រទេសឥណ្ឌា ខណៈចិន នៅតែជាប្រទេសនាំមុខ ខាងផ្តល់កំចីហិរញ្ញវត្ថុដល់កម្ពុជា។
អ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថាលោកមានការព្រួយបារម្ភចំពោះកំណើននៃបំណុលកម្ពុជាជំពាក់បរទេសដែលចេះតែកើនឡើងនេះ។ លោកបន្ថែមថា ចំពោះថវិការជាតិដែលចំណាយជារៀងរាល់ឆ្នាំគឺមានចំនួនច្រើនតែលទ្ធផលដែលកើតចេញពីថវិការនោះគឺមិនសមាមាត្រទៅនឹងថវិការទាំងនោះទេ។
លោកថា៖ «កំណើនសេដ្ឋកិច្ចកន្លងទៅប្រហាក់ប្រហែលនឹង៧ភាគរយ គឺភាគច្រើនការកើនសេដ្ឋកិច្ចហ្នឹងគឺចេញពីការខ្ចីលុយគេទេ។…ហើយលទ្ធភាពនៃការសងគឺកាន់តែលំបាក ព្រោះថវិកានោះ ឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង ២០០លានក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។
លោកថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ពង្រឹងឡើងវិញនូវការពិនិត្យ និងតាមដានពីថវិកាជាតិឲ្យកាន់តែតឹងរឹង ជាពិសេសត្រូវពិនិត្យមើលពីការប្រើប្រាស់ថវិកាជាតិខុសពីទិសដៅ។
លោកថា៖ « រដ្ឋសភា ថវិកាជាតិឆ្នាំក្រោយហ្នឹងទ្វេរមួយជាពីរហើយ មិនដឹងពង្រីកជាពីរធ្វើអីទេ យើងបានស្នើធ្វើការពង្រីកតំណាងរាស្ត្រមិនធ្វើទេ តែទៅពង្រីកការចំណាយទ្វេរមួយជាពីរ ហើយគ្មានតម្លាភាពទៀត» ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា លោក ង៉ែត ជូ យល់ថា បើទោះបីបំណុលកម្ពុជាកើនឡើងជាង១ពាន់លានបន្ថែមទៀតក៏ដោយ លោកមើលឃើញថា កម្ពុជានៅតែអាចឆ្លើយតបបាន តែលោកថាអ្វីដែលលោកព្រួយបារម្ភនោះ គឺប្រសិទ្ធភាព និងតម្លាភាពនៃថវិកា ដែលបានខ្ចីទាំងនោះ។
លោកថា៖ «ខ្ញុំគិតថា មិនទាន់ជាបញ្ហាទេ តែរដ្ឋាភិបាលត្រូវត្រៀមខ្លួនដែរ ត្រូវត្រៀមខ្លួនរៀបចំដែរ។ រៀបចំទៅថ្ងៃអនាគត គឺកាត់បន្ថយការខ្ចីបុល ពីបរទេសព្រោះយើងជិតដល់កម្រិត ដែលខ្ញុំបានលើកឡើងគឺកម្រិត ត្រឹម៥០ភាគរយ នៃGDP អញ្ចឹងកម្រិតវាកំណត់ហើយយើងនៅតែបន្តខ្ចីទៀតវាធ្វើឲ្យសេដ្ឋកិច្ចងាយរងគ្រោះ»។
បើតាមសេចក្តីព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៨ នោះ កញ្ចប់ថវិកាជាតិ សម្រាប់វិស័យអប់រំ ត្រូវបានស្នើឡើងប្រហែលនឹង ៨៣៦លានដុល្លារ ខណៈដែលគម្រោងចំណាយសម្រាប់ក្រសួងសាធារណការ មានចំនួនស្មើនឹងជាង ៦០១លានដុល្លារ ហើយក្រសួង ដែលស្រូបយកកញ្ចប់ថវិកាជាតិច្រើនលំដាប់ទី៤ គឺក្រសួងការពារជាតិ ដែលត្រូវបានស្នើនូវថវិកាចំនួនស្មើនឹងជាង ៥៣៤លានដុល្លារ៕

ពលរដ្ឋខ្មែរចង់ឲ្យរដ្ឋពង្រឹងគុណភាពពេទ្យរដ្ឋនិងឯកជនដូចមន្ទីរពេទ្យគន្ធបុប្ផា
ឪពុកម្នាក់ទៀត កំពុងឈរបីកូន ហើយកែវភ្នែកសម្លឹងមើលទៅដើមឈើនៅវត្តភ្នំ បណ្ដើរមាត់និយាយប្រាប់អាស៊ីសេរីបណ្ដើរថា គ្រូពេទ្យស្រុកខ្មែរភាគច្រើនគិតតែពីលុយ មិនខ្វល់ពីជីវិតក្មេងសោះ។ ពួកគាត់ជាប្រជាពលរដ្ឋមិនសូវទុកចិត្តលើពេទ្យឯកជន និងពេទ្យរដ្ឋឡើយ។ លោកបន្ថែមថា នេះមិនមែនជាលើកទីមួយសម្រាប់លោក ដែលនាំកូនមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
វាមានរយៈពេលជាង៣០ឆ្នាំមកហើយ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជានៅតែជួបបញ្ហាប្រឈមជាច្រើនដូចជាបញ្ហាមន្ទីរពេទ្យ ផ្លូវថ្នល់ និងសាលារៀនជាដើម។ នៅតាមឃុំខ្លះ គ្មានទេមណ្ឌលសុខភាព និងសាលាឃុំ តែបែរជាមានទីស្នាក់ការគណបក្សប្រជាជនកម្ពុជា យ៉ាងធំៗទៅវិញ។
មានសម្បុរខ្មៅរាងស្គម កំពុងអង្គុយជិតប្រពន្ធ ប្រាប់ថា លោកមកពីខេត្តព្រៃវែង។ លោកសំណូមពរ ឲ្យរាជរដ្ឋាភិបាល ឲ្យជួយពង្រឹងគុណភាព និងសេវាសុខាភិបាលទាំងពេទ្យឯកជន និងមណ្ឌលសុខ ភាពតាមភូមិ-ឃុំ ឲ្យល្អដូចមន្ទីរពេទ្យគន្ធបុប្ផា។ លោករៀបរាប់ថា ប្រជាពលរដ្ឋមានការលំបាកច្រើនណាស់ ក្នុងការយកកូនមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដោយសារឆ្ងាយ និងត្រូវអង្គុយរង់ចាំយូរ ម៉ោងទៀតផង។ អ្វីដែលព្រួយបារម្ភខ្លាំងនោះ ប្រសិនបើកុមារមានជំងឺធ្ងន់ធ្ងរ គឺមិនអាចដឹកមក សង្គ្រោះទាន់ពេលវេលាបានឡើយ ប្រសិនបើពួកគាត់នៅខេត្តឆ្ងាយៗ។
មិនមែនតែប្រជាពលរដ្ឋសាមញ្ញទេ ដែលរិះគន់វិស័យសុខាភិបាលកម្ពុជា។ កាលពីដើមឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជា ជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។
លោកត្រូវបានដកស្រង់សម្ដីកាលនោះថា៖ «វិស័យសុខាភិបាលយើង បើខ្ញុំឲ្យពិន្ទុពី ១ ដល់១០ ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យ ខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវ។ នោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្ត្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះ បើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះ គឺថាក្នុងសតវត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្តទៀត ឬយ៉ាងណា? ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ ដូចពេទ្យនៅស្រុកខ្មែរយើងទេ»។
ចំណែកអ្នកស្រាវជ្រាវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី កាលនៅមាន ជីវិត បានអះអាងថា គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរ នៅទាបបំផុតបើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និងប្រៀបធៀបទៅនឹងមន្ទីរពេទ្យក្នុងបណ្ដាប្រទេសក្នុងតំបន់។ លោក កែម ឡី បានចេញ ផ្សាយនៅអត្ថបទស្រាវជាវមួយជុំវិញគុណភាពសេវាសុខាភិបាល ត្រូវការធ្វើបដិវត្តន៍ មិនមែនធ្វើកំណែទម្រង់ទេ។
លោកថា កត្តាដែលគុណភាពនៅមានកម្រិតទាបដោយសារកត្តា ៨យ៉ាងរួមមាន៖ កត្តាថ្នាំពេទ្យ កត្តាបច្ចេកទេស កត្តាសម្ភារបរិក្ខារពេទ្យ កត្តាទំនាក់ទំនង និងអាកប្បកិរិយាពេទ្យ កត្តានីតិវិធី និងដំណើរ ការព្យាបាល កត្តាគ្រូពេទ្យព្យាបាលចល័ត កត្តាប្រាក់ខែទាបបំផុត និងការលើកទឹកចិត្តតិចតួច ព្រមទាំងមិនមានអភិបាលកិច្ចល្អ និងចុងក្រោយកត្តានៃអត្រាឈឺ និងអត្រាស្លាប់របស់អ្នកជំងឺ។
ងាកមកមន្ទីរពេទ្យគន្ធបុប្ផាវិញ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មានកុមារឈឺចំនួនជិត ១៥លាន(១៤.៨៣៧.១៥៥) នាក់ ដែលបានទទួលការពិនិត្យ ព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារដែលមានជំងឺ និងរបួសធ្ងន់ៗ មានចំនួនជាង ១លាន(១.៥១៦.៤៧១) នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយនៅ មន្ទីរពេទ្យគន្ធបុប្ផា។ ៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យទេនោះ។ សម្រាប់ផ្នែកសម្ភពវិញ មានស្ត្រីចំនួនជិត ២សែន (១៩២.៨៩៧) នាក់មកសម្រាលកូន។ រីឯការពិនិត្យតាមដានផ្ទៃពោះចំនួន ជាង១លាន (១.៣៩០.៣២៣) ដង នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃសម្ភព» ។
ក្នុងរយៈពេលជាង ២៤ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង ៥៦៣លានដុល្លារហើយ។ ក្នុងចំណោមថវិកាទាំង ៥៦៣លានដុល្លារនោះ ៨៦.៤ភាគរយ គឺជាវិភាគទានសប្បុរស ជនដែលភាគច្រើនមកពីប្រជាជនរស់នៅក្នុងប្រទេសស្វីស ៤.៧ភាគរយ បានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង៨.៩ភាគរយបានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលស្វីស។
យ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋខ្មែរ សង្ឃឹមថា រដ្ឋាភិបាល នឹងយកកង្វល់របស់ពួកគាត់ទៅដោះ ស្រាយឲ្យមានប្រសិទ្ធភាព ជាជាងគិតតែពីរឿងផ្ដួលរំលំ ដៃគូរប្រកួតប្រជែងនយោបាយ ហើយភ្លេច គិតពីរឿងអភិវឌ្ឍន៍ជាតិ និងជួយប្រជាជនរបស់ខ្លួនពីមួយអាណត្តិទៅមួយអាណត្តិ៕
តុលាការកំពូលនឹងបើកសវនាការសំណុំរឿងរំលាយបក្សប្រឆាំងនៅថ្ងៃទី១៦ វិច្ឆិកា
តុលាការកំពូលនឹងលើកយករឿងក្ដីរំលាយគណបក្សសង្គ្រោះជាតិមកជំនុំជម្រះ
នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខនេះ។ ការសម្រេចចិត្តរបស់តុលាការកំពូល
លើកសំណុំរឿងនេះ មកបើកសវនាការ ត្រូវបានអ្នកឃ្លាំមើល
ពីបញ្ហាសង្គមចាត់ទុកថា អាចនឹងរុញឲ្យកម្ពុជា
ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ កាន់តែដុនដាប។
នៅពេលនេះ វាលែងទៅជាមន្ទិលសង្ស័យ
ឬការទន្ទឹងរងចាំមើលទៀតហើយ អំពីជោគវាសនារបស់គណបក្សប្រឆាំង
ដ៏ធំនៅកម្ពុជាថា តើតុលាការនឹងបើកសវនាការនៅពេលណាឲ្យប្រាកដនោះ
ស្របពេលមេធាវីតំណាងដោយអាណត្តិរបស់ក្រសួងមហាផ្ទៃ
បានប្រគល់ឯកសារដាក់បន្ទុក ប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ
ចំនួន២លើករួចមកហើយ ដែលស្នើឲ្យរំលាយបក្សប្រឆាំង
ចេញពីឆាកនយោបាយ។
ដីកាជូនដំណឹងស្ដីពី ថ្ងៃជំនុំជម្រះលើសំណុំរឿង
បណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ឌិត មន្ទីរ
ប្រធានតុលាការកំពូលបានចុះហត្ថលេខារួចហើយ។ កាលបរិច្ឆេទ
ដែលចុះខុសថ្ងៃផងនោះ
ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក ឌិត
មន្ទីរ សរសេរនៅក្នុងដីកាបញ្ជាក់ថា
សូមអញ្ជើញប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមសវនាការ នៅថ្ងៃទី១៦
ខែវិច្ឆិកា ពេលព្រឹក និងភ្ជាប់មកជាមួយនូវឯកសារផ្សេង
ជុំវិញសំណុំរឿងនេះផង។
បើទោះជាបែបណា ដីកាអញ្ជើញរបស់លោក ឌិត មន្ទីរ
ដែលជាសមាជិកជាន់ខ្ពស់ក្នុងមជ្ឈិមបក្សនៃគណបក្សប្រជាជនកម្ពុជាផងនោះ
ត្រូវរងការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យ៉ាងព្រោងព្រាតថា
ឈ្មោះជាតុលាការកំពូលផុតលេខ បែរជាមិនចេះធ្វើការទៅវិញ។
ប្រភពទាំងនោះបន្តថា ថ្ងៃបើកសវនាការ ដាក់ថាថ្ងៃទី១៦ វិច្ឆិកា ទេ
ប៉ុន្តែបែរជាថ្ងៃកោះអញ្ជើញដែលចេញលិខិតនេះដាក់ថា ថ្ងៃទី២៧
ខែវិច្ឆិកា ទៅវិញ។
ជុំវិញរឿងនេះ លោក សំ សុគង់ ដែលជាមេធាវី
តែងការពារក្ដីឲ្យបក្សប្រឆាំង អះអាងថា នៅថ្ងៃបើកសវនាការនោះ
រូបលោកជាមេធាវី មិនបានចូលរួមទេ ព្រោះខាងគណបក្សសង្គ្រោះជាតិ
ពុំបានស្នើសុំឲ្យមានមេធាវីនោះឡើយ។ លោកបន្តថា
ម្យ៉ាងទៀតក្នុងរឿងក្ដីមួយនេះ វាពិតជាមានភាពស្មុគស្មាញ
ហើយក៏សំណុំរឿងទី១សម្រាប់រូបលោកដែរ។ ជាងនេះទៀត
ច្បាប់ថ្មីស្ដីពីវិសោធនកម្មគណបក្សនយោបាយដែលទើបអនុម័តរួចហើយនេះ
ខ្លឹមសារនៃច្បាប់វានៅទូលាយ
និងមិនបានបញ្ញត្តិច្បាស់លាស់ថែមទៀតផង។
ថ្លែងពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២៦ តុលា
ក្នុងនាមជាអ្នកគាំទ្របក្សប្រឆាំងគឺលោក សម រង្ស៊ី ថ្លែងថា
គម្រោងនៃការរំលាយបក្សសង្គ្រោះជាតិ
ពីសំណាក់បក្សកាន់អំណាចត្រូវបរាជ័យហើយ។ប៉ុន្តែ
មន្ត្រីនាំពាក្យកាន់អំណាចលោក សុខ ឥសាន អះអាងថា
ការរំលាយបក្សប្រឆាំងនេះ គឺមិនដើរថយក្រោយឡើយ។ ក្នុងពេលគណបក្ស
ហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលដើរតួជាដើមបណ្ដឹង
បន់ឲ្យតែរលាយបក្សប្រឆាំង អាចនឹងទទួលបានអាសនៈ ពីការបែងចែកនោះ
ស្របពេលនេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ប្រកាសជំហរមិនទទួលយកអាសនៈ ដែលបានពីការរំលាយបក្សប្រឆាំងនេះឡើយ។
កាលពីថ្ងៃទី៦ ខែតុលា មេធាវីចំនួន
៥នាក់តំណាងឲ្យក្រសួងមហាផ្ទៃ បានដាក់បណ្ដឹងទៅតុលាការកំពូល
ដើម្បីស្នើសុំឲ្យតុលាការជាន់ខ្ពស់នេះ រំលាយគណបក្សសង្គ្រោះជាតិ។
ការដាក់បណ្ដឹងនេះ នៅក្រោយពេលគណបក្សនយោបាយចំនួន២
បានស្នើឲ្យក្រសួងមហាផ្ទៃ កម្ចាត់បក្សប្រឆាំងចេញពីឆាកនយោបាយ។
លោកបណ្ឌិត មាស នី
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ឃើញថា
មកដល់ពេលនេះទៅហើយគេពិតជាពិបាកនិយាយពីរឿងខុស
ឬត្រូវឲ្យប្រាកដណាស់
ព្រោះអ្វីៗគឺស្ថិតនៅលើបក្សកាន់អំណាចតែមួយគត់។ លើសពីនេះទៀត
ការស្នើច្បាប់ ការតាក់តែងច្បាប់
និងការវិសោធនកម្មច្បាប់ដែលសមាជិកបក្សកាន់អំណាច កំពុងអនុវត្តនេះ
វាផ្ទុយពីអ្វីដែលមានបញ្ញត្តិ នៅក្នុងរដ្ឋធម្មនុញ្ញក្ដី
ក៏នៅតែអាចធ្វើបានដែរ។
ដីកាកោះអញ្ជើញដែលដាក់ថា
សូមឲ្យប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមនៅថ្ងៃសវនាការនោះ
ក្នុងពេលដែលលោក កឹម សុខា
កំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងនៅឡើយ។
ការចេញដីកានេះ គឺនៅមុនមួយថ្ងៃ ដែលតុលាការជាន់ខ្ពស់នេះ
ក៏នឹងបើកលើកយករឿងក្ដីដាច់ដោយឡែកមួយផ្សេងទៀត របស់បក្សប្រឆាំង
មកជំនុំជម្រះដែរនៅថ្ងៃទី៣១ តុលា
ពាក់ព័ន្ធនឹងបណ្ដឹងសាទុក្ខប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា៕
លោក ឡេង សេងហុង បារម្ភពីសុវត្ថិភាពក្រោយមានអ្នកតាមដាននិងគំរាមកំហែងឪពុកម្ដាយ
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង
សេងហុង ឲ្យដឹងថា មានមនុស្សតាមដានលោក ជានិច្ច
នៅពេលដែលលោកធ្វើដំណើរទៅណាម្ដងៗ
ហើយក៏មានមនុស្សជិះក្រឡឹងផ្ទះរបស់លោកផងដែរ។ លោកហៅការតាមដាន
និងការជិះក្រឡឹងផ្ទះរបស់លោក ពីសំណាក់ជនមិនស្គាល់មុខនេះ ថា
ជារូបភាពគំរាមកំហែងពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក។
យុវជនថ្មីចែសមួយរូបទៀតហើយ
ដែលកំពុងប្រឈមនឹងអាជ្ញាធរភ្នំពេញ ក្រោយពេលលោកប្រកាសធ្វើ
បាតុកម្មអហិង្សាដើម្បីការពាររបបលទ្ធិប្រជាធិបតេយ្យ។ លោក ឡេង សេងហុង
អះអាងថា ក្រៅពីមានអ្នកតាមដាន និងគំរាមរូបលោកនៅភ្នំពេញហើយនោះ
ក៏មានអាជ្ញាធរទៅគំរាមកំហែងឪពុកម្ដាយ
នៅឯស្រុកកំណើតក្នុងខេត្តតាកែវផងដែរ៖ «ក្រោយពីចេញសេចក្ដីអំពាវនាវនៅថ្ងៃទី២៦មក
គឺខ្ញុំទទួលបានការរំខាន ជាច្រើនដែរ
ពីសំណាក់ដែលជនអនាមិកដែលខ្ញុំអត់បានស្គាល់
គឺដូចជាមានការគំរាមកំហែង ឬក៏តាមដាន ឬក៏រំខាន អីដល់រូបខ្ញុំ
ក្នុងការធ្វើការងារហាក់បីដូចជាពិបាកបន្លិច ពីព្រោះតែ មានការតាម
ឬក៏មានការហៅទូរស័ព្ទមក តាមបណ្ដាញសង្គមអីក៏
ឃើញថាមានការគំរាមកំហែងខ្ញុំខ្លះៗដែរ។ បញ្ហាធំនោះគឺ
សុវត្ថិភាពរបស់ខ្ញុំ គឺនៅពេលដែលមានអ្នកតាមដានអ៊ីចឹងទៅ
ខ្ញុំធ្វើការធ្វើងារ អីវាពិបាក ពីព្រោះពេលខ្ញុំចេញទៅណាមកណា
ហាក់បីដូចជាមានភាពភ័យខ្លាច នៅក្នុងខ្លួន
ដោយសារមានអ្នកនៅពីក្រោយ មានអ្នកនៅពីមុខ
មានអ្នកចាំមើលអីចេះចុះទៅ វាហាក់បីដូចជា មិនមានសុវត្ថិភាពដូចមុន
ដែលអាចដើរហើរសេរីបានសោះបាទ»។
លោក ឡេង សេងហុង កាលពីថ្ងៃទី២៦ ខែតុលា
បានអំពាវនាវឱ្យសមាជិក សមាជិកា សិស្ស និស្សិត យុវជន ព្រះសង្ឃ
និងប្រជាពលរដ្ឋទូទាំងប្រទេស
ត្រៀមប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើបាតុកម្មអហិង្សា
ក្នុងករណីតុលាការរំលាយគណបក្សសង្គ្រោះជាតិ។ លោកបញ្ជាក់ថា
ការធ្វើបាតុកម្មនេះ មិនមែនដើម្បីការពារគណបក្សសង្គ្រោះជាតិនោះទេ
ប៉ុន្តែដើម្បីការពាររបបប្រជាធិបតេយ្យ ដែលចែងពីពហុបក្ស
និងត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ ដោយលោកអះអាងថា
លោកមានកម្លាំងប្រមាណ ៤ពាន់នាក់រួចហើយ សម្រាប់ធ្វើបាតុកម្មនេះ។
មួយថ្ងៃបន្ទាប់ គឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ
បានបង្គាប់ឱ្យលោក ឡេង សេងហុង ចូលបង្ហាញខ្លួនទៅបំភ្លឺពីករណី
ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃអគ្គស្នងការនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា
ឆ្នាំ២០១៧។
លោក ឡេង សេងហុង ថ្លែងប្រាប់អាស៊ីសេរី
ក្រោយពីព្រះរាជអាជ្ញាចេញដីកាកោះហៅ កាលពីថ្ងៃទី២៧ ខែតុលា
ឱ្យដឹងថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលទទួលបានព័ត៌មានថា
លោកត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បង្គាប់ឱ្យចូលបង្ហាញខ្លួននៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង
នៃអគ្គស្នងការនគរបាលជាតិ។ គិតមកដល់ថ្ងៃទី៣០ តុលា លោក
មិនទាន់ទទួលបានដីកាផ្លូវការពីមន្ត្រីសមត្ថកិច្ចនោះទេ
គឺលោកគ្រាន់តែបានដឹងព័ត៌មានអំពីការកោះហៅ
តាមរយៈសារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល គឺហ្វ្រេសញូវ (Fresh News) តែប៉ុណ្ណោះ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារូបនេះ
យល់ថា ចំណាត់ការរបស់ព្រះរាជអាជ្ញានៅពេលនេះ គឺជាការគាបសង្កត់
បំបាក់ស្មារតី និងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ។ បើទោះជា លោកយល់ថា
ដីកានេះ គឺជាការបំបាក់ស្មារតី
ប៉ុន្តែលោកនៅតែរក្សាជំហរធ្វើបាតុកម្ម
ប្រសិនបើមានការរំលាយបក្សសង្គ្រោះជាតិ និងជំហរចូលទៅបំភ្លឺ
នៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិ
ឱ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់។
លោក ឡេង សេងហុង
ស្នើសមត្ថកិច្ចកុំទៅរំខានដល់អ្នកផ្ទះរបស់លោក នៅស្រុកកំណើត។
លោកអះអាងថា សមត្ថកិច្ចនៅថ្នាក់ស្រុកព្រៃកប្បាស
បានទៅសួររកអត្តសញ្ញាណរបស់លោក ពីឪពុកម្ដាយលោក ដែលស្ថិតនៅស្រុកកំណើត
ក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខែត្រតាកែវ៖ «ពាក់ព័ន្ធទៅនឹងការគំរាមកំហែងនេះ
គឺនៅខាងស្រុកកំណើតរបស់ខ្ញុំនោះក៏មាន អាជ្ញាធរទៅដល់ផ្ទះរបស់ខ្ញុំ
សួរនាំ រកនេះរកនោះ ពីពួកគាត់ចាស់ៗ អី
ធ្វើឲ្យពួកគាត់ភ័យបារម្ភជាខ្លាំង ពីព្រោះថា
ពូកគាត់ពុំបានដឹងរឿងអីទេ។ ដូច្នេះហើយ
សូមអំពាវនាវទៅដល់ស្ថាប័នមានសមត្ថកិច្ចទាំងអស់
សូមលោកមេត្តាកុំទៅផ្ទះរបស់ខ្ញុំនៅស្រុកកំណើតឯណោះអី
ពីព្រោះចាស់ៗគាត់អត់ដឹងអីទេ រឿងនេះជារឿងរបស់ខ្ញុំ
បុគ្គលខ្ញុំតែម្នាក់ឯង។ អ៊ីចឹងបើលោកចង់តាមដាន ឬក៏លោកចង់និយាយអី
លោកអាចនិយាយ ឬពិភាក្សាជាមួយខ្ញុំបាន។ លោកមិនចាំបាច់
ទៅដល់ស្រុកកំណើតរបស់ខ្ញុំ ទៅគំរាមកំហែង
ធ្វើឲ្យចាស់ៗនៅស្រុកមានការភិតភ័យ»។
អាស៊ីសេរី មិនអាចសុំការបំភ្លឺករណីនេះ
ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី៣០
ខែតុលា។
អាស៊ីសេរីក៏មិនអាចសុំការយល់ឃើញពីអ្នកវិភាគនៅកម្ពុជាបានដែរ។
ប៉ុន្តែលោក បណ្ឌិត មាស នី បានប្រាប់សារព័ត៌មានភ្នំពេញប៉ុស្តិ៍
ដែលចុះផ្សាយនៅថ្ងៃទី៣០ តុលា ថា
ស្ថានភាពនយោបាយបច្ចុប្បន្នមានភាពផុយស្រួយ
ប្រសិនបើមាននរណាម្នាក់ចេញមុខខ្លាំងពេក
អ្នកនោះនឹងប្រឈមនឹងការចាប់ខ្លួន
ព្រោះរដ្ឋាភិបាលមិនព្រមអនុញ្ញាតឲ្យនរណាម្នាក់ ចេញមុខតវ៉ាទេ។
ចំណែកអ្នកច្បាប់វិញ
ចាត់ទុកចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើលោក ឡេង
សេងហុង គឺជាការរំលោភរដ្ឋធម្មនុញ្ញ រំលោភសិទ្ធិបុគ្គល
និងជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
លោកមេធាវី ហែម សុជាតិ ធ្លាប់ឲ្យអាស៊ីសេរីដឹងថា
ការអំពាវនាវរបស់ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង
កន្លងមក ដែលប្រកាសត្រៀមសម្រាប់ធ្វើបាតុកម្មអហិង្សា
ប្រសិនបើតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ
គឺធ្វើឡើងពុំមានខុសឆ្គងផ្លូវច្បាប់អ្វីឡើយ។ ដោយហេតុថា
ការអំពាវនាវនេះ ធ្វើឡើងស្របទៅតាមរដ្ឋធម្មនុញ្ញ
និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី។
តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងស្នើរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦
វិច្ឆិកា។
លោក ឡេង សេងហុង អះអាងថា
នឹងសរសេរលិខិតសុំទោសជាសាធារណៈ
ប្រសិនបើក្រោយពិភាក្សាជាមួយមេធាវីរួច រកឃើញថា
ការអំពាវនាវឲ្យមានការធ្វើបាតុកម្ម ការពារលទ្ធិប្រជាធិបតេយ្យនោះ
ជាការល្មើសច្បាប់។ ប៉ុន្តែ បើគ្មានបទល្មើស នៅក្នុងនោះទេ
ទោះជាមានការបង្ខិតបង្ខំខ្លាំងដល់កម្រិតណា
ក៏លោកមិនអាចសរសេរលិខិតសុំទោសជាដាច់ខាត៕
កម្ពុជានឹងលើកតែបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងជំនួបអាស៊ាន-អាមេរិកាំងខាងមុខ
លោក ផៃ ស៊ីផាន ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធ នៅក្នុងខែវិច្ឆិកាខាងមុខ នៅឯប្រទេសហ្វីលីពីន។
ភ្នំពេញ —
ក្នុងអង្គប្រជុំអាស៊ាន-អាមេរិកជាលើកទីមួយ
ដែលមានការចូលរួមរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ
នៅខែក្រោយ ប្រមុខរដ្ឋាភិបាលកម្ពុជានឹងនិយាយតែបញ្ហាសេដ្ឋកិច្ច
និងពាណិជ្ជកម្ម ហើយជៀសវាងមិនលើកពីបញ្ហានយោបាយក្នុងស្រុកនោះទេ។
នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន រដ្ឋលេខានៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យបានបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដែលពាក់ព័ន្ធ នៅក្នុងខែវិច្ឆិកាខាងមុខ នៅឯប្រទេសហ្វីលីពីន។
លោក ផៃ ស៊ីផាន បានបង្ហាញក្ដីរំពឹងថា បញ្ហានយោបាយនៅក្នុងប្រទេសនីមួយៗ នឹងមិនត្រូវបានលើកឡើងយកមកពិភាក្សា លុបលើរបៀបវារៈសេដ្ឋកិច្ច ដែលជាចំណូលចិត្តរបស់លោក ត្រាំ ឡើយ។
«ហើយអ្វីដែលកម្ពុជា និងត្រាំ គិតដូចគ្នាហ្នុង គឺមិនមែនបញ្ហានៃការឈ្លានពានលូកដៃ ប៉ះពាល់ដល់ដែនអធិបតេយ្យភាពរៀងៗខ្លួនទេ។ ដូចជា ត្រាំ បានធ្វើជាឧទាហរណ៍ជាក់ស្ដែងជាមួយនឹងថៃ និយាយអំពីសេដ្ឋកិច្ច ដូច្នេះបំណងខ្ពស់របស់កម្ពុជា ក៏ដូចជាអ្នកដទៃហ្នឹង គឺនិយាយអំពីសេដ្ឋកិច្ច និយាយអំពីស្ថិរភាព និយាយអំពីសន្តិភាព។ ដូច្នេះប្រហែលបញ្ហានេះហើយដែលអាចនិយាយគ្នាបាន បាទ!»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមប្រាប់VOAថា បទពិសោធន៍យូរឆ្នាំនៃការដឹកនាំប្រទេសកម្ពុជា និងការចូលរួមប្រជុំកិច្ចការអាស៊ាន នឹងជាផលទុនសម្រាប់លោក ហ៊ុន សែន ក្នុងការលើកឡើងបញ្ហាសមូហភាពអាស៊ាន ត្រូវចំណុចចាប់អារម្មណ៍ដែលត្រូវពិភាក្សា និងដោះស្រាយ។
«លោក [ហ៊ុន សែន] ស្គាល់ច្បាស់ពីបញ្ហាអាស៊ាន ដែលប្រឈម លោកស្គាល់ច្បាស់អំពីអ្វីៗដែលទាក់ទងនឹងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅជុំវិញពិភពលោក។ ហើយលោក ជាថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានពិសោធន៍ច្រើន ដែលគេឱ្យតម្លៃលោក នៅក្នុងតំបន់អាស៊ាន»។
ទីក្រុងភ្នំពេញ និងទីក្រុងវ៉ាស៊ីនតោន បានស្គាល់តែភាពរកាំរកូស នាពេលថ្មីៗនេះ ខណៈដែលការបោះឆ្នោតជាតិនៅកម្ពុជានឹងចូលមកដល់។ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់មេដឹកនាំគណបក្សប្រឆាំងដាក់ពន្ធនាគារ និងចោទប្រកាន់ពីបទចូលដៃចូលជើងនឹងសហរដ្ឋអាមេរិក ប្រុងប៉ែងជើងផ្ដួលរំលំរដ្ឋអំណាចក្រុងភ្នំពេញ។
នៅក្នុងខ្សែអាត់វីដេអូផ្សព្វផ្សាយថ្មីៗនេះ ដែលផលិតដោយរដ្ឋាភិបាលកម្ពុជា សហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ថាមានគម្រោងជាប្រព័ន្ធតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន រៀបចំផែនការ «បដិវត្តន៍ពណ៌» ប្រុងប្រៀបឱ្យមានការផ្លាស់ប្ដូររបបនៅប្រទេសកម្ពុជា។
ក៏ប៉ុន្តែសហរដ្ឋអាមេរិក ជាបន្តបន្ទាប់បានប្រកាសច្រានចោលការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលនៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានទាមទារឱ្យមានការដោះលែងលោក កឹម សុខា និងបើកចំហឱ្យមានលំហសារព័ត៌មានសេរី និងលំហនយោបាយសិទ្ធិសេរីឡើងវិញ ដើម្បីធានាឱ្យមានការបោះឆ្នោតដោយសេរីនៅឆ្នាំក្រោយ។
បណ្ដាប្រទេសបស្ចិមលោកនានាក៏បានសម្ដែងការអំពាវនាវស្រដៀងគ្នានេះផងដែរ ស្របពេលដែលរដ្ឋាភិបាលខ្មែរនៅតែរក្សាជំហរមិនបែរក្រោយ ខណៈដែលប្រទេសកម្ពុជាកំពុងតែមានសម្ព័ន្ធភាពសេដ្ឋកិច្ច និងនយោបាយ យ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន ដែលបានប្រកាសគាំទ្រកម្ពុជាគ្រប់កាលៈទេសៈ។
ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញ និងស្ថានបេសកកម្មអាមេរិកាំងនៅអគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងចាកាតា បានបដិសេធមិនផ្ដល់យោបល់អ្វីទៅលើគម្រោងនៃរបៀបវារៈរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងលើកយកមកពិភាក្សាជាមួយនឹងមេដឹកនាំអាស៊ានឡើយ។
បើយោងតាមសេចក្តីប្រកាសមួយរបស់អ្នកនាំពាក្យសេតវិមាន ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ទ្វីបអាស៊ីដែលចាប់ផ្ដើមនៅថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា មកកាន់ កោះហាវ៉ៃ ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីន នឹងជាឱកាសសម្រាប់លោកប្រធានាធិបតីអាមេរិកាំង ដើម្បី «គូសបញ្ជាក់អំពីការតាំងចិត្តរបស់លោកចំពោះ សម្ព័ន្ធភាព និងភាពជាដៃគូដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក និងក្នុងការបញ្ជាក់ឡើងវិញអំពីភាពជាដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែលសេរី និងបើកចំហ»។
លោក សូ ចន្ថា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បាននិយាយថា សហរដ្ឋអាមេរិក បើទោះជាស្ថិតក្នុងអាណត្តិ និងការដឹកនាំរបស់លោក ត្រាំ ដែលមានប្រភពសាវតាចេញពីពិភពជំនួញយ៉ាងណាក្ដី នឹងមិនទាន់បោះបង់ចោលនោះទេ គោលតម្លៃជាអត្តសញ្ញាណនយោបាយការបរទេសរបស់ខ្លួន រួមមាន ការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការដើរតាមគន្លងនីតិរដ្ឋ។
«ប្រសិនបើប្រធានាធិបតីអាមេរិក មិនលើកឡើង[អំពីបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស]នោះទេ ខ្ញុំគិតថា រូបភាពរបស់សហរដ្ឋអាមេរិក នឹងត្រូវបានធ្លាក់ចុះទៅវិញទេ។ មានន័យថា ការណ៍ដែលសហរដ្ឋអាមេរិកមិនបានឈឺឆ្អាល ឬមិនបានគិតគូរអំពីបញ្ហាប្រជាធិបតេយ្យនៅលើពិភពលោក ជាផ្នែកមួយដែលធ្វើឱ្យសហរដ្ឋអាមេរិកបាត់នូវប្រជាប្រិយភាពដោយខ្លួនឯង»។
អ្នកវិភាគនយោបាយរូបនេះក៏បានបន្ថែមដែរថា បើទោះជាលោក ដូណាល់ ត្រាំ ផ្ទាល់មានចំណាប់អារម្មណ៍តិចតួចលើបញ្ហានយោបាយក្នុងប្រទេសសាម៉ី ក៏ប៉ុន្តែបណ្ដាទីប្រឹក្សាគ្រប់ផ្នែកពហុវិស័យរបស់លោក មុខជានឹងផ្ដល់នូវការប្រឹក្សាដែលនាំឱ្យលោកសម្រេចចិត្ត និងបញ្ចេញវោហារសព្ទលើបញ្ហាសិទ្ធិមនុស្សក្នុងតំបន់ជាក់ជាមិនខាន៕

កម្ពុជាបង្កើនការចំណាយនៅឆ្នាំបោះឆ្នោតជាតិ និងព្រឹទ្ធសភា
ភ្នំពេញ —
រដ្ឋាភិបាលកម្ពុជា
បានសម្រេចបង្កើនថវិកាជាតិសម្រាប់ចាយវាយក្នុងឆ្នាំ ២០១៨
ចំនួនជាង ៦ ពាន់ លានដុល្លារអាមេរិក ដែលបានកើនឡើងជិតពីរដង
ធៀបនឹងថវិកាចាយវាយក្នុងឆ្នាំ ២០១៣ និង ឆ្នាំ២០១៧។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចេញផ្សាយជាសាធារណៈកាលពីសុក្រ។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ២៧ ខែតុលា បានបញ្ជាក់ឲ្យដឹងថា ថវិកាថ្នាក់ជាតិឆ្នាំ ២០១៨ បានបង្កើនទំហំចំណាយថវិការដ្ឋសរុបពី ៣.៣៤៨លានដុល្លារអាមេរិក ដែលត្រូវជាជិត ២២ ភាគរយនៃ ផលិតកម្មសរុបក្នុងស្រុក (ហៅកាត់ថា ផ.ស.ស) ក្នុងឆ្នាំ ២០១៣ ឡើងដល់ ៥.២៤០លានដុល្លារអាមេរិក ដែលត្រូវជាប្រមាណ ២៣ ភាគរយ នៃ ផ.ស.ស ក្នុងឆ្នាំ ២០១៧ ហើយនឹងបន្តកើនកើនឡើងដល់ «៦.០៣៨លានដុល្លារអាមេរិក» ដែលត្រូវជា ២៤,៥ ភាគរយ នៃ ផ.ស.ស នៅឆ្នាំ ២០១៨ ពោលគឺចំណាយសរុបថវិការដ្ឋត្រូវបានបង្កើនជិតពីរដង។
រដ្ឋាភិបាលបានផ្តល់ការពន្យល់សង្ខេបខ្លីនៃការចំណាយនេះ ក្នុងន័យដើមថា៖
«នៅឆ្នាំ ២០១៨ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ ផង និងជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ផង។ ដូចនេះ រាជរដ្ឋាភិបាលត្រូវធានាឲ្យការបោះឆ្នោតទាំងពីរនេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ ត្រឹមត្រូវ យុត្តិធម៌ និងដោយសេរី ទន្ទឹមនឹងការធានាឲ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាទូទៅ ជាពិសេសការធានារក្សាការពារឲ្យបានដាច់ខាតនូវសន្តិភាព និងស្ថិរភាពសង្គមដែលបានមកដោយលំបាក ឲ្យស្ថិតស្ថិរគង់វង្សចីរកាល ក៏ដូចជាការបន្តទប់ស្កាត់រាល់ឧបាយកល និងការប៉ុនប៉ងតាមគ្រប់រូបភាព ដែលមានគោលបំណងធ្វើឲ្យប្រទេសជាតិធ្លាក់ទៅក្នុងសភាពវឹកវរ និងអស្ថិរភាព»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ថវិកាដែលបានគ្រោងទុកនេះ នឹងត្រូវចាយវាយលើការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៨ និងការដំឡើងប្រាក់បំណាច់នានាជូនមន្ត្រីរាជការ និងប្រាក់ឈ្នួលដល់កម្មករ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលក៏នឹងពឹងផ្អែកលើការខ្ចីប្រាក់ពីបរទេស ដើម្បីរក្សា និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនប់ទឹកជាដើម។ ចំពោះវិស័យផ្សេងៗទៀតលោក ផៃ ស៊ីផានបានបញ្ជាក់ថា៖
«វិស័យដទៃទៀត នៅក្នុងឆ្នាំក្រោយនេះ គឺ យើងបង្កើនច្រើនណាស់ទៅលើវិស័យអប់រំ វិស័យសង្គមកិច្ច និងវិស័យសុខភាព ខាង health ហ្នឹងគឺ យើងបានបង្កើនច្រើននៅក្នុងសាច់រឿងហ្នឹង»។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បានថ្លែងបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមទុកកញ្ចប់ថវិកា ដើម្បីឆ្លើយតបទៅនឹងគ្រោះជាយថាហេតុណាមួយ ដូចជា ការលួចចូលមកទន្ទ្រានទឹកដីកម្ពុជាពីកងទ័ពឡាវ និងគ្រោះទឹកជំនន់។ លោកបញ្ជាក់ថា ថវិកានេះ បានមកពីការសន្សំប្រាក់របស់រដ្ឋាភិបាល នៅក្រៅប្រទេស ដែលលោកបដិសេធមិនបញ្ជាក់ឲ្យដឹងថានៅប្រទេសណានោះ។
«ហើយអាលុយហ្នឹង យកមកពីណា យើងមិនខ្ចីយកមកទប់ទល់ក្នុងសាច់រឿងហ្នឹងទេ ពីព្រោះវាខាតការបា្រក់ យើងមានលុយសន្សំ នៅក្នុងគណនេយ្យរបស់រាជរដ្ឋាភិបាលហ្នឹងគឺ យើងអត់មានប៉ះពាល់ទេដូចជា ប្រាក់សន្សំនៅឆាកអន្តរជាតិ លុយមួយចំនួនដែលលុយរដ្ឋពាន់លានដុល្លារ យើងទុកនៅកន្លែងដើម្បីយកការ។ នៅពេលដែលយើងត្រូវការ យើងយកមកប្រើប្រាស់។ ដូច្នេះ អាការប្រើប្រាស់ជាយថាហេតុ អាហ្នឹងខ្ទង់ចំណាយដទៃទៀតបាទ»។
ជាផ្នែកមួយនៃគម្រាងចាយវាយរបស់ខ្លួននៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកំណត់ពិដានក្នុងការខ្ចីសម្រាប់ឆ្នាំ ២០១៨ ក្នុងកម្រិត ១ពាន់ លានអេសដេអ៊ែរ (ឬប្រមាណជា ១.៤០០លានដុល្លារសហរដ្ឋអាមេរិក) ស្របតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន កាលពីថ្ងៃទី ២៧ ខែតុលា។
សេចក្តីសង្ខេបដដែលនោះ បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលគ្រោងបង្កើនប្រាក់ចំណាយប្រមាណ ៤ ភាគរយនៃ ផ.ស.ស លើវិស័យការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងឆ្នាំ២០១៨ គឺកើនប្រមាណ១៦ ភាគរយ ធៀបនឹងឆ្នាំ ២០១៧។ សម្រាប់ប្រាក់ចំណាយលើវិស័យសង្គមកិច្ចក្នុងឆ្នាំ ២០១៨ រដ្ឋាភិបាលគ្រោងបង្កើនប្រាក់ចំណាយប្រមាណ ៧ ភាគរយ នៃ ផ.ស.ស គឺកើនជិត ៣០ភាគរយ ធៀបនឹងឆ្នាំ ២០១៧។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាល បានធ្វើការបែងចែកសមស្របទៅតាម វិស័យអាទិភាពដូចជាវិស័យអប់រំ សុខាភិបាល និងកសិកម្ម។ ប៉ុន្តែលោកមានប្រសាសន៍ថា មានការពិបាក ក្នុងការសន្និដ្ឋានអំពីប្រសិទ្ធភាពនៃការចំណាយ។ លោកបានបន្តថា ទោះបីរដ្ឋាភិបាលបានបង្ហាញការតាំងចិត្តលើការលើកកម្ពស់ វិស័យសង្គមកិច្ចក៏ដោយ ក៏ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ការចំណាយលើវិស័យការពារជាតិ នឹងនៅតែបន្តកើនឡើងខ្ពស់ទៅមុខទៀតដដែល។
«បើសិនជាខ្ញុំមើល ទៅលើទិដ្ឋភាព តម្រូវការសម្រាប់ការ ចំណាយទៅលើប្រព័ន្ធយោធា ឬក៏សន្តិសុខហ្នឹង ហាក់ដូចជាមិនជាច្រើនអីចឹងទេ។ យើងមិនមានសម្ពាធ ឬក៏ការគំរាមកំហែងផ្នែក អសន្តិសុខ ពីបណ្តាប្រទេសជិតខាងអីដែលគួរឲ្យ មានការព្រួយបារម្ភខ្លាំងទេ ហើយនៅក្នុងប្រទេសយើងទៀត ក៏ហាក់ដូចជាមិនប្រឈមអីខ្លាំងរហូតដល់ត្រូវការលុយសន្ធឹកសន្ធាប់ជាងកន្លែងផ្សេងៗដែរ។ អីចឹងទៅ ការណ៍ដែលយើងក្រឡេកមើលមួយភ្លែតនេះ គឺចំណុចទាក់ទងហ្នឹង ថវិកាសម្រាប់យោធានេះ ហាក់ដូចជាច្រើន ច្រើនគួរសម បើប្រៀបធៀបហ្នឹងវិស័យផ្សេងៗទៀត»។
ក្នុងគ្រាដែលប្រទេសកម្ពុជា ត្រូវអ្នកឃ្លាំមើលស្ថានការណ៍នយោបាយប្រទេសកម្ពុជា មើលឃើញថា ប្រទេសក្នុងតំបន់អាស៊ានមួយនេះនៅបន្តពឹងផ្អែកជំនួយខាងហិរញ្ញវត្ថុពីបរទេស ជាពិសេសការពឹងផែ្អកកាន់តែខ្លាំងឡើងរបស់ប្រទេសនេះ លើការជួយជ្រោមខាងហិរញ្ញវត្ថុពីរដ្ឋាភិបាលទីក្រុងប៉េកាំង ប្រទេសចិន លោក ព្រាប កុល បានថ្លែងថា កំណើននៃជំនួយពីប្រទេសចិនមកកម្ពុជា អាចបង្កផលប៉ះពាល់ជាអវិជ្ជមានលើការគ្រប់គ្រងខ្ទង់ចំណាយរដ្ឋ ដោយហេតុប្រទេសកុម្មុយនិស្តចិន មិនបានភ្ជាប់ អ្វីដែលគេហៅថា តម្លាភាព និងគណនេយ្យចំពោះជំនួយលុយកាក់របស់ខ្លួននោះឡើយ។ មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលរូបនេះនិយាយថាការណ៍នេះ គឺ ផ្ទុយពីការចង់បានរបស់ប្រទេសនៅលោកខាងលិច ដែលដើរតាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។
លោក ព្រាប កុល បានថ្លែងបន្តថា៖
«អ្វីដែលយើងសង្កេតឃើញ គឺយើងឃើញសក្តានុពល ដែលចិនផ្តល់ជំនួយមកកម្ពុជា ដោយគ្មានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ ឬក៏គ្មានភ្ជាប់ជាមួយនឹងតម្រូវការជាក់លាក់ នៅក្នុងការគ្រប់គ្រងថវិកា ដូចនៅបស្ចិមប្រទេស វាជាចំណុចមួយដែលធ្វើឲ្យយើង មានការព្រួយបារម្ភខ្លះដែរ ដោយសារបើសិនជា មិនមានលក្ខខណ្ឌ មិនមានតម្រូវការ ការគ្រប់គ្រងថវិកា អាចនឹងមានការធូររលុង ហើយបើសិនជាមានការធូរលុង មានហានិភ័យខ្ពស់ ខុសពីម្ចាស់ជំនួយមកពីបស្ចិមលោក ឬក៏មកពីអឺរ៉ុបអីដែលគេមាន គេមានលក្ខខណ្ឌ គេមានស្តង់ដារ ហើយមានគណនេយ្យភាព តម្លាភាព។ ដូច្នេះ យើងគិតថា ជាចំណុចមួយដែលមានការព្រួយបារម្ភដែរបាទ»។
បន្ទាប់ពីលោកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ការយល់ព្រមលើគម្រោងចាយវាយថវិកានេះ ក្រុមសមាជិកសភានៅរដ្ឋសភានឹងធ្វើការពិនិត្យ ដើម្បីផ្តល់ការអនុម័ត។ តែទោះបីជាយ៉ាងណាក៏ដោយ ជារឿយៗ កញ្ចប់ថវិកាជាតិ ត្រូវបានអនុម័ត ដោយឯកបក្ស គឺមានតែតំណាងរាស្ត្រមកគណបក្សកាន់អំណាច ខណៈដែលគណបក្សប្រឆាំងបានពហិការមិនចូលប្រជុំសភា ក្នុងពេលប្រទេសកម្ពុជា ជួបនឹងទំនាស់ និងវិបត្តិខាងនយោបាយ ដែលត្រូវគេដឹងថា បានរាំងខ្ទប់មិនឲ្យការសន្ទនានៅក្នុងសភា៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...