If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow you to make money from internet. Three powerful earning streams (1). Make $22.50 for every referral (2). Earning from “traffic view” all your post and share are value, as long as long there are people “Click Views” then you will make money. (3). Passive Income stream from the team power bonus up to 35%. Create your FREE Account at https://www.enrich.asia/referral/bouraimpav.View the earning stream video at https://www.enrich.asia/earning-stream
kh-cnn
Monday, August 27, 2018
Friday, August 24, 2018
Saturday, April 7, 2018
វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាមព្រំដែនកម្ពុជា
អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ
ផ្តល់វត្ថុអនុស្សាវរីយ៍ និង
ជូនពរដល់កម្លាំងសមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៧ ខែមេសា នេះស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង បានទទួលជួបប្រតិភូបញ្ជាការដ្ឋានតម្រួតយោធាការពារព្រំដែនខេត្តអាន យ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ប៊ូយ ជុនយុង ដែល អញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
តាមការចុះផ្សាយនៅព្រឹកថ្ងៃទី០៦ ខែមេសា ម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក ស្រេង ជា ក៏បានទទួល គណៈប្រតិភូយោធាការពារព្រំដែនខេត្ត ឡុងអាន និងខេត្តតៃនិញ នៃប្រទេសវៀតណាម ដើម្បីជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងនគរបាលទូទាំងខេត្តព្រៃវែង។
តាមការចុះផ្សាយដដែលគណៈប្រតិភូវៀតណាមលើកឡើងថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានព្រំប្រទល់ជាប់គ្នា ហើយប្រជាជនទាំងពីរក៏មានទំនាក់ទនង សាមគ្គីភាពគ្នាល្អ ទាំងការរស់នៅ និងការប្រកបរបរអាជីវកម្មផ្សេងៗផងដែរ។
តាមការចុះផ្សាយបន្តថានៅព្រឹកថ្ងៃទី០៦ ខែមេសា ដដែលនោះលោក ម៉ាយ អាន់ជៀន នាយករងមន្ទីរនគរបាលខេត្តគៀនយ៉ាង ប្រទេសវៀតណាម បាននាំយកការដូ និងបាច់ផ្កា មកអបអរសាទរ ជូនពរដល់ថ្នាក់ដឹកនាំ និង មន្ត្រីនគរបាលខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខផងដែរ។
តាមការចុះផ្សាយបន្តថាក្នុងពិធីសំណេះសំណាលនោះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានធ្វើបដិសណ្ឋារៈកិច្ច ដោយរីករាយ និងកក់ក្តៅប្រកបដោយមិត្តភាព ព្រមទាំងរាយការណ៍ ជូនគណៈប្រតិភូ អំពីសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍក្នុងវិស័យវិនិយោគិនបរទេស មួយចំនួន ជូនគណៈប្រតិភូបានជ្រាបផងដែរ។
តាមការចុះផ្សាយក៏លើកឡើងដែរថាក្នុងឱកាស នោះស្នងការនគរបាលខេត្តព្រះសីហនុ និង លោកនាយករងមន្ទីរនគរបាលខេត្តគៀនយ៉ាង ប្តេជ្ញាយ៉ាងមុតមាំ ខិតខំថែរក្សាចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ព្រំដែន នៃប្រទេសទាំងពីរ។
ដោយឡែកកាលពីថ្ងៃទី ០៥ ខែមេសា ស្នងការរងទទួលផែនភស្តុភារ និងហិរញ្ញវត្ថុនៃស្នងការខេត្តស្ទឹង ត្រែង លោក ស្រី សុវណ្ណា បានជួបសម្តែងការគួរសមជាមួយ លោក ដន គីវ មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ដែលអញ្ជើញមកជូនពរ ដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
តាមការចុះផ្សាយដដែលនារសៀលថ្ងៃទី៥ ខែមេសា ដដែលនោះ នៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានអនុញ្ញាតឲ្យគណៈប្រតិភូយោធភូមិភាគទី៧ នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយ លោក PHAM VAN DY មេបញ្ជាការយោធភូមិភាគទី៧ ចូលជួបពិភាក្សាការងារ និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
តាមការចុះផ្សាយដដែលនៅក្នុងជំនួបនោះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់ មេបញ្ជាការយោធភូមិភាគទី៧ លោក PHAM VAN DY និងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ការចុះផ្សាយនោះបន្តលើកប្រសាសន៍លោក នេត សាវឿន ថាកម្ពុជា-វៀតណាម គឺជាប្រទេសជិតខាងគ្នា មានកិច្ចសហប្រតិបត្តិការល្អប្រសើរទាំងមិត្តភាព សាមគ្គីភាព ក៏ដូចជាការរួមគ្នាបង្ការ ទប់ស្កាត់ បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែន អំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន៕

លោក ហ៊ុន សែន គិតគូធ្វើច្បាប់ប្រឆាំងព័ត៌មានមិនពិត ស្របពេលដែលខ្លួនលោក ប្រើព័ត៌មានមិនពិតជាលេសបង្ក្រាបសំឡេងប្រឆាំង
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន
ប្រាប់អាស៊ីសេរី នៅថ្ងៃទី០៦ ខែមេសា នេះថា
ឥឡូវនេះក្រុមប្រឹក្សាអ្នកច្បាប់ កំពុងពិនិត្យលទ្ធភាព
ដើម្បីឈានទៅធ្វើសេចក្តីព្រាងច្បាប់មួយ
ជុំវិញការបង្ក្រាបព័ត៌មានមិនពិត ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បានផ្តួចផ្តើមឲ្យមានច្បាប់នេះ កាលពីក្នុងជំនួបដាច់ដោយឡែកមួយ
ជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក នៅខេត្តសៀមរាប
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាការទន្លេមេគង្គ
កាលពីថ្ងៃទី០៤ ខែមេសា។ មេដឹកនាំនៃប្រទេសទាំងពីរ
យល់ស្របគ្នាថា ត្រូវតែបង្កើតច្បាប់នេះ
ដើម្បីស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត
ដែលធ្វើឲ្យមានការយល់ច្រឡំ រវាងប្រទេសទាំងពីរ៖ «បាទ! អាហ្នឹងឯកភាពគ្នា
រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីមានវិធានការទប់ស្កាត់
ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ ដល់ទំនាក់ទំនង មិត្តភាព
សាមគ្គីភាព និង សហប្រតិបត្តិការវាងប្រទេសទាំងពីរ ចៀសវាងមានការញុះញង់
មានការលាបពណ៌ ឬមួយក៏ការបង្កើត ប្រឌិតព័ត៌មានសិប្បនិម្មិតអី»។
ទោះបីជាលោក ហ៊ុន សែន កំពុងគិតគូ ឲ្យធ្វើច្បាប់ប្រឆាំងព័ត៌មានមិនពិត ដែលលោក សុខ ឥសាន អះអាងថា ដើម្បីទប់ទល់ការយល់ច្រឡំ ដែលនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និង វៀតណាម យ៉ាងណាក្តី គឺលោក ហ៊ុន សែន ខ្លួនឯងឯណោះទៅវិញទេ ដែលកំពុងប្រើប្រាស់ប្រព័ន្ធឃោសនារបស់លោក ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អ រវាងប្រទេសកម្ពុជា និង សហរដ្ឋអាមេរិក និង កំពុងប្រើប្រាស់ព័ត៌មានមិនពិតទាំងនេះ ដើម្បីជាលេសក្នុងការបង្ក្រាបសំឡេងប្រឆាំង។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីចុងឆ្នាំ ២០១៧ បានរយនាមប្រព័ន្ធឃោសរបស់លោក ហ៊ុន សែន ជាពិសេសសារព័ត៌មាន the Fresh News ដែលគេមើលឃើញថា ជាឧបករណ៍ផ្សាយព័ត៌មានមិនពិត ដូចជាការចោទប្រកាន់មន្រ្តីអាមេរិក និង សហរដ្ឋអាមេរិក ថាសមគំនិតគ្នាជាមួយមន្រ្តីបក្សប្រឆាំង ដើម្បីផ្តួលរំលំរបបលោក ហ៊ុន សែន ជាដើម។ សារព័ត៌មាន The Fresh News ដដែលនេះ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ចំណាត់ថ្នាក់ថាជា “រោងចក្រផលិតព័ត៌មានមិនពិត” ក្នុងរបាយការណ៍កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨។
ចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានក្នុងស្រុក ដែលជាប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន នេះ លោក សុខ ឥសាន អះអាងថា ច្បាប់ថ្មីស្តីពីការបង្ក្រាបព័ត៌មានមិនពិតនេះ នឹងចាត់ការរាល់បុគ្គល និងអង្គភាពព័ត៌មានទាំងអស់ ដែលល្មើសច្បាប់៖ «ខ្ញុំយល់ថា ច្បាប់មិនសំដៅមុខព្រួញអនុវត្តលើបុគ្គលណាមួយទេ ពោលគឺ សំដៅជាទូទៅ ស្មើភាពគ្នាចំពោះមុខច្បាប់ទាំងអស់គ្នា មិនសំដៅថា ប្រភពមកពីខាងណា ហើយត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ហើយប្រភពខាងណេះ មិនទទួលខុសត្រូវចំពោះមុខច្បាប់ មិនអ៊ីចឹងទេ។ ខ្លឹមសារច្បាប់មានវិសាលភាពអនុវត្តន៍ គ្រប់មុខសញ្ញាទាំងអស់ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដែលចេញព័ត៌មានមកនោះ។ ឲ្យតែយើងមានភ័ស្តុតាង ចូលទៅក្នុងក្របខណ្ឌ ដែលមានចែងក្នុងច្បាប់ សុទ្ធតែមានការទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗ គ្នា»។
ទោះបីជាលោក សុខ សាន អះអាងថា ការអនុវត្តច្បាប់ មានភាពស្មើភាពគ្នានៅកម្ពុជាយ៉ាងណាក្តី កន្លងមកចំណាត់ការលើសំឡេងប្រឆាំងរបបលោក ហ៊ុន សែន ច្រើនតែកើតមានលឿន និងមានប្រសិទ្ធភាពជាងចំណាត់ការលើអ្នក ដែលនៅក្រោមចំណុះរបបលោក៕

Sunday, March 11, 2018
ភរិយា លោក កែម ឡី អំពាវនាវឲ្យចូលរួមបាតុកម្មប្រឆាំង លោក ហ៊ុន សែន
បន្ទាប់ពីបានសិទ្ធិជ្រកកោននៅប្រទេសអូស្រ្តាលី ភរិយាលោកបណ្ឌិត
កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានចេញមុខតាមបណ្តាញផ្សព្វផ្សាយ
ដោយអំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមធ្វើបាតុកម្ម
នៅពេលប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន
ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលីនៅសប្តាហ៍ក្រោយនេះ។
ចំណែក លោក ហុង លីម តំណាងរាស្ត្រអូស្រ្តាលី
ដែលមានដើមកំណើតខ្មែរ បានអះអាងថា
នេះជាការលើកទឹកចិត្តឲ្យមានអ្នកចូលរួមបាតុកម្មកាន់តែច្រើន
ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ឆ្លើយតបថា
វានៅតែគ្មានឥទ្ធិពលណាមួយមកលើខ្លួនដដែល។
វាជាលើកទី១ហើយ ដែលអ្នកស្រី ប៊ូ រចនា ភរិយា លោកបណ្ឌិត កែម ឡី
ចេញមុខអំពាវនាវឲ្យពលរដ្ឋខ្មែរនៅឯនាយសមុទ្រចូលរួមបាតុកម្មប្រឆាំងនឹងវត្តមានមេដឹកនាំកម្ពុជា។
ក្នុងវីដេអូដែលមានរយៈពេលតែ១៧វិនាទីដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃអាទិត្យនេះ អ្នកស្រី ប៊ូ រចនា បានលើកដៃសំពះ ហើយអំពាវនាវឲ្យពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ចូលរួមបាតុកម្មជាមួយលោកស្រី នៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ចុងសប្តាហ៍ក្រោយនេះ។
ចំណែក លោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេស អូស្រ្តាលី ដែលមានដើមកំណើតខ្មែរ បានអះអាងថា ការអំពាវនាវរបស់ភរិយា លោកកែម ឡី គឺជាការលើកទឹកចិត្តឲ្យមានអ្នកចូលរួមបាតុកម្មកាន់តែច្រើន មកពីបណ្តារដ្ឋនានានៅប្រទេសអូស្រ្តាលី។ លោក ហុង លីម ដែលតែងតែរិះគន់មិនសំចៃមាត់លើរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ពីដំបូងឡើយលោកមិនជឿថា អ្នកស្រី ប៊ូ រចនា មានទឹកចិត្តក្លាហានក្នុងការចេញមុខទាមទាររកយុត្តិធម៌ជួន លោក កែម ឡី យ៉ាងដូច្នេះឡើយ។
បើតាមលោក ហុង លីម បាតុកម្មរបស់ពលរដ្ឋខ្មែរ នឹងធ្វើឡើងនៅទីតាំងសំខាន់ៗ ដែលលោកហ៊ុន សែន ឆ្លងកាត់ និងស្នាក់នៅ ដូចជាសណ្ឋាគារ ភោជនីដ្ឋាន និងនៅមុខសាលាក្រុងស៊ីដនីជាដើម។
ក៏ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទម្លាក់ការទទួលខុសត្រូវចំពោះការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ទៅលើអាជ្ញាធររបស់ប្រទេសនេះតែម្តង។
បើតាមលោក សុខ ឥសាន ទោះបីជាមានការធ្វើបាតុកម្មក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ ក៏វាមិនមានឥទ្ធិពលអ្វីសោះឡើយមកលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា។ នោះគឺលោកនាយករដ្ឋមន្រ្តីច្បាស់ហើយថានឹងនៅតែទៅចូលរួមកិច្ចប្រជុំនៅទីនោះដោយសង្ឃឹមថានឹងមានអ្នកគាំទ្រលោកច្រើនជាងអ្នកធ្វើបាតុកម្មប្រឆាំងរូបលោក។
សូមបញ្ជាក់ដែរថា មិនមែនមានតែពលរដ្ឋខ្មែរនៅអូស្រ្តាលីទេ ដែលនឹងធ្វើបាតុកម្មប្រឆាំងនឹងវត្តមានមេដឹកនាំរបស់ខ្លួន។ ក្នុងពេលជាមួយគ្នា ប្រជាជនថៃនៅអូសស្រ្តាលី គ្រោងធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។ ចំណែកប្រជាជនហ្វីលីពីន នឹងធ្វើបាតុកម្មប្រឆាំងលោកប្រធានាធិបតី ឌុយទែ តេ។ ប៉ុន្តែលោក ឌុយទែ តេ បានលុបចោលដំណើរទស្សនៈនោះវិញ៕

លោក សុខ ឥសាន៖ តុលាការកាត់ក្តីផ្អែកលើអំណាចពលរដ្ឋ
នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងពីតួនាទីសំខាន់របស់ស្ថាប័នតុលាការថា
កំពុងតែបំពេញតួនាទីបានត្រឹមត្រូវតំណាងឲ្យផលប្រយោជន៍ពលរដ្ឋ
និងការពង្រឹងលទ្ធិ ប្រជាធិបតេយ្យ។
ក្នុងកិច្ចពិភាក្សាស្តីពីដំណើរការប្រជាធិបតេយ្យ ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភា កាលពីម្សិលមិញលោក សុខ ឥសានលើកឡើងថា ប្រជាធិបតេយ្យផ្អែកដំណើរការអំណាច បីគឺ នីតិបញ្ញតិ្ត នីតិប្រតិបត្តិ និងអំណាចតុលាការ។
ពាក់ព័ន្ធដំណើរការតុលាការលោកថា រាល់ការកាត់ក្តីគឺផ្អែកទាំងស្រុងលើអំណាចពលរដ្ឋ។
លោកលើកឡើងថា៖«ចៅក្រមកាត់ក្តីមិនមែនផ្អែកលើចិត្តខ្លួនឯងទេគឺត្រូវតែផ្អែកលើ អំណាច ពលរដ្ឋ ការកាត់សេចក្តីរឿងអីមួយគឺត្រូវតែតាមអំណាចពលរដ្ឋហ្នឹង បញ្ជាគាត់ឲ្យកាត់»។
លោកសុខ ឥសានក៏បានរំឭកថា បច្ចុប្បន្នមានស្ថាប័នពីរទៀតដែលជួយធានាពីការអនុវត្ត បានត្រឹមត្រូវរបស់ស្ថាប័នតុលាការគឺ ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាចរូបនេះ ក៏បានលើកឡើងការពារចំពោះការចោទ ប្រកាន់ថា តុលាការបច្ចុប្បន្នកំពុងកាត់ក្តីដោយលម្អៀង។
លោកថ្លែងថា៖«កន្លងទៅមានការចោទប្រកាន់ថា តុលាការមានភាពអយុត្តិធម៌ណាស់។ ប៉ុន្តែ ខ្ញុំថា នេះជាការយល់ឃើញថា ជាសិទ្ធិបញ្ចេញមតិក៏ប៉ុន្តែឲ្យតុលាការងាកទៅខាងណា? អ្នកឈ្នះក្តីថា តុលាការល្អណាស់ ឯកភាពហើយតុលាការយុត្តិធម៌ណាស់ ក៏ប៉ុន្តែអ្នកចាញ់ក្តីថា តុលាការ អយុត្តិធម៌ណាស់។ តើឲ្យងាកទៅខាងណា? ខ្ញុំយល់ថា បើយកសម្តេចសង្ឃមកធ្វើ ជាប្រធាន តុលាការក៏នៅតែដូចគ្នាចឹងដែរ។ អ្នកចាញ់ថា សម្តេចសង្ឃអយុត្តិធម៌ អ្នកឈ្នះថា សម្តេច សង្ឃយុត្តិធម៌។ បញ្ហាសំខាន់គោលការណ៍ច្បាប់»។
នៅក្នុងសប្តាហ៍នេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោកស្រី រ៉ូណាស្មីត បានថ្លែង ក្តីបារម្ភប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជាថា ការបង្កើតច្បាប់និង អនុវតន៍ច្បាប់ថ្មីៗកំពុង ប៉ះពាល់ការរំលោភ សិទ្ធិមនុស្ស។

Tuesday, March 6, 2018
លោកស្រី រ៉ូណាស្មីត លើកឡើងពីការព្រួយបារម្ភពីសិទ្ធិបញ្ចេញមតិនៅកម្ពុជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
លោកស្រី រ៉ូណាស្មីត
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
កំពុងបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក។
នៅថ្ងៃនេះ
លោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា
ដោយបានបង្ហាញការព្រួយបារម្ភពីវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌថ្មីថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែក្រសួងយុត្តិធម៌បានពន្យល់ត្រលប់ទៅវិញថា
ការលើកឡើងរបស់លោកស្រីធ្វើឡើងតាមរបាយការណ៍របស់បក្សប្រឆាំងប៉ុណ្ណោះ។
បញ្ហាសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា
គឺជារបៀបវារៈសំខាន់មួយក្នុងចំណោមរបៀបវារៈមួយចំនួនទៀត
ដែលត្រូវបានលើកឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
លោកស្រី រ៉ូណាស្មីត
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា លោកអង្គ
វង្សវឌ្ឍនា កាលពីព្រឹកថ្ងៃ អង្គារ ទី៦ មីនា។
បើតាមការឲ្យដឹងពីកិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារ
លោកស្រី រ៉ូណាស្មីត
បានលើកឡើងពីក្តីព្រួយបារម្ភចំពោះប្រទេសកម្ពុជា
បន្ទាប់ពីបានធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ
និងវិសោធនកម្មក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា
ដែលលោកស្រីបានចាត់ទុកថា
គឺជាការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចាត់ទុកថា
ការលើកឡើងរបស់លោកស្រី គឺផ្អែកលើរបាយការណ៍ពីក្រុមប្រឆាំង
ហើយចាំបាច់ក្រសួងយុត្តិធម៌បានពន្យល់ទៅកាន់លោកស្រីវិញភ្លាមៗដែរ។
សូមបញ្ជាក់ថា លោកស្រី
រ៉ូណាស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា
បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីចាប់តាំងពីថ្ងៃចន្ទ
ទី៥ មីនាមក
ដើម្បីពិនិត្យមើលឡើងវិញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានិងអនុសាសន៍របស់លោកស្រី
ដែលបានដាក់ជូនរដ្ឋាភិបាលកាលពីឆ្នាំ២០១៧ ។
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ១០ ថ្ងៃនេះ អ្នកជំនាញរូបនេះ
គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល
តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។
នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរបស់លោកស្រី។
ក្រៅពីបញ្ហាសិទ្ធិបញ្ចេញមតិនេះ
ភាគីរបស់អ្នកស្រីរ៉ូណាស្មីត
ក៏បានបង្ហាញការគាំទ្រចំពោះប្រទេសកម្ពុជា
ដែលបានឆ្លងកាត់ដំណាក់កាលដំបូង លើសេចក្តីព្រាងច្បាប់ស្តីពី
«ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ
(អ.ស.ប )។ បើតាមលោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា
លោកស្រីរ៉ូ ណាស្មីត
បានសន្យាជួយដល់កម្ពុជាក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពីការពរពោះជំនួសនេះបន្តទៀត៕
Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...