សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិត គ្រូស (Ted Cruz)
អបអរសាទររដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិក ធីលលើសិន (Rex Tillerson)
ដែលបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា
និងក្រុមគ្រួសារដែលពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ
និងការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ
ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
សេចក្ដីថ្លែងការណ៍របស់ លោក ថិត គ្រូស
ចេញកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា
ការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ
ជាជំហានដំបូងដ៏មានប្រសិទ្ធភាពឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ឡើងវិញ
និងក៏ជាការឆ្លើយតបដ៏ចាំបាច់មួយចំពោះការកើនឡើងឥទ្ធិពលចិន
នៅកម្ពុជា។
លោកបន្តថា លោក ហ៊ុន សែន
មានជម្រើសដ៏សាមញ្ញមួយគឺត្រូវដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យលោក
សម រង្ស៊ី អាចចូលស្រុកវិញបាន
លុបចោលសាលដីការម្លាយគណបក្សសង្គ្រោះជាតិ
និងលើកលែងការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយ
និងអនុញ្ញាតឲ្យមានសេរីភាពផ្នែកបញ្ចេញមតិពេញលេញ បើមិនដូច្នោះទេ
កម្ពុជានឹងរកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ថែមទៀត។
លោក ថិត គ្រូស សរសេរបន្ថែមទៀតថា ពលរដ្ឋកម្ពុជា
សមតែទទួលបានមេដឹកនាំល្អ ជាជាងមេដឹកនាំជាបុរសខ្លាំង ផ្តាច់ការ។
លោកសន្យាថា
សហរដ្ឋអាមេរិកនឹងមិនបង្អង់ដៃចំពោះការប្តេជ្ញាការពារសិទ្ធិសេរីភាពនោះទេ។
ទោះបីសហរដ្ឋអាមេរិក បានលុបចោលជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា
និងហាមឃាត់មន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារមិនឲ្យចូលអាមេរិក
ក៏ដោយ ក៏រដ្ឋាភិបាលលោក ហ៊ុន សែន នៅមិនទាន់បន្ទន់ឥរិយាបថនៅឡើយទេ
ហើយថែមទាំងចោទសហរដ្ឋអាមេរិកថា ការផ្អាកទិដ្ឋាការនោះជារឿងនយោបាយ។
ព្រឹទ្ធសភាដ៏មានឥទ្ធិពល លោក ថិត គ្រូស
កាលពីខែតុលា បានផ្ញើលិខិតមួយច្បាប់ទៅទូតខ្មែរប្រចាំនៅអាមេរិក
ទាមទារឲ្យដោះលែង លោក កឹម សុខា ប្រសិនបើរដ្ឋាភិបាលកម្ពុជា
មិនចង់រងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
Saturday, December 9, 2017
សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់សារទរការដាក់បំរាមទិដ្ឋការលើមន្ត្រីកម្ពុជាដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ
សមាជិកព្រឹទ្ធសភា ស.រ.អា នៃគណបក្សសាធារណរដ្ឋ
ដ៏មានឥទ្ធិពលមួយរូប មកពីរដ្ឋ Texas លោក Ted Cruz
បានអបអរសារទរលោករដ្ឋមន្ត្រីការបរទេស Rex Tillerson
ដែលបានចេញសេចក្តីប្រកាសដាក់បំរាមទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចុះផ្សាយក្នុងគេហទំព័ររបស់លោក កាលពីថ្ងៃសុក្រម្សិលមិញ លោក Ted Cruz បាននិយាយថា៖ «នេះជាជំហានទីមួយយ៉ាងល្អឆ្ពោះទៅរកការធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងប្រទេសកម្ពុជា និង ជាការឆ្លើយតបមួយដែលត្រូវការយ៉ាងខ្លាំងដើម្បីទប់ទប់ឥទ្ធិពលចិន ដែលកាន់តែកើនឡើងនៅក្នុងទីក្រុងភ្នំពេញ»។
លោក Ted Cruz បានបន្តទៀតថា៖ «លោក ហ៊ុនសែន ប្រឈមនិងជម្រើសយ៉ាងសាមញ្ញមួយ គឺដោះលែងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា អនុញ្ញាតឲ្យលោក សម រង្ស៊ី វិលត្រឡប់ទៅកម្ពុជាវិញ ដាក់ឲ្យមានគណបក្សសង្គ្រោះជាតិឡើងវិញ លប់បំបាត់ការហាមប្រាមរបស់លោក ចំពោះការផ្សាយព័ត៌មានដោយចំហរ និង សិទ្ធិសេរីភាពក្នុងការនិយាយស្តី បើមិនដូច្នោះទេនឹងត្រូវប្រឈមនឹងការដាក់ទណ្ឌកម្មពីស.រ.អាថែមទៀត»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែងនូវ«ការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក ដែលពុំពិចារណាលើអង្គហេតុ និងអង្គច្បាប់ជុំវិញការវិវត្តនយោបាយថ្មីៗនៅកម្ពុជា»។ មកទល់នឹងម៉ោងផ្សាយនេះ VOA មិនទាន់អាចទាក់ទងសុំប្រតិកម្មពីសំណាក់រដ្ឋាភិបាលកម្ពុជា ចំពោះសេចក្តីថ្លែងការថ្មីរបស់សមាជិកព្រិទ្ធសភាស.រ.អា លោក Ted Cruz នៅឡើយទេ។ យើងនឹងផ្សាយជូនលោកអ្នកស្តាប់នៅពេលណាដែលយើងទទួលបានការឆ្លើយតប៕

បារាំងអំពាវនាវជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាវិលត្រលប់មកចូលរួមដំណើរការប្រជាធិបតេយ្យវិញ ខណៈ EU ចង់សើរើទំនាក់ទំនងកម្ពុជា-EU
បារាំង បានអំពាវនាវជាថ្មី ឲ្យអាជ្ញាធរកម្ពុជា
វិលត្រលប់មកចូលរួមនៅក្នុងដំណើរការប្រជាធិបេតេយ្យ វិញ
ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល
មានដំណើរការដោយគ្មានការរារាំង។ នេះជាការអំពាវនាវ
នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា
របស់ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស
និងការចងចាំនៃក្រសួងអឺរុប និងការបរទេសបារាំង ពីថ្ងៃទី ៤ ដល់ថ្ងៃទី
៨ធ្នូ។ ជាមួយគ្នានេះ សហភាពអឺរុប (EU) ក៏បញ្ជាក់ដែរថា
ខ្លួនកំពុងតែពិភាក្សាជាមួយនឹងក្រុមការងារ
ដែលមានស្នាក់នៅទីក្រុងព្រុយសែល ដើម្បីសើរើពីទំនាក់ទំនងរវាងកម្ពុជា
និងសហភាពអឺរុប ឆ្លើយតបនឹងស្ថានភាពនយោបាយនាពេលសព្វថ្ងៃ។
លោក François CROQUETTE (ហ្វ្រង់ស៊័រ ក្រូគែត) ឯកអគ្គរដ្ឋទូត
ទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង
បានគូសបញ្ជាក់សារជាថ្មី ពីការអំពាវនាវរបស់ប្រទេសបារាំង
ឱ្យអាជ្ញាធរកម្ពុជាវិលត្រឡប់មកចូលរួម នៅក្នុងដំណើរការប្រជាធិបតេយ្យ
ហើយអនុញ្ញាតឱ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល
មានដំណើរការដោយគ្មានការរារាំង។
ជាការអំពាវនាវជាថ្មី បន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំង និងជាគូបដិបក្ខដ៏ធំរបស់គណបក្សកាន់អំណាច ការឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគារ ការបញ្ឈប់ប្រព័ន្ធផ្សព្វផ្សាយ អាមេរិក និងការគម្រាមបិទអង្គការសង្គមស៊ីវិលមួយចំនួនជាដើម។
យ៉ាងណាក៏ដោយ លោកឯកអគ្គរដ្ឋទូត បានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងមិនត្រូវបានបិទនោះឡើយ។ ហើយលោកសង្ឃឹមថា នឹងមានការវិវឌ្ឍជាវិជ្ជមានផ្សេងៗទៀត នៅពេលខាងមុខ ជាពិសេសពាក់ព័ន្ធនឹងសង្គមស៊ីវិល។
ស្របជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា លោក George Edgar ក៏បានលើកឡើងពីការសើរើទំនាក់ទំនងរវាងកម្ពុជា និងសហភាពអឺរុប នៅក្នុងជំនួបសង្ខេបជាមួយអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី ៨ធ្នូ នាទីស្នាក់ការសហភាពអឺរុប ក្រុងភ្នំពេញ។ ជាជំនួបដែលធ្វើឡើង ក្រោយពីការដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការរបស់សហរដ្ឋអាមេរិក មកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលអាមេរិកចាត់ទុកថា បានចូលរួមបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ទោះមិនបានសម្តែងចំណាប់អារម្មណ៍លើចំណាត់ការរបស់សហរដ្ឋអាមេរិកមែន ប៉ុន្តែឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា បានឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃទៀត សហភាពអឺរុប នឹងបង្ហាញពីលទ្ធផលមួយ ឆ្លើយតបនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសគឺជុំវិញដំណើរការរៀបចំការបោះឆ្នោតជាតិ នាពេលខាងមុខ។ លទ្ធផល ដែលបានមកពីកិច្ចពិភាក្សា ក្នុងស្នាក់ការធំ ទីក្រុងព្រុយសែល ពាក់ព័ន្ធនឹងដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
យ៉ាងណាក៏ដោយ លោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅថ្ងៃទី ៩ធ្នូនេះថា ទោះបីជាមានការអំពាវនាវបែបណា ក៏រដ្ឋាភិបាលខ្មែរ ដាច់ខាតមិនអាចដើរថយក្រោយវិញបានទេ។ មិនបាន ដោយសារតែនេះ គឺជាការវិវន្តទៅរកការបំផ្លាញលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ទៅវិញ។ លោកសុខ ឥសាន្ត ថាកម្ពុជាកំពុងតែអនុវត្តប្រជាធិតេយ្យ និងនីតិរដ្ឋរបស់ខ្លួនយ៉ាងត្រឹមត្រូវបំផុត។ រដ្ឋាភិបាលកម្ពុជា ក៏អំពាវនាវជាថ្មីទៅវិញ ទៅកាន់សហគមន៍អន្តរជាតិ សូមកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនេះអាចចាត់ទុកថា ជាការរំលោភលើឯករាជ្យភាព អធិបតេយ្យរបស់កម្ពុជា ដែលផ្ទុយពីកិច្ចព្រមព្រៀងក្រុងប៉ារីស និងកិច្ចព្រមព្រៀងក្នុងការរក្សាទំនាក់ទំនងការបរទេស៕

Friday, December 8, 2017
“ឧកញ៉ានិងអ្នកមានឥទ្ធិពលបន្តធ្វើអាជីវកម្មឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង”
បទល្មើសព្រៃឈើទ្រង់ទ្រាយធំ
និងតូចៗដែលប្រព្រឹត្តឡើងដោយពលរដ្ឋនៅមូលដ្ឋាន
និងពលរដ្ឋចំណាកស្រុក បានមកធ្វើកម្មករអារឈើ
និងដឹកជញ្ជូនឈើឲ្យអ្នកមានឥទ្ធិពល
និងឧកញ៉ាមួយចំនួននៅក្បែរតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ
នៅខេត្តស្ទឹងត្រែង។ អាជីវកម្មឈើជាក្រុមៗនេះ
បានធ្វើឲ្យឈើមូលមានតម្លៃត្រូវគេអាររំលំ
រួចដឹកតាមរថយន្តប៉ាកុងចូលទៅផ្ទៃអាងនៃតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
រថយន្តប៉ាកុង និងគោយន្តរាប់សិបគ្រឿងគឺជាមធ្យោបាយដឹកជញ្ជូនឈើមូល មុខកាត់ធំៗ ចាប់ពី ៣តឹកឡើងទៅ ចូលតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងមួយថ្ងៃៗ។
សហគមន៍រស់នៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង សម្ដែងក្តីបារម្ភខ្លាំងពីអនាគតធនធានធម្មជាតិនៅតំបន់នោះថានឹងវិនាសហិនហោចនៅពេលដ៏ខ្លីខាងមុខ ព្រោះបច្ចុប្បន្នសកម្មភាពកាប់ឈើមូល និងការដឹកជញ្ជូនឈើខុសច្បាប់កើតមានគគ្រឹកគគ្រេង។ ចំណែកអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋអះអាងថា សមត្ថកិច្ចពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ បើទោះបីជាសហគមន៍រាយការណ៍ព័ត៌មាននេះច្រើនសាក្តី។
ពលរដ្ឋរស់ឃុំស្តៅ ស្រុកសេសាន ខែត្រស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា ក្នុងមួយថ្ងៃៗ កម្មករច្រើនក្រុមអមដោយរថយន្តដឹកឈើច្រើនគ្រឿង និងគោយន្តដឹកឈើមូល បានចូលព្រៃអារឈើនៅតំបន់ក្បែរភូមិសាស្ត្រអ្នកភូមិរស់នៅដោយពុំមានអាជ្ញាធរណាបង្ហាញជំហរច្បាស់លាស់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ ក៏ប៉ុន្តែប្រសិនបើពលរដ្ឋណាចេញមុខទប់ស្កាត់ត្រូវបានអាជ្ញាធរគំរាមកំហែង។
លោកថា ឈើមូលរាប់សិនម៉ែត្រគូបដែលគេអារច្រៀករៀងរាល់ថ្ងៃ និងដឹកជញ្ជូនចូលតំបន់បាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរដើម្បីបម្លែងជាឈើស្របច្បាប់ រួចដឹកចេញទៅក្រៅ ឬទៅប្រទេសវៀតណាម នៅតែបន្តកើតមាន៖ «ខ្ញុំព្រួយបារម្ភមែនទែនថា ព្រៃឈើនៅតំបន់នោះរលាយអស់ហើយ ប្រជាជនរអ៊ូរ។ ចង់ស្នើសុំសមត្ថកិច្ច ឬរដ្ឋាភិបាលមកជួយបង្ក្រាបបទល្មើសឲ្យអស់ពីភូមិសាស្ត្រនេះផង»។
មេឃុំស្តៅ ស្រុកសេសាន មកពីបក្សប្រជាជនកម្ពុជា ដែលជាប់ឆ្នោតជាមេឃុំ ៣០ឆ្នាំមកហើយ លោក នួយ ប៊ុនធួយ ឲ្យដឹងថា អាជ្ញាធរឃុំតែងតែធ្វើការបង្ក្រាប ណែនាំជនល្មើស និងអប់រំពលរដ្ឋឲ្យដឹងពីច្បាប់ព្រៃឈើនៅវេទិកាសាធារណៈជារឿយៗ ក្នុងបំណងរួមគ្នាលុបបំបាត់បទល្មើសព្រៃឈើ។ លោកថា បទល្មើសព្រៃឈើពុំមែនជារឿងថ្មីនោះទេ ហើយអាជ្ញាធរតែងតែយកចិត្តទុកដាក់បង្ក្រាប ក៏ប៉ុន្តែមានបុគ្គលមួយចំនួនតែងតែលូចចូលព្រៃកាប់ឈើលក់ ដែលអាជ្ញាធរជំនាញលំបាកទប់ស្កាត់៖ «មានបទល្មើសកើតឡើង វាអាស្រ័យលើប្រជាពលរដ្ឋយើងដែរ ពលរដ្ឋខ្លះ វាអាចលួចធ្វើសកម្មភាពផ្សេងៗ អាហ្នឹងយើងមិនទៅណែនាំអីទេ អ្នកខូចខិលវាធ្វើអ៊ីចឹង»។
នៅតាមបណ្ដាស្រុកផ្សេងទៀតនៅខែត្រស្ទឹងត្រែង រួមមានស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមបូក ស្រុកសៀមប៉ាង និងក្រុងស្ទឹងត្រែង ជំនួញឈើតាមគោយន្ត និងតាមម៉ូតូកើតមានជារៀងរាលថ្ងៃ ដែលតាមការប៉ាន់ស្មានក្នុងមួយថ្ងៃគោយន្តមួយគ្រឿងអាចផ្ទុកឈើចាប់ពី ៥ម៉ែត្រគូប និងលើសពីនេះ។ រីឯការដឹកជញ្ជូនឈើតាមម៉ូតូ ចាប់ពីកន្លះម៉ែត្រគូប ឬលើសពីនេះ យ៉ាងហោចណាស់ជាង ១០គ្រឿងឡើងទៅក្នុងមួយយប់ៗ។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់ថា ការអនុវត្តច្បាប់ព្រៃឈើរបស់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅតែធូរលុងនៅឡើយ ដែលបណ្តោយឲ្យមានបទល្មើសព្រៃឈើកើតមានដោយពុំមានការទទួលខុសត្រូវ។ លើសពីនេះ ការទទួលប្រយោជន៍ពីបទល្មើសព្រៃឈើរបស់សមត្ថកិច្ចពាក់ព័ន្ធ គឺជាកត្តាដែលនាំឲ្យព្រៃឈើកាន់តែវិនាសហិនហោច។ លោកបញ្ជាក់ថា ពលរដ្ឋត្រូវរួមគ្នាដាក់បណ្តឹងបរិហាររឿងនេះទៅតុលាការ ដើមអាចលុបបំបាត់បទល្មើសព្រៃឈើបានខ្លះ៖ «រួមគ្នាដាក់បណ្ដឹងអ្នកទទួលខុសត្រូវ ទាំងថ្នាក់ខែត្រ និងថ្នាក់ជាតិ បើទោះមិនមានការទុកចិត្ត តែយើងធ្វើម៉េចឲ្យបានច្រើន។ … ច្បាប់មានប្រសិទ្ធភាពនៅពេលដែលអ្នកប្រព្រឹត្តល្មើសទទួលការផ្ដន្ទាទោស»។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ពលរដ្ឋ និងមន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួមគ្នាដាក់បណ្ដឹងបរិហារមន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងគណៈកម្មការសហគមន៍ជាង ១០នាក់ ពាក់ព័ន្ធអនុគ្រោះ ឬបណ្ដែតបណ្ដោយឲ្យមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ សហគមន៍ឃុំស្តៅ ស្រុកសេសាន ប្រមាណ ៤០នាក់ បាននាំគ្នាឃាត់រថយន្ត ៣គ្រឿង ដឹកឈើឆ្លងកាត់ភូមិពួកគាត់នៅបំណងឲ្យសមត្ថកិច្ចអនុវត្តច្បាប់ ក៏ប៉ុន្តែអាជ្ញាធរបែររំដោះរថយន្តទាំងនោះឲ្យឈ្មួញទៅវិញ៕

សហគមន៍មានបញ្ហាដីធ្លីគ្រោងលើកបដាទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី
ក្រុមប្រជាសហគមន៍មានបញ្ហាដីធ្លី
និងអង្គការការពារសិទ្ធិមនុស្សថា
ពួកគេនឹងលើកបដាទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរី
ពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា
ឲ្យទទួលបានសេរីភាពឡើងវិញ។ ក្រុមពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្ស
នៅតែលើកឡើងថា អតីតបុគ្គលិកអាស៊ីសេរី
ទាំងពីររូបមិនបានប្រព្រឹត្តទោសកំហុសដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឡើយ។
ក្រុមពលរដ្ឋអះអាងថា ពួកគេនឹងទាមទាររកយុត្តិធម៌ជូនអតីតបុគ្គលិកអាស៊ីសេរីវិញ។ ពួកគេថា អ្វីដែលពួកគេអាចទាមទារឲ្យមានការដោះលែង គឺការលើកបដាទាមទារឲ្យមានការលោះលែង លោក អ៊ួន ឈិន និង លោកយាង សុធារិន្ទ (យាង សុជាមេត្តា)។
តំណាងពលរដ្ឋមានបញ្ហាដីធ្លីតំបន់បឹងកក់ កញ្ញា សុង ស្រីលាភ ឲ្យអាស៊ីសេរី ដឹងថា សហគមម៍បឹងកក់ នឹងចូលរួមការទាមទារទាំងឡាយឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូប។ កញ្ញាថា កញ្ញាកំពុងយកករណីលើកបដាទាមទារទៅជជែកជាមួយប្រជាសហគមន៍មានបញ្ហាដីធ្លីផ្សេងទៀតជាមុនសិន មុននឹងចាប់ផ្តើមលើកបដាទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបនេះ៖ «»។
ចំណែកតំណាងពលរដ្ឋមានបញ្ហាដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង លោកស្រី អ៊ុំ សុភី ប្រាប់ដែរថា សហគមន៍លោកស្រីនឹងលើកបដាទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរី នៅថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្ស៖ «»។
ការអះអាងរបស់ប្រជាសហគមន៍មានបញ្ហាដីធ្លីថា នឹងទាមទារឲ្យមានការដោះលែងអតីតបុគ្គលិកអាស៊ីសេរីបែបនេះ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រកាសចាប់ផ្ដើមធ្វើយុទ្ធនាការកាលពីថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដើម្បីទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីរនាក់ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។
ក្នុងយុទ្ធនាការនេះ អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យពលរដ្ឋទាំងអស់រួមគ្នាសរសេរលិខិតអំពាវនាវជាភាសាខ្មែរ ឬភាសាអង់គ្លេសក៏បាន ដោយទីមួយទាមទារឲ្យអាជ្ញាធរកម្ពុជា ដោះលែងលោក អ៊ួន ឈិន និងលោកយាង សុធារិន្ទ (យាង សុជាមេត្តា) ដោយឥតលក្ខខណ្ឌ និងត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់មកលើពួកគាត់ទាំងអស់។ ទីពីរ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ការតាមដាន និងចំណាត់ការផ្លូវច្បាប់ដែលជាចេតនារឹតត្បិតសិទ្ធិសេរីភាពផ្នែកសារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណ ឲ្យអាស៊ីសេរី ដឹងថា សមាគមរបស់លោក អង្គការសិទ្ធិមនុស្សផ្សេងទៀតកំពុងជជែកគ្នាពីគម្រោងលើកបដាទាមទារឲ្យដោះលែងអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូប។ លោកបន្តថា បើមានការសម្រេចជាផ្លូវការ សមាគមអាដហុក នឹងលើកបដានេះនៅមុខទីស្នាក់ការតែម្ដង៖ «»។
អតីតបុគ្គលិកអាស៊ីសេរី ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា និងចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ ដែលប្រឈមជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។
ការចាប់ខ្លួន និងចោទលើអតីតបុគ្គលិកអាស៊ីសេរី ទាំងពីររូបនេះ ធ្វើឡើងមុនពីរថ្ងៃនៃការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ចោល។ អ្នកវិភាគចាត់ទុកថា អ្នកទាំងពីរជាជនរងគ្រោះព្រោះវិបត្តិនយោបាយ។ ការចាប់ខ្លួននេះបង្កើតព្រឹត្តិការណ៍មួយថ្មីដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជនទៅលើផែនការរំលាយគណបក្សប្រឆាំង៕

កម្ពុជាបានឆ្លើយតបខ្លះៗដល់ការហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិធ្វើទៅតាមខ្លួនចង់ធ្វើ។លោក ស ខេង បាននិយាយថា៖ «អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
ភ្នំពេញ — រដ្ឋាភិបាលកម្ពុជារហូតមកទល់ពេលនេះ មានប្រតិកម្មខ្លះៗ ដល់ការរឹតត្បិតការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដែលបាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅក្នុងការឆ្លើយតបដោយផ្ទាល់ដល់អ្វីដែលសហរដ្ឋអាមេរិកនិយាយថាជា សកម្មភាពប្រឆាំងប្រជាធិបតេយ្យ ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញ។មន្រ្តីរដ្ឋាភិបាលកម្ពុជាខ្លះ និងក្នុងករណីខ្លះសមាជិកក្រុមគ្រួសាររបស់ពួកគេ នឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដែលជាប្រតិកម្មដ៏ខ្លាំងបំផុតមួយដល់អ្វីដែលពួកអ្នករិះគន់និយាយថា ជាការធ្លាក់ចុះឆ្ពោះទៅកាន់របប ផ្តាច់ការនៅក្នុងប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យមានតែឈ្មោះ។
នៅខាងក្រៅសភាជាតិ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិធ្វើទៅតាមខ្លួនចង់ធ្វើ។លោក ស ខេង បាននិយាយថា៖ «អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការហាមប្រាមការធ្វើដំណើរជា «ការឆ្លើយតបដោយផ្ទាល់» ទៅនឹងសកម្មភាពប្រឆាំងលទ្ធិប្រជាធិប តេយ្យជាបន្តបន្ទាប់របស់រដ្ឋាភិបាល ដែលរួមមានការចាប់លោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដាក់ពន្ធនាគារ រំលាយគណបក្សរបស់លោក ហើយនឹងហាមឃាត់សមាជិកជាង ១០០ នាក់របស់គណបក្សនោះមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ការហាមប្រាមរបស់សហរដ្ឋអាមេរិកធ្វើទៅតាមការសន្យារបស់សេតវិមាន ដែលបានធ្វើឡើងជាបន្តបន្ទាប់ពីការចាត់វិធាន ការដ៏សំខាន់ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកហ៊ុន សែន បន្ទាប់ពីតុលាការកំពូលកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិរបស់លោកកឹម សុខាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
ភ្លាមៗបន្ទាប់ពីការរំលាយគណបក្សប្រឆាំងមក សហរដ្ឋអាមេរិកបានបញ្ឈប់ការផ្តល់ថវិកាដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា។
លោកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោករដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillersonនឹងអនុវត្តការហាមប្រាមប្រឆាំងនឹងបុគ្គល ដែលជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងរាជធានីភ្នំពេញបានបដិសេធពុំផ្តល់សេចក្តីលម្អិតថាតើការហាមប្រាមនេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេចទេ ហើយក្រុមមន្រ្តីស្ថានទូតអាមេរិកមិនបាននិយាយថាតើអ្នកការទូតសហរដ្ឋអាមេរិកបាននិយាយជាមួយតំណាងមន្រ្តីរដ្ឋាភិបាលនៅឡើយទេ។
មន្រ្តីរដ្ឋាភិបាលកម្ពុជាជាច្រើនមានសមាជិកគ្រួសាររបស់ខ្លួនរស់នៅក្នុងសហគមន៍ខ្មែរនៅក្នុងសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងមានប្រជាប្រិយភាពក្នុងចំណោមកូនចៅរបស់ពួកវីរជន។
ចំណាត់នេះហាក់ដូចជា បង្កើនការតានតឹងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលលោកហ៊ុន សែនបានចោទប្រកាន់ពីការធ្វើឲ្យមានបដិវត្តន៍ពណ៌មុនការបោះឆ្នោតនៅឆ្នាំក្រោយ។
លោកផៃ ស៊ីផានអ្នកនាំពាក្យគណៈរដ្ឋមន្រ្តីបានសរសេរតាមគេហទំព័រ Facebook ថា សេចក្តីថ្លែងការណ៍របស់លោកស្រី Nauert ទំនងជាបង្កើនភស្តុតាងពីការឃុបឃិតរបស់សហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុនសែន។
អ្នកនាំពាក្យ ផៃ ស៊ីផាន បានសរសេរថា «សេចក្តីថ្លែងការណ៍នេះបង្ហាញពីបំណងពិតប្រាកដបំផ្លាញទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការសហរដ្ឋអាមេរិកកម្ពុជា។ ហើយបង្ខំឲ្យកម្ពុជាជំទាស់ប្រឆាំងនឹងតុលាការ ប្រឆាំងនឹងសភា គឺជាការប្រឆាំងនឹងនីតិរដ្ឋប៉ុណ្ណោះ ផ្ទុយពីឆន្ទៈកម្ពុជាដែលប្រឹងប្រែងពង្រឹងជារៀងរាល់ថ្ងៃ»។
បណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលដែលបានសរសេរវាយប្រហារយ៉ាងខ្លាំងជាប្រចាំប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានរាយការណ៍ពីព័ត៌មាននៃការរឹតត្បិត រួមមានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់ក្រសួងការបរទេសអាមេរិក ខណៈដែលទីភ្នាក់ងារព័ត៌មានរបស់រដ្ឋាភិបាលគឺ AKP បានធ្វើមិនដឹងឮពីការរឹតត្បិតនេះទាំងស្រុង។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនបានលើកទូរស័ព្ទទេ ក៏ប៉ុន្តែ សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា លោកបានប្រាប់បណ្តាញព័ត៌មាន Fresh News ដែលគាំទ្ររដ្ឋាភិបាលថា ក្រសួងការបរទេសបានប្រុងប្រៀបធ្វើការឆ្លើយតប។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបញ្ចុះបញ្ចូលរដ្ឋាភិបាលអូស្រ្តាលីនៅសប្តាហ៍នេះឲ្យចាត់វិធានការប្រហាក់ប្រហែលគ្នានេះដែរបាននិយាយថា គណបក្សរបស់លោកស្រី«មានការពេញចិត្តយ៉ាងខ្លាំងដល់ការរឹតត្បិតនេះ»។
លោកស្រី មូរ សុខហួរ មានប្រសាសន៍ថា «សហរដ្ឋអាមេរិកកំពុងស្តាប់យើងហើយនិងធ្វើក្នុងទិសដៅដ៏ត្រឹមត្រូវ និងផ្តល់ឲ្យលោកហ៊ុន សែននូវពេលវេលាដើម្បីស្តាប់ និងអនុសាសន៍ដ៏សមហេតុ សមផល ដែលយើងនឹងទទួលបានដែលយើងមានពេលវេលា ដើម្បីប្រុងប្រៀបរៀបចំការបោះឆ្នោត។អ្វីដែលយើងបានគឺការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅឆ្នាំ២០១៨»។
លោកស្រីបានមានប្រសាសន៍ទៀតថា «យើងបានសុំឲ្យមានការដាក់ទណ្ឌកម្មលើបុគ្គល ដោយការហាមឃាត់ពួកមន្រ្តីជាន់ខ្ពស់ក្នុងប្រទេសកម្ពុជា។ នេះជាការព្រមាន ហើយឥឡូវនេះ វាបានក្លាយជាការពិត។ យើងមានការពេញចិត្តពីសកម្មភាពជាក់ស្តែង ដែលបានធ្វើឡើង ដោយសហរដ្ឋអាមេរិក និងដោយរដ្ឋាភិបាលនានាដូចជា រដ្ឋាភិបាលស៊ុយអែដ ដែលបានកាត់ផ្តាច់ជំនួយដល់រដ្ឋាភិបាលកម្ពុជា»។
កាលពីខែមុន ប្រទេសស៊ុយអែដ ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយដល់កម្ពុជា បានប្រកាសថា ខ្លួនបានផ្អាកជំនួយថ្មីរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដល់ព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងវិស័យសិក្សាអប់រំ និងការស្រាវជ្រាវ។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ទៀតថា សហភាពអឺរ៉ុប ក៏បានប្រុងប្រៀបដាក់ទណ្ឌកម្មជា ការឆ្លើយតបដែរ ទោះជាយ៉ាងនោះក៏ដោយ លោកស្រីបានបដិសេធពុំព្រមផ្តល់សេចក្តីលម្អិត។
ក្នុងកិច្ចសម្ភាសន៍ជាមួយ VOA កាលពីសប្តាហ៍មុន លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានសង្កត់ពីការផ្តោតការយកចិត្តទុកដាក់របស់លោកលើការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានតាមរយៈ ផ្នែកនានាដូចជា បច្ចេកវិទ្យាខណៈដែលមានភាពកាន់តែយ៉ាប់យ៉ឺនឡើងក្នុងទំនាក់ទំនងនោះ។ លោកឯកអគ្គរដ្ឋទូត Heidt បានមានប្រសាសន៍ថា «និយាយដោយស្មោះត្រង់ចាប់តាំងពីខ្ញុំបានមកទីនេះ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការយ៉ាងច្រើនប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក»។
លោកឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយទៀតថា លោកគិតថា មិនដែលមានចេតនាដោយស្មោះត្រង់ដោយរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកទេ។ លោកឯកអគ្គរដ្ឋទូតនិយាយថា «រដ្ឋាភិបាលកម្ពុជាបានបញ្ឈប់សមយុទ្ធខាងយោធា គេបានបណ្តេញអង្គការអាមេរិកចេញពីកម្ពុជា ពួកគេបានធ្វើការចោទប្រកាន់ទាំងអស់នោះប្រឆាំងនឹងយើងដែលទាក់ទិននឹងស្ថានភាពនយោបាយនៅកម្ពុជា»៕
យុទ្ធនាការការទូតរបស់បក្សជំទាស់ បានរំកិលមកដល់តំបន់អាស៊ីអាគ្នេយ៍
ថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ
ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយកាលពីខែវិច្ឆិកា
បានរំកិលការធ្វើយុទ្ធនាការការទូត
មកដល់តំបន់អាស៊ីអាគ្នេយ៍ហើយនៅប្រទេសឥណ្ឌូណេស៊ី
ដើម្បីកៀងគររកការគាំទ្រ
លៃយ៉ាងណាឱ្យមានការធ្វើប្រក្រតីកម្មឡើងវិញនៃបរិយាកាសនយោបាយ។
នេះបើតាមការឱ្យដឹងរបស់អនុប្រធាននៃអតីតបក្សជំទាស់នេះ។
បន្ទាប់ពីបានដឹកនាំការធ្វើបាតុកម្មប្រឆាំងនឹងការបង្ក្រាបផ្នែកនយោបាយនៅកម្ពុជា នាទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី ទីដែលខ្លួនបានជួបសមាជិកសភា និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីរួចមក អនុប្រធានគណបក្សសង្គ្រោះជាតិគឺ អ្នកស្រី មូរ សុខហួរ បានឈប់សំចតយុទ្ធនាការការទូត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្នុងសប្ដាហ៍នេះ។
នៅទីក្រុងហ្សាកាតា អនុប្រធានចលនាជំទាស់រូបនេះ បានជួបនឹងលោក Fadli Zon អនុប្រធានសភាជាន់ទាបរបស់ឥណ្ឌូនេស៊ី ដែលបានបង្ហាញចំណាប់ចង់ឃើញ «ប្រទេសកម្ពុជាដែលមានចរិតប្រជាធិបតេយ្យជាងមុន»។ នេះបើយោងតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការនៃ អ្នកស្រី មូរ សុខហួរ។
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយ កាលពីអាធ្រាត្រថ្ងៃព្រហស្បតិ៍ អ្នកស្រី មូរ សុខហួរ បានប្រាប់VOAថា៖
«ឥណ្ឌូណេស៊ីសំខាន់! ឥណ្ឌូណេស៊ីសំខាន់ពីព្រោះជាសហប្រធានសន្និសីទប្រទេសកម្ពុជាយើងនៅទីក្រុងប៉ារីស»។
បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងនគរបាលចូលទៅចាប់ខ្លួនទាំងកណ្ដាលរាត្រី កាលពីដើមខែកញ្ញា គណបក្សប្រឆាំងនេះ ត្រូវបានរំលាយតាមនីតិន័យ ដោយអំណាចសាលដីកាតុលាការកំពូល ក្នុងក្របខណ្ឌនៃការធ្វើវិសោធនកម្មមួយដងជាពីរដង ក្នុងឆ្នាំនេះ លើច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត ដែលផ្ដួចផ្ដើមគំនិតដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
អ្នកនយោបាយជា ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សសង្គ្រោះជាតិមួយចំនួនធំ កំពុងស្ថិតនៅក្រៅប្រទេសគេចចេញពីការចាប់ចងពីសំណាក់រដ្ឋអំណាច ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានផងដែរដល់អ្នកនយោបាយ និងសមាជិករចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសទាំងអស់ថា មានលទ្ធភាពថាពួកគេអាចនឹងត្រូវបានចាប់ខ្លួនបញ្ជូនមកទទួលទោសទណ្ឌនៅប្រទេសកម្ពុជា បើសិនជា ពួកគេមានវត្តមាននៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី។
អ្នកស្រី អនុប្រធានគណបក្សជំទាស់ដែលតាំងទីទាំងស្រុងនៅក្រៅប្រទេស បាននិយាយថា លោកអនុប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី Fadli Zon បានសន្យាចំពោះមុខអ្នកស្រីថា នឹងនាំយកទុក្ខកង្វល់នៃបញ្ហាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាទៅជជែកពិភាក្សាក្នុងសភាពេញអង្គ នាសប្ដាហ៍ក្រោយ ហើយលោកនឹងព្យាយាមធ្វើការជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី និងបង្កើតទំនាក់ទំនងមកកាន់លោកប្រធានរដ្ឋសភាកម្ពុជា ហេង សំរិន។
ក៏ប៉ុន្តែអ្នកស្រី មូរ សុខហួរ ក៏បានបញ្ជាក់ផងដែរថា អ្នកស្រីមិនមានគម្រោងធ្វើដំណើរទៅប្រទេសណាផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើយុទ្ធនាការការទូតនោះទេ។
អ្នកស្រី មូរ សុខហួរ បានប្រាប់VOAថា៖
«ស្ថានការណ៍ដ៏ធ្ងន់ធ្ងរនេះ គ្មានប្រទេសណាដែលគេកាន់លទ្ធិប្រជាធិបតេយ្យ គេទទួលយកបានទេ។ ដូច្នេះ អ្វីដែលសម្ដេច ហ៊ុន សែន លោកធ្វើនេះ លោកដើរហួសពីព្រំដែនទៅទៀត។ បន្ទាត់ក្រហមទាំងប៉ុន្មាន គឺលោកបានដើរផុត លើសពីបន្ទាត់ក្រហម ថាសញ្ញានេះជាសញ្ញាគ្រោះថ្នាក់ធ្ងន់ណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យ»។
បន្ទាប់ពីបានផ្ដាច់គ្រប់រូបភាពនៃជំនួយផ្នែកកំណែទម្រង់ការបោះឆ្នោតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចរឹតបន្តឹងការចេញទិដ្ឋាការដល់រាល់មន្ត្រីកម្ពុជាណា ដែលមានចំណែកទទួលខុសត្រូវចំពោះ «ការបំផ្លិចបំផ្លាញ» របបប្រជាធិបតេយ្យនៃប្រទេស។
រដ្ឋាភិបាលកម្ពុជា នៅតែរឹងត្អឹងចំពោះជំហរ និងវោហារស័ព្ទរបស់ខ្លួន ដែលថា រាល់ការបង្ក្រាបលើសំឡេងជំទាស់ គ្រាន់តែជាការអនុវត្តច្បាប់ស្របតាមស្មារតីនីតិរដ្ឋ និងរក្សាការពារសន្តិភាព និងស្ថិរភាពរបស់ប្រទេសតែប៉ុណ្ណោះ។ តែអ្នករិះគន់ បានបរិហារជាហូរហែថា នេះជាការកម្ចាត់កម្លាំងនយោបាយប្រឆាំង ដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចក្នុងការបោះឆ្នោតរដ្ឋសភាឆ្នាំ២០១៨។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា បានបរិហារតបទៅនឹងយុទ្ធនាការការទូតរបស់បក្សប្រឆាំងក្នុងបទសម្ភាសជាមួយ VOA យ៉ាងដូច្នេះថា៖
«ក្រុមអ្នកនយោបាយដែលទទួលទណ្ឌកម្មពីតុលាការកំពូលហ្នឹង កំពុងតែមានយុទ្ធសាស្ត្រកៀរគរកម្លាំង ដើម្បីទាញស្រុកខ្មែរ ដើម្បីឱ្យចូលទៅក្នុងការគ្រប់គ្រងរបស់អន្តរជាតិ ដូចកាលជំនាន់ឆ្នាំ ១៩៩១ ដល់ឆ្នាំ១៩៩៣។ ក៏ប៉ុន្តែមិនអាចទៅរួចទេ»។
មន្ត្រីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា ដោយហេតុថា កម្ពុជា និងឥណ្ឌូណេស៊ី ជារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ដូចគ្នា ម្ល៉ោះហើយគោលការណ៍វិធីអាស៊ាន ដែលមិនលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផងគ្នា នឹងមិនអាចឱ្យទីក្រុងហ្សាកាតា ធ្វើអ្វីបានដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជានោះទេ។
ឥណ្ឌូណេស៊ីធ្លាប់មាននាទីសំខាន់ជាតួអង្គដ៏សកម្មក្នុងការខ្នះខ្នែងឱ្យមានសន្តិភាពនៅប្រទេសកម្ពុជា នាអំឡុងចុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០។
ដោយឡែកអ្នកស្រី Astrid Norén-Nilsson អ្នកជំនាញកិច្ចការនយោបាយកម្ពុជា នៅសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានប្រាប់VOAតាមសារអេឡិចត្រូនិកផងដែរថា អ្នកស្រីបានអង្កេតឃើញយុទ្ធនាការការទូតរបស់គណបក្សជំទាស់ ហាក់មានប្រសិទ្ធភាពមួយដងមួយគ្រា ក៏ប៉ុន្តែសម្រាប់ឥណ្ឌូណេស៊ី មានលទ្ធភាពតិចណាស់ ដែលនឹងឃើញផ្លែផ្កាអ្វីជាដុំកំភួន ដ្បិតអីកងទ័ពឥណ្ឌូណេស៊ីបានផ្ដល់ការហ្វឹកហ្វឺនជាទៀងទាត់ ដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្សនៅកម្ពុជា ដែលទទួលបន្ទុកការពារសុវត្ថិភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...