Saturday, November 4, 2017
គំនូរបង្ហាញពីជីវិតក្មេងស្រីដែលត្រូវបានក្រុមរដ្ឋឥស្លាមចាប់ពង្រត់
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤
ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានចាប់ពង្រត់ក្មេងស្រី Yazidi
រាប់រយនាក់ពីភូមិ Kocho ដែលស្ថិតក្នុងប្រទេសអ៊ីរ៉ាក់។
ពួកក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមបានលក់ ចាប់រំលោភ
និងធ្វើបាបពួកគេជាច្រើនលើកច្រើនសារ។
មានតែក្មេងស្រីប៉ុន្មាននាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ។
វីដេអូខ្លីដែលមានឈ្មោះថា «ការរាំរែកលើកចុងក្រោយក្នុងភូមិ
Kochoនិងក្មេងស្រីដែលបានបាត់ខ្លួន»នេះ
ទំនងជាវីដេអូដំបូងគេដែលលើកឡើងពីបញ្ហានេះបានទូលំទូលាយ។ លោក
Lukman Ahmad អ្នកយកព័ត៌មានរបស់ VOA
មកពីប្រទេសស៊ីរីបានផ្តិតយកភាពឈឺចាប់និងរឿងរ៉ាវរបស់ក្មេងស្រីនៅក្នុងផ្ទាំងគំនូរទឹក។
វីដេអូនេះត្រូវបាននិពន្ធនិងដឹកនាំដោយលោក Amish Srivastava។ កញ្ញា
ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
លោកត្រាំទទួលការសង្ខេបត្រួសៗនៅបញ្ជាការដ្ឋានមហាសមុទ្រប៉ាស៊ីហ្វិកមុននឹងធ្វើទស្សនកិច្ចអាស៊ី
នៅពេលមានភាពតានតឹងខ្លាំងក្នុងឧបទ្វីបកូរ៉េ ប្រធានាធិបតី Donald
Trump
បានស្តាប់ការនិយាយត្រួសៗប្រកបដោយការសម្ងាត់ប្រាប់លោកកាលពីថ្ងៃសុក្រពីមេបញ្ជាការយោធាស.រ.អា.នៅឯបញ្ជាការដ្ឋានក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
ការនិយាយត្រួសៗនេះបានប្រព្រឹត្តិទៅនៅក្រោយយន្តហោះ Air Force One បានចុះចតនៅឯមូលដ្ឋានកងទ័ពអាកាស Hickham នៅលើកោះ Oahu ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅទីនោះលោកនិងលោកស្រី Melania Trump ជាភរិយាបានទទួលការស្វាគមន៍តាមប្រពៃណីហាវ៉ៃដោយមានការបំពាក់កម្រងផ្កាដែលគេស្គាល់ថា leis ផងដែរ។
ប្រធានាធិបតី Trump បានទទួលកម្រងផ្កា lei មួយមានចម្រុះដោយផ្កា Maile និងផ្កា Ilima មានពណ៌ភ្លឺដែលជាការរួមផ្សំផ្កាតាមប្រពៃណីដើម្បីជូនដល់ភ្ញៀវមានឋានៈដូចស្តេចនៅលើប្រជុំកោះហាវ៉ៃ។ កម្រងផ្កា lei ព៌ណសរបស់លោកស្រី Trump មានចម្រុះដោយផ្កាម្លិះនិងផ្កាកុលាប។
បន្ទប់មកប្រធានាធិបតី Trump បានធ្វើដំណើរទៅកាន់ទីតាំងនៃក្រុមទាហាន Marines ស.រ.អា.ដែលជាទីបញ្ជាការធំរបស់កងទ័ពស.រ.អា.ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងជាបញ្ជាការដ្ឋានប្រយុទ្ធរួមធំបំផុតរបស់ស.រ.អា.ផងដែរ។
Trump បាននិយាយប្រាប់លោកឧត្តមនាវី Harry Harris នៃកងទ័ពជើងទឹកស.រ.អា.និងជាអគ្គមេបញ្ជាការក្នុងមហាសមុទ្រប៉ាស៊ីហ្វិកថា «លោកមានមនុស្សស្វិតស្វាញនិងមានការប៉ិនប្រសប់ច្រើននាក់ហើយយើងកោតសរសើរ»៕

បក្សសង្គ្រោះជាតិរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ
គណបក្សសង្គ្រោះជាតិ
កំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ
ឲ្យបានមុនកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី៨ ខែវិច្ឆិកា សប្ដាហ៍ក្រោយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា ទោះក្នុងស្ថានការណ៍នយោបាយតឹងតែងបច្ចុប្បន្ន និងមានបញ្ហាផ្ទៃក្នុងបក្សបន្តិចបន្តួចក៏ដោយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង បានសម្រេចឲ្យសមាជិកគណៈអចិន្ត្រៃយ៍ រៀបចំបញ្ជីឈ្មោះបេក្ខជនជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅឆ្នាំ២០១៨ ខាងមុខ។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «ដោយសារតែបញ្ជីនោះ យើងមានការមិនសូវស្រុះស្រួលគ្នាតិចតួចទេ អ៊ីចឹងទេយើងសុំដកចេញពី គ.ជ.ប មកកែសម្រួលឡើងវិញ ប៉ុន្តែគេអត់ឲ្យដកទេ គេទុកពេលឲ្យយើងទៅកែនៅហ្នឹង ដោយមានការអនុញ្ញាតពីលោកប្រធានគណបក្ស កឹម សុខា។ យើងកំពុងជជែកគ្នារឿងកែសម្រួល គឺជិតផុតថ្ងៃទៅហើយ ថ្ងៃទី៨ វិច្ឆិកា ដែលគេអនុញ្ញាតឲ្យកែបាន។ យើងដាក់បេក្ខជនគ្រប់ទាំងអស់ ទាំងបម្រុង និងពេញសិទ្ធិសរុបជាង ១០០នាក់»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីប្រកាសនៅថ្ងៃនេះ ដោយស្នើគណបក្សនយោបាយឲ្យមកចុះបញ្ជីឈ្មោះគណបក្សខ្លួន និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ឲ្យដឹងថា គណបក្សនយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីរួចហើយ និងត្រូវបានគ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរួចហើយ គឺមានសុពលភាព និងមានគុណសម្បត្តិសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក៏ប៉ុន្តែបើសិនជាគណបក្សនយោបាយណាមួយស្នើសុំចុះបញ្ជីហើយ គ.ជ.ប នៅពុំទាន់សម្រេចទទួលស្គាល់ជាផ្លូវការ គ.ជ.ប នឹងបន្តនីតិវិធីស្របតាមបទបញ្ជាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដែល គ.ជ.ប បានធ្វើវិសោធនកម្ម។
ចំពោះគណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវមកដាក់ពាក្យសុំនៅទីស្ដីការ គ.ជ.ប ហើយកាលបរិច្ឆេទនៃការចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះ គឺចាប់ផ្ដើមពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺធ្វើឡើងរៀងរាល់ ៦ឆ្នាំម្ដង ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទូទាំងប្រទេស៕

សាច់ញាតិលោក គឹម សុខ ត្អូញរឿងពន្ធនាគារកាត់បន្ថយពេលចូលសួរសុខទុក្ខអ្នកជាប់ឃុំ
សាច់ញាតិលោក គឹម សុខ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ
ត្អូញត្អែរថា សព្វថ្ងៃនេះខាងពន្ធនាគារបានកាត់បន្ថយពេលវេលាពី
៥ថ្ងៃក្នុងមួយសប្ដាហ៍ មកនៅត្រឹម ៣ថ្ងៃ
សម្រាប់ក្រុមគ្រួសារបានសួរសុខទុក្ខអ្នកជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស។
អង្គការសង្គមស៊ីវិលយល់ឃើញថា ការព្យាយាមកាត់បន្ថយថ្ងៃដូចនេះ
បាននាំឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើសិទ្ធិជាប់ចោទដែលត្រូវឃុំខ្លួននៅក្នុងពន្ធនាគារ។
អង្គការផ្នែកសិទ្ធិមនុស្សមើលឃើញថា ទាំងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បូករួមទាំងច្បាប់ជាតិផង ជនទាំងឡាយណាដែលត្រូវឃុំខ្លួន គឺសិទ្ធិនៃការជួបជុំ និងការប្រាស្រ័យទាក់ទងជាមួយសាច់ញាតិ មិនត្រូវបានគេដកសិទ្ធិ ហាមឃាត់ ឬរឹតត្បិតឡើយលើកលែងតែករណីណាដែលអនុវត្តផ្ទុយពីច្បាប់ប៉ុណ្ណោះ។
ការលើកឡើងដូចនេះ ស្របពេលសាច់ញាតិរបស់អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយឲ្យដឹងនៅថ្ងៃទី៤ វិច្ឆិកា ថា នៅពេលនេះ ខាងពន្ធនាគារបានចេញគោលការណ៍ថ្មី តម្រូវឲ្យអ្នកជួបអ្នកជាប់ឃុំជួបសាច់ញាតិមានពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍គឺរៀងរាល់ថ្ងៃអង្គា ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ប្រភពដែលស្និទ្ធនឹងលោក គឹម សុខ ឲ្យដឹងថា ការកាត់បន្ថយពី ៥ថ្ងៃ មកត្រឹម ៣ថ្ងៃវិញនេះ គឺប្រហែលខាងពន្ធនាគារកំណត់ទូទៅដូចគ្រួសារលោក គឹម សុខ ដែរ។
ឆ្លើយតបនឹងបញ្ហាលំបាកពេលចង់ជួបសាច់ញាតិនៅខាងក្នុងពន្ធនាគារ ត្រូវបានអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ទទួលស្គាល់ថា ការកាត់បន្ថយចំនួនថ្ងៃនេះ ពិតជាកើតមានឡើងមែននៅពន្ធនាគារព្រៃស។ លោកអះអាងថា ការអនុវត្តដូចនេះ ដោយសារចង្អៀតណែននៃចំនួនអ្នកជាប់ឃុំច្រើនហួសហេតុ។ ម្យ៉ាងវិញទៀត ការចេញគោលការណ៍ដូចនេះ គឺដើម្បីរក្សាឲ្យបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ផង៖ «»។
មកដល់ពេលនេះ អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយ នៅតែបន្តធ្វើកូដកម្មមិនហូបបាយ និងម្ហូបណាដែលមានជាតិសាច់ដដែលនៅក្នុងពន្ធនាគារព្រៃស។ ស្ថានភាព និងសុខភាពលោក គឹម សុខ នៅពេលនេះ ត្រូវបានប្អូនប្រុសរបស់លោកអះអាងថា ស្គម និងស្លេកស្លាំងជាងមុន។ មិនតែប៉ុណ្ណោះ លោក គឹម សុខ ហាក់គិតច្រើន និងធ្លាក់ទឹកចិត្ត។ មូលហេតុនៃការបាក់ទឹកចិត្ត និងស្ងប់ស្ងាត់នេះ លោក គឹម សុខ អះអាងថា លោកព្រួយបារម្ភខ្លាំងពីស្ថានការណ៍នយោបាយដែលកំពុងជួបវិបត្តិនៅពេលនេះ និងគិតពីក្រុមគ្រួសារផង។
អ្នកសម្របសម្រួលសិទ្ធិជនជាប់ចោទនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន សៀងហាក់ យល់ឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពជនជាប់ឃុំគឺមានន័យថា ខាងពន្ធនាគាររំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះចាត់ទុកថា ជាគោលការណ៍ច្បាប់ គឺសិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានដកហូតសិទ្ធិឡើយ៖ «»។
លោក គឹម សុខ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញលោក គី ឫទ្ធី ផ្ដន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ និងពិន័យលុយចូលរដ្ឋ ៨លានរៀល។ ក្រៅពីនេះ តុលាការក៏បង្គាប់ឲ្យលោក គឹម សុខ ត្រូវសងជំងឺចិត្តទៅលោក ហ៊ុន សែន ៨០០លានរៀលផ្សេងទៀត។
សាច់ញាតិលោក គឹម សុខ អះអាងថា អ្នកឃ្លាំមើលពីបញ្ហាសង្គម និងនយោបាយរូបនេះ នឹងនៅបន្តធ្វើកូដកម្មរហូតមានការដោះលែងលោក កឹម សុខា។ មិនតែប៉ុណ្ណោះ ប្រសិនបើស្ថានការណ៍នយោបាយនៅតែអួអាប់ និងច្របូកច្របល់ដូចពេលនេះទៀត លោកនឹងនៅតែបន្តធ្វើកូដកម្មអត់ហូបបាយរហូតសភាពការណ៍វិលទៅរកភាពប្រសើរឡើងវិញ៕

លោក ហ៊ុន សែន អំពាវនាវជាថ្មីឲ្យសកម្មជនបក្សប្រឆាំងចុះចូលជាមួយបក្សប្រជាជនកម្ពុជា
មន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងនៅមូលដ្ឋាន
និងនៅថ្នាក់ជាតិមួយចំនួនមិនខ្វល់រឿងការរំលាយគណបក្សទេ
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលព្រឹកថ្ងៃទី៤ ខែវិច្ឆិកា
បានអំពាវនាវឲ្យពួកគេចុះចូលរួមរស់ជាមួយគណបក្សកាន់អំណាចជាថ្មីទៀតក៏ដោយ។
លោក ហ៊ុន សែន ជាថ្មីម្ដងទៀត បានអំពាវនាវឲ្យមន្ត្រីគណបក្សប្រឆាំងប្ដូរទ្រនំចាស់ផ្លាស់មកចូលទ្រនំថ្មី ជ្រកក្រោមដំបូលទេវតា ដើម្បីអាចរក្សាតំណែងតទៅមុខទៀត។ លោក ហ៊ុន សែន ប្រកាសថា ជម្រើសរបស់មន្ត្រីគណបក្សប្រឆាំងនៅពេលនេះមានតែពីរគត់ គឺទៅធ្វើស្រែចម្ការ ឬចុះចូលនឹងបក្សកាន់អំណាច។
ទោះជាយ៉ាងនេះក្ដី ចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី ឃុន ចន្ទី អះអាងថា អ្នកស្រីសុខចិត្តអត់ការងារធ្វើ ហើយត្រឡប់ទៅធ្វើស្រែវិញ ដោយមិនលក់ឧត្ដមគតិទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ៖ «ព្រោះខ្ញុំគិតថា ប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យខ្ញុំធ្វើជាចៅសង្កាត់ ដើម្បីបម្រើពួកគាត់ ហើយអ្នកដែលឲ្យខ្ញុំចូលទៅហាក់បីដូចជារំលោភទៅការសម្រេចចិត្តរបស់ពលរដ្ឋហើយ។ អ្នកដែលប្លន់អំណាចបែបនេះវាជារឿងអយុត្តិធម៌ណាស់»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងដូច្នោះដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះឃ្លិបវីដេអូមួយតាមទំព័រហ្វេសប៊ុក (Facebook) របស់លោក ប្រវែងកន្លះម៉ោង កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា អំពាវនាវម្តងហើយម្ដងទៀតក្នុងទឹកមុខស្រពោន ដោយទទូចឲ្យសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ខណ្ឌ ក្រុមប្រឹក្សាខេត្ត-រាជធានី ព្រមទាំងសមាជិកសភាតំណាងរាស្ត្រ និងបេក្ខជនឈរឈ្មោះព្រឹទ្ធសភារបស់គណបក្សប្រឆាំងទាំងអស់ចាកចេញពីបក្សរបស់ខ្លួនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ឲ្យបានឆាប់។
បុរសខ្លាំងនៅកម្ពុជា និងជាអតីតទាហានខ្មែរក្រហមរូបនេះបញ្ជាក់ទៀតថា លោកនឹងទទួលយកទាំងអស់ បើសិនជាមន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលមកគណបក្សរបស់លោកនោះ។ លោក ហ៊ុន សែន អះអាងទៀតថា ការអំពាវនាវនេះ ពីព្រោះលោកមើលឃើញថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយក្នុងពេលខាងមុខដោយមិនអាចប្រកែកបានឡើយ។
លោក ហ៊ុន សែន ហាក់បីដូចជាប្រាកដកក្នុងចិត្ត ១០០ភាគរយហើយថា តុលាការកំពូលនឹងសម្រេចរម្លាយបក្សប្រឆាំងនៅថ្ងៃទី១៦ ខែវិច្ឆិកា បើទោះបីជាលោកប្រកាសថា លោកនឹងមិនលូកដៃចូលក្នុងតុលាការក៏ដោយ៖ «ហើយកុំជឿតាមការអះអាងថា លោក ហ៊ុន សែន មិនហ៊ាននោះ បើសិនជាលោក ហ៊ុន សែន មិនហ៊ាន លោក ហ៊ុន សែន ច្បាស់ជាបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកពាក្យបណ្ដឹងចេញពីតុលាការបាត់ទៅហើយ។ ប៉ុន្តែយើងបន្តដំណើរដាក់ពាក្យបណ្ដឹង ហើយកំណត់ដោយតុលាការកំពូល នៅថ្ងៃ១៦ ខែវិច្ឆិកា មេធាវីរបស់យើងបានប្រុងប្រៀបខ្លួនរួចហើយ ដើម្បីធ្វើការទាមទារនូវអ្វីដែលចាំបាច់ត្រូវទាមទារ ទាក់ទិននឹងរំលាយបក្សនយោបាយចោល និងទាំងការកាត់សិទ្ធិនយោបាយនៃគណៈអចិន្ត្រៃយ៍និងគណៈនាយក»។
លោក ហ៊ុន សែន ដែលបានកាន់អំណាចនៅកម្ពុជា ជាង ៣០ឆ្នាំនោះ បន្ថែមទៀតថា មិនត្រឹមតែគណបក្សសង្គ្រោះជាតិ នឹងត្រូវរម្លាយទេ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សនេះប្រមាណ ១០០នាក់ នឹងត្រូវហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត។
យ៉ាងណាក៏ដោយចុះ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក សោ ចាន់ដេត មានប្រសាសន៍ថា ល្គឹកណាគណបក្សបក្សសង្គ្រោះជាតិ នៅមានដង្ហើមដកនៅឡើយ គឺលោកនៅតែសកម្មការងាររបស់គណបក្សដោយមិនលក់ឧត្ដមគតិទៅជ្រកទ្រនំថ្មី ហើយទាត់ទ្រនំចាស់ចោលជាដាច់ខាត៖ «រឿងដែលសំខាន់ខ្ញុំខ្វល់ថា តើប្រជាធិបតេយ្យនៅស្រុកខ្មែរបើសិនមានការរំលាយគណបក្សសង្គ្រោះជាតិ តើប្រជាធិបតេយ្យនឹងធ្វើដំណើរយ៉ាងណា ហើយវាសនាអនាគតរបស់ប្រទេសកម្ពុជា វានឹងធ្លាក់ដល់កម្រិតណា? អ្វីដែលខ្ញុំគិត ខ្ញុំខ្វល់មានតែប៉ុណ្ណឹងទេ ចំពោះរឿងតំណែងខ្ញុំមិនខ្វល់ទេ»។
អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា សារនយោបាយចុងក្រោយរបស់លោក ហ៊ុន សែន នៅពេលនេះ ដោយសារលោក ហ៊ុន សែន ចង់ធ្វើឲ្យគណបក្សប្រឆាំងបែកបាក់ដោយខ្លួនឯងជាជាងការរម្លាយដោយអំណាចតុលាការ។ ម្យ៉ាងទៀតប្រហែលជាលោក ហ៊ុន សែន មើលឃើញសកម្មជនគណបក្សសង្គ្រោះជាតិ ចុះចូលគណបក្សកាន់អំណាចតិចតួចពេក៖
«សារហ្នឹងគឺផ្ញើយូរហើយ តែឥឡូវគឺបន្ថែមទៀត មានន័យថា សារមុនៗគ្មានប្រសិទ្ធភាព ហើយបានមកបន្ថែមទៀតថា តើមានប្រសិទ្ធភាពដល់ណា? នេះជាផ្នែកមួយនៃយុទ្ធនាការដើម្បីរំលំគណបក្សប្រឆាំងរលាយតែម្ដង»។
សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក សោ ចាន់ដេត ឲ្យដឹងថា រហូតមកទល់ពេលនេះ ទើបតែមានមន្ត្រីគណបក្សសង្គ្រោះជាតិ ចុះចូលគណបក្សប្រជាជនកម្ពុជា ប្រហែលជាង ៤០នាក់ហើយអ្នកដែលរត់ចោលជួរទាំងនោះ ភាគច្រើនតាមរយៈការអូសទាញពីមន្ត្រីគណបក្សកាន់អំណាច។
កន្លងមកគេសង្កេតឃើញថា អតីតមន្ត្រីគណបក្សប្រឆាំងដែលផ្ទាល់ខ្លួនទៅចូលគណបក្សប្រជាជនកម្ពុជា បានត្រឹមក្លាយទីប្រឹក្សារដ្ឋាភិបាល និងអ្នកនាំពាក្យ។ មន្ត្រីទាំងនោះគ្មានសិទ្ធិសម្រេចការងារ និងគ្មានអំណាចដូចមន្ត្រីបក្សកាន់អំណាចផ្សេងទៀតនោះ គឺបានត្រឹមតែរដ្ឋាភិបាលឲ្យធ្វើជាសត្វសេកដើម្បីរិះគន់គណបក្សប្រឆាំង៕

លោក ហ៊ុន សែន រំលឹកជាថ្មីថាមន្រ្តី CNRP ជាង១០០នាក់ហាមធ្វើនយោបាយ៥ឆ្នាំ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងជាថ្មីថាមន្ត្រីជាន់ខ្ពស់
មកពីគណបក្សសង្គ្រោះ ជាតិនឹងត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ
បន្ទាប់ពីគណបក្សមួយនេះ ត្រូវបានរំលាយដោយតុលាការកំពូល។
លោកហ៊ុន សែនបាននិយាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅក្នុងថ្ងៃទី ០៤ ខែ វិច្ឆិកា នេះថា ការរំលាយគណបក្សសង្គ្រោះជាតិគឺជាសមត្ថិកិច្ចរបស់តុលាការ ហើយបន្ទាប់ពី គណបក្សប្រឆាំងធំមួយនេះរលាយអាចនឹងមានមន្រ្តីជាន់ខ្ពស់ជាង ១០០នាក់ត្រូវបានហាម ឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំផងដែរ។
លោកលើកឡើងថា៖ «មិនមែនគ្រាន់តែរំលាយគណបក្សមួយចប់ត្រឹមប៉ុណ្ណឹងទេ ប្រហែល ជាមានមនុស្សជាង ១០០នាក់ នឹងត្រូវបានហាមឃាត់ពីសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ ដោយក្នុងនោះខ្ញុំគួរតែនិយាយប្រាប់ថា អ្វីដែលមេធាវីរបស់ក្រសួងមហាផ្ទៃធ្វើការ គឺទាម ទារឲ្យមានការកាត់សិទ្ធិនយោបាយចំពោះគណអចិន្ត្រៃយ៍ និង គណនាយកដូច្នេះ តំណាងរាស្រ្តស្ទើរតែទាំងអស់ដែលស្ថិតក្នុងសមាជិកគណៈនាយកនឹងត្រូវកាត់សិទ្ធិរយៈពេល ៥ឆ្នាំ។»
ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានលើកឡើងដដែលថាចំពោះតំណាងរាស្រ្ត ណា ដែលមកចុះចូលជាមួយបក្សកាន់អំណាចមុនការរំលាយបក្សប្រឆាំង នោះនឹង ត្រូវបានរក្សា តំណែងជាតំណាងរាស្រ្តដដែលក្នុងក្របខណ្ឌបក្សប្រជាជនដែលនឹងទៅ ឈរឈ្មោះកន្លែងកៅអីដែលអវត្តមានបក្សនយោបាយ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថាការសម្រេចរំលាយគណបក្សប្រឆាំងនៅថ្ងៃទី ១៦ ខែ វិច្ឆិកាខាងមុខគឺអំណាចរបស់តុលាការដែលលោកមិនមានសិទ្ធិជ្រៀតជ្រែតនោះទេ៕

សមត្ថកិច្ចជប៉ុនដកប័ណ្ណបើកបរពីមនុស្សចាស់មានជំងឺវង្វេងរាប់ម៉ឺននាក់
អាជ្ញាធររបស់ជប៉ុនបានរកឃើញថា មនុស្សចាស់ប្រមាណ ៣០
០០០នាក់មានបញ្ហាជំងឺវង្វេងស្មារតី ត្រូវយកទៅសាកល្បងការចងចាំ
ហើយអាចនឹងត្រូវដកហូតយកប័ណ្ណបើកបរ បើសិនជារកឃើញថា
មានបញ្ហាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃពេលបើកបរ។
ជប៉ុនគឺជាប្រទេសមួយដែលអ្នកស្រាវជ្រាវរកឃើញថា មានប្រជាជនអាចរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក។ ការស្រាវជ្រាវបង្ហាញថា មនុស្សចាស់ប្រមាណជិត៥០ ០០០នាក់នៅជប៉ុនកើតមានជំងឺភ្លេចភ្លាំង ឬ វង្វេងស្មារតី។
តាមការចុះផ្សាយរបស់សារព័ត៌មានBBC បានឲ្យដឹងថា ប្រជាជនជប៉ុនដែលមានវ័យចាស់ជិត៧០០នាក់ហើយតែសមត្ថកិច្ចពិនិត្យឃើញថា មានជំងឺវង្វេងស្មារតី ហើយបានដកប័ណ្ណបើកបរ។
ច្បាប់ចរាចរណ៍ថ្មីរបស់ជប៉ុន តម្រូវឲ្យមានការធ្វើតេស្តសាកល្បងផ្នែកស្មារតីចំពោះ អ្នកបើកបរដែលអាយុចាប់ពី៧៥ឆ្នាំឡើងទៅ។
ជារឿងរាល់ឆ្នាំនៅជប៉ុនតែងកើតមានការគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែមនុស្សចាស់មានជំងឺវង្វេង។នៅឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៥៩ករណី ដោយសារតែអ្នកបើកបរមានវ័យចាស់មានជំងឺវង្វេង។

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...