មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានច្រានចោលភ្លាមៗ
នូវការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលចោទថា មន្ត្រីទូតអាមេរិក
ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ អ្នកវិភាគយល់ឃើញ
ថានយោបាយការបរទេស បែបផ្អៀងទៅម្ខាងខ្លាំងបែបនេះ
មិនចំណេញដល់ទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា
និងសហគមន៍អន្តរជាតិនោះទេ។
ឧបការីរងរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វ៊ី (Patrick Murphy) និងឧបការីរងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក និងជានាយកផ្នែកកិច្ចការអាស៊ីរបស់សេតវិមាន លោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) ចេញសេចក្ដីថ្លែងការណ៍
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ច្រានចោលការចោទប្រកាន់
និងការរិះគន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើសហរដ្ឋអាមេរិក និង
មន្ត្រីការទូតរបស់អាមេរិកប្រចាំនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍ដែលចេញដោយការិយាល័យ
បេសកកម្មអាមេរិកប្រចាំប្រទេសអាស៊ាននេះ លើកឡើង ថាការចោទប្រកាន់
និងរិះគន់ដែលគ្មានមូលដ្ឋានបែបនេះ
គឺផ្ទុយពីស្មារតីនៃទំនាក់ទំនងល្អប្រសើរ
និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន បានយកឱកាសនៃវេទិកាជំនួបកំពូលអាស៊ាន
ថ្លែងខុសចាកឆ្ងាយពីប្រធានបទនៃកិច្ចប្រជុំ
ដោយវាយប្រហារសហរដ្ឋអាមេរិក
និងមន្ត្រីទូតអាមេរិកប្រចាំនៅកម្ពុជាយ៉ាងចាស់ដៃ
នៅចំពោះមុខប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងក្រើនរម្លឹកលោក ដូណាល់ ត្រាំ ឲ្យដាស់តឿនមន្ត្រីថ្នាក់ក្រោមទៀតផង៖ «រដ្ឋការមុនៗ
គេបានប្រើប្រាស់សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ
ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។
យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត។ ឥឡូវ
កំពុងតែបន្តក្លាយជាជនរងគ្រោះ ដោយសារសកម្មភាពរបស់អ្នកខាងក្រោម
ដែលដើរខុសបន្ទាត់នយោបាយរបស់ឯកឧត្ដម។ យើងខ្ញុំត្រូវការកសាងច្បាប់
គេមករារាំងការកសាងច្បាប់។ យើងខ្ញុំអនុវត្តច្បាប់របស់ប្រទេស
ត្រូវបានគេរារាំង»។
លោក ហ៊ុន សែន ដែលរយៈពេលប៉ុន្មានខែចុងក្រោយនេះ
តែងតែវាយប្រហារសហរដ្ឋអាមេរិក មិនលស់ពេលឡើយ ប៉ុន្តែលើកនេះ
លោកបែរជាលើកសរសើរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ
ជាលក្ខណៈបុគ្គល ពេញៗមាត់ ថាជាមនុស្សអស្ចារ្យ
និងជាមនុស្សដែលលោកគោរពបំផុត។ លើកសរសើរលោក ដូណាល់ ត្រាំ បណ្ដើរ លោក
ហ៊ុន សែន បង្អាប់មន្ត្រីទូតអាមេរិកបណ្ដើរ ថាលម្អៀង៖ «ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀន
ឲ្យស្អប់ឯកឧត្ដម។ នេះបង្ហាញឲ្យឃើញថា
ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹត
ចំពោះបញ្ហានៅកម្ពុជាទេ
គឺមិនមានអព្យាក្រឹតទាំងបេក្ខជនប្រធានាធិបតីនៅអាមេរិកខ្លួនឯងតែម្ដង»។
ការណ៍ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយភាពអាម៉ាស់
ដើម្បីនិយាយរឿងចាកប្រធានបទលួងចិត្តមេដឹកនាំមហាអំណាចសេដ្ឋកិច្ចបែបនេះ
ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ
និងជាកូនស្រីច្បងរបស់លោក កឹម សុខា មើលឃើញថា
នេះជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា លោក ហ៊ុន សែន
មិនអាចខ្វះការគាំទ្ររបស់អន្តរជាតិបាននោះទេ។ ដោយសារតែ
ឥទ្ធិពលនៃសហរដ្ឋអាមេរិកអាមេរិកនេះ ទើបកញ្ញា កឹម មនោវិទ្យា
មានសុទិដ្ឋិនិយមថា នឹងមានដំណោះស្រាយ
ផ្នែកនយោបាយមួយនាពេលឆាប់ៗខាងមុខ៖ «ចំណុចហ្នឹងជាចំណុចវិជ្ជមាន។
ដោយសារកម្ពុជា ត្រូវការអាមេរិក ត្រូវការអន្តរជាតិហ្នឹងហើយ
ទើបគាត់ខំព្យាយាមពន្យល់ និង យកចិត្តអាមេរិក។
យើងឃើញហើយរដ្ឋាភិបាលអាមេរិក គេតបមកវិញ ដោយបដិសេធការចោទគេ
ដោយគ្មានមូលដ្ឋាន
និងទាមទារឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើបក្សប្រឆាំង
អង្គការសង្គមសីវិល និងដោះលែងលោក កឹម សុខា ជាដើម»។
ឧបការីរងរដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក លោក ផាទ្រីក
មើហ្វ៊ី និងឧបការីរងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក
និងជានាយកផ្នែកកិច្ចការអាស៊ីរបស់សេតវិមានលោក ម៉ាត់ ផត់ធីងហ្គើ (Matt Pottinger) បានជួបជាមួយលោក
ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា។
មន្ត្រជាន់ខ្ពស់របស់សហរដ្ឋអាមេរិកទាំងពីរនាក់នេះ
ក៏បានសម្ដែងការព្រួយបារម្ភ ជាខ្លាំងចំពោះការឃុំខ្លួនលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ ពួកគាត់ក៏សង្ឃឹម
ថារដ្ឋាភិបាលកម្ពុជា នឹងបន្តឲ្យតម្លៃ លើកិច្ចខិតខំប្រឹងប្រែង
របស់សហរដ្ឋអាមេរិក ក្នុងការជួយស្តារលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ
សុខសន្តិភាព និង ការផ្សះផ្សាជាតិនៅកម្ពុជា
នារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមវិញ
លោកសោកស្ដាយដែលថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា យករឿងផ្ទាល់ខ្លួន
ទៅនិយាយក្នុងវេទិកាផ្លូវការ ថ្នាក់អន្តរជាតិបែបនេះ។ ប៉ុន្តែ
លោកបណ្ឌិត មាស នី មិនភ្ញាក់ផ្អើលពេកទេ
ព្រោះតាមការសង្កេតរបស់លោកកន្លងមក
ការអំពាវនាវសុំជំនួយពីសហរដ្ឋអាមេរិក ច្រើនតែមិនធ្វើឡើងតាមរយៈសំណើ
ជាលាយលក្ខណ៍អក្សរនោះទេ។ ថ្នាក់ដឹកនាំខ្មែរ
ច្រើនតែស្រែកអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយ
ជាជាងទាក់ទងគ្នាដោយផ្ទាល់៖ «ពេលដែលផ្ញើពាក្យទាក់ទងគ្នាទៅវិញទៅមក ពេលខ្លះបង្កើតភាពស្មុគស្មាញ ក្នុងទំនាក់ទំនង។ ជួនកាលការស្នើសុំ ទៅជាការរិះគន់គ្នា»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសហរដ្ឋអាមេរិកទាំងពីរនាក់ គឺលោក
ផាទ្រីក មើហ្វ៊ី និងលោក ម៉ាត់ ផត់ធីងហ្គើ នៅតែបញ្ជាក់ជំហរ
ប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន ថាសហរដ្ឋអាមេរិក
នៅតែចាប់អារម្មណ៍
ក្នុងការគាំទ្រភាពជោគជ័យទៅអនាគតរបស់ប្រទេសកម្ពុជា ប៉ុន្តែអាមេរិក
នៅតែសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង
អំពីស្ថានការនយោបាយនៅកម្ពុជា ព្រោះរដ្ឋាភិបាលក្រុងភ្នំពេញ
កំពុងគាបសង្កត់សេរីភាពសារព័ត៌មានឯករាជ្យ អង្គការសង្គមស៊ីវិល និង
ក្រុមបក្សប្រឆាំង៕
Wednesday, November 15, 2017
អាមេរិក សង្ឃឹមរក្សាទំនាក់ទំនងល្អប្រសិនបើកម្ពុជាឈប់ចោទប្រកាន់ និងរិះគន់អាមេរិកដោយគ្មានមូលដ្ឋាន
ស្ថានទូតអាមេរិកប្រចាំកម្ពុជា
បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយ នៅថ្ងៃទី ១៤វិច្ឆិកា
សម្តែងការព្រួយបារម្ភពីស្ថានភាពរឹតត្បិតលើសេរីភាព
និងការអនុវត្តច្បាប់នៅកម្ពុជា។ ជាសេចក្តីថ្លែងការណ៍
ដែលធ្វើឡើងក្រោយពីមានកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រាក់ សុខុន
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយនឹងលោក Matt Pottinger
ជំនួយការរងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Patrick Murphy
ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍។
លើសពីនេះ អាមេរិក
ក៏បានកត់សម្គាល់ពីការចោទប្រកាន់ដោយគ្មានមូលដ្ឋាន
និងការរិះគន់ទៅលើសហរដ្ឋអាមេរិក
ថាផ្ទុយពីស្មារតីដែលធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនៃប្រទេសទាំងពីរ។
អ្វីដែលជាកង្វល់បំផុតរបស់សហរដ្ឋអាមេរិក មកលើរដ្ឋាភិបាលកម្ពុជា
គឺជាការប្រឆាំងទៅនឹងវឌ្ឍនភាពប្រជាធិបតេយ្យរបស់ប្រទេស ដែលរួមមាន
ការរឹតត្បិតលើសេរីភាពសារព័ត៌មាន ក្រុមសង្គមស៊ីវិល
និងគណបក្សប្រឆាំងដូចជាការចាប់ឃុំខ្លួនលោកកឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិជាដើម។ នេះបើតាមខ្លឹមសារ
ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន
ក្រោយមានជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
ជាមួយនឹងជំនួយការរងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
និងឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍។
យោងតាមសេចក្តីថ្លែងការណ៍នោះ អាមេរិក សង្ឃឹមថាកម្ពុជានឹងអាចធ្វើឲ្យប្រសើរឡើងវិញនូវគ្រឹះនៃដំណើរការប្រព័ន្ធប្រជាធិបតេយ្យ ហើយអាចសម្រេចបាននូវការអភិវឌ្ឍ សន្តិភាព និងកំណែទម្រង់ផ្សេងៗជាបន្ត។ ក្រៅពីបង្ហាញនូវការបារម្ភហើយ អាមេរិក បានលើកឡើងពីខ្សែចំណងមិត្តភាពនៃប្រទេសទាំងពីរ ថាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការរិះគន់របស់រដ្ឋាភិបាលកម្ពុជា ទៅលើសហរដ្ឋអាមេរិក រួមទាំងទៅលើមន្រ្តីទូតអាមេរិកនៅក្នុងប្រទេសកម្ពុជាផងនោះ គឺផ្ទុយពីស្មារតីនៃការធ្វើឲ្យប្រសើរឡើង នៃទំនាក់ទំនងទ្វេភាគីប្រកបដោយផលផ្លែ រវាងប្រទេសទាំងពីរ។
គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងប្រាប់ប្រធានាធិបតីអាមេរិក ដោយលើកឡើងពីចំណុចអវិជ្ជមានរបស់ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា ដែលមិនទាន់បានដើរតាមគោលនយោបាយកែប្រែរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាគ្រាប់បែកគីមី ដែលទម្លាក់ដោយសហរដ្ឋអាមេរិកលើទឹកដីកម្ពុជា កាលចុងទស្សវត្ស៦០ និងដើមទស្សវត្ស៧០ និងដែលបាននឹងកំពុងធ្វើឲ្យពលរដ្ឋកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង៕

នគរបាលជាតិថា សមត្ថកិច្ចនឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូលនៅថ្ងៃស្អែក
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិលើកឡើងថា
សមត្ថកិច្ចច្រើននាក់ នឹងត្រូវដាក់ពង្រាយ និងបិទផ្លូវមួយចំនួន
នៅជុំវិញតុលាការកំពូល ដោយថា ដើម្បីរក្សាសណ្តាប់ធ្នាប់ ការពារសន្តិសុខ
និងកុំឲ្យមានការរំខាន នៅពេលបើកតុលាការសវនាការ
លើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃស្អែក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក គៀត ច័ន្ទថារិទ្ធ ប្រាប់វីអូឌីនៅថ្ងៃពុធទី១៥វិច្ឆិកានេះថា សមត្ថកិច្ច នឹងបិទផ្លូវមួយចំនួនជុំវិញតុលាការកំពូល ដោយថា ដើម្បីការពារករណី មានការតវ៉ាណាមួយ ដែលធ្វើឲ្យរំខាន ដល់ដំណើរការបើកសវនាការ។
នៅវីអូឌីពេលសួរថា តើនៅថ្ងៃស្អែកនេះ នគរបាលជាតិ នឹងត្រៀមដាក់កម្លាំងសមត្ថកិច្ចប៉ុន្មាននាក់ដែរ? លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា លោកនៅមិនទាន់ដឹងនោះទេ ដោយរងចាំមើលពីសភាពការណ៍ជាក់ស្ដែង។
លោកមានប្រសាសន៍ថា៖ «វិធានការរបស់នគរបាលជាតិមិនងាប់ក្រឡាទេ! សួរខ្ញុំថា ដាក់កម្លាំងប៉ុន្មាន ខ្ញុំលំបាកឆ្លើយ!…វិធានការបស់នគរបាលមិនចង់ធ្វើអីក្ឌុងក្ឌាំង! បើសិនសភាពការណ៍មិនមានបញ្ហាអ្វីទេ គឺយើងធ្វើរបៀបការពារជុំវិញតុលាការកំពូលតិចតួចទេ។ ប៉ុន្តែបើសភាពការណ៍ មានការចាំបាច់… នឹងបន្ថែមកម្លាំងឆ្លើយតប។ យើងមិនអាចថា ត្រៀមមកគ្រាន់តែការពារតុលាការ យើងដាក់កម្លាំងរាប់ម៉ឺន វាដូចមិនដល់ថ្នាក់នឹងទេ»។
កាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ដោយបញ្ជាឲ្យនាយកដ្ឋានសណ្ដាប់ធ្នាប់សាធារណៈ បន្ថែមកម្លាំងការពារសន្ដិសុខ និងយាមល្បាត សម្រាប់រយៈពេល៣ថ្ងៃពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែវិច្ឆិកា គឺចំពេលតុលាការកំពូលនឹងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃ។
ការជូនដំណឹងរបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីនគរបាលជាតិបានរាយការណ៍ថា គណបក្សសង្គ្រោះជាតិ គ្រោងប្រមូលផ្ដុំអ្នកគាំទ្ររបស់ខ្លួននៅចំថ្ងៃប្រកាសសេចក្ដីសម្រេចអំពីជោគវាសនារបស់បក្សមួយនេះ។ ទោះជាយ៉ាងណា ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ បានបដិសេធចំពោះព័ត៌មានបែបនេះ ដោយថា គណបក្សសង្គ្រោះជាតិមិនបានបញ្ជាឲ្យធ្វើសកម្មភាពអ្វីនោះឡើយ។
បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃស្អែកទី១៦វិច្ឆិកានេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។ ជាញឹកញ៉ាប់ សមត្ថកិច្ចរាប់សិបនាក់ ត្រូវគេមើលឃើញថា តែងតែដាក់ពង្រាយ ហើយ កំណាត់ផ្លូវមួយចំនួន ជុំវិញតុលាការ ដូចជា វិថីព្រះស៊ីសុវត្ថិ វិថីសម្តេចសុធារស ផ្លូវលេខ២៤០ ត្រូវផ្អាកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ន៕

អាមេរិកថា ជំនួបរវាងលោក ហ៊ុន សែន និង ត្រាំ មិនមែនភ្លេចរឿងសិទ្ធិមនុស្ស
សហរដ្ឋអាមេរិក ច្រានចោលការចោទថា ទូតរបស់ខ្លួននៅទីក្រុងភ្នំពេញ
ខ្វះភាពអព្យាក្រឹត្យ និងថា
សហរដ្ឋអាមេរិកនៅតែមានក្ដីបារម្ភជុំវិញបញ្ហាសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយផ្ទាល់ ទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ានមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ដោយចោទថា តំណាងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហាកម្ពុជា។
ក្នុងជំនួបទ្វេភាគីមួយ កាលពីថ្ងៃអង្គារទី១៤វិច្ឆិកា ម្សិលមិញ នៅប្រទេសហ្វីលីពីន គណៈប្រតិភូសហរដ្ឋអាមេរិកចំនួន២រូប គឺលោក Matt Pottinger ជំនួយការរងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍លោក Patrick Murphy បានលើកយកក្ដីកង្វល់ទាំងនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ នេះបើតាមសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅក្រោយជំនួបនោះ។
បើតាមសេចក្ដីថ្លែងការណ៍ ក្នុងជំនួបនោះ គណៈប្រតិភូអាមេរិក បានបង្ហាញក្ដីបារម្ភជាថ្មី អំពីចំណាត់ការរបស់រដ្ឋាភិបាល ទៅលើក្រុមអង្គការសង្គមស៊ីវិល បណ្ដាញសារព័ត៌មាន ការគាបសង្កត់គណបក្សប្រឆាំង និងការឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
សហរដ្ឋអាមេរិកជឿថា រដ្ឋាភិបាលកម្ពុជា នឹងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលកម្ពុជាខ្លួនឯង ទទួលបាន ក្នុងរយៈពេល១ទសវត្សមកនេះ ទាំងផ្នែកប្រជាធិបតេយ្យ ការរីកចម្រើន សន្ដិភាព និងការផ្សះផ្សាជាតិ ជាពិសេស គឺជំនួយ ដែលសហរដ្ឋអាមេរិក ផ្ដល់ឲ្យក្នុងកិច្ចការទាំងនេះ។
បើតាមសេចក្ដីថ្លែងការណ៍ដដែល ភាគីសហរដ្ឋអាមេរិក ពន្យល់ថា ទោះបីជាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសំណេះសំណាល និងសំដែងការគួរសម ជាមួយមេដឹកនាំអាស៊ាន ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងនោះ ពួកគេថា នោះគឺដើម្បីឲ្យគូភាគី អាចឆ្ពោះទៅមុខរួមគ្នា លើកក្ដីបារម្ភនានា និងដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ ឲ្យប្រសើរឡើង។
សេចក្ដីថ្លែងការណ៍នោះ ឲ្យដឹងបន្ថែមថា៖ «ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានជួបសំណេះសំណាលជាមួយមេដឹកនាំក្នុងតំបន់ ដោយរួមទាំងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-ប៉ាស៊ីហ្វិក និងជំនួបអាស៊ាន-អាមេរិក នោះ សហរដ្ឋអាមេរិកបង្ហាញក្ដីសង្ឃឹមថា នោះនឹងអាចផ្ដល់ឲ្យប្រជាជាតិទាំងពីរ នូវឱកាសឆ្ពោះទៅមុខ បង្ហាញក្ដីកង្វល់នានា និងអភិវឌ្ឍមិត្តភាពទ្វេភាគី»។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៣ខែវិច្ឆិកា លោក ហ៊ុន សែន បានប្រាប់ដោយផ្ទាល់ទៅលោក ដូណាល់ ត្រាំ ឲ្យណែនាំមន្ដ្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលលោកថា មិនបានដើរតាមគោលនយោបាយថ្មី របស់លោក ដូណាល់ ត្រាំ ទាក់ទងនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ។
លោក ហ៊ុន សែន បានចោទតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា គ្មានភាពអព្យាក្រឹត្យចំពោះបញ្ហានៅកម្ពុជា និងថា បានយកបញ្ហាសិទ្ធិមនុស្ស មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ចៅរបស់ខ្ញុំ ត្រូវបានគេបង្ហាត់បង្ហៀនឲ្យស្អប់ឯកឧត្តម។ នេះបង្ហាញឲ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានភាពអព្យាក្រឹត្យចំពោះបញ្ហាប្រទេសកម្ពុជានោះទេ មិនមានភាពអព្យាក្រឹត្យទាំងបេក្ខភាពប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្ដង […] នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្ដែ ស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានបានធ្វើការកែប្រែទេ»។
ប៉ុន្ដែ ក្នុងសេចក្ដីថ្លែងការណ៍ គណៈប្រតិភូសហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់ទាំងនេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីស្មារតី នៃទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូរ ចន្ថា យល់ថា កម្ពុជា គួរមានទំនាក់ទំនងការបរទេសល្អ ជាមួយសហរដ្ឋអាមេរិក ដោយថា ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ ដែលកម្ពុជាទទួលបានពីប្រទេសមហាអំណាច ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យដ៏ធំមួយនេះ។

សមត្ថកិច្ចឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់
សមត្ថកិច្ចខណ្ឌមានជ័យរាជធានីភ្នំពេញបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២នាក់
យកទៅសួរនាំជុំវិញករណីបង្កើតបន្ទប់សម្រាប់ថតសំឡេង និង កាត់តវីឌីអូ ដោយថា
មិនមានច្បាប់អនុញ្ញាត។
តាមកំណត់ហេតុរបស់សមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះនៅក្នុងផ្ទះសំណាក់មួយឈ្មោះ ម៉ារ៉ាឌី ស្ថិតនៅក្នុងខណ្ឌមានជ័យ។ អ្នកទាំងពីរនោះឈ្មោះ អួន ឈិន និង យាង សុជាមេត្តា។
តាមចម្លើយរបស់លោក អួន ឈិន ប្រាប់សមត្ថកិច្ចថា ការបង្កើតបន្ទប់សម្រាប់កាត់តសំឡេង និង វិឌីអូនេះ គឺក្នុងបំណងរៀបចំកន្លែងប្រកបរបរកាត់តរូបថត និង វីឌីអូ មង្គលការ ។ ក្រោយការចាប់ខ្លួនមានព័ត៌មានថា អ្នកទាំងពីរនេះ ត្រូវបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានដឹងពីចំណាត់ការបន្ទាប់នោះទេ៕

Thursday, November 9, 2017
HRW ស្នើមេដឹកនាំពិភពលោកដាក់សម្ពាធលោក ហ៊ុន សែន នៅសន្និសីទកំពូលអាស៊ាន
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យក្រុមមេដឹកនាំពិភពលោកដាក់សម្ពាធលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
មកលើគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់។ ការអំពាវនាវនេះ
ធ្វើឡើងនៅពេលដែលមេដឹកនាំកំពូលៗនៅលើពិភពលោក
គ្រោងនឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី–ប៉ាស៊ីហ្វិក ឬហៅថា អេប៉ិច (APEC) និងសន្និសីទកំពូលប្រចាំឆ្នាំរបស់សមាគមអាស៊ាន
ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងដាណាង
ប្រទេសវៀតណាម និងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
នាយកប្រតិបត្តិទទួលបន្ទុកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊េដ អាដាម (Brad Adams) អំពាវនាវឲ្យមេដឹកនាំកំពូលៗរបស់ពិភពលោក រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កាណាដា អូស្ត្រាលី និងម៉ិចស៊ិក ដែលនឹងចូលរួមបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងសន្និសីទប្រចាំឆ្នាំកំពូលអាស៊ាន ឲ្យលើកយកបញ្ហាវិបត្តិនយោបាយ និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមនឹងបញ្ហាក្ដៅៗក្នុងតំបន់ដទៃទៀត មកពិភាក្សាក្នុងកិច្ចប្រជុំដ៏សំខាន់ទាំងពីរនេះ។
លោក ប្រ៊េដ អាដាម ថា នេះគឺជាឱកាសដ៏ល្អ ដែលមេដឹកនាំពិភពលោកទាំងនេះ គួររួមគ្នាបង្កើនការគាបសង្កត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក បញ្ឈប់នូវយុទ្ធនាការវាយប្រហារតាមផ្លូវច្បាប់ ដោយគ្មានមូលដ្ឋាន ប៉ុនប៉ងរម្លាយគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសនេះ និងទាមទារឲ្យមានការដោះលែងមេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ចេញពីពន្ធនាគារ ក្រោមបទចោទប្រកាន់ដែលមិនមែនជាការពិត។ លោក ប្រ៊េដ អាដាម ថ្លែងថា ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា កំពុងតែឈានទៅរកការបរាជ័យហើយ ខណៈដែលមានសន្និសីទអាស៊ាននេះ។ លោកបន្តថា ប្រទេសដែលជាមិត្តរបស់កម្ពុជា គួរថ្កោលទោសនូវរាល់កិច្ចប្រឹងប្រែងជម្នះរបស់លោក ហ៊ុន សែន ដើម្បីបង្កើតឲ្យមានឡើងវិញនូវការវិលត្រលប់មកវិញ នូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបឯកបក្សក្នុងប្រទេសកម្ពុជានេះ ហើយត្រូវទាមទារឲ្យលោក ហ៊ុន សែន ទម្លាក់ចោលនូវសំណុំរឿងប៉ុនប៉ងរម្លាយគណបក្សប្រឆាំង និងដោះលែងមេដឹកនាំគណបក្សនេះ ដែលលោកថា ធ្វើឡើងក្រោមបទចោទប្រកាន់ដែលជាការប្រឌិតឡើងសុទ្ធសាធ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានបើកយុទ្ធនាការជាប្រព័ន្ធ គាស់រម្លើងសម្បកលទ្ធិប្រជាធិបតេយ្យ ដែលនៅសេសសល់ចុងក្រោយក្នុងប្រទេសកម្ពុជា តាមរយៈការបំបិទប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលធ្វើការពាក់ព័ន្ធវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តមកលើសំឡេងអ្នករិះគន់ និងក្រុមអ្នកនយោបាយបក្សប្រឆាំង ជាមួយនឹងការបង្កើត និងអនុម័តច្បាប់ដ៏ចម្រូងចម្រាសនានា ដើម្បីរឹបអូសយកអាសនៈគណបក្សប្រឆាំង ដែលក្រុមអ្នកតាមដាននយោបាយមើលឃើញថា ជាការជាន់ឈ្លីឆន្ទៈពលរដ្ឋខ្មែររាប់លាននាក់។ នៅទីថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូល ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច នឹងបើកសវនាការលើសំណុំរឿងសុំរម្លាយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេមើលឃើញថា ជាករណីនយោបាយ បង្កើតឡើងដើម្បីឲ្យគណបក្សកាន់អំណាចអាចដណ្ដើម និងធានាជ័យជម្នះរួចជាស្រេច នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨ មកដល់។
កិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក នឹងប្រព្រឹត្តិទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា ខណៈសន្និសីទកំពូលអាស៊ាន នឹងប្រព្រឹត្តិទៅ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ ឆ្នាំ ២០១៧នេះ គឺជាខួបលើកទី ៥០ឆ្នាំ នៃសមាគមអាស៊ាន ដែលមានប្រជាជនសរុបជិត ៦២២ លាននាក់ មកពីប្រទេសចំនួន១០ នៅតំបន់អាស៊ីអាគ្នេយ៍។ សន្និសីទកំពូលអាស៊ានលើកទី ៣១នេះ នឹងផ្ដោតលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខប្រចាំតំបន់ ក្រោមប្រធានបទ «វិបុលភាពសម្រាប់ទាំងអស់គ្នា»។
ក្រៅពីបានអំពាវនាវឲ្យមេដឹកនាំកំពូលៗលើពិភពលោកទាំងនេះ ជួយដោះស្រាយបញ្ហាវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដដែលនេះ ក៏បានអំពាវនាវឲ្យមេដឹកនាំកំពូលៗពិភពលោកទាំងនេះ លើកយកពីបញ្ហាបារម្ភនានា នៃការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ានដទៃទៀត រួមមានបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា បញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម បញ្ហាគ្រឿងញៀននៅប្រទេសហ្វីលីពីន និងរបបផ្ដាច់ការយោធានៅប្រទេសថៃ មកដោះស្រាយផងដែរ៕

លោក កឹម សុខា មិនត្រូវបានដោះលែងទោះរងសម្ពាធពីសមាជិកព្រឹទ្ធសភាអាមេរិក
មន្ត្រីគណបក្សប្រជាជនកម្ពុជា ថា ខ្លួននឹងមិនដោះលែងលោក កឹម
សុខា តាមសំណើរបស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក
ដែលដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា ទេ។
ប៉ុន្តែ អ្នកវិភាគលើកឡើងថា ការរក្សាជំហរបែបនេះ
របស់រដ្ឋាភិបាលនឹងធ្វើឲ្យប្រទេសកម្ពុជា
ខូចឈ្មោះនៅលើឆាកអន្តរជាតិ
ហើយសហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មមកលើកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រតិកម្មចំពោះការដាក់ឱសានវាទឲ្យដោះលែងលោក កឹម សុខា ថា ជាការប្រមាថធ្ងន់ធ្ងរ ដល់ឆន្ទៈរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ហើយក៏ជាសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
លោក សុខ ឥសាន សរសេរនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) របស់លោកថ្ងៃទី៩ ខែវិច្ឆិកា ថា កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ ដូច្នេះកុំចង់ឲ្យរដ្ឋាភិបាលធ្វើអ្វីតាមខ្លួន ធ្វើដូចជាកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមរបស់សហរដ្ឋអាមេរិក។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចនេះ ស្របពេលសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈ និងជាអតីតបេក្ខជនប្រធានាធិបតីលោក ថិត គ្រូស (Ted Cruz) ដាក់កំហិតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា មិនត្រឹមតែមិនដោះលែងលោក កឹម សុខ ទេ លោកទាំងថ្លែងឌឺដងថា ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខ ជាថ្ងៃឱសានវាទដែលរំលាយគណបក្សសង្គ្រោះជាតិចោល។
ករណីចាប់ខ្លួនលោក កឹម សុខា នេះដែរ ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង បានសរសេរលិខិតមួយច្បាប់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពល និងជាអតីតបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស ដោយមិនខ្ចីអើពើទៅនឹងការស្នើឲ្យដោះលែងលោក កឹម សុខា ឲ្យបានត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឡើយ បើមិនចង់ឲ្យអាមេរិក ដាក់ទណ្ឌកម្មលើកម្ពុជា។ លោក ជុំ ប៊ុនរ៉ុង ក៏បានបដិសេធទៅនឹងរាល់ការចោទប្រកាន់នានាដែលថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា។
ចំណែក អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការប្រកាសជំហររបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដូចនេះនឹងធ្វើឲ្យកម្ពុជារងទណ្ឌកម្មពីសហរដ្ឋអាមេរិក។ លោកថា បើរដ្ឋាភិបាលរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិកមែននោះ មិនមែនធ្វើឲ្យខាតបង់តែរដ្ឋាភិបាល ឬសមាជិកជាន់ខ្ពស់រដ្ឋាភិបាលនោះទេ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា ប៉ះពាល់ជីវភាពពលរដ្ឋកម្ពុជា មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ «»
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងទៀតថា ទណ្ឌកម្មសហរដ្ឋអាមេរិកមកលើកម្ពុជា អ្នកដែលប៉ះពាល់ដំបូង គឺមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ហើយបើរដ្ឋាភិបាលនៅតែរឹងទទឹង នឹងធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល ត្បិតអីសហរដ្ឋអាមេរិកជាប្រទេសមហាអំណាចយោធា និងសេដ្ឋកិច្ច។
ទន្ទឹមនឹងការទាមទារសមាជិកព្រឹទ្ធសភាអាមេរិក ប្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យដោះលែង លោក កឹម សុខា។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង ដែលមានឈ្មោះបោះសំឡេងល្បីល្បាញមួយចំនួន បានផ្ដួចផ្ដើមរៀបចំឲ្យមានសេចក្ដីសម្រេចលេខ ២៧៩ ដើម្បីថ្កោលទោសទង្វើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន។ សេចក្ដីសម្រេចនេះត្រូវបានដាក់បញ្ចូលទៅក្នុងកាលវិភាគលេខ ២៥៧ សម្រាប់លើកយកមកជជែកដេញដោល ក្នុងសម័យប្រជុំព្រឹទ្ធសភាអាមេរិកាំង នៅពេលដ៏ខ្លីខាងមុខនេះហើយ។
ប្រសិនបើ អនុម័តសេចក្ដីសម្រេចលេខ ២៧៩ ស្ដីពីការគូសបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា តម្រូវឲ្យរដ្ឋាភិបាលអាមេរិកថ្កោលទោស ជាផ្លូវការនូវរាល់ទម្រង់នៃអំពើហិង្សា ផ្នែកនយោបាយក្នុងប្រទេសកម្ពុជា និងជំរុញឲ្យមានការបញ្ឈប់នូវអំពើរំលោភសិទ្ធិមនុស្សនានា ក្នុងប្រទេសនេះជាបន្ទាន់។ សេចក្ដីសម្រេចដដែលនេះ ជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បញ្ចប់នូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យនានា មកលើក្រុមអ្នកប្រឆាំងនៅកម្ពុជា និងជំរុញឲ្យមាននូវបរិយាកាសមួយ ដែលលទ្ធិប្រជាធិបតេយ្យអាចរីកចម្រើន និងលូតលាស់ទៅមុខបានល្អ៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...