Sunday, February 26, 2017

លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

ប្រធាន​ស្តីទី​គណបក្សសង្គ្រោះ​ជាតិ​ លោក​កឹម​ សុខា ​(រូបភាពពី​ហ្វេស​ប៊ុក​លោក​ កឹម​ សុខា)


មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។
បើ​ទោះបី​ជា​បាន​​ទទួល​ស្គាល់​ថា ការ​បញ្ចប់​សង្គ្រាម​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព​ក៏​ដោយ ប៉ុន្តែ លោក កឹម សុខា បាន​រៀបរាប់​ថា សន្តិភាព​ពិត គឺ​សន្តិភាព​ទាំង​រូប​កាយ និង​សន្តិភាព​ទាំង​ផ្លូវ​ចិត្ត។
លោក កឹម សុខា បាន​បន្ថែម​ថា ការ​ដែល​នៅ​តែ​ធ្វើ​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា ឈឺ​ចាប់​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដោយ​អយុត្តិធម៌​ពី​សំណាក់​អ្នក​មាន​បំពាន​លើ​អ្នក​ក្រ អ្នក​ខ្លាំង​រាំង​ខ្ទប់​អ្នក​ខ្សោយ អ្នក​ឈ្នះ​កៀប​សង្កត់​អ្នក​ចាញ់​នោះ គឺ​ជា​មូល​ហេតុនាំ​ឲ្យ​មាន​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ទៅៗ។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែងតែ​លើក​ឡើង​ជា​ញឹក​ញាប់​ពី​តម្លៃ​នៃ​សន្តិភាព ហើយ​លោក​ថែម​ទាំង​បាន​ព្រមាន​ដោយ​មិន​ចំពោះ​ទៅ​ដល់​អ្នក​ចង់​បង្កើត​បដិវត្តន៍​ពណ៌​ថា ឲ្យ​ត្រៀម​ក្ដារ​មឈូស ប្រសិនបើ​ពួកគេ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា៕
សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

កំណើន​នៃ​ចំនួន​អ្នក​សង្កេត​ការណ៍ នឹងធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​​កាន់​តែទុក​ចិត្ត​លើ​ដំណើការ​បោះ​ឆ្នោត



media
បុរស​ក្នុង​ក្រុង​ភ្នំពេញ​ផ្ទៀងឈ្មោះ​របស់ខ្លួន នៅក្នុង​បញ្ជី​អ្នកបោះឆ្នោត។

ចំនួន​នៃ​អ្នក​សង្កេត​ការណ៍ មក​ពី​អង្គការ​សង្គមស៊ីវិល និង គណបក្ស​នយោបាយ សម្រាប់​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ ២០១៧ និង ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ខាង​មុខនេះ ត្រូវ​បាន គណៈកម្មាការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) រំពឹង​ថា​នឹង​មាន​ចំនួន​ច្រើនជាង​អាណ្ណត្តិ​មុន​។ កំណើន​នៃ​ចំនួន​អ្នក​សង្កេត​ការណ៍​នេះ ត្រូវ​បាន គជប និង អង្គការ​ដែល​ធ្វើការ​លើ​បញ្ហា​បោះ​ឆ្នោត ចាត់​ទុក​ថា​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ដំណើការ​បោះ​ឆ្នោត​កាន់​តែប្រសើរ និង ជឿ​ទុក​ចិត្ត​បាន។
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ បើ​ទោះ​បី​ជា​មិន​ទាន់​បាន​បូក​សរុប​ថា​តើ​នឹង​មាន​ចំនួន​អ្នក​សង្កេតការណ៍​មក​ពី​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង សហគមន៍​អន្តរជាតិ ប៉ុន្មាន​នោះ នៅ​ក្នុងការ​បោះ​ឆ្នោត​ខាង​មុខ​។ ក៏​ប៉ុន្តែ លោក ហង្ស ពុទ្ធា បាន​អះ​អាង​ថា​ចំនួន​អ្នក​សង្កេត​ការណ៍ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ ២០១៧ និង ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ នឹង​មាន​ចំនួន​ច្រើន​ជាង អាណ្ណតិ​មុន​ៗ។
លោក បញ្ជាក់​ទៀត​ថា សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ សហភាព​អ៊ឺរ៉ុប​បាន​ជួយ​បណ្តុះ​បណ្តាល​អ្នក​សង្កេត​ការណ៍​បាន​ចំនួន​ជាង ១ ម៉ឺន ៣ ពាន់ នាក់​។

ចំណែក​ឯ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ខាង​មុខ កាល​ពី​ថ្ងៃទី ២៥​កុម្ភៈ ក៏​បាន​ប្រកាស​ដាក់​ដំណើការ​កម្មវិធី​មួយ​ឈ្មោះ​ថា« បន្ទប់​ស្ថានការណ៍​ស្តី​ពី​ការ​បោះឆ្នោត» ដើម្បី​ឃ្លាំ​មើល និង សង្កេត​ការណ៍​ការ​បោះ​ឆ្នោត ឆ្នាំ ២០១៧ និង ឆ្នាំ ២០១៨។

តាមរយៈ​កម្មវិធី​នេះ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​នឹង​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​តាម​បណ្តាការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​ដែល​មាន​ចំនួន ២ ម៉ឺន​ការិយាល័យ​។ សូម​រំឮក​ឡើង​វិញថា​កម្មវិធី«បន្ទប់​ស្ថាន​ការណ៍​ស្តី​ពី​ការ​បោះឆ្នោត» ក៏​ត្រូវ​បាន​បង្កើត​ដែរ​កាល​ពី​អាណត្តិមុន​។ ក៏ប៉ុន្តែ ចំនួន​អ្នក​សង្កេតការណ៍​នៅ​ពេល​នោះ មាន​តែ​ ៥០ ទៅ ៦០​ភាគ​រយ​ប៉ុណ្ណោះ នៃ​ចំនួនការិយាល័យ​បោះ​ឆ្នោត​ទូ​ទាំង​ប្រទេស​។

ជុំវិញ​ការ​រៀប​ចំ​បញ្ជី​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​នេះ លោក គុល បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកាត់ថា (Comfrel) បាន​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ Comfrel បាន​ចុះ​ឈ្មោះ​ ដាក់​អ្នក​សង្កេតការណ៍​ចំនួន ២៦០ នាក់ ដើម្បី​ឃ្លាំ​មើល​ដំណើការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ហើយ​នៅ​ពេល​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ស្នើ​ទៅ​សហភាព​អឺរ៉ុប ដើម្បី​សុំ​ជំនួយ​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​លើ​ការ​ចំណាយ​របស់​អ្នកសង្កេត​ការណ៍​ម្នាក់ៗ នៅ​ថ្ងៃ​បោះ​ឆ្នោត​។

ខណៈ​ដែល​ចំនួន​នៃ​អ្នក​សង្កេត​ការណ៍​មក​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក និង អន្តរជាតិ ព្រម​ទាំង​តំណាង​មក​ពី​គណបក្ស​នយោបាយ កើន​ឡើង​នេះ ​ត្រូវ​បាន លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បញ្ជាក់​ថា នឹង​ធ្វើ​ឲ្យ​ដំណើការ​បោះឆ្នោត កាន់​តែ​ប្រសើរ​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត នៅ​ក្នុង​ដំណើការ​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា ថា គ.ជ.ប បើក​ចំហរ​រាល់​ស្ថាប័ន​នានា ដែល​មាន​បំណង​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេត​ការណ៍​​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​។ សូម​ជម្រាប​ជូន​ថា​សម្រាប់អ្នក​សង្កេតការណ៍​ជាតិ​គ.ជ.ប ទទួល​ចុះ​ឈ្មោះ​ចា​ប់​ពីថ្ងៃទី១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែឧសភា។ ចំណែក​អ្នក​សង្កេតការណ៍​អន្តរជាតិ​ចាប់​ផ្ដើម​ទទួល​ចាប់​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​៣០ ​ឧសភា​៕


គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី

អតីត​រដ្ឋមន្រ្តី​ក្រសួងការងារលោក Tom Perez ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​របស់​គណកម្មាធិការ​ជាតិប្រជាធិបតេយ្យថ្លែង​នៅ​ក្នុង​ កិច្ចប្រជុំ​របស់ DNC រដូវរងានៅ​រដ្ឋ Atlanta កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៧។


គណៈកម្មាធិការ​ជាតិប្រជាធិបតេយ្យបាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​លើ​លោក Keith Ellison តំណាងរាស្ត្រ​រដ្ឋ Minnesota ជាមួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​ ២៣៥​ទល់​នឹង​២០០។ បន្តិច​ក្រោយ​មក ដោយ​យោង​តាម​សំណើ​របស់​លោក Perez លោក Ellison ត្រូវ​បាន​អនុម័ត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​របស់​លោក។ ​
លោក Perez ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ដែល​គាំទ្រ​លោកស្រី Hillary Clinton និង​អតីត​ប្រធានាធិបតី លោក Barack Obama បាន​អះអាង​ថា គណបក្ស​នេះ​ត្រូវ​ផ្តោត​ទៅ​លើ​ការចូល​ទៅ​ដល់​អ្នក​បោះឆ្នោត​និង​សមរភូមិ​នៃ​ការទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ។ ​
សម្ព័ន្ធមិត្ត​របស់​លោក Ellison ដែល​គាំទ្រ​ លោក Bernie Sanders អ្នកធ្វើ​កំណែ​ទម្រង់ ពណ៌នា​លោក ថា​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​អាច​ផ្សះផ្សា​ការ​បែកបាក់​នៅ​ក្នុង​គណបក្ស​នេះ​បាន។
ជ័យជម្នះ​របស់​លោក Perez បាន​កើតឡើង​ ក្រោយ​ពី​បេក្ខជន​ផ្សេង​ទៀត​បាន​បោះបង់​ចោល​ការប្រកួតប្រជែង​នេះ។ ក្នុង​នោះ​ក៏​រួម​មាន​លោក Pete Buttigieg អភិបាល​ក្រុង South Bend ក្នុង​រដ្ឋ Indiana លោកស្រី Sally Boynton Brown ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ Idaho លោកស្រី Jehmu Greene អ្នកវិភាគ​តាម​ទូរទស្សន៍ លោក Sam Ronan អតីត​បុគ្គលិក Air Force និង​លោក​មេធាវី Peter Peckarsky ផង​ដែរ៕

ទាហាន​អ៊ីរ៉ាក់​ប្រឈម​នឹង​ការប្រយុទ្ធ​ស្វិតស្វាញ ខណៈ​ដែល​ការប្រយុទ្ធ​នៅ​ទីក្រុង​Mosul ចេះ​តែ​រំកិល​ទៅ​មុខ​

កងកម្លាំង​ពិសេស​របស់​អ៊ីរ៉ាក់​កំពុង​ត្រៀម​ខ្លួន​នៅ​ភាគខាងលិច​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់កាល​ពី​ថ្ងៃទី២៤ កុម្ភៈ ២០១៧។


មន្ត្រី​យោធា​អ៊ីរ៉ាក់​និយាយ​ថា កងកម្លាំង​ដែល​គាំទ្រ​អាមេរិក​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ស្វិតស្វាញ​ជាងមុន ខណៈ​ដែល​ទាហាន​បាន​វាយ​សម្រុកកាន់​តែ​ជ្រៅ​ទៅ​ដល់​ប៉ែក​ខាង​លិច​ពាក់​កណ្តាល​ទីក្រុង Mosul។ ទីក្រុង Mosul គឺ​ជា​ជម្រក​ចុង​ក្រោយ​បង្អស់​របស់​ក្រុម​រដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ​
លោក​វរសេនីយទោ Abdulamir al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ការដណ្តើម​យក​បាន​អាកាសយានដ្ឋាន​នៅ Mosul កាល​ពី​លើក​មុន​បាន​នាំ​ឲ្យ​មានការ​វាយ​សម្រុក​ទៅ​ប៉ែក​ខាង​ជើង​ឆ្ពោះ​ទៅ​កណ្តាល​ទីក្រុង ដែល​នៅ​ទីនោះ​ពួកគេ​មាន​ផែនការ​នឹង​ដណ្តើម​យក​ស្ថានកុងស៊ុល​ទួកគី​និង​អគារ​រដ្ឋាភិបាល​មក​វិញ។ ​
លោក​បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​កំពុង​តែ​ប្រឈម​នឹង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិតស្វាញ​កាន់​តែ​ខ្លាំង ខណៈ​ដែល​ពួកគេ​វាយ​សម្រុក​កាន់​តែ​ជ្រៅ​ចូល​ទៅ​ទីក្រុង​ដែល​ក្រុម​រដ្ឋ​ឥស្លាម​កាន់កាប់។
លោក al-Mohammadawi បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា «ក្រុមរដ្ឋឥស្លាម​កំពុង​តែ​ប្រើប្រាស់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ធ្វើ​ជា​របាំង​សម្រាប់​ការពារ​ខ្លួន»។
ក្រុម​រដ្ឋឥស្លាម​ក៏​បាន​ចាប់​ផ្តើម​បង្កាត់​ភ្លើង​នៅ​តាម​ដង​ផ្លូវ​នានា ដើម្បី​លាក់​ជំហរ​របស់​ខ្លួន និង​ក្រាល​ក្រណាត់​នៅ​លើ​ផ្លូវ​ចង្អៀត​នានា​ក្នុង​ទីក្រុង មូស៊ុល ដើម្បី​ការពារ​ខ្លួន​ពី​ការឈ្លប​យក​ការណ៍​លើ​អាកាស​ផង​ដែរ។ ​
ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ាក់ Kurd បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​មក​ថា អ្នកឆ្លើយឆ្លង​សារព័ត៌មាន​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​យក​ព័ត៌មាន​ពី​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង Mosul៕

ប៉ូលិស​អាល្លឺម៉ង់​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស ក្រោយ​ពី​ការវាយប្រហារ​ដោយ​បើក​រថយន្ត​បំបុក

រថយន្ត​នៅ​ខាង​មុខ​ហាង​ យាម​ដោយ​ប៉ូលិស​ក្នុង​ទីក្រុង​ Heidelberg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៥ កុម្ភៈ ២០១៧។ បុរស​ម្នាក់​បាន​បើក​រថយន្ត​កណ្តាល​ទីក្រុង​ ហើយ​វាយ​ប្រហារ​ប្រជាជន​ហើយ​រត់​គេច​បន្ទាប់​មក​ត្រូវ​បាន​បាញ់​​។


ប៉ូលិស​នៅ​ក្នុង​ទីក្រុង Heidelberg ប្រទេស​អាល្លឺម៉ង់​បាន​បាញ់​និង​ធ្វើ​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​មួយ​គ្រឿង​ទៅ​បុក​មនុស្ស​៣​នាក់។
បុរស​ម្នាក់​នោះ​បាន​បើក​រថយន្ត​សំដៅ​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ដែល​កំពុង​តែ​ឈរ​នៅ​កន្លែង​ថ្មើរ​ជើង។ ការប្រឈម​មុខ​គ្នា​ដ៏​តូច​មួយ​បាន​កើតឡើង មុន​ពេល​ដែល​ប៉ូលិស​បាញ់​បុរស​ម្នាក់​នោះ។ គេ​ជឿ​ថា បុរស​ម្នាក់​នោះ​មាន​កាំបិត​មួយ​ជាប់​ជាមួយ​ផង​ដែរ។ ​
ប៉ូលិស​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​អំពី​មូលហេតុ​ដែល​បុរស​នោះ​ធ្វើ​ដូច្នេះ ប៉ុន្តែ​និយាយ​ថា ពួកគេ​មិន​សង្ស័យ​ថា ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នោះ​ទេ។
ប៉ូលិស​ថ្លែង​ថា បុរស​ម្នាក់​នោះ​ទំនង​ជា​ប្រព្រឹត្ត​អំពើ​នេះ​តែ​ម្នាក់​ឯង​ទេ ហើយ​ប៉ូលិស​បាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ទៅ​លើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដែល​ថា បុរស​ម្នាក់​នោះ​មាន​បញ្ហា​ផ្លូវចិត្ត​នោះ​ទេ។
ការវាយប្រហារ​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន នៅ​ពេល​ដែល​ភេរវករ​ម្នាក់​បាន​បើក​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​សំដៅ​ចូល​ទៅ​បុក​ហ្វូង​មនុស្ស​នៅ​ក្នុង​ផ្សារ​លក់​គ្រឿង​ឧបករណ៍​តុបតែង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​មួយ​នៅ​ក្នុង​ទីក្រុង ប៊ែរឡាំង ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​បាត់បង់​ជីវិត​និង​របួស​៥០​នាក់​ផ្សេង​ទៀត៕

ប៉ាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​នឹង​បើក​កិច្ចប្រជុំ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម

រូបភាពឯកសារ៖ រដ្ឋមន្រ្តីការបរទេស​អាហ្វហ្គានីស្ថាន​លោក Salahuddin Rabbani (ស្តាំ) និយាយ​ជាមួយ​ទីប្រឹក្សាសន្តីសុខ​ជាតិ​ប៉ាគីស្ថានលោក Sartaj Aziz (ឆ្វេង) ក្នុង​កិច្ច​ប្រជុំ​នៅ​ Islamabad ប្រទេស​ប៉ាគីស្ថានកា​ល​ពី ថ្ងៃទី​១៣ សីហា ២០១៥ នៅ​ប្រទេស​ប៉ាគីស្ថាន។


ប្រទេស​ប៉ាគីស្ថាន​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​ចូល​រួម​នឹង​ការចរចា​ជាមួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​ទៅ​លើ​យន្តការ​រួម​គ្នា​មួយ ដើម្បី​ដោះស្រាយ​កង្វល់​ទៅ​លើ​បញ្ហា​ភេរវកម្ម​ឆ្លង​ព្រំដែន ហើយ​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ​ទៅ​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​នេះ។
លោក Sartaj Aziz ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​ការបរទេស បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង Islamabad ថា លោក​នឹង​ពិភាក្សា​បន្ថែម​ទៀត​ទៅ​លើ​បញ្ហា​នេះ នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​នឹង​លោក Salahuddin Rabbani រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​ពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​នៅ​ក្នុង​ទីក្រុង Islamabad នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​
លោក​បាននិយាយ​ថា លោក Rabbani បាន​បញ្ជាក់​ថា​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​១០ ឬ​ហៅ​ថា ECO ជាមួយ​នឹង​មន្ត្រី​ជាន់ខ្ពស់​អាហ្វហ្គានីស្ថាន​ដទៃទៀត។
លោក Aziz បាន​ថ្លែង​បន្ត​ថា ភាគី​ទាំង​២​យល់​ឃើញ​ថា អំពើ​ភេរវកម្ម​គឺ​ជា​សត្រូវ​រួម ហើយ​បាន​ព្រមព្រៀង​គ្នា​ថា ពិត​ជា​មាន​តម្រូវការ​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា។
ទំនាក់ទំនង​ទ្វេភាគី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង Islamabad និង​រដ្ឋាភិបាលក្រុង Kabul បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​ផ្តល់​ទីជម្រក​ដល់​ក្រុម​សកម្មប្រយុទ្ធ​ដែល​ប្រឆាំង​នឹង​រដ្ឋ​និង​ឧបត្ថម្ភ​ដល់​ការវាយប្រហារ​ភេរវកម្ម​ទៅ​លើ​ទឹកដី​របស់​ពួកគេ​រៀង​ខ្លួន៕

ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា ឃ្លាត​ឆ្ងាយ​ពី​ទស្សនៈ​របស់​រដ្ឋបាល​លោក Trump ចំពោះ​សាសនា​ឥស្លាម

ប្រធានាធិបតី​សហរដ្ឋអាមេរិកស្តាប់​លោក​វរសេនីយទោ​ Lt. Gen. H.R. McMaster ដែល​ត្រូវ​បាន​តែង​តាំង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​ថ្មីនិយាយ​នៅ​ក្នុង​វិមាន Mar-a-Lago របស់​លោក​ Trump នៅ​ទីក្រុង Palm Beach រដ្ឋ Florida កាល​ពី​ថ្ងៃទី២០ កុម្ភៈ ២០១៧។


ទីប្រឹក្សា​សន្តិសុខ​ជាតិ​ថ្មី​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រាប់​ដល់​បុគ្គលិក​របស់​ខ្លួន​ថា អ្នក​កាន់​សាសនា​ឥស្លាម​ដែល​បាន​ធ្វើ​សកម្មភាព​ភេរវកម្ម​គឺ​ជា​អ្នក​បំផ្លាញ​សាសនា​ឥស្លាម។ នេះ​គឺ​ជា​ជំហរ​មនោគមវិជ្ជា​មួយ​ដែល​ខុស​ឆ្ងាយ​ពី​ទីប្រឹក្សា​ជាន់ខ្ពស់​ដទៃទៀត​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump។ ​
លោក​ឧត្ដមសេនីយ៍ឯកH.R. McMaster បាន​ថ្លែង​ប្រាប់​ដល់​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថា ការប្រើប្រាស់​ពាក្យ​«ភេរវកម្ម​ជ្រុល​និយម​ឥស្លាម» គឺ​ជា​ពាក្យ​ដែល​ខូចប្រយោជន៍ ដោយសារ​តែ​សកម្មភាព​ភេរវកម្ម​គឺ ​«មិនមែន​ជា​សាសនា​ឥស្លាម​នោះ​ទេ»។ នេះ​បើ​យោង​តាម​កាសែត the New York Times។
សុន្ទរកថា​របស់​លោក McMaster ត្រូវ​បាន​រាយការណ៍​ថា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កិច្ចប្រជុំ​បុគ្គលិក​ទាំងអស់​លើក​ដំបូង​របស់​លោក។ នេះ​បើ​យោង​តាម​អ្នក​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ។​
អត្ថាធិប្បាយ​របស់​លោក​ខុស​ពី​ភាសា​ដែល​លោក​ប្រធានាធិបតី​និង​លោក Michael Flynn​ ដែលអ្នក​កាន់​តំណែង​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​មុន​លោក បាន​លើកឡើង​ជា​រឿយៗ។ លោក Michael Flynn បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ការ​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​មន្ត្រី​ការទូត​រុស្ស៊ី៕

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...