រូបភាពជុំវិញពិភពលោកថ្ងៃទី ២៣ កុម្ភៈ ២០១៧ មានមកពីប្រទេសដូចជា
អេស្ប៉ាញ ជប៉ុន អង់គ្លេស កាណាដា សហរដ្ឋអាមេរិក ឥណ្ឌា អាល្លឺម៉ង់ និង
ស៊ីលី។
ផ្សេងទៀត
1
បុរសអ្នកកាន់សាសនាហិណ្ឌូម្នាក់តែងខ្លួនជាព្រះឥសូរដាក់ភ្លើងទៀននៅក្នុងមាត់របស់គាត់
នៅពេលដែលគាត់ចូលរួមក្នុងពិធីសាសនាមួយនៅមុនពេលមកដល់នៃពិធីបុណ្យ Maha
Shivratri នៅទីក្រុង Jalandhar។
2
រដ្ឋមន្ត្រីក្រសួងការបរទសអង់គ្លេស Boris Johnson
កំពុងត្រូវបានលោកស្រី Julie Bishop
រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីតម្រង់ក្រវ៉ាត់កឲ្យ
នៅការិយាល័យរបស់លោកនៅក្នុងទីក្រុងឡុងដ៍។
3
ស្ត្រីម្នាក់ដែលអះអាងថាមកពីប្រទេសយេម៉ែន
កំពុងជូតទឹកភ្នែក
នៅពេលប៉ូលិសកាណាដាប្រាប់នាងថាមិនឲ្យនាងចូលតាមច្រកព្រំដែនអាមេរិក
- កាណាដា ដើម្បីទៅកាន់តំបន់ Hemmingford នៃទីក្រុង Quebec
ប្រទេសកាណាដា កាលពីថ្ងៃ២២ កុម្ភៈ។
4
ទឹកជំនន់ជន់លិចកន្លែងកម្សាន្តមួយកាលពីថ្ងៃទី២២ ខែកុម្ភៈ នៅទីក្រុង San Jose រដ្ឋ California។
5
ទេសចរកំពុងនិយាយជាមួយបុគ្គលិកនៃការតាំងពិព័រណ៍អន្តរជាតិ ARCO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស៉្បាញ។
6
សិល្បកររូបធម្មជាតិ Rick Roberts
នៃក្រុមសិល្បៈ Local 800
កំពុងផាត់ពណ៌លើរូបចម្លាក់ពានអូស្ការសម្រាប់ពិធីប្រគល់ពានរង្វាន់លើកទី៨៩
នៅថ្ងៃអាទិត្យនេះ នៅជិតរោងសម្តែងល្ខោន Dolby Theatre
ក្នុងទីក្រុង Los Angeles។
7
បុរស៤នាក់ស្លៀកពាក់ជាស្តេច
នៅពេលមកដល់កណ្តាលក្រុងដែលមានមនុស្សរាប់ពាន់នាក់ក៏កំពុងតែស្លៀកពាក់សម្លៀកបំពាក់ផ្សេងៗដើម្បីអបអរការចាប់ផ្តើមនៃបុណ្យខានីវ៉ាល
នៅតាមដងផ្លូវក្នុងក្រុង Cologne ប្រទេសអាល្លឺម៉ង់។
8
ក្រុមអ្នកគាំទ្រតារាចម្រៀងជាតិអេស៉្បាញ Isabel
Pantoja ក្រោកឈរដោយមានកាន់ទូរស័ព្ទថតផង
ក្នុងពេលនាងសម្តែងនៅក្នុងកម្មវិធី Viña del Mar International Song
Festival នៅក្នុងឧទ្យាន Quinta Vergara ក្នុងក្រុង Viña del Mar
ប្រទេសស៊ីលី។
9
គោញីមួយក្បាលត្រូវបានគេរៀបចំដើម្បីត្រៀមថតរូបសម្រាប់បោះពុម្ពផ្សាយក្នុងសៀវភៅកំណត់ហេតុដែលមានចំណងជើងថា
«ការបង្ហាញដែលល្អដាច់គេ» នៃសម្រស់សត្វគោ នៅក្នុងក្រុង Verden
an der Aller ភាគពាយ័ព្យប្រទេសអាល្លឺម៉ង់។
10
អ្នកដែលត្រូវបានតែងតាំងជាម្ចាស់ក្សត្រិយនៃបុណ្យខានីវ៉ាល
សម្រាប់តួ Santa Cruz បង្ហាញសម្លៀកបំពាក់របស់នាងនៅលើឆាកធំ
ក្នុងទីកក្រុង Santa Cruz de Tenerife នៅដែនដីកោះ Tenerife
របស់ប្រទេសអេស៉្បាញ។
11
លិខិតឆ្លងដែនអេឡិចត្រូនិចថ្មីរបស់អាល្លឺម៉ង់
នៅក្រោមពន្លឺពណ៌ស្វាយ
នៅពេលដែលលិខិតឆ្លងដែនថ្មីនេះត្រូវបានដាក់បង្ហាញដល់សារព័ត៌មាននៅទីក្រុងប៊ែកឡាំង
ប្រទេសអល្លឺម៉ង់។
12
នាង Zahra Lari មកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម
សម្ដែងក្នុងកម្មវិធីប្រកួតសម្តែងលំនឹងផ្នែកស្ត្រី
នៅទីលានប្រកួតជិះស្គីក្នុងសាលសម្រាប់ការប្រកួតកីឡាស្គីអាស៊ី
នៅទីក្រុង Sapporo ភាគខាងកើតប្រទេសជប៉ុន។





