លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump
លើកមេដៃខណដែលលោកមកថ្លែងនៅក្នុងសន្និសីទសកម្មភាពនយោបាយអភិរក្សកាលពីថ្ងៃទិ២៤
កុម្ភៈ ២០១៧ទីក្រុង Oxon Hill រដ្ឋ Maryland។
គម្រោងមួយលានលានដុល្លាររបស់លោកប្រធានាធិបតី Donald Trump
ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបែកបាក់របស់សហរដ្ឋអាមេរិក
គឺជាប្រធានបទ
សំខាន់នៅក្នុងកិច្ចប្រជុំអភិបាលរដ្ឋទូទាំងប្រទេសចំនួនបីថ្ងៃ
នៅរដ្ឋធានីវ៉ាស៊ីនតោន។
កំណែទម្រង់វិស័យសុខាភិបាល អប់រំ ភាពអត់ឃ្លានរបស់កុមារ
និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក៏ជាគោលនយោបាយសំខាន់
ដែលនឹងត្រូវបានគេពិភាក្សាផងដែរ
នៅក្នុងការប្រជុំរបស់សមាគមអភិបាលរដ្ឋថ្នាក់ជាតិ
រដូវរងាប្រចាំឆ្នាំរបស់គណៈអភិបាលរដ្ឋ មកពីគណបក្សទាំងពីរ
នេះបើយោងតាមសមាគមអភិបាលរដ្ឋថ្នាក់ជាតិ។
កាលពីថ្ងៃសុក្រ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Jerry Brown
បានប្រកាសពីគម្រោង ៤៣៧ លានដុល្លារ សម្រាប់គ្រប់គ្រងទឹកជំនន់
និងឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់
បន្ទាប់ពីមានការព្រួយបារម្ភពីការបាក់ទំនប់
ដែលបានបង្ខំឲ្យមានការជម្លៀសប្រជាជនប្រមាណ ២០ម៉ឺននាក់៕
Sunday, February 26, 2017
ម៉ាឡេស៊ីព្រមានចាប់ខ្លួនមន្ត្រីកាទូតកូរ៉េខាងជើងមួយរូបបើមិនសហការ
លោកប្រធានប៉ូលិសម៉ាឡេស៊ី Khalid Abu Bakar (កណ្តាល)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីឃាតករសម្លាប់លោក Kim Jong
Nam បងប្រុសចុងរបស់មេដឹកនាំប្រទេសកូរ៉េខាងជើងនៅ
ទីស្នាក់ការកណ្តាលប៉ូលិស ក្នុងទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី
កាលពីថ្ងៃទី២២ កុម្ភៈ ២០១៧។
ម៉ាឡេស៊ីនៅថ្ងៃនេះបានឲ្យដឹងថា
ខ្លួននឹងចេញដីកាចាប់ខ្លួនមន្ត្រីការទូតកូរ៉េខាងជើងមួយរូប
ប្រសិនបើមន្ត្រីរូបនោះបដិសេធមិនសហការជាមួយនឹងការស៊ើបអង្កេតទៅលើការសម្លាប់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក
Kim Jong Un។
ការស៊ើបអង្កេតនេះបានបង្កឲ្យមានវិវាទផ្នែកការទូតធ្ងន់ធ្ងររវាងប្រទេសម៉ាឡេស៊ីនិងកូរ៉េខាងជើង ទាក់ទិននឹងការសង្ស័យសម្លាប់លោក Kim Jong Nam កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងគូឡាឡាំពួ Kuala Lumpur។ ការលើកឡើងកាលពីថ្ងៃសុក្ររបស់ប៉ូលិសម៉ាឡេស៊ីដែលថា សារធាតុគីមី VX ត្រូវបានប្រើប្រាស់ដើម្បីសម្លាប់លោក Kim នោះ បានបង្កឲ្យមានវិវាទនយោបាយរវាងប្រទេសទាំងពីរ។
ក្រុមអ្នកជំនាញបានថ្លែងថា សារធាតុគីមី VX ដែលត្រូវបានប្រើប្រាស់នៅក្នុងការវាយប្រហារនេះ ស្ទើរតែច្បាស់ហើយថាត្រូវបានផលិតនៅក្នុងបន្ទប់ពិសោធន៍អាវុធរបស់រដ្ឋជឿនលឿនមួយ ហើយត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។ ប៉ុន្តែប្រទេសកូរ៉េខាងជើងមិនដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ ហើយបានចំណាយពេលជាច្រើនទសវត្សរ៍ដើម្បីផលិតកម្មវិធីអាវុធគីមីនោះ៕

ក្រុមបាតុករហ្វីលីពីនប្រារព្ធខួបបដិវត្តន៍ដើម្បីថ្កោលទោសការសម្លាប់មនុស្ស
នេះជារូបភាពផ្តល់ដោយជាងថតរូបរបស់ប្រធានាធិបតីនៅ Malacanang Palace
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ថ្លែងទៅកាន់ក្រុមប៉ូលិសនៅរដ្ឋធានីម៉ានីល
ប្រទេសហ្វីលីពីនកាលពីថ្ងៃទី ០៩ កុម្ភៈ ២០១៧។
ក្រុមសកម្មជនជាងមួយពាន់នាក់មកពីក្រុមផ្សេងៗគ្នាបានប្រមូលផ្តុំគ្នានៅថ្ងៃសៅរ៏នេះ នៅឯលានប្រជាធិបតេយ្យដែលស្ថិតនៅតាមមហាវិថីក្នុងទីក្រុងម៉ានីល ជាទីដែលពលរដ្ឋហ្វីលីពីនរាប់លាននាក់បានប្រមូលផ្តុំគ្នាកាលពី៣១ឆ្នាំមុន ដែលជាការបះបោរប្រកបដោយសន្តិវិធី ដើម្បីទម្លាក់លោក Marcos ចេញពីតំណែង។ ការទម្លាក់លោក Marcos ចេញពីតំណែងជាប្រធានាធិបតីគឺដោយសារតែបញ្ហាពុករលួយដ៏ធ្ងន់ធ្ងរនិងការបំពានសិទ្ធិមនុស្ស។
ពិធីរំឮកខួបនៃការធ្វើបដិវត្តន៍មានសភាពតឹងរ៉ឹង បើធៀបជាមួយនឹងឆ្នាំមុនៗ ហើយលោកប្រធានាធិបតី Rodrigo Duterte ដែលអនុញ្ញាតឲ្យបញ្ចុះសាកសពរបស់លោក Marcos នៅទីបញ្ចុះសពវីរៈបុរសកាលពីខែវិច្ឆិកានោះ មិនបានចូលរួមក្នុងពិធីនេះនោះទេ៕
សង្គមស៊ីវិលចាប់ផ្ដើមកម្មវិធី “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត” ដើម្បីឃ្លាំមើលការបោះឆ្នោត
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត
និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
(NICFEC) លោក សំ គន្ធាមី ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី
កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ Photo: RFA
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត ប្រកាសចាប់ផ្ដើមដំណើរការកម្មវិធីមួយឈ្មោះថា “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧” ដោយចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ រហូតដល់ខែកក្កដា ឆ្នាំ២០១៧។ បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត បង្កើតឡើងដើម្បីឃ្លាំមើល ឬសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
កម្មវិធីឈ្មោះ “បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត” ដែលក្រុមអង្គការសង្គមស៊ីវិលបង្កើតឡើងនេះ ដើម្បីរួមចំណែកក្នុងការសង្កេតការណ៍ ឃ្លាំមើល និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។ កម្មវិធីនេះមានផែនការដាក់ពង្រាយអ្នកសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលមានប្រមាណជាង ២ម៉ឺនការិយាល័យ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការ និចហ្វិក (NICFEC) លោក សំ គន្ធាមី ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ថា កម្មវិធីនេះគឺត្រូវការមនុស្សប្រមាណ ២ម៉ឺននាក់ ដើម្បីធ្វើសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតទាំងអស់។ លោកថា អ្នកសង្កេតការណ៍នឹងបញ្ជូនលទ្ធផលឆ្នោតមកកាន់ “បន្ទប់ស្ថានការណ៍បោះឆ្នោត” ដើម្បីផ្សាយលទ្ធផលភ្លាមៗតាមដែលអាចធ្វើទៅបាន។
លោក សំ គន្ធាមី៖ «នៅពេលដែលយើងទទួលបានទិន្នន័យនៃការរាប់សន្លឹកឆ្នោតតាមការិយាល័យទាំងអស់ដែលអ្នកសង្កេតការណ៍បានបញ្ជូនមក ទីមួយយើងនឹងផ្សាយព័ត៌មានលទ្ធផលនៃការបោះឆ្នោត ប៉ុន្មានក្រោយដែលអាចធ្វើទៅបាន។ រៀបចំបញ្ចេញរបាយការណ៍បឋមពីលទ្ធផលនៃការបោះឆ្នោតនីមួយៗហ្នឹង។ បោះឆ្នោតឃុំ យើងនឹងចេញរបាយការណ៍ក្នុងយប់ហ្នឹងតែម្ដង»។
នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី បន្ថែមថា ក្រុមការងារនៃបន្ទប់ស្ថានការណ៍បោះឆ្នោត បានធ្វើសំណើទៅសហភាពអឺរ៉ុប រួចហើយ ដើម្បីស្នើសុំជំនួយថវិកាសម្រាប់ផ្គត់ផ្គង់លើការចំណាយរបស់អ្នកសង្កេតការណ៍ម្នាក់ៗ។ លោកថា សហភាពអឺរ៉ុប បានសន្យាផ្ទាល់មាត់ថា នឹងផ្ដល់ជំនួយសម្រាប់អ្នកសង្កេតការណ៍ចំនួន ១ម៉ឺន ២ពាន់នាក់។
លោក សំ គន្ធាមី បញ្ជាក់បន្ថែមទៀតថា ក្រុមការងាររបស់លោកនឹងស្វះស្វែងរកថវិកាបន្ថែមទៀតតាមរយៈមូលនិធិ សម្រាប់ផ្ដល់ឱ្យអ្នកសង្កេតការណ៍ដែលនៅសល់ប្រមាណ ១ម៉ឺន ៣ពាន់នាក់ទៀត ហើយក្នុងម្នាក់ៗ ត្រូវចំណាយប្រមាណ ២២ដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិលបានហៅបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតនេះថា “សាក្សីលទ្ធផលបោះឆ្នោត”។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧។
នាយកប្រតិបត្តិនៃគណៈកម្មាធិការនិចហ្វិក លោក សំ គន្ធាមី ថ្លែងថា ក្រុមរបស់លោកបានបង្កើតកម្មវិធីបែបនេះដែរ កាលពីបោះឆ្នោតអាណត្តិមុន។ លោកថា កាលណោះអ្នកសង្កេតការណ៍មានចំនួនប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ នៃចំនួនការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលធ្វើឱ្យការប្រមូលទិន្នន័យនៃភាពមិនប្រក្រតីក្នុងការិយាល័យបោះឆ្នោតនៅមានភាពខ្វះចន្លោះ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បើកទូលាយចំពោះការសង្កេតការណ៍ទាំងឡាយណាដែលជួយឱ្យការបោះឆ្នោតកាន់តែប្រសើរឡើង។ តែលោកស្នើថា រាល់អ្នកសង្កេតការណ៍ត្រូវទទួលបានការបណ្ដុះបណ្ដាលឱ្យបានត្រឹមត្រូវ៖ «ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះពីអ្នកសង្កេតការណ៍ ពិតជាផ្ដល់សារសំខាន់ដល់ការបោះឆ្នោតប្រព្រឹត្តទៅ ដែលលទ្ធផលចុងក្រោយអាចទទួលបានដោយគណបក្សនយោបាយ។ គ្រាន់តែថា គ.ជ.ប ស្នើសុំឱ្យមានការបណ្ដុះបណ្ដាលឱ្យបានហ្មត់ចត់ ឱ្យចេះច្បាប់ បទបញ្ជា និងនីតិវិធីដើម្បីចៀសវាង ការអនុវត្តទៅផ្ទុយទស្សនៈគ្នា ខាតពេលវេលាក្នុងការដោះស្រាយបញ្ហា»។
អ្នកនាំពាក្យ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងទទួលចុះឈ្មោះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៤ ខែឧសភា សម្រាប់អ្នកសង្កេតការណ៍ជាតិ។ ចំណែកអ្នកសង្កេតការណ៍អន្តរជាតិចាប់ផ្ដើមទទួលចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣០ ខែឧសភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Friday, February 24, 2017
គណបក្សប្រឆាំងកំណត់ថ្ងៃទី២ ខែមីនា ធ្វើសមាជវិសាមញ្ញជ្រើសរើសមេបក្ស
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ
ថ្លែងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ
រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Brach
Chev
គណៈកម្មការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ សម្រេចកំណត់ថ្ងៃ២ ខែមីនា ខាងមុខដើម្បីធ្វើសមាជវិសាមញ្ញរៀបចំរចនាសម្ពន្ធក្បាលម៉ាស៊ីនបក្សជាថ្មី។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ថា ពិធីនេះធ្វើនៅទីស្នាក់កណ្ដាលគណបក្សសង្គ្រោះជាតិ ក្រុងភ្នំពេញ ដែលមានមន្ត្រីសំខាន់ៗទូទាំងប្រទេសចំនួន ១.០០០នាក់ចូលរួម។
មួយសប្ដាហ៍ទៀតប៉ុណ្ណោះ គណបក្សសង្គ្រោះជាតិ នឹងបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានគណបក្សនេះ តាមរយៈការធ្វើសមាជវិសាមញ្ញ ព្រោះអ្នកចូលរួមចំនួន ១.០០០នាក់នោះ ជាអ្នកមានសិទ្ធិបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនបក្ស។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកឲ្យអាស៊ីសេរី ដឹងក្រោយកិច្ចប្រជុំផ្ទៃក្នុងបក្សថា ត្រូវការជ្រើសរើសក្បាលម៉ាស៊ីនថ្មីដឹកនាំបក្ស។ ទោះយ៉ាងនេះក្ដី លោក យឹម សុវណ្ណ មិនប្រាប់ដឹងពីរូបមន្តនៃជ្រើសរើសប្រធាន ឬអនុប្រធានគណបក្សនៅឡើយដែរ៖ «»។
បន្ថែមពីនេះ សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឲ្យដឹងថា សមាជវិសាមញ្ញនេះ មានគោលបំណងធំៗបី ដើម្បីអបអរសាទរបញ្ជីបេក្ខជនឈរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិ។ បោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានបក្ស និងអនុម័តសារនយោបាយសម្រាប់ប្រើក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។
ចាប់ទាំងពីរតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកុម្ភៈ ដែលហាមមិនឲ្យអ្នកមានទោសធ្វើប្រធាន អនុប្រធានគណបក្ស សមាជិកនៃសមាជិកគណៈកម្មាធិការនាយក។ សមាជិកគណៈកម្មាធិការនាយកនៃគណបក្សប្រឆាំង ៣រូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានលាឈប់ពីតួនាទីនេះ។ ចំណែកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានលាលែងពីតួនាទីប្រធានបក្សមុនរដ្ឋសភាអនុម័តសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយម្ល៉េះ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក លោក សំ គន្ធាមី យល់ថា ការធ្វើសមាជបក្សរបស់គណបក្សប្រឆាំងជារឿងល្អ។ ទាក់ទងការជ្រើសរើសក្បាលម៉ាស៊ីនបក្ស លោកយល់ថា គណបក្សសង្គ្រោះជាតិ គួរមានប្រធានគណបក្សតែម្នាក់ និងអនុប្រធានគណបក្សតែម្នាក់បានហើយ៖ «»។
ការប្រជុំរបស់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ដំណាលគ្នានឹងហ្វេសប៊ុក (Facebook) មួយឈ្មោះ “សីហា” ដែលជំនាញខាងបង្ហោះសំឡេងឆ្លើយឆ្លងរឿងអាស្រូវគណបក្សប្រឆាំង បានបង្ហោះសំឡេងដែលគេសង្ស័យថា ជាការសន្ទនារបស់លោក សម រង្ស៊ី បង្គាប់ឲ្យលោក យឹម សុវណ្ណ ធ្វើជាអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងចំណោមអនុប្រធានទាំងបីរបស់គណបក្សនេះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធមិនឆ្លើយតបការសន្ទនានេះទេ និងបង្វែរសំណួរនេះទៅអ្នកទម្លាយសារឆ្លើយឆ្លងនោះវិញ៕

លោក Pence៖ សេតវិមានរបស់លោក Trump កំពុងតែធ្វើទៅតាមពាក្យសន្យា
លោកអនុប្រធានាធិបតី Mike Pence
ថ្លែងនៅសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម ឬហៅកាត់ថា CPAC នៅ
National Harbor កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump
នឹងថ្លែងសុន្ទរកថាទៅកាន់អ្នកអភិរក្សនិយមរាប់ពាន់នាក់នៅថ្ងៃសុក្រនេះ
នៅក្នុងថ្ងៃទី៣
ដែលជាថ្ងៃចុងបញ្ចប់នៃសន្និសីទសកម្មភាពនយោបាយអភិរក្សនិយម
ឬហៅកាត់ថា CPAC ដែលឆ្នាំធ្វើឡើងនៅក្បែររដ្ឋធានីវ៉ាស៊ីនតោន។
លោកអនុប្រធានាធិបតី Mike Pence បានថ្លែងនៅឯព្រឹត្តិការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាប់ទៅដល់ក្រុមអភិរក្សនិយមថា សេតវិមានរបស់លោក Trump «កំពុងតែធ្វើទៅតាមការសន្យា»។
លោក Pence គឺជាសមាជិកគណបក្សសាធារណរដ្ឋជាន់ខ្ពស់បំផុតហើយដែលបានថ្លែងនៅឯសន្និសីទ CPAC ដែលជាការជួបជុំគ្នារវាងពួកអភិរក្សនិយមប្រចាំឆ្នាំដ៏ធំជាងគេបំផុត។
ក្រុមមនុស្សទាំងនោះបានមកដល់សណ្ឋាគារនៅម្តុំ National Harbor នៃរដ្ឋMaryland ប្រកបដោយភាពក្លៀវក្លា ដោយនេះជាលើកទីមួយហើយក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលទាំងសេតវិមាននិងសភាត្រូវបានគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
នៅក្នុងសុន្ទរកថាដែលប្រៀបដូចជាយុទ្ធនាការមួយ លោក Pence បានហៅមេរបស់លោក គឺលោកប្រធានធិបតី Trump ថា ជាបុរសដែលប្រកបដោយភាពជឿជាក់ ប្រកបដោយវិចារណញាណ និងប្រកបដោយភាពអង់អាចក្លាហាន ហើយលោកបន្ថែមទៀតថា លោក Trump កំពុងតែធ្វើទៅតាមពាក្យសន្យាដែលលោកបានសន្យាទៅកាន់ពលរដ្ឋអាមេរិកនៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។
លោក Pence បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រជាធិបតេយ្យនៅតែព្យាយាមបង្អាក់លោក Trump និងចលនារបស់ក្រុមអភិរក្សនិយម។ ប៉ុន្តែលោកបានថ្លែងថា វាគឺពេលដែលត្រូវបង្ហាញហើយថា ចម្លើយរបស់ក្រុមអភិរក្សនិយមគឺជាចម្លើយដ៏ល្អបំផុតសម្រាប់ប្រទេសនេះ ដូចជាការបន្ថែមការងារ កាត់បន្ថយពន្ធ ការពង្រឹងផ្នែកយោធា និងការគោរពទៅតាមរដ្ឋធម្មនុញ្ញ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រធានផ្នែកយុទ្ធសាស្ត្ររបស់សេតវិមានលោក Steve Bannon បានប្រាប់ក្រុមអភិរក្សនិយមឲ្យរំពឹងទុកជាមុននូវការប្រយុទ្ធគ្នាជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ និងក្រុមប្រឆាំងដទៃទៀត៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...