ក្រុមអាជីរករមួយចំនួន និយាយថា ពួកគាត់ ហាក់លក់មិនសូវដាច់
នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយថា
បើទោះបីសង្កេតឃើញមានមនុស្សដើរលេងកំសាន្តច្រើនកុះករចាប់តាំងពីថ្ងៃទី១ម្សិលមិញ។
អាជីរករលក់សំលៀកបំពាក់ នៅម្ដុំមាត់ទន្លេ ក្បែររមណីដ្ឋានវត្តភ្នំ កញ្ញា
ស្រីពេជ្រ ប្រាប់វីអូឌីថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ
រហូតដល់ព្រឹកថ្ងៃសុក្រនេះ កញ្ញា លក់ខោអាវ មិនសូវដាច់ទេ
ទោះបីមានមនុស្សដើរទស្សនា និងឆ្លងកាត់ច្រើនក៏ដោយ។ កញ្ញា និយាយថា
បើធៀបនឹងឆ្នាំមុន គឺខុសគ្នាឆ្ងាយ ដោយថា កញ្ញាអាចរកបានប្រាក់ពី៦០០
ទៅ៧០០ដុល្លារឯណោះ។
កញ្ញាឲ្យដឹងទៀតថា សម្រាប់ថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក
កញ្ញារកបានតែប្រមាណ៤០ម៉ឺនរៀលប៉ុណ្ណោះ ខណៈ កញ្ញាថា
ត្រូវបង់ឲ្យភាស៊ីចំនួន១០ម៉ឺនរៀលផងនោះ។
កញ្ញាថា៖ «និយាយទៅឥឡូវ ពិបាករកស៊ីណាស់ លក់ដូរអី ក៏លក់អត់ដាច់ដែរ
ខុសគ្នាជាងពាក់កណ្ដាល មានមនុស្សច្រើន ប៉ុន្ដែអត់សូវដើរទិញអ៊ីវ៉ាន់ទេ»។
ចំណែក អាជីវករលក់ការ៉េមកី និងគ្រឿងភេសជ្ជៈ លោក តេង អាន ក៏អះអាងថា
មិនលក់ដាច់ដូចគ្នា។ បន្ថែមលើសនេះ លោកថា
លោកត្រូវប្រឈមនឹងការបណ្ដេញចេញពីទីតាំងមួយ ទៅទីតាំងមួយទៀត និងថា
ដើម្បីបានលក់ គឺត្រូវបង់ភាស៊ីឲ្យគេ ចំនួន១ម៉ឺនរៀល។
លោកថា៖ «អានេះ គ្រាន់តែគេដេញមកក្រៅផង មានខ្លះទៅ គេមក១ពាន់ ១ពាន់
ខ្លះមកយក៥ពាន់ ៣ថ្ងៃហ្នឹង។ ប៉ុន្ដែកន្លែង គេយកដល់៤០ដុល្លារនោះ
ប៉ុន្ដែខ្ញុំអត់មានលទ្ធភាពបង់ ខ្លាចវាអត់ដាច់»។
អាជីវករម្នាក់ទៀត ដែលលក់ក្រូចផ្លុង និងភេសជ្ជៈបន្ដិចបន្ដួច
នៅក្បែរព្រះបរមរាជវាំង អ្នកស្រី ស្រីនាង រៀបរាប់ថា
នៅថ្ងៃបុណ្យអុំទូកដំបូងនេះ អ្នកស្រីរកបានតែជាង១០ម៉ឺនរៀលប៉ុណ្ណោះ ដោយថា
ខុសពីការលក់ដូរប្រចាំថ្ងៃទៅទៀត ដែលថា អាចរកបានចន្លោះពី១៥ទៅ២០ម៉ឺនរៀល។
អ្នកស្រីថា៖ «មិនបាន១០ម៉ឺនផង ចាញ់ថ្ងៃធម្មតា បាន២០ម៉ឺន ៣០ម៉ឺន ដល់ថ្ងៃបុណ្យទានបានតែ១០ម៉ឺន។ ថយ ថយពាក់កណ្ដាលហ្មង»។
ក្រុមអាជីវករមួយចំនួនទៀត ក៏បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេ
លក់សូវដាច់ដូចគ្នា។ ប៉ុន្ដែ ពួកគាត់រំពឹងថា នឹងអាចរកប្រាក់ចំណូល
បានច្រើនជាងនេះ ក្នុងរយៈពេល២ថ្ងៃទៀត នៃព្រះរាជពិធីបុណ្យអុំទូក។
បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ នៅថ្ងៃដំបូង
នៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមទស្សនាប្រមាណជិត៦០ម៉ឺននាក់ ខណៈ
អាជ្ញាធររំពឹងថា ពលរដ្ឋប្រមាណ២លាននាក់
នឹងមកកំសាន្តក្នុងពិធីបុណ្យអំទូក៣ថ្ងៃនេះ។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យអុំទូក
មានរយៈពេល៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២ រហូតដល់ថ្ងៃទី៤ខែវិច្ឆិកា៕
Saturday, November 4, 2017
ទិន្នន័យ៖ ខេត្ត២ជាប់វៀតណាមអ្នកចុះឈ្មោះបោះឆ្នោតលើសការរំពឹងទុកជិត៥០%
យ៉ាងហោចណាស់ខេត្តចំនួនពីរ ជាប់ព្រំដែនប្រទេសវៀតណាម
មានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំ២០១៧នេះ
លើសពីការរំពឹងទុករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប
ដល់ទៅជិត៥០ភាគរយ។
លទ្ធផលបណ្តោះអាសន្ន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ ពីថ្ងៃចាប់ផ្តើម គិតត្រឹមថ្ងៃទី៣១ខែតុលា ដែលប្រកាសដោយ គ.ជ.ប បង្ហាញថា ខេត្តស្វាយរៀង និងខេត្តរតនគិរី ដែលជាខេត្តជាប់ពំ្រដែនវៀតណាមនោះ ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី បានលើសពីការរំពឹងទុក។
បើតាម គ.ជ.ប ខេត្តរតនគិរី អ្នកមានអាយុគ្រប់បោះឆ្នោត និងអ្នកមិនទាន់ចុះឈ្មោះមាន ជាង៥ពាន់២រយនាក់ (៥ ២៤៨នាក់) តែលទ្ធផលបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៣១តុលា គ.ជ.ប បង្ហាញថា ចំនួនអ្នកដែលបានចុះឈ្មោះ មានជាង៧ពាន់នាក់ (៧ ៧០៥នាក់) ចំនួននេះ ហាក់លើសពីការរំពឹងទុកជាង២ពាន់នាក់ (២ ៤៥៧នាក់) ឬស្នើជាង៤៦ភាគរយ។
ចំណែក នៅខេត្តស្វាយរៀង ឯនោះវិញ គ.ជ.ប ឲ្យដឹងថា អ្នកគ្រប់អាយុបោះឆ្នោត និងអ្នកមិនទាន់ទៅចុះឈ្មោះបោះឆ្នោត មានចំនួនជាង ១ម៉ឺន៥ពាន់នាក់ (១៥ ៨៤១នាក់) ប៉ុន្តែ លទ្ធផលបណ្តោះអាសន្ន ចេញផ្សាយដោយ គ.ជ.ប បង្ហាញថា អ្នកទៅចុះឈ្មោះមាន ជាង២ម៉ឺន២ពាន់នាក់ (២២ ១៣៤នាក់) ចំនួននេះលើសពីការំពឹងទុក ជាង៦ពាន់២រយនាក់ (៦ ២៩៣នាក់) ឬស្មើជិត៤០ភាគរយ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់វីអូឌីថា នេះជាកំហុសនៃការប៉ាន់ស្មាន ប៉ុន្តែនេះមិនមែនជាកំហុសរបស់ គ.ជ.ប ទេ ដោយថា របាយវាយតម្លៃទាំងអស់ គ.ជ.ប គឺយោងលើរបាយការណ៍ពីស្ថានប័នពាក់ព័ន្ធ រួមមានទាំងរបាយការណ៍ពីនគរបាលប៉ុស្តិ៍ផងដែរ។
លោកថា «យើងយកព័ត៌មានពីខាងប៉ុស្តិ៍នគរបាលផង ពីខាងក្រសួងផែនការផង ដើម្បីយកមកធ្វើការប៉ាន់ស្មានហ្នឹង យ៉ាងណាក៏ដោយ ការប៉ាន់ស្មាននេះ មិនត្រូវមួយរយភាគរយទេ»។
ប៉ុន្តែ អ្នកនាំពាក្យរូបនេះថា បញ្ហានេះ នឹងមិនប៉ះពាល់ដល់គុណភាពនៃបញ្ចីបោះឆ្នោតថ្មីនោះទេ ដោយថា បើគេផ្ទៀងផ្ទាត់ពីលទ្ធផលត្រឹមត្រូវ នៅខេត្តមួយចំនួនទៀត ទូទាំងប្រទេសនោះ។
មន្ត្រីអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កង សាវាង្ស ហាក់បង្ហាញការភ្ញាក់ផ្អើលពីកំណើននៃតួលេខមិនប្រក្រតីនេះ។ ទោះជាយ៉ាងណា លោកជំរុញឲ្យ គ.ជ.ប និងស្ថាប័នពាក់ព័ន្ធ គួរស្រាវជ្រាវរកមូលហេតុពិត មកពន្យល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់ជឿថា ការខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ គ្មានភាពលំអៀង។
លោកថា «ធម្មតា ការប៉ាន់ប្រមាណ វាអត់អាចឡើងខ្ពស់អញ្ចឹងពេកទេ។ ដូចជា នៅខេត្តស្វាយរៀង ឡើងដល់ជាង១៤០ភាគរយហើយ ខេត្តរតនគិរី ដែលជាង ១៣០ភាគរយជាង នេះជាបញ្ហា ដែលយើងមើលឃើញ ប៉ុន្តែបញ្ហា ដែលនៅពីក្រោយខ្នងរឿងហ្នឹង យើងមិនដឹងស្អីពិតប្រាកដ»។
បើតាមឯកសារដដែល គ.ជ.ប បង្ហាញថា ខេត្តមួយចំនួនជាប់ព្រំដែនវៀតណាម មានអ្នកទៅចុះឈ្មោះច្រើនជាង ខេត្តមួយចំនួនជាប់ព្រំដែនថៃ ខណៈទិន្នន័យដដែល ឲ្យដឹងទៀតថា ខេត្តរតនគិរី មានអ្នកទៅចុះឈ្មោះ ជាង១៤៨ភាគរយ ខេត្តស្វាយរៀង មានជាង១៣៩ភាគរយ ខេត្តត្បូងឃ្មុំមានជាង៦៩ភាគរយ ខេត្តស្ទឹងត្រែងមានជាង៣៦ភាគរយ និងខេត្តតាកែវមានជាង៣២ភាគរយ។
ចំណែក ខេត្តជាប់ព្រំដែនថៃវិញ មានដូចជាខេត្តប៉ៃលិន អ្នកទៅចុះឈ្មោះបោះឆ្នោតមានជាង ៣៧ភាគរយ ខេត្តបន្ទាយមានជ័យ មានជាង១៩ភាគរយ និងខេត្តព្រះវិហារ មានជាង១៦ភាគរយ។
តាមការរំពឹងទុក មនុស្សប្រមាណជាង១លាន៦សែននាក់ ដែល គ.ជ.ប ថាពួកគេ នឹងទៅចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ គ.ជ.ប បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ខែតុលា អ្នកទៅចុះឈ្មោះ បានត្រឹមតែជាង២៩ភាគរយប៉ុណ្ណោះ ខណៈការចុះឈ្មោះបោះឆ្នោតថ្មី នឹងត្រូវបិទបញ្ចប់នៅដើមសប្តាហ៍ក្រោយនេះ។
ទោះជាយ៉ាងណា លោក ហង្ស ពុទ្ធា អះអាងថា ក្រោយបញ្ចប់ពិធីបុណ្យអុំទូក គ.ជ.ប នឹងពង្រីកការផ្សព្វផ្សាយបន្ថែម ដោយជំរុញឲ្យមន្ត្រី ផ្សព្វផ្សាយនិងចុះចាក់មេក្រូនៅតាម ភូមិ ឃុំ សង្កាត់ ដើម្បីឲ្យពលរដ្ឋយល់ដឹងពីព័ត៌មានចុះឈ្មោះបោះឆ្នោតនេះ៕

ពលរដ្ឋខ្មែរប្រមាណ២លាននាក់ខុស ឈ្មោះនិងអាយុ នៅក្នុងបញ្ជីអត្រានុកូលដ្ឋាន
ប្រជាពលរដ្ឋខ្មែរប្រមាណជា២លាននាក់ត្រូវគេរកឃើញថា
ខុសឈ្មោះនិងអាយុ នៅក្នុងបញ្ជីអត្រានុកូលដ្ឋាន នៅទូទាំងប្រទេស។
ការរកឃើញថាមានខុសឈ្មោះ និងអាយុដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ
បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបើកកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ
ដើម្បីធ្វើការកែតម្រូវ
និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។
នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ
បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច៣៥ភាគរយ
ពោលគឺប្រហែល២លាននាក់ បានខុសឈ្មោះ និងអាយុ
នៅក្នុងអត្រានុកូលដ្ឋានរបស់ពួកគេ។
នេះជាលទ្ធផលដែលបានមកនៅក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានពីឆ្នាំ២០០២-២០០៦
នឹងត្រូវកែសម្រួលវិញក្នុងរយៈពេលពីរឆ្នាំ
ដោយកំហុសដែលបានធ្វើឲ្យខុសនោះភាគច្រើនគឺកើតចេញពីមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់។
តាមរយៈការសិក្សាផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋនាពេលកន្លងមកក្រសួងមហាផ្ទៃបានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋដែល កំពុងជួបប្រទះបញ្ហាខុសទិន្នន័យ អត្តសញ្ញាណរបស់ខ្លួននៃអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ជាពិសេសការចុះបញ្ជីក្នុងអំឡុងពេលយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័ត ដែលបានធ្វើឲ្យសាមីខ្លួនជួបការលំបាកយ៉ាងខ្លាំងក្នុង ការស្នើរសុំសេវារដ្ឋបាលស្មុគស្មាញ ដែលមិនអាចឆ្លើយតបបានទៅនឹង សំណូមពររបស់ប្រជាពលរដ្ឋ។
តាមលោកម៉ៅ ច័ន្ទតារា ទិន្នន័យដែលខុសនោះភាគច្រើន គឺឈ្មោះ អាយុ ភេទ ដូចជាអាយុឱពុកដាក់អាយុកូន ហើយឈ្មោះកូន បែរជាដាក់ឈ្មោះឱពុក និង ភេទប្រុស ដាក់ទៅជាភេទស្រីជាដើម។ តែយ៉ាងណាក្តី លោកបញ្ជាក់ថាកំហុសបច្ចេកទេសទាំងនេះនឹងធ្វើការកែប្រែរួចឲ្យអស់ក្នុង រយៈពេលពីរឆ្នាំ ដោយមានការអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ជាន់ថ្នាក់ ធ្វើការប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការភន្តច្រឡំនិងខុសទិន្នន័យ ដែលជាកត្តាធ្វើឲ្យខ្វះទំនុកចិត្តពីប្រជាពលរដ្ឋទៅលើសមត្ថកិច្ច។
សូមបញ្ជាក់ថាកន្លងមកមន្ត្រីអត្រានុកូលដ្ឋានមួយចំនួន រងការរិះគន់ថា បានបំពេញការងារចុះបញ្ជីអត្រានុកូលដ្ឋានដោយខ្វះការប្រុងប្រយ័ត្ន ចំណេះដឹងរបស់មន្ត្រីនៅមានកំរិត និងរួមផ្សំផងដែរនូវអំពើពុករលួយ៕

Friday, November 3, 2017
សមាជិកសភាអាមេរិកផ្ដាំពលរដ្ឋខ្មែរកុំឲ្យអស់សង្ឃឹម
សមាជិកសភាអាមេរិក
ផ្ដាំទៅប្រជាពលរដ្ឋខ្មែរទាំងអស់កុំឲ្យអស់សង្ឃឹម
ព្រោះសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក
កំពុងរិះរកមធ្យោបាយដើម្បីជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសកម្ពុជា
ដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចជ្រើសរើសមេដឹកនាំតាមឆន្ទៈរបស់ខ្លួន។
សមាជិកសភាអាមេរិក ពីខាងគណបក្សសាធារណៈរដ្ឋ លោក ស្ទីវ ឆាបុត (Steve Chabot) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបន្តក្ដីសង្ឃឹមនេះ។
ថ្លែងប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី១ ខែវិច្ឆិកា លោក ស្ទីវ ឆាបុត បានបញ្ជាក់អំពីការបន្តគិតគូរដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈការដាក់ទណ្ឌកម្ម ដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ (វីសា) ចំពោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង ការបិទសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការបិទអង្គការសង្គមស៊ីវិលជាដើម។
លោក ស្ទីវ ឆាបុត៖ «ខ្ញុំសូមផ្តាំថា កុំឲ្យបោះបង់ក្ដីសង្ឃឹម។ អ្នកទាំងអស់គ្នាអាចនឹងមានអនាគតភ្លឺស្វាងនៅពេលខាងមុខ។ ពលរដ្ឋខ្មែរមានសិទ្ធិជ្រើសរើសមេដឹកនាំ និងរស់នៅតាមរបៀបចង់បាន មិនមែនរដ្ឋាភិបាលជាអ្នកសម្រេចអ្វីៗទាំងអស់នោះទេ។ ប្រជាពលរដ្ឋត្រូវមានសេរីភាព។ សេរីភាពនេះនឹងមាននៅកម្ពុជា។ តែអភ័ព្វដែលនៅកម្ពុជា គ្មានសេរីភាពដូចសព្វថ្ងៃនេះ។ តែគង់នឹងមាននៅថ្ងៃណាមួយ។ សូមកុំអស់សង្ឃឹម!»។
សារលើកទឹកចិត្ត និងគាំទ្រការតស៊ូប្រឆាំងនឹងចំណាត់ការរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដែលកំពុងប៉ុនប៉ងរម្លាយគណបក្សសង្គ្រោះជាតិ និងកាត់ទោសលោក កឹម សុខា នេះ ត្រូវតំណាងរាស្ត្រអាមេរិកមួយរូបទៀត ពីខាងគណបក្សសាធារណរដ្ឋដែរ គឺសមាជិកព្រឹទ្ធសភាលោក ថេត គ្រូស (Ted Cruz) ព្រមានជាថ្មីកាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះទៀតថា បើសិនជារដ្ឋាភិបាលមិនដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ វិច្ឆិកា នោះទេ លោកនឹងធ្វើយុទ្ធនាការដើម្បីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យខាងតែបាន។ សាររម្លឹកអំពីការដាក់ឱសានវាទនេះ លោក ថេត គ្រូស ថ្លែងនៅតាមបណ្តាញផ្សព្វផ្សាយសង្គម Twitter ភ្លាមៗក្រោយតុលាការកំពូល សម្រេចបន្តឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ព្រឹទ្ធសមាជិកសហរដ្ឋអាមេរិក លោក ថេត គ្រូស ធ្លាប់បានដាក់សារលិខិតមួយច្បាប់ផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង កាលពីថ្ងៃទី២៣ ខែតុលា ដោយលោកទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។
លោក ថេត គ្រូស ព្រមានបន្ថែមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងកម្ពុជា ពេលកន្លងមកប្រព្រឹត្តទៅបានក៏ដោយសារឈរលើស្មារតីនៃលទ្ធិប្រជាធិបេតយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យ ដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែកំពុងតែបំផ្លាញទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា កំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ ថ្មីៗនេះ គណៈប្រតិភូសភាអឺរ៉ុប ក៏ព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការជុំវិញជំនួយផ្នែកអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ សហគមន៍អន្តរជាតិ សុទ្ធតែបានសម្ដែងបំណងដូចគ្នាមួយ គឺចង់ឃើញប្រទេសកម្ពុជា មានប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយត្រូវផ្ដល់ឱកាសចូលរួមឲ្យបានស្មើភាពគ្នា និងមានតម្លាភាពសម្រាប់គ្រប់ភាគី៕

បទសម្ភាសន៍៖ “អ្នកជួញដូរឈើនៅកម្ពុជាគឺជាក្រុមមនុស្សស្និទ្ធនឹងរដ្ឋាភិបាល”
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា
អះអាងថា អ្នករកស៊ីជួញដូរឈើជាលក្ខណៈអន្តរជាតិនៅកម្ពុជា
គឺជាក្រុមមនុស្សដែលស្និទ្ធនឹងគណបក្សកាន់អំណាច
ក្នុងនោះក៏មានកូនក្មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង។
លោកបញ្ជាក់ថា លោកទទួលរងនូវការគំរាមកំហែងជាច្រើនពីក្រុមឈ្មួញឈើទាំងនោះ ដោយគេបានបញ្ចូលឈ្មោះរបស់លោក និងសកម្មជនការពារបរិស្ថានមួយចំនួនទៀតនៅក្នុងបញ្ជីខ្មៅរបស់ពួកគេទៀតផង។
លោក អ៊ូច ឡេង ថ្លែងនៅក្នុងពិធីទទួលពានរង្វាន់ជាលើកទីពីរ គឺពានរង្វាន់ “អ្នកផ្លាស់ប្ដូរល្បែងជោគវាសនាអាស៊ី” នៅបុរីញូវយ៉ក (New York) កាលពីថ្ងៃទី១ ខែវិច្ឆិកា ថា ជីវិតលោកមិនដឹងជាត្រូវគេបាញ់សម្លាប់នៅពេលណានោះទេ ប៉ុន្តែទោះបីជាដូច្នេះក្ដី លោកមិនរុញរាក្នុងការការពារព្រៃឈើនោះឡើយ។
សូមស្ដាប់បទសម្ភាសន៍រវាងលោក ទីន ហ្សាការីយ៉ា និងលោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២ ខែវិច្ឆិកា អំពីការទទួលពានរង្វាន់អ្នកផ្លាស់ប្ដូរល្បែងជោគវាសនាអាស៊ី នៅបុរីញូវយ៉ក ដូចតទៅ៖

បទសម្ភាសន៍ផ្តាច់មុខ៖ សមាជិកសភាអាមេរិកព្រមានលោក ហ៊ុន សែន ឲ្យប្តូរគោលនយោបាយ បើមិនចង់ឃើញទណ្ឌកម្ម
វ៉ាស៊ីនតោន —
កំណត់និពន្ធ៖ រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ នៅឯអគារសភាអាមេរិក លោក សុខ ខេមរា នៃ VOA បានជួបធ្វើ កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកសមាជិកសភា ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលជាប់ពាក់ពន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុងគិតគូរទាំងនោះមានដូចមានដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ Visa ចំពោះមន្ត្រីមួយចំនួន។
លោក សុខ ខេមរា៖ លោក សមាជិកសភា សូមអរគុណលោកយ៉ាងច្រើនដែល បានអនុញាតិឲ្យវីអូអេខ្មែរ ធ្វើកិច្ចសម្ភាសន៍ជាមួយលោកនៅថ្ងៃនេះ។ ដូច លោកបានជ្រាបស្រាប់ហើយអំពីស្ថានការណ៍នយោបាយកម្ពុជា តើសភាស.រ.អា អាចធ្វើអ្វីខ្លះដើម្បីជួយស្រោចស្រង់ស្ថានការណ៍នៅពេលនេះ ខណៈដែលមេដឹក នាំគណបក្សជំទាស់ស្ថិតនៅក្នុងពន្ធនាគារ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅ យ៉ាងឆាប់ខាងមុខនេះ។ តើអ្វីទៅជាការឆ្លើយតបរបស់លោក?
លោក ស្ទីវ ឆាបុត៖ ខ្ញុំគិតថា វាជារឿងសំខាន់ណាស់ដែលសភាស.រ.អា.នៅតែផ្តោតការយកចិត្តទុកដាក់លើស្ថានការណ៍ដ៏សែនអភ័ព្វក្នុងប្រទេសកម្ពុជាពេលនេះ។ ខ្ញុំគឺជាសហប្រធានម្នាក់នៃក្រុមការងារសភាទទួលបន្ទុកកិច្ចការកម្ពុជា ដែលយើងផ្តោតការយកចិត្តទុកដាក់លើជាពិសេសនោះ។ ខ្ញុំគិតថា អ្វីដែលយើងពិតជាអាចធ្វើបាន គឺថា យើងត្រូវការធ្វើឲ្យប្រាកដប្រជាថា រដ្ឋាភិបាលក្នុងប្រទេសកម្ពុជាដឹងថា បញ្ហាជាច្រើនដែលកំពុងបន្តកើតឡើងពេលនេះជារឿងមិនអាចទទួលយកបានទេ។ ពលរដ្ឋកម្ពុជាមានសិទ្ធិក្នុងការកំណត់ថា តើនរណាជាមេដឹកនាំរបស់ពួកគេ តើនរណាជាអ្នកគ្រប់គ្រងប្រទេស រឿងនេះមិនត្រូវឲ្យមនុស្សតែម្នាក់ ឬបក្សតែមួយទេ តែពលរដ្ឋត្រូវមានសិទ្ធិសម្រេចការណ៍នេះ ហើយរឿងនេះមិនទាន់កើតមាននៅកម្ពុជាទេ។
លោក សុខ ខេមរា៖ មន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយអំពីការបង្កកទ្រព្យសម្បតិ្តមន្ត្រីរដ្ឋាភិបាលមួយចំនួន ឬក៏ការមិនផ្តល់ទិដ្ឋការទិដ្ឋាការ (Visa) នៅពេលខាងមុខណាមួយ តើលោកនៅក្នុងសភា ផ្តួចផ្តើមគំនិតនេះទេ ហើយតើស្ថានការណ៍កម្ពុជាឈានដល់ដំណាក់កាលនោះហើយឬនៅ?
លោក ស្ទីវ ឆាបុត៖ រឿងទាំងនោះ គឺជារឿងរ៉ាវដែលយើងកំពុងគិត ហើយជារឿងរ៉ាវដែលយើងនិយាយគ្នា ដូចជារឿងការដាក់ទណ្ឌកម្មនានា ដូចជាការមិនអនុញាតឲ្យមន្ត្រីកម្ពុជាជាន់ខ្ពស់ធ្វើដំណើរមកកាន់ស.រ.អា. ដោយមិនផ្តល់ទិដ្ឋការ (Visa) ក្នុងការធ្វើដំណើរមក ការបង្កកទ្រព្យសម្បិត្តិ ហើយនឹងរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលយើងកំពុងតែគិត។ យើងសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីឲ្យទណ្ឌកម្មទាំងនោះក្លាយជារឿងអសារបង់ ដូច្នេះពេលវេលានឹងបញ្ជាក់ពីរឿងរ៉ាងទាំងនេះ។
លោក សុខ ខេមរា៖ តើនឹងប៉ះពាល់យ៉ាងណាខ្លះដល់ប្រទេសកម្ពុជា និងមន្ត្រីកម្ពុជាបើវិធានការជាទណ្ឌកម្មទាំងនោះកើតឡើង?
លោក ស្ទីវ ឆាបុត៖ បាទ យើងសង្ឃឹមថា លទ្ធភាពនៃទណ្ឌកម្ម នឹងការព្យួរទិដ្ឋាការឬ Visa សិទ្ធិធ្វើដំណើរ ហើយនឹងរឿងរ៉ាវដូចនោះ នឹងធ្វើឲ្យរដ្ឋាភិបាល ជាពិសេសលោកហ៊ុន សែន ឲ្យប្រយ័ត្នប្រយែង គឺថាទង្វើរបស់គាត់ជាច្រើន និងទង្វើរបស់មន្ត្រីក្រោមបង្គាប់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត។
ការរារាំង ហើយឈានទៅដល់ការបិទគណបក្សនយោបាយមួយចំនួន ចាប់មេដឹកនាំគណបក្សនយោបាយដាក់គុក ការបង្រ្កាបលើសារព័ត៌មានឯករាជ្យ ទាំងវិទ្យអាស៊ីសេរី VOA ទាំងនោះគឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុង។ ហើយខ្ញុំសង្ឃឹមថាមេដឹកនាំក្នុងប្រទេសកម្ពុជានឹងប្តូរគោលនយោបាយរបស់ខ្លួន ដើម្បីអនុញាតឲ្យពលរដ្ឋមានជម្រើសក្នុងការសម្រេចថា តើប្រទេសនេះត្រូវដឹកនាំយ៉ាងណា ហើយតើ ជីវិតរបស់ពួកគេគួរតែរស់យ៉ាងណា តើការអប់រំ សុខាភិបាល នឹងវិស័យជាច្រើន ផ្សេងៗទៀតដែរចាត់ចែងយ៉ាងណា គឺពលរដ្ឋដែលត្រូវសម្រេច មិនមែនបុគ្គល តែម្នាក់ដែលសឹងតែក្លាយជាជនផ្តាច់ការនៅឆ្នាំថ្មីៗនេះទេ។ ការណ៍នោះមិនអាចទទួលយកបានឡើយ។
លោក សុខ ខេមរា៖ នៅពេលដែលលោកនិយាយអំពីរឿងមិនអាចទទួលយក បានចំពោះរដ្ឋាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលើបញ្ហាសេរីភាពព័ត៌មាន អង្គការសង្គមស៊ីវិល តើឲ្យច្បាស់លាស់នោះ លោកចង់ធ្វើយ៉ាងណា?
លោក ស្ទីវ ឆាបុត៖ បាទ ជាថ្មីទៀត យើងអាចគិតគូរពីបញ្ហាដូចជាការដាក់ទណ្ឌកម្ម រារាំងសិទ្ធិធ្វើដំណើរមកកាន់ស.រ.អា. ហើយយើងកំពុងធ្វើការជាមួយនឹងសម្ព័ន្ធមិត្តរបស់យើងក្នុងតំបន់ ហើយបើតាមការយល់ដឹងរបស់ខ្ញុំគឺដូចជា សហភាពអឺរ៉ុបជាឧទាហរណ៍ក៏កំពុងគិតគូរពីទណ្ឌកម្មដូចគ្នាដែរ ហើយយើងនៅក្នុងសភា និងក្រសួងការបរទេស និងស្ថាប័នដ៏ទៃទៀតកំពុងជជែកគ្នា អំពីរឿងរ៉ាវទាំងនេះ។
តែយើងសង្ឃឹមថា រដ្ឋាភិបាលនឹងផ្លាស់ប្តូរទង្វើរបស់ខ្លួន ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ព្រោះថានៅទីបញ្ចប់ខ្ញុំអាចសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងសម្លឹងមើលពីកេរដំណែលរបស់លោក តើលោកនឹងចងចាំអ្វីខ្លះ ហើយគាត់បានធ្វើកិច្ចការល្អដែរកន្លងមក តែឆ្នាំថ្មីៗនេះមានការកៀបសង្កត់ កណបក្សប្រឆាំង ហើយអ្វីដែលគាត់ធ្វើទៅលើពលរដ្ឋនោះជាអ្វីដែលគាត់ត្រូវចងចាំ។
លោក សុខ ខេមរា៖ នៅពេលដែលលើកឡើងថា លោក ហ៊ុន សែន ក៏បានធ្វើរឿងល្អៗខ្លះដែរនោះ តើលោកអាចបញ្ជាក់បានទេថាតើលោក ហ៊ុន សែន ធ្វើដូច្នោះនៅពេលណា?
លោក ស្ទីវ ឆាបុត៖ អូហ៍ រឿងនេះ វាកន្លងផុតទៅមួយរយៈហើយ ហើយខ្ញុំចង់ឲ្យពលរដ្ឋកម្ពុជា ចងចាំនិងជាអ្នកកំណត់វិញថា តើរឿងល្អៗទាំងនោះ មានអ្វីខ្លះ។ ក្នុងនាមជាអ្នកក្រៅម្នាក់ ខ្ញុំមិនចង់និយាយពីរឿងនេះទេ ប៉ុន្តែ ទោះបីជាអ្នកខ្លះឥឡូវនេះកំពុងតែដើរលើផ្លូវខុសក៏ដោយ ក៏ពួកគេនឹងធ្វើអ្វីមួយដែលល្អជាងមុន ជាពិសេសនៅពេលដែលពួកគេពិចារណាពីគណបក្សប្រឆាំង ដែលពួកគេកំពុងចាត់វិធានការលើនោះ។
កម្ពុជាមានប្រវត្តិសាស្ត្រមួយដែលអភ័ព្វណាស់។ អ្នកចាំទេ វាលពិឃាដរបបខ្មែរក្រហម និងសោកនាដកម្ម បានសម្លាប់ពលរដ្ឋអស់១ភាគ៤នៃចំនួនពលរដ្ឋសរុបទូទាំងប្រទេស។ ដូច្នេះ កម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់គ្រាមួយដ៏អាក្រក់អាក្រី គឺអាក្រក់ជាងបណ្ដាប្រទេសភាគច្រើនទៀតដែលខ្ញុំធ្លាប់ឃើញ។ គេសង្ឃឹមថា មេដឹកនាំបច្ចុប្បន្ន ចងចាំបទពិសោធន៍ទាំងនោះ ហើយចង់ឲ្យពលរដ្ឋរបស់ខ្លួនមានពេលវេលាប្រកបដោយថាមពល និងមានលក្ខណៈស្ថាបនាជាងនេះ។ ប៉ុន្តែ ជាអកុសល ថ្នាក់ដឹកនាំប្រទេសកម្ពុជាឥឡូវនេះ មិនបានដើរតាមទិសដៅនេះទេ។
លោក សុខ ខេមរា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចអស់ជាង៣០ឆ្នាំមកហើយ តើការបោះឆ្នោតបែបណា ដែលអាចទទួលយកបានទាំងសម្រាប់រូបលោក និងសម្រាប់ពលរដ្ឋកម្ពុជា?
លោក ស្ទីវ ឆាបុត៖ ខ្ញុំគិតថា នៅពេលដែលក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា ប្រហែលជាចាំបាច់ត្រូវមានអ្នកសង្កេតការណ៍ គឺអ្នកសង្កេតការណ៍អន្តរជាតិមកពីបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈសម្បត្តិយុត្តិធម៌ និងឥតលម្អៀង ហើយអាចជួយធានាថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅដោយសេរីនិងត្រឹមត្រូវ។
ប៉ុន្តែ ដំណាក់កាលនៅមុនការបោះឆ្នោត ក៏ជាកត្តាសំខាន់ដែរ។ ពេលដែលអ្នកហាមប្រាមគណបក្សនយោបាយ ចាប់អ្នកប្រឆាំងដាក់គុក ហើយមិនអនុញ្ញាតឲ្យមានសារព័ត៌មានឯករាជ្យ ដើម្បីប្រាប់រឿងរ៉ាវពិត និងប្រាប់រឿងរ៉ាវទាំងសងខាងអំពីការបោះឆ្នោតនោះ អ្នកមិនបានធ្វើតាមកាតព្វកិច្ច ដែលគួរធ្វើនោះទេ។ ដូច្នេះហើយ វាពិបាកណាស់ ក្នុងការគិតថា ការបោះឆ្នោតនេះ នឹងមានលក្ខណៈយុត្តិធម៌ ប្រសិនបើដំណាក់កាលមុនការបោះឆ្នោត មិនយុត្តិធម៌នោះ។
លោក សុខ ខេមរា៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន នៅប្រទេសហ្វ៊ីលីពីន។ តើលោកមានសារអ្វីខ្លះ ចង់ផ្ញើទៅកាន់លោកប្រធានាធិបតី អំពីបញ្ហាសិទ្ធិមនុស្សនៅតំបន់អាស៊ី ជាពិសេសនៅក្នុងប្រទេសកម្ពុជានោះ?
លោក ស្ទីវ ឆាបុត៖ ក្នុងដំណើរទៅកាន់តំបន់អាស៊ីរបស់លោកប្រធានាធិបតី ត្រាំ នេះ ខ្ញុំគិតថា លោកនឹងនិយាយអំពីបញ្ហាជាច្រើន។ លោកនឹងនិយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ច ហើយលោកក៏នឹងនិយាយអំពីការធ្វើការជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកផងដែរ។ ខ្ញុំយល់ថា នៅពេលសមស្របណាមួយ លោកនឹងនិយាយអំពីបញ្ហាសិទ្ធិមនុស្ស។
ជួនកាល គេធ្វើរឿងនេះនៅពីក្រោយឆាក ដែលគេអាចបញ្ចេញសារដ៏ខ្លាំងមួយ ដោយមិនចាំបាច់ធ្វើឲ្យមេដឹកនាំផ្សេងៗទៀត អាម៉ាស់មុខទេ។ ខ្ញុំសូមទុកបញ្ហានេះជូនលោកប្រធានាធិបតី ត្រាំ ជាអ្នកកំណត់ទៅចុះ ថាតើលោកនឹងធ្វើរបៀបណាដែលល្អបំផុតនោះ ដោយគាត់ទទួលបានការប្រឹក្សាយោបល់ពីក្រសួងការបរទេស ជាពិសេសគឺពីរដ្ឋមន្ត្រីការបរទេស លោក Rex Tillerson។
លោក សុខ ខេមរា៖ សូមអរគុណ! ខ្ញុំចង់ជម្រាបសួរអំពីសហគមន៍ខ្មែរនៅទីនេះ។ តើពួកគាត់ជម្រាបលោកអ្វីខ្លះអំពីបញ្ហាកម្ពុជា?
លោក ស្ទីវ ឆាបុត៖ ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនដែលខ្ញុំបានជួប បានជំរុញឲ្យខ្ញុំនឹងសមាជិកសភាដទៃ កុំឲ្យយើងភ្លេចកម្ពុជា។ ស.រ.អា.តាំងចិត្តជួយទូទាំងពិភពលោក។ កម្ពុជាតូចមែនតែសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ខ្លះ ព្រោះពលរដ្ឋកម្ពុជាពិតជាត្រូវការជំនួយ។ គេចង់ឲ្យយើងលើកបញ្ហាកម្ពុជានៅអ.ស.ប. នៅសហភាពអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់ យើងនិងមិត្តដទៃទៀតនៅអាស៊ីអាគ្នេយ៍។
ដូច្នេះអ្នកដែលខ្ញុំជួបនៅទីនេះបានជំរុញឲ្យ យើងយកចិត្តទុកដាក់នឹងកម្ពុជា។ សូមឲ្យយើងជួយតាមដែលអាចធ្វើបាន ដើម្បីកែប្រែស្ថានការណ៍ទៅនោះឲ្យល្អឡើងវិញ ព្រោះឥឡូវនេះមិនល្អទេ។ រដ្ឋាភិបាលមិន អនុញ្ញាតពលរដ្ឋធ្វើតាមសិទ្ធិរបស់គេទេ។ ពលរដ្ឋមិនអាចបញ្ចេញមតិដោយគ្មានការបង្ក្រាបពីរដ្ឋាភិបាលទេ។ ពួកគេត្រូវឃុំខ្លួន បាត់ខ្លួន។ រឿងអាក្រក់អាចកើតឡើងចំពោះពួកគេ។ ដូច្នេះខ្ញុំស្តាប់ សំណើពីសហគមន៍ខ្មែរមកតំណាងរាស្ត្ររបស់គេ រួមទាំងរូបខ្ញុំផងដែរ។
លោក សុខ ខេមរា៖ លោកមានប្រសាសន៍អំពីទណ្ឌកម្មលើកម្ពុជា។ តើមានសេចក្តីសម្រេចអ្វីក្នុងពេលឆាប់ៗ ដូចជាសេចក្តីសម្រេចអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ កម្ពុជាលេខ ៧២៨នោះទេបាទ?
លោក ស្ទីវ ឆាបុត៖ យើងកំពុងពិនិត្យរឿងនេះ ហើយក្រុមការងារសភាអំពីកម្ពុជាជាពិសេសលោក Alan Lowenthal ដែលជាសមាជិកសំខាន់របស់ក្រុមការងារនេះ ហើយនឹងរូបខ្ញុំបានពិភាក្សាគ្នាច្រើន។ យើងបានជួបឯកអគ្គរដ្ឋទូតរបស់យើងប្រចាំកម្ពុជា និងអ្នកនយោបាយផ្សេងទៀតដែលមកទីនេះ។ យើងកំពុងគិតគូរធ្វើសេចក្តីសម្រេចបញ្ហាកម្ពុជា។ តែខ្ញុំមិនទាន់និយាយទេគឺត្រូវគិតឲ្យត្រឹមត្រូវ ហើយចេញទៅមានប្រសិទ្ធភាពតែម្តង។
លោក សុខ ខេមរា៖ លោកមានប្រសាសន៍បានជួបឯកអគ្គរដ្ឋទូត និងមន្ត្រីក្រសួងការបរទេសអាមេរិកតើគេគាំទ្រ គំនិតផ្តួចផ្តើមនេះទេ?
លោក ស្ទីវ ឆាបុត៖ បាទ និយាយរួម អញ្ចឹងមែនហើយ។ លោកដឹងហើយក្រសួងការបរទេសនៅក្នុងស្ថាប័នមួយទៀត គឺនីតិប្រតិបត្តិ។ គេមានការទទួលខុសត្រូវនិងការតព្វកិច្ចដោយឡែកពីយើង។ យើងខាងនីតិបញ្ញត្តិ យើងមានការរួមគ្នាក្នុងរឿងនេះ។ យើងមិនបញ្ជាទេ គេក៏មិនបញ្ជា យើងតែយើងធ្វើការជាមួយគ្នា។
លោក សុខ ខេមរា៖ តើច្បាប់ (ដាក់ទោសអ្នករំលោភសិទ្ធិមនុស្ស) Magnitsky Act អាចប្រើសម្រាប់ករណីកម្ពុជាទេ?
លោក ស្ទីវ ឆាបុត៖ បាទ ពិតជាអាច ព្រោះលោកដឹងហើយថា មានការរំលោភសិទ្ធិមនុស្ស។ យ៉ាងហោច មានការចោទប្រកាន់ដែលខ្ញុំជឿថា អាចជារឿងពិត។ ជានិច្ចកាលច្បាប់នេះមានលទ្ធភាព អាចប្រើបានជាពិសេស។ ដូច្នេះខ្ញុំសូមប្រាប់ថាអាចប្រើច្បាប់នេះបាន។
លោក សុខ ខេមរា៖ អរគុណលោកណាស់។ សំណួរចុងក្រោយ តើលោកតំណាងរាស្ត្រមានសារអ្វីដល់ខ្មែរអាមេរិកាំងនៅទីនេះ និងជនជាតិខ្មែរនៅកម្ពុជាបាទ?
លោក ស្ទីវ ឆាបុត៖ ខ្ញុំសូមផ្តាំថា កុំបោះបង់ក្តីសង្ឃឹម។ អ្នកទាំងអស់គ្នា អាចនឹងមានអនាគតភ្លឺស្វាងក្នុងពេលខាងមុខ។ លោកអ្នកមានសិទ្ធិជ្រើសរើសមេដឹកនាំរស់នៅយ៉ាងម៉េច មិនមែនរដ្ឋាភិបាលជាអ្នកសម្រេចអ្វីៗទាំងអស់នោះទេ។ ប្រជាពលរដ្ឋមានសេរីភាព។ សេរីភាពនេះនឹងមាននៅទីនោះ តែអភ័ព្វដែលទីនោះមិនមានសេរីភាពសព្វថ្ងៃនេះ តែគង់តែមាននៅថ្ងៃណាមួយ កុំអស់សង្ឃឹម។
លោក សុខ ខេមរា៖ អរគុណលោកតំណាងរាស្ត្រ ស្ទីវ ឆាបុត (Steve Chabot) ដែលផ្តល់កិច្ចសម្ភាស៍វីអូអេ។
លោក ស្ទីវ ឆាបុត៖ បាទ អរគុណណាស់!

ក្រុមប្រឹក្សាឃុំចុះចូលបក្សប្រជាជនត្អូញត្អែរថា ពលរដ្ឋលែងរាប់រក
ឃុំចំប៉ី ខេត្តតាកែវ —
លោក ចិន ចយ ជំទប់ទីមួយឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ មកពីគណបក្សសង្រ្គោះជាតិ បានចុះចូលគណបក្សប្រជាជនកម្ពុជា កាលពីខែតុលា គឺមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីបក្សប្រឆាំងថ្នាក់ក្រោមចុះចូលគណបក្សកាន់អំណាច ដើម្បីរក្សាតំណែង ពេលគណបក្សមួយនេះត្រូវរំលាយនាពេលខាងមុខ។
លោក ចិន ចយ អាយុ៦៥ឆ្នាំ មានប្រសាសន៍ថា លោកបានសម្រេចចិត្តភ្លាមៗ ចូលគណបក្សប្រជាជនកម្ពុជា បើទោះជាប្រឈមនឹងការអាក់អន់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយទទួលបានសំឡេងគាំទ្រច្រើនជាងគណបក្សប្រជាជនកម្ពុជា សម្រាប់ឃុំចំប៉ីនេះ។ លោកមានប្រសាសន៍ថា នៅពេលឮថាលោក កឹម សុខា មេដឹកនាំបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ លោកអស់ទំនុកចិត្តលើបក្សសង្រ្គោះជាតិ ដូច្នេះលោកសម្រេចចិត្តចូលជាមួយគណបក្សប្រជាជនកម្ពុជាតែម្ដង ដើម្បីរក្សាតំណែងរបស់លោកជាក្រុមប្រឹក្សាឃុំ។
លោកបានថ្លែងប្រាប់VOAថា៖ «គោលបំណងដែលខ្ញុំចូល(គណបក្សប្រជាជនកម្ពុជា) កាលមុនយើងនៅខាងសង្រ្គោះជាតិ យើងជឿជាក់ទៅលើឯកឧត្តមកឹម សុខា គាត់អ្នកស្នេហាជាតិអញ្ចឹងទៅ។ ដល់តែក្រោយមក បានថាគាត់ក្បត់ជាតិចឹងទៅ បានជាយើង មិនអាចនឹងទុកចិត្តគាត់»។
ទោះជាយ៉ាងណា លោក ចយ មិនអាចពន្យល់ពីមូលហេតុអ្វីបានជាលោកជឿជាក់ថា លោក កឹម សុខា និងគណបក្សបានជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្រោមការចោទប្រកាន់ថា មានបំណងផ្តួលរំលំរដ្ឋាភិបាល ដោយមានអាមេរិកនៅពីក្រោយ ខណៈតុលាការកំពូលកំពុងដំណើរការរឿងក្តីនេះនៅឡើយ។
លោក ចិន ចយ មានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹង មិនហ៊ានសន្និដ្ឋាន ព្រោះយើងមិនបាននៅជិតគាត់[លោក កឹម សុខា]»។
គណបក្សសង្រ្គោះជាតិបានចាត់ទុកការចោទប្រកាន់មេដឹកនាំ និងគណបក្សថាក្បត់ជាតិ គឺជារឿងនយោបាយ ដើម្បីបំបាក់គណបក្សនៅមុនការបោះឆ្នោតសាកលឆ្នាំ២០១៨ ខាងមុខ។
លោក ចយ បានចាប់ផ្តើមជីវិតនយោបាយរបស់លោកជាមួយគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា កាលពីឆ្នាំ២០០៧។ លោកមានប្រសាសន៍ថាពេលនោះ លោកស្រឡាញ់គោលនយោបាយបក្ស និងការថ្លែងរបស់លោក កឹម សុខា ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងសារនយោបាយប្រឆាំងនឹងការរស់នៅខុសច្បាប់របស់ជនជាតិវៀតណាមនៅកម្ពុជា។
នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី២៣ ខែតុលា លោក ចិន ចយ បានសរសេរទៅកាន់គណបក្សប្រជាជនកម្ពុជាថា ដោយសារលោក កឹម សុខា បានក្បត់ជាតិ មានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ហើយម្យ៉ាងទៀតគណបក្សសង្រ្គោះជាតិពុំមានភាពរឹងមាំផ្នែកនយោបាយផ្ទៃក្នុង ក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋ ទើបលោកសម្រេចលាលែងពីគណបក្សប្រឆាំង មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ លិខិតសរសេរដោយដៃ ដែលមានស្នាមមេដៃ និងរូបថតរបស់លោក ចិន ចយ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មាន Fresh News ដែលសិទ្ធិនឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោក ចិន ចយ បានធ្វើជាក្រុមប្រឹក្សាឃុំចំប៉ី បានជាង៥ឆ្នាំមកហើយ នៅពេលលោកជាប់ឆ្នោតកាលពីឆ្នាំ២០១២ ក្រោមគណបក្សសិទ្ធិមនុស្ស។ គណបក្សសិទ្ធិមនុស្ស បានរួបរួមគ្នាជាមួយគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២ បង្កើតគណបក្សសង្រ្គោះជាតិ ដើម្បីប្រកួតប្រជែងការបោះឆ្នោតសាកលឆ្នាំ២០១៣ ជាមួយលោក ហ៊ុន សែន។ ការរួបរួមនេះធ្វើឲ្យសំឡេងបក្សប្រឆាំងមានការកើនឡើងគួរឲ្យកត់សម្គាល់ រហូតទទួលបានអាសនៈសភាចំនួន៥៥ ក្នុងចំណោមអាសនៈសរុប១២៣។
ក្រោយមក ក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ គណបក្សមួយនេះ ដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥០០៧ និងទទួលបានតំណែងជាមេឃុំ-ចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោម ១៦៤៦ឃុំសង្កាត់នៅទូទាំងប្រទេស និងសំឡេងឆ្នោតគាំទ្រជាង៣លានសំឡេង។
អង្គុយនៅក្បែរលោក ចិន ចយ ក្រោមផ្ទះរបស់លោកក្នុងភូមិម្កាក់ ឃុំចំប៉ី ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺភរិយារបស់លោក គឺលោកស្រី សំ រ៉េន អាយុ៦៣ឆ្នាំ។ លោកស្រីមានប្រសាសន៍នៅចំពោះមុខស្វាមីថា លោក ចិន ចយ មិនបានពិភាក្សាជាមួយលោកស្រីអំពីការចុះចូលជាមួយគណបក្សកាន់អំណាចនោះទេ។ លោកស្រីបន្តថា ក្នុងចិត្តរបស់លោកស្រី មិនចង់ឲ្យស្វាមីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «គាត់ថាគណបក្សសង្រ្គោះជាតិរំសាយ រំលាយអី ខ្ញុំថាឲ្យគាត់ឈប់ធ្វើទៅ។ នៅផ្ទះហ្មងទៅ ធ្វើស្រែទៅ។ តែដល់ពេលនេះ គាត់ចូលហើយ ហើយគាត់ប្រាប់ខ្ញុំក្រោយហ្នឹង។ ចិត្តខ្ញុំ ខ្ញុំថាបើគណបក្សសង្រ្គោះជាតិរំលាយ ខ្ញុំថាឲ្យឈប់ធ្វើហ្មង។ ទ្រាំនៅផ្ទះធម្មតា។ បក្សណាក៏មិនឲ្យធ្វើ ឲ្យធ្វើប្រជាពលរដ្ឋ នៅផ្ទះនៅអី ទៅវត្ត ទៅអី សុំសីលពីរនាក់ប្តីប្រពន្ធទៅ»។
លោកស្រីបានឲ្យដឹងថា ដោយសារការចុះចូលរបស់ស្វាមី ប្រជាពលរដ្ឋមួយចំនួននៅក្នុងភូមិមិនសូវជានិយាយរាប់រកជាមួយលោកស្រី ដូចសព្វដងឡើយ។
លោក ចិន ចយ ក៏មានអារម្មណ៍ដូចនេះដែរ តែលោកថាមិនដឹងធ្វើយ៉ាងម៉េច បើលោកបានសម្រេចចិត្តចុះចូលរួចទៅហើយ។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ គាត់មានការអាក់អន់ស្រពន់ចិត្តជាមួយយើងហើយ ព្រោះគាត់ជឿជាក់លើយើង នៅក្នុងការដឹកនាំប្រទេស គឺថាយើងអាចដំណើរការជោគជ័យហើយនៅក្នុងមូលដ្ឋានឃុំយើង។ គឺគាត់ស្រឡាញ់យើង តែដល់យើងប្រាសចាកអញ្ចឹង គាត់មានកូនចិត្តមួយ មិនសម្រុះសម្រួលជាមួយយើងទេ គឺបែកចិត្តពីយើងហើយ ហើយយើងក៏បែកចិត្តពីគាត់ដែរ ធ្វើម៉េច ចាំថ្ងៃក្រោយ ថ្ងៃមុខទៀត ចាំយើងនិយាយទៀត»។
កាលពីថ្ងៃទី២២ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាគណបក្សសង្រ្គោះជាតិនៅថ្នាក់ក្រោមជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល នៅពេលគណបក្សប្រឆាំងត្រូវបានរំលាយ។ លោកបញ្ជាក់ថា នេះជានយោបាយឈ្នះ-ឈ្នះ ដែលលោកធ្លាប់ធ្វើជាមួយពួកខ្មែរក្រហម។
សំណុំរឿងប្ដឹងរំលាយគណបក្សសង្រ្គោះជាតិកំពុងស្ថិតក្នុងដៃតុលាការកំពូល តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលបានប្តឹងកាលពីខែកញ្ញា យោងតាមខ្លឹមសារនៃវិសោធនកម្មដ៏ចម្រូងចម្រាសទាំងពីរលើកក្នុងឆ្នាំនេះនៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ប្រសិនបើបក្សនេះត្រូវបានរំលាយ ក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧នាក់ ដែលខ្លួនបានឈ្នះតាមរយៈការបោះឆ្នោតកាលពីខែមិថុនាកន្លងទៅ នឹងបាត់បង់តំណែង។
គណបក្សសង្រ្គោះជាតិបានទទួល៣អាសនៈសម្រាប់ឃុំចំប៉ី ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន ២អាសនៈ។ សម្រាប់ខេត្តតាកែវ គណបក្សសង្រ្គោះជាតិទទួលបានក្រុមប្រឹក្សាចំនួន ៣១៨ ក្នុងចំណោម៧៣៦ក្រុមប្រឹក្សាទូទាំងខេត្ត។ រហូតមកដល់ពេលនេះ មានសមាជិកក្រុមប្រឹក្សាឃុំបក្សសង្រ្គោះជាតិចំនួន៤នាក់ មកពី ៤ឃុំផ្សេងគ្នានៅក្នុងខេត្តតាកែវ បានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
មេឃុំចំប៉ីបច្ចុប្បន្នមកពីគណបក្សសង្រ្គោះជាតិ លោក ផន ថ្លាង អាយុ៥២ឆ្នាំ គឺជាអ្នកភូមិជាមួយគ្នានឹងលោក ចិន ចយ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ថ្លាង មានប្រសាសន៍ថា កាលពីឆ្នាំ២០០៧ លោកត្រូវបានលោក ចិន ចយ បបួលចូលគណបក្សសិទ្ធិមនុស្ស។ លោកក៏បានសម្រេចចិត្តចូលនាពេលនោះ ដោយមានគោលបំណងចង់បម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។ លោកបន្តថា លោកមានអារម្មណ៍ភ្ញាក់ផ្អើល ដែលលោក ចិន ចយ ត្រូវជាជំទប់ទីមួយឃុំ បានសម្រេចចាកចេញពីគណបក្ស ដោយមិនបានពិភាក្សាជាមួយរូបលោក និងក្រុមប្រឹក្សាម្នាក់ទៀត។
ទោះជាយ៉ាងណា លោកនៅតែប្រកាន់ជំហរមិនចុះចូលជាមួយគណបក្សណានោះទេ បើទោះជាគណបក្សសង្រ្គោះជាតិត្រូវរំលាយ ហើយលោកនឹងត្រូវបាត់បង់តំណែងដែលទទួលបានប្រាក់ឧបត្ថម្ភ ៨៨ម៉ឺនរៀល ក្នុងមួយខែក៏ដោយ។
លោកបានបញ្ជាក់ថា បើលោកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មានន័យថា លោកក្បត់ឆន្ទៈប្រជាពលរដ្ឋជាង ១៨០០នាក់ ដែលបានបោះឆ្នោតឲ្យរូបលោកកាលពីខែមិថុនា។
លោកបានថ្លែងប្រាប់ VOA ថា៖ «មេឃុំ ខ្ញុំដោយថាមិនចង់ឲ្យកិត្តិយសខ្ញុំហ្នឹង ទៅកន្លែងណា ប្រជាពលរដ្ឋជេរខ្ញុំទេ ព្រោះខ្ញុំមកនេះ ដោយសារប្រជាពលរដ្ឋទុកចិត្តខ្ញុំ។ អញ្ចឹងមោទនភាពរបស់ខ្ញុំមួយហើយ ដោយសារប្រជាពលរដ្ឋ គាត់ទុកចិត្ត ហើយបែរខ្ញុំទៅចូលជាមួយគេ ប្រជាពលរដ្ឋ គាត់ខឹងប៉ុណ្ណា»។
មេឃុំរូបនោះមិនជឿថា គណបក្សសង្រ្គោះជាតិ ឬមេដឹកនាំរបស់លោកមានគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយអំពើក្បត់ជាតិនោះទេ។
អង្គុយក្បែរមេឃុំ នៅលើបង់ថ្ម ជាប់នឹងសាលាឃុំ លោក ភួង យ៉ាន់ អាយុ៦៧ឆ្នាំ ជាក្រុមប្រឹក្សាម្នាក់ទៀតមកពីគណបក្សសង្រ្គោះជាតិ។ នៅពេលមានការពិភាក្សាពីរឿងចុះចូលជាមួយគណបក្សកាន់អំណាច មេឃុំក៏បានចាប់ដៃលោក ភួង យ៉ាន ហើយសន្យាថា ពួកគេនឹងមិនចុះចូលជាមួយគណបក្សណាជាដាច់ខាត។ លោក យ៉ាន មានប្រសាសន៍ថា មានសមាជិកចុះពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាជន មកទាក់ទងរូបលោក ដើម្បីចុះចូលនឹងគណបក្សរបស់គេ តែលោកថា លោកមិនចាកចោលគណបក្សសង្គ្រោះជាតិនោះទេ បើទោះប្រឈមនឹងការបាត់បង់តំណែង និងប្រាក់ខែក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទៅទេ ខ្ញុំសុខចិត្តប្តូរផ្តាច់នៅនឹងគណបក្សខ្ញុំហ្នឹងហើយ ព្រោះស្រឡញ់ជាតិទាំងអស់គ្នា ហើយនិងស្រឡាញ់គេអ្នកបោះឆ្នោតឲ្យខ្ញុំ បើខ្ញុំចាកចេញទៅ គេដូចថាគ្មានសិទ្ធិសេរីភាពអី គេមើលងាយ មើលថោក គេប្រមាថមើលងាយយើង ពួកអាអស់នេះ ខំបោះឆ្នោតឲ្យ ទៅប៉ាតណាប៉ាតណី អត់ដឹងខ្យល់អី។ ខ្ញុំខ្លាចបាត់បង់កិត្តិយសខ្ញុំណាស់»។
សម្រាប់ប្រជាជននៅក្នុងឃុំចំប៉ី ហាក់មិនពេញចិត្តនឹងការចុះចូលរបស់លោក ចិន ចយ ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ដោយសារពួកគេបានសម្រេចបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យក្រុមប្រឹក្សាទាំងនោះបានបំពេញការងារ។
លោក ទូច នាង អាយុ៤៩ឆ្នាំ ជាអ្នកភូមិរស់នៅក្បែរផ្ទះលោក ចិន ចយ បានមានប្រសាសន៍ថា ការចុះចូលនេះបានធ្វើឲ្យប្រជាជនបាត់បង់ទំនុកចិត្តលើក្រុមប្រឹក្សារូបនោះ។
លោកមានប្រសាសន៍ថា៖ «បើបាត់បង់តំណែងដូចថាវាបាត់សេចក្តីទុកចិត្តរបស់ប្រជាជនដែលគាត់ខំប្រឹងបោះឆ្នោតឲ្យគាត់ឡើងជាក្នុងការដឹកនាំឃុំសង្កាត់ មានអារម្មណ៍សោកស្តាយដែរ។ អារម្មណ៍ខ្ញុំមួយដូចថាវាពិបាកដែរ ដល់គាត់ធ្វើអញ្ចឹងទៅ។ សូម្បីតែខ្ញុំផ្ទាល់ក៏អត់មានទំនុកចិត្តលើគាត់ដែរ។ ខំប្រឹងទុកចិត្តលើគាត់ដែរ ដល់ពេលគាត់ធ្វើអញ្ចឹង យើង វាពិបាកទុកចិត្តគាត់។ មិនគួរណា គាត់ធ្វើអញ្ចឹង»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត លោក ស៊ុំ រតនា អាយុ៣៥ឆ្នាំ ជាកសិករម្នាក់ បាននិយាយថា លោកមិនទាន់បានដឹងព័ត៌មានដែលលោក ចិន ចយ ចុះចូលគណបក្សប្រជាជនកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកយល់ថា នេះជាសិទ្ធិសេរីភាពរបស់លោក ចិន ចយ ក្នុងការសម្រេចចូលរួមក្រុមនយោបាយណាមួយដែលលោកជឿជាក់។
លោកមានប្រសាសន៍ថា៖ «ដឹងអីគាត់ អាហ្នឹងរឿងបុគ្គលរបស់គាត់។ តែគាត់ថាចូល ចូលហើយ ខ្លួនរបស់គាត់»។
អ្នកស្រី ម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្ម នៃគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង រាជធានី ខេត្ត សរុបប្រមាណ៤០នាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីបន្តថា ការចុះចូលនេះ មិនមែនជាការចុះចូលដោយទឹកចិត្តនោះទេ។
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «ការដែលចុះចូលនេះ គឺដោយសារបរិយាកាសនយោបាយរបស់យើងបច្ចុប្បន្នក្តៅ ហើយរងការគំរាមផង កំហែងផង ទិញទឹកចិត្តផង បំភិតបំភ័យ ហើយរហូតដល់មានការប្តឹងរំលាយគណបក្សសង្រ្គោះជាតិផង។ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា អ្នកដែលចុះចូលទាំងអស់ មិនមែនជាការចុះចូលដោយទឹកចិត្តរបស់គាត់ ដូចការដែលគាត់មកចូលរួមជាមួយគណបក្សសង្រ្គោះជាតិនោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាមិនមានវប្បធម៌ទិញជាលុយកាក់ សម្ភារៈ និងបង្ខិតបង្ខំ គំរាមកំហែងសម្រាប់ការចុះចូលនោះទេ។ លោកបញ្ជាក់ថា ការចុះចូល គឺផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។
លោក ចិន ចយ មិនបានបញ្ជាក់នោះទេ ថាលោកបានទទួលបានការឧបត្ថម្ភអ្វីខ្លះ ក្រោមរូបភាពផ្សេងៗ ពីសំណាក់គណបក្សប្រជាជនកម្ពុជា ហើយលោកនិយាយថា ខ្លួនលោកក៏មិនដឹងដែរថា ទៅថ្ងៃមុខ គណបក្សនឹងផ្ដល់អ្វីខ្លះដល់លោកនោះទេ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរង់ចាំមើលសកម្មភាពរបស់លោក ក្នុងការបន្តជួយប្រជាពលរដ្ឋ បើទោះជាលោកនៅជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ។
លោកមានប្រសាសន៍ថា៖ «អានេះជាគោលបំណងរបស់ខ្ញុំ បើសិនជាខ្ញុំចេញពីគណបក្សសង្រ្គោះជាតិហើយ មកចូលនៅជាមួយគណបក្សប្រជាជន អារម្មណ៍របស់ខ្ញុំសោកស្តាយ យើងបានជាប់ជាក្រុមប្រឹក្សាហើយ អត់បានអ្វីនឹងជួយតបស្នងសងគុណប្រជាពលរដ្ឋ។ បើអញ្ចឹងខ្ញុំធ្វើអាដែងមួយជំហាននេះទៀត គឺដើម្បីរកផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ។ កុំឲ្យគាត់អស់ជំនឿលើខ្ញុំ គឺថាខ្ញុំនៅឈរជាក្រុមប្រឹក្សា ជាអនុប្រធានហ្នឹង ដើម្បីខិតខំស្នើពីថ្នាក់លើ ដើម្បីជួយអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្ញុំ។ កុំឲ្យអស់សង្ឃឹមថាខ្ញុំឈរ ក៏ខ្ញុំមិនប្រលែងដៃចោលប្រជាពលរដ្ឋដែរ»។
សមាជិកថ្មីថ្មោងនៃគណបក្សប្រជាជនកម្ពុជារូបនេះ បាននិយាយថា គណបក្សកាន់អំណាចក៏បានសន្យាផងដែរ ថា នឹងដំឡើងតំណែងលោក ប្រសិនបើលោកបំពេញការងារបានល្អសម្រាប់ប្រជាពលរដ្ឋ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...