ពលរដ្ឋ និងស្ត្រីមេផ្ទះ
ហួសចិត្តនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលបានស្ដីបន្ទោសពលរដ្ឋដដែលៗ អំពីការបរិភោគបន្លែ សាច់
មានសារធាតុគីមី។ ពលរដ្ឋមួយចំនួនប្រាប់ថា គ្មានអ្នកណាម្នាក់
ដែរអាចជៀសផុតពីការបរិភោគចំណីអាហារ គ្មានផ្ទុក សារធាតុគីមីនោះទេ
គឺមានតែ ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអស់លោកធំៗ
ក្នុងជួររាជការតែប៉ុណ្ណោះ ដែលជៀសផុត។
ពលរដ្ឋ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី
មិនថាអ្នកនៅភ្នំពេញ ឬអ្នកនៅតាមតំបន់ទីប្រជុំជនក្នុងខេត្តទេ
សុទ្ធតែឆ្លើយតបស្រដៀងគ្នាថា ការស្ដីបន្ទោសរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ម្ដងជាពីរដងនេះ
ពលរដ្ឋសាមញ្ញគ្មានសមត្ថភាពធ្វើតាមបាននោះទេ។ ពួកគាត់ ថា
មានតែក្រុមគ្នាលោកធំប៉ុន្មាននាក់ប៉ុណ្ណោះ
ដែលអាចមានលទ្ធភាពដាំដុះបន្លែគ្មានគីមីដោយខ្លួនឯង
ឬអាចមានលទ្ធភាពរកសាច់ ដែលគ្មានគីមីបរិភោគបាន។ ប៉ុន្ដែ
សម្រាប់អ្នកលក់ដូរតាមកញ្ច្រែង អ្នកធ្វើការងារជាសន្តិសុខ
កម្មកររោងចក្រ និងពលរដ្ឋសាមញ្ញដទៃទៀត ភាគតិច ឬស្ទើរតែគ្មានសោះឡើយ
ដែលមានលទ្ធភាពរកបានបន្លែ និងសាច់ធម្មជាតិ មកបរិភោគ។
ម្យ៉ាងទៀត ពួកគាត់ប្រាប់ថា បើទោះជាក្នុងមួយខែ
មានមួយថ្ងៃដែលកម្មករអាចមានលទ្ធភាពទិញ
បន្លែត្រីសាច់ធម្មជាតិមកបរិភោគ
ក៏ពួកគាត់មិនដឹងមើលបន្លែសាច់ទាំងនោះ ថាជារបស់ធម្មជាតិនោះ
តាមរបៀបណាដែរ។
ប្រធានកសិករសហគមន៍ចេកមាស នៅខែត្រស្វាយរៀង អ្នកស្រី ឥន
សូត្រ មើលឃើញថា មិនមែនតែអ្នកទីក្រុងទេ ដែលហូបបន្លែសាច់គីមី
សូម្បីកសិករ បើមិនដាំខ្លួនឯងទេ
មិនដឹងទៅរកបន្លែសាច់ធម្មជាតិឯណាបានហូបនោះទេ។
អ្នកស្រីចាត់ទុកសំដីស្ដីបន្ទោសរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនថា
មិនទទួលខុសត្រូវ ក្នុងខណៈដែលលោក ហ៊ុន សែន តែងអួតអាងក្ដែងៗ ថា
ខ្លួនជាអ្នកទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រជាជន
និងជាអ្នកបម្រើប្រជាជន។ កសិកររូបនេះ
ផ្ដាំទៅលោកនាយករដ្ឋមន្ត្រីវិញឲ្យជួយទប់ស្កាត់បន្លែ សាច់
មានសារធាតុគីមី កុំឲ្យនាំចូលទៀត។ «»
ពីរដងមកហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានស្ដីបន្ទោស និងពន្យល់ពលរដ្ឋឈប់ឲ្យជេរលោក
បើមិនព្រមស្ដាប់ការណែនាំរបស់លោក ក្នុងការជ្រើសយកអាហារ
ដែលមានសារធាតុគីមីយកទៅបរិភោគ។ បន្ថែមពីលើនេះ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
បានបបួលអ្នកមិនទទួលយកគំនិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឲ្យបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងនឹងគណបក្ស ប្រជាជនកម្ពុជា
បើអ្នកទាំងនោះមានសមត្ថភាពទប់ស្កាត់បន្ថែមមានជាតិពុល
ឬបន្ថែគីមីបានមែននោះ។
អ្នកលក់មីឆា នៅរាជធានីភ្នំពេញម្នាក់ លោកស្រី សំ សាវ៉ុន
ប្រាប់ថា អ្នកស្រីមានសមត្ថភាពមើលដឹងបន្លែ
និងសាច់ដែលមានផ្ទុកសារធាតុគីមី ប៉ុន្តែ អ្នកស្រីគ្មានជម្រើសអ្វី
ក្រៅពីទិញបន្លែត្រីសាច់ទាំងនោះ យកមកលក់បន្ដនោះទេ។
អ្នកស្រីប្រាប់ថា បើរវល់ដើររកទិញបន្លែត្រីសាច់ធម្មជាតិ អ្នកស្រី
មិនអាចប្រកបអាជីពលក់មីឆាបានទេ។ អ្នកស្រីបន្ដថា មីឆាដែលប្រើសាច់
និងបន្លែមិនធម្មជាតិ លក់បានតម្លៃ ៦០០០រៀលក្នុងមួយចាន
បើឲ្យអ្នកស្រីទិញបន្លែធម្មជាតិមកលក់ យ៉ាងហោចណាស់
ត្រូវដំឡើងតម្លៃគុណនឹង២។ អ្នកស្រីថា តម្លៃថ្លៃបែបនេះ
គ្មានអតិថិជនទិញមីឆាអ្នកស្រីហូបនោះទេ។
ក្រៅពីលោកស្រីដែលមើលមិនដឹងបន្លែត្រីសាច់
មានសារធាតុគីមី ក៏នៅតែមានពលរដ្ឋខ្លះទៀត ប្រាប់ថា
ពួកគាត់អាចមានលទ្ធភាពសន្និដ្ឋានបានពីបន្លែ និងសាច់
ដែលផ្ទុកសារធាតុគីមីដែរ។
កញ្ញា ជ្រឹង ស្រីណែត ជាអាជីរករដូរលុយ និងវេរលុយ
នៅខែត្រកំពង់ចាម ប្រាប់ថា វិធីងាយសន្និដ្ឋានបំផុត គឺបន្លែ
និងសាច់ណា ដែលមានតម្លៃថ្លៃ គឺជារបស់ធម្មជាតិហើយ។ កញ្ញាយល់ថា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគំនិតល្អ ក្នុងការបំផុសឲ្យទិញបន្លែ
និងសាច់គ្មានសារធាតុគីមី ប៉ុន្តែកញ្ញាទទួលស្គាល់ថា
ពិបាករកទិញណាស់ ព្រោះបន្លែត្រីសាច់ជាច្រើន លើទីផ្សារបច្ចុប្បន្ន
ជាបន្លែសាច់នាំចូលពីប្រទេសវៀតណាម។
មន្ត្រីរាជការម្នាក់ នៅរាជធានីភ្នំពេញ ប្រាប់ថា
មិនមែនតែពលរដ្ឋសាមញ្ញ ឬកម្មកររោងចក្រទេ
ដែលគ្មានលទ្ធភាពបរិភោគបន្លែត្រីសាច់ធម្មជាតិ
សូម្បីមន្ត្រីរាជការស៊ីវិលដូចរូបគាត់
ក៏មានលទ្ធភាពតិចតួចបំផុតដែរ។ ម្យ៉ាងកញ្ញាទទួលស្គាល់ថា
រូបគាត់ក៏មិនចេះមើលថា បន្លែ សាច់ណា មានសារធាតុគីមីដែរ។ ប៉ុន្តែ
កញ្ញាយល់ថា ការស្ដីបន្ទោសរបស់លោកនាយរដ្ឋមន្ត្រី ជាបំណងល្អ
គ្រាន់តែពលរដ្ឋគ្មានលទ្ធភាពធ្វើតាមបាន។
បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ នៅរាជធានីភ្នំពេញ
អ្នកស្រី ភី នីដា ប្រាប់ថា
គាត់ទទួលយកការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលមានបំណងល្អ ដល់សុខភាពពលរដ្ឋ។ ប៉ុន្តែអ្នកស្រីបន្ដថា
បើទោះជាគ្មានការអំពាវនាវ ក៏អ្នកស្រីបានប្រើប្រាស់បន្លែធម្មជាតិ
សម្រាប់បរិភោគរួចហើយដែរ។
ករណីពលរដ្ឋពិបាករកទិញ បន្លែសាច់ធម្មជាតិ
ត្រូវបានអ្នកដាំបន្លែ និងអ្នកចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ
ស្ដីបន្ទោសមន្ត្រីរដ្ឋាភិបាល ដែលបណ្ដែតបណ្ដោយឲ្យបន្លែ និងសាច់
ហូរចូលពីប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យ។
អ្នកដាំបន្លែធម្មជាតិរអ៊ូរទាំថា
គ្មានទីផ្សារសម្រាប់លក់បន្លែធម្មជាតិ។ ចំណែកសមាគមអ្នកចិញ្ចឹមជ្រូក
ធ្លាប់ធ្វើសន្និសីទកាសែត
ដើម្បីស្នើសុំឲ្យអាជ្ញាធរទប់ស្កាត់ការហូរចូលជ្រូក
ពីប្រទេសវៀតណាម។
ប្រធានសហគមន៍កសិករដាំបន្លែកុកតាវៀ ស្ថិតនៅភូមិកុករវៀ
ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ លោក ផៃ ថា ប្រាប់ថា
បច្ចុប្បន្នកសិករនៅសហគមន៍កុកតាវៀ
បានដាំបន្លែធម្មជាតិត្រឹមតែផ្គត់ផ្គង់នៅមូលដ្ឋានក្នុងភូមិតែប៉ុណ្ណោះ។
លោកថា កសិករក្នុងសហគមន៍មិនអាចដាំលើសពីតម្រូវការក្នុងភូមិបានទេ
ព្រោះខ្លាចគ្មានទីផ្សារ និងបារម្ភថា លក់មិនឈ្នះ
បន្លែនាំចូលពីប្រទេសជិតខាង។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន
ផ្ដល់គំនិតថា ដើម្បីលើកកម្ពស់បន្លែធម្មជាតិគ្មានជាតិគីមី
និងធានាបានការបរិភោគរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាព
ទាំងប្រជាកសិករ និងរដ្ឋាភិបាលមានតួនាទី ភារកិច្ច
និងទំនួលខុសត្រូវចូលរួមទប់ស្ងាត់ទាំងអស់គ្នា
មិនមែនចូលរួមតែពលរដ្ឋ ឬចូលរួមតែរដ្ឋាភិបាលនោះទេ។ លោកលើកឡើងថា
រដ្ឋាភិបាល ត្រូវដាក់ចេញនូវវិធានការជាក់លាក់ដើម្បីទប់ស្កាត់
និងធានាបានសុខភាពប្រជាលរដ្ឋ
ហើយត្រូវធ្វើការបង្កើនថវិកាជាតិលើផ្នែកវិស័យកសិកម្ម
ដោយផ្ដល់ជាទុនកម្ចីការប្រាក់ទាប
និងការបណ្ដុះបណ្ដាលបច្ចេកទេសកសិករ។ រដ្ឋាភិបាល
ត្រូវបង្រៀនបច្ចេកទេសវេចខ្ចប់ ការត្រួតពិនិត្យគុណភាពដល់កសិករ។
ឃុំ-សង្កាត់ត្រូវបង្កើតទីផ្សារគោលការណ៍ធម្មជាតិឃុំមួយ
ផ្សារសហគមន៍មួយ សម្រាប់លក់ផលិតផលកសិកម្មបែបធម្មជាតិ
ដែលដាំបានដោយកសិករ។
បន្ថែមពីនេះ លោក ថេង សាវឿន បន្ដថា ក្រសួងកសិកម្ម
ត្រូវតែអនុវត្តឲ្យបានលើច្បាប់ក្នុងការគ្រប់គ្រងជី
និងថ្នាំគីមីនាំចូលពីប្រទេសជិតខាង។ រីឯពលរដ្ឋវិញ ប្រាប់ថា
បើរដ្ឋាភិបាលឲ្យពលរដ្ឋទទួលខុសត្រូវ ករណីបន្លែសាច់គីមីដដែល
រដ្ឋាភិបាលគួរតែលុបបំបាត់កាំកុងត្រូលត្រួតពិនិត្យចំណីអាហារ
ឬអាជ្ញាធរដែលមានកាតព្វកិច្ចខាងត្រួតពិនិត្យអាហារចោល
ព្រោះពួកគេស៊ីប្រាក់ខែពលរដ្ឋ
តែបណ្ដោយឲ្យចំណីអាហារមានសារធាតុពុលពាសពេញទីផ្សារ។
ចំណែកអ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ
ផ្ដល់មតិថា រដ្ឋាភិបាលគួរបញ្ជូនមន្ត្រីជំនាញទៅដឹកនាំកសិករ
ផលិតបន្លែ ដែលគ្មានសារធាតុគីមីសំយោគ ហើយគួរបញ្ជូនមន្ត្រីជំនាញ ៥.០០០នាក់
ដែលស្មើតែប្រមាណ ១ភាគរយ នៃចំនួនមន្ត្រីទូទាំងប្រទេស
និងចំណាយតិចជាង ១ភាគរយ នៃថវិកាជាតិប៉ុណ្ណោះ
ដើម្បីឲ្យចុះដល់មូលដ្ឋាន ធ្វើការលើរឿងបន្លែសាច់ មានគីមីនេះ៕
Sunday, January 7, 2018
Tuesday, January 2, 2018
ក្រសួងមហាផ្ទៃព្រមានចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងនិងបិទអង្គការបន្ថែមទៀត
ក្រសួងមហាផ្ទៃ ព្រមានចាប់ខ្លួនកូនស្រីលោក កឹម សុខា
និងតំណាងរាស្ត្របក្សឆាំងផ្សេងទៀតដែលកំពុងធ្វើសកម្មភាពនយោបាយនៅក្រៅប្រទេស
និងព្រមានបិទអង្គការណាដែលធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស»
ទាមទារដោះលែងអ្នកទោសមនសិការ។ រីឯអ្នកវិភាគយល់ថា
ការព្រមានពីចំណាត់ការក្ដៅរបស់រដ្ឋាភិបាលនៅដើមឆ្នាំ២០១៨ នេះ
គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងកាន់តែផ្ដាច់ការ។
ទោះបីជាឆ្នាំចាស់ផុតទៅឈានចូលឆ្នាំថ្មី ២០១៨ ហើយក្តី រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមិនអាចកែប្រែចិត្តគំនិតចាស់របស់ខ្លួន ពោលគឺនៅដើមឆ្នាំថ្មីនេះ រដ្ឋាភិបាលនៅតែក្តៅក្រហាយចងកម្មចងពៀរជាមួយបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលដដែល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា អាជ្ញាធរកម្ពុជា នឹងរង់ចាំចាប់ខ្លួនកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ផ្សេងៗទៀត ដែលកំពុងធ្វើនយោបាយនៅក្រៅប្រទេស ប្រសិនបើពួកគាត់ហ៊ានជិះយន្តហោះត្រឡប់មកជាន់ទឹកដីកម្ពុជាវិញ នៅពេលណាមួយ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ខៀវ សុភ័គ បានទេ ដោយទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន នៅថ្ងៃទី២ ខែមករា នេះ។
ការព្រមានចាប់ខ្លួននេះ គឺក្រោយពីកញ្ញា កឹម មនោវិទ្យា និងតំណាងរាស្ត្របក្សឆាំងមួយចំនួន កាលពីចុងឆ្នាំ២០១៧ បានធ្វើយុទ្ធនាការអំពាវនាវដល់អង្គការសហប្រជាជាតិ ពិនិត្យមើលឡើងវិញអំពីសមាជិកភាពរបស់កម្ពុជា ដោយព្យួរអាសនៈ។ ជាមួយគ្នានោះ ពួកគេបានប្រាប់ទៅបរទេសអោយដាក់ទណ្ឌកម្មលើកម្ពុជា ដូចជាបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល មិនឲ្យចូលទឹកដីអាមេរិក និងសហគមន៍អឺរ៉ុប បង្កកទ្រព្យសម្បត្តិ និងមិនឲ្យបញ្ជាទិញទំនិញពីកម្ពុជា ជាដើម។ ការអំពាវនាវរបស់ពួកគាត់ដែលបានសម្រេចលទ្ធផលបណ្ដើរៗនេះ គឺដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់លោក កឹម សុខា ដាក់គុក ហើយរំលាយគណបក្សសង្គ្រោះជាតិ បិទអង្គការរបស់អាមេរិកមួយចំនួន និងបិទស្ថាប័នព័ត៌មានឯករាជ្យជាដើម។
លោក ខៀវ សុភ័គ ឲ្យដឹងដែរថា ចំពោះបុគ្គលចំនួន ១១៨នាក់ នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលសម្រេចមិនឲ្យធ្វើនយោបាយ ៥ឆ្នាំនោះ គឺក្រសួងមហាផ្ទៃ នឹងស្នើទៅតុលាការកំពូល ម្តងទៀត ដើម្បីហាមឃាត់ធ្វើនយោបាយរយៈពេល ៥ឆ្នាំបន្ថែមទៀត ដែលមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ រូបនេះអះអាងថា ជាសកម្មភាពរឹងទទឹង និងខុសច្បាប់កម្ពុជា។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនេះ វាផ្ទុយពីច្បាប់ និងបង្ហាញពីភាពផ្ដាច់ការឲ្យឃើញកាន់តែច្បាស់៖ «»។
អាស៊ីសេរី មិនអាចទាក់ទងកញ្ញា កឹម មនោវិទ្យា និងអ្នកស្រី មូរ សុខហួរ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២ ខែមករា នេះ។
ក្រៅពីព្រមានលើអ្នកនយោបាយបក្សប្រឆាំងនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានព្រមាននឹងបិទអង្គការណាដែលធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ស្របពេលដែលថ្មីៗនេះ មានក្រុមសង្គមស៊ីវិលខ្លះ បាននាំគ្នាធ្វើយុទ្ធនាការថ្មីទៀតដែលគេហៅថា «ថ្ងៃអាទិត្យពណ៌ស»។
លោក ខៀវ សុភ័គ អះអាងថា អាជ្ញាធរកំពុងតាមដានសកម្មភាពរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល និងកត់ត្រាទុកសកម្មភាពទាំងអស់នោះថែមទៀតផង។
យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមានសកម្មជនមួយចំនួនបានស្លៀកពាក់ពណ៌ស និងបង្ហោះសារលើហ្វេសប៊ុក (Facebook) ទាមទារឲ្យដោះលែងអ្នកទោសនយោបាយ រួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំង សកម្មជនបរិស្ថាន អ្នកវិភាគនយោបាយ លោក គឹម សុខ និងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ជាដើម។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា យុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» គឺមិនផ្ទុយពីច្បាប់នោះឡើយ។ លោកបន្ថែមថា បច្ចុប្បន្ននេះ គឺគេមិនបានយកចិត្តទុកដាក់មើលអំពីបំណងរបស់អ្នកទាមទារឡើយ ប៉ុន្តែគេតែងតែផ្ដោតថា ការទាមទារទាំងឡាយរបស់ប្រជាពលរដ្ឋ និងក្រុមសង្គមស៊ីវិល គឺជាចលនានាំឲ្យមានបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៖ «»។
សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការសមាគមដទៃមួយចំនួនទៀត មិនទាន់ឃើញចូលរួមធ្វើយុទ្ធនាការ «ថ្ងៃអាទិត្យពណ៌ស» នេះនៅឡើយទេ ដោយពួកគេអះអាងថា បារម្ភខ្លាចក្រសួងមហាផ្ទៃ រកលេសបិទអង្គការនេះចោល។
មាត្រា ១៩ នៃសេចក្ដីប្រកាសជាសកលអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចែងថា មនុស្សម្នាក់ៗមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងយោបល់។ សេរីភាពនេះរួមមានសិទ្ធិបញ្ចេញមតិដោយគ្មានការរារាំង និងសិទ្ធិដើម្បីស្វែងរក ទទួល និងផ្ដល់ព័ត៌មាន និងគំនិតតាមរយៈផ្សព្វផ្សាយបែបណាក៏បានដោយមិនគិតពីព្រំដែន។ រីឯមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញវិញចែងថា ពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។
អ្នកវិភាគ និងសង្គមស៊ីវិល ស្នើអោយអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាច ចាប់ផ្ដើមចរចាត្រូវរ៉ូវគ្នា និងដឹកនាំប្រទេសវិលទៅរករបបប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ្ញ គោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីជាកាដូសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងឆ្នាំថ្មី ឆ្នាំសកលនេះ និងដើម្បីបញ្ចៀសការរិះគន់ និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងនេះពីសហគមន៍អន្តរជាតិ៕

ពលរដ្ឋសហគមន៍បុរីកីឡានឹងប្រារព្ធខួប៦ឆ្នាំនៃការបណ្ដេញចេញនៅថ្ងៃទី០៣ខែមករា
ពលរដ្ឋសហគមន៍បុរីកីឡា ទាំងអ្នកមិនទាន់ចាកចេញ
និងអ្នកចាកចេញហើយ នឹងជួបជុំគ្នាប្រារព្ធខួប ៦ឆ្នាំ
នៃការបណ្ដេញពួកគេចេញពីលំនៅឋាន នៅថ្ងៃទី០៣ ខែមករាស្អែកនេះ។
ពួកគាត់ឲ្យដឹងថា ការរំលឹកនៃការបណ្ដេញចេញនេះ
នឹងចាប់ផ្ដើមធ្វើម៉ោង ៣រសៀល ដោយធ្វើពិធីសូត្រតាមពិធីសាសនា
ដើម្បីបន់ស្រន់សុំកុំឲ្យមានការបណ្ដេញជាថ្មីម្ដងទៀត។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់ថា មូលហេតុនៃការរំលឹកខួបនេះ គឺដើម្បីកុំឲ្យពលរដ្ឋសហគមន៍បុរីកីឡា និងអតីតពលរដ្ឋបុរីកីឡាភ្លេចការបណ្ដេញដោយបង្ខំកាលពីឆ្នាំ២០១២ កន្លងទៅ។ លោកស្រីបន្តថា ក្រៅពីការប្រារព្ធពិធីតាមបែបសាសនា ពលរដ្ឋមិនបានធ្វើញត្តិទាមទារ ឬហែក្បូនអ្វីនោះទេ។ «»
កាលពីឆ្នាំ២០១២ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានបំផ្លិចបំផ្លាញអស់។ ទំនាស់ដីធ្លីនៅបុរីកីឡានេះ កាន់តែខ្លាំងឡើងៗ បន្តរហូតដល់ឆ្នាំ២០១៤ ទើបមានការពិភាក្សាជាច្រើនលើកច្រើនសា រវាងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ និងសាលាក្រុង។ បន្ទាប់មកពលរដ្ឋទាំងនោះភាគច្រើន សុខចិត្តទទួលយកសំណងជាថ្នូរការចាកចេញ។
ប៉ុន្តែក្នុងនោះ ក៏មានពលរដ្ឋចំនួន ១១គ្រួសារទៅបន្តរស់នៅក្នុងអគារមួយជិតលំនៅឋានរបស់ខ្លួនរង់ចាំសំណងសមរម្យ។ ពលរដ្ឋដែលនៅសេសសល់ទាំង ១១គ្រួសារ កំពុងប្រឈមការបណ្ដេញចេញជាថ្មី ខណៈពួកគេមិនព្រមទទួលយកសំណងដ៏តិចតួចដែលសាលាក្រុងប្រកាសផ្ដល់ឲ្យ។ ពេលនេះ ក្រុមពលរដ្ឋគ្រោងស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ជួយអន្តរាគមន៍។ លោក ជា សុផារ៉ា ល្បីល្បាញថា អាចជួយដោះស្រាយជម្លោះដីធ្លីមិនបានធ្វើពលរដ្ឋខកចិត្ត៕

លោក ហ៊ុន សែន តែងតាំងក្មួយប្រុសបង្កើតជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី
លោក ហ៊ុន សែន តែងតាំងក្មួយប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន
ជា ជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី។
ការតែងតាំងនេះធ្វើឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០១៧ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី
ដែលបញ្ជាក់ពីការដំឡើងឋានន្តរសក្ដិ ឧត្ដមសេនីយ៍ឯក (ផ្កាយបី) ដល់លោក
ហ៊ុន ជា ដែលកាលពីមុនមានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ (ផ្កាយពីរ)
ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
លោក ហ៊ុន ជា ជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ជាច្រើន រួមមានអំពើបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០ និង២០១១ និងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ ក្នុងឆ្នាំ២០០៨ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បានស្លាប់។ បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក៏ដោយ លោកតែងតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយការឃុំខ្លួនរយៈពេលខ្លី។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៦ ស្តីពីការត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា របស់ត្រកូល «ហ៊ុន» ឲ្យដឹងថា លោក ហ៊ុន ជា កាន់តំណែងជានាយកក្រុមហ៊ុនចំនួន៤ ក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន។
ទាំងក្មួយៗបង្កើត និងក្មួយប្រសារបស់លោក ហ៊ុន សែន ភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងអំពើទុច្ចរិតក្នុងប្រទេសកម្ពុជា រួមមានការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ល្បែងស៊ីសងខុសច្បាប់ និងរឿងអាស្រូវរាប់មិនអស់ជាច្រើនទៀត។ កាសែតបរទេសសរសេរថា ក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា «ក្រុមបងធំលេខ១» នៅប្រទេសកម្ពុជា៕

Sunday, December 31, 2017
សរុបព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៧ ដែលផ្លាស់ប្ដូរមុខមាត់ប្រទេសកម្ពុជា
ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧ នេះ
ព្រឹត្តិការណ៍នយោបាយជាច្រើន បានកើតមានឡើងក្នុងប្រទេសកម្ពុជា
ជាពិសេសក្នុងត្រីមាសទីបួន
ដែលអង្រួនដួងចិត្តពលរដ្ឋខ្មែរនៅគ្រប់ទិសទី និង ពិភពលោកផង ឲ្យរន្ធត់
និងភ្ញាក់ផ្អើល សឹងរកស្មានមិនត្រូវ។
ភាគច្រើននៃព្រឹត្តិការណ៍ទាំងអស់នេះ
គឺគ្មានអ្វីក្រៅពីការធ្វើទុក្ខបុកម្នេញ ទៅលើគណបក្សប្រឆាំង
អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ពីសំណាក់បក្សកាន់អំណាច
ដែលឈានទៅដល់ការព្រមានដាក់ទណ្ឌកម្មផ្នែកការទូត
និងសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
ឆ្នាំ២០១៧ គឺជាឆ្នាំប្រវត្តិសាស្ត្រមួយ នៅក្នុងបរិបទនយោបាយនៅប្រទេសកម្ពុជា ដែលរឿងមិនគួរកើតឡើង បានកើតឡើងពេញបន្ទុកទៅហើយ និងដោយចំហថែមទៀតផង។ រឿងរ៉ាវដែលកើតឡើងទាំងនេះ មួយភាគធំ ប៉ះពាល់យ៉ាងខ្លាំង ទៅដល់ដំណើរការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ដូចជាការធ្វើច្បាប់ដើម្បីធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង ការចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា ការយកកៅអីស្របច្បាប់ របស់តំណាងរាស្ត្រគណបក្សប្រឆាំងទៅចែកគ្នា ការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលជាដើម។
ក្រោយចូលឆ្នាំសកល ឆ្នាំ២០១៧ ភ្លាម នៅខែកុម្ភៈ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ខំចិត្តលាឈប់ពីប្រធានបក្ស និងសមាជិកគណបក្សប្រឆាំង ដើម្បីសង្គ្រោះគណបក្សនេះ ឲ្យរួចផុតពីការប៉ុនប៉ងរម្លាយ ព្រោះនៅមុននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សមាជិកសភាគណបក្សប្រជាជនកម្ពុជា បានព្រមានថា នឹងធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដើម្បីហាមឃាត់ទណ្ឌិត មិនឲ្យជាប់ពាក់ព័ន្ធនឹងកិច្ចការគណបក្សនយោបាយ។ ទោះបីលោក សម រង្ស៊ី ជាទណ្ឌិតដែលត្រូវបានតុលាការកម្ពុជា កាត់ទោសជាច្រើនករណី ប៉ុន្តែអ្នកវិភាគយល់ឃើញថា តុលាការកម្ពុជាគ្មានឯករាជ្យ និងកាត់ក្តីទៅតាមឥទ្ធិពលរបស់អ្នកមានអំណាច ដើម្បីធ្វើទុក្ខបុកម្នេញបក្សប្រឆាំងតែប៉ុណ្ណោះ។
លោក សម រង្ស៊ី បានប្រកាសចូលជាសមាជិកគណបក្សសង្គ្រោះជាតិវិញ ក្នុងខែ វិច្ឆិកា។ ប្រាំខែមុននេះ លោក ហ៊ុន សែន បានបង្គាប់ឲ្យរដ្ឋាភិបាល ដកបម្រាម ដែលហាមលោក សម រង្ស៊ី មិនឲ្យចូលស្រុកចេញវិញ។ បម្រាមនេះ ដាក់តាំងពីខែតុលា ឆ្នាំ ២០១៦ មកម្ល៉េះ។ ប៉ុន្តែ នៅក្រោយការលើកបម្រាមនេះភ្លាម លោក ហ៊ុន សែន បែរជាព្រមានបើកទ្វារគុក រង់ចាំលោក សម រង្ស៊ី ភ្លាមដែរ៖ «ឥឡូវខ្លួនបានសន្យាថា មកមិនខ្លាចគុកទេ ម៉េចក៏មិនមករកគុក? ខ្ញុំឲ្យមកតើ ឥឡូវខ្ញុំអត់ខ្វល់ទេ។ ប៉ុន្តែ បើសិនជាអ្នកឯងប្រគល់ខ្លួនឲ្យចាប់ដោយស្រួល វាអត់មានបញ្ហាអ្វីកើតឡើងនោះទេ។ មកតាមគោកក៏មិនបាន មកតាមទឹកក៏មិនបាន។ មកម៉ាសេរីមក ទឹកក៏បាន គោកក៏បាន ស្អីក៏បានចូលមក។ តែបើចូលមកលួចលាក់ វាស្មើនឹងភេរវកម្មទេ ដែលទណ្ឌិតមានដីកាតាមចាប់ខ្លួននោះ។ មើលអ្នកក្លាហាន សូមអញ្ជើញ ទ្វាចំហហើយ!»។
នៅខែ កុម្ភៈ នោះដែរ អ្នកឃ្លាំមើលសង្គមគឺលោក គឹម សុខ ដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ចំៗ និងឥតសំចៃមាត់ ត្រូវបានតុលាការ សម្រេចឃុំខ្លួន ពីបទញុះញង់ និងបរិហារកេរ្តិ៍បក្សកាន់អំណាច តាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន ទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ និងព្រមានរឹបអូសទ្រព្យសម្បត្តិលោក គឹម សុខ ថែមទៀតផង៖ «ស្អី! អ្នកឯងបញ្ចេញមតិ? អត់ទេ! ទារកន្លះលានដុល្លារ។ ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បត្តិ ដើម្បីលក់ឡាយឡុងទេ អ្នកយកលុយមកសងមក! កុំអ្នកឯងស្អី អាងអ្នកវិភាគ។ វិភាគប៉ះដាក់ហើយ អត់មានទុកទេ។ នគរបាលតាមឲ្យជាប់កុំឲ្យវារត់។ អ្នកនេះខ្ញុំបញ្ជានគរបាលឲ្យតាមពីម្សិល កុំរត់! ព្រោះខ្លួនឯងថា ជើងខ្លាំង! ទៅជាប់គុកត្រឹមពីរឆ្នាំអីតើ កុំថាអត់លុយសងវើយ»។
ប្រាំមួយខែក្រោយមក កាលពីថ្ងៃទី១០ ខែសីហា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស លោក គឹម សុខ ដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល។ ទោះលោក គឹម សុខ ប្តឹងជំទាស់សេចក្តីសម្រេចនេះ នៅខែវិច្ឆិកាកន្លងទៅនេះ ក៏លោកនៅតែចាញ់ក្ដីដដែល។ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកសិទ្ធិមនុស្ស យល់ឃើញថា ក្នុងរឿងក្ដីនេះ បើទោះជាត្រូវឡើងទៅដល់តុលាការកំពូលទៀត ក៏មិនអាចឈ្នះក្ដីបានដែរ។
កាលពីខែកុម្ភៈ នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ដូចជាធនាគារអេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្លាស់ប្ដូរនិមិត្តសញ្ញាពាណិជ្ជកម្ម ឬ ឡូហ្គោ (Logo) របស់ខ្លួន ដោយអះអាងថា ដើម្បីបញ្ចៀសការយល់ច្រឡំរបស់ប្រជាពលរដ្ឋថា ជាគ្រឹះស្ថានរបស់រដ្ឋ។ ចំណាត់ការនេះ ធ្វើឲ្យអ្នកច្បាប់ ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងចាត់ទុកថា ជាការអនុវត្តមិនត្រឹមត្រូវ ដោយសារតែ តាមធម្មតា មុននឹងគ្រឹះស្ថានហិរញ្ញវត្ថុ អាចប្រើប្រាស់និមិត្តសញ្ញាពាណិជ្ជកម្មអ្វីមួយ គឺសុទ្ធតែទទួលបានសិទ្ធិអនុញ្ញាត និងការត្រួតពិនិត្យត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ តាំងពីដើមដំបូងមកម្ល៉េះ មិនមែនរហូតប្រើបានជាង ២០ ឆ្នាំទៅហើយ ទើបបង្ខំឲ្យប្ដូរចេញបែបនេះនោះទេ។ ធនាគារអេស៊ីលីដា បានចំណាយប្រាក់ជាង ៣ លានដុល្លារ ដើម្បីកែនិមិត្តសញ្ញារបស់ខ្លួន។
កាលពីខែកុម្ភៈ ដដែល នគរបាលការពារព្រំដែន ខែត្រស្ទឹងត្រែង ឲ្យដឹងថា ទាហានឡាវ ចំនួនពីររថយន្តធំៗប្រដាប់ដោយអាវុធ បានរារាំងកងកម្លាំងវិស្វកម្មរបស់កម្ពុជា ឲ្យផ្អាកការសាងផ្លូវនៅតាមព្រំដែន។ បីខែក្រោយមក យោធាឡាវបានបន្ថែមកម្លាំង និងជីកលេណដ្ឋានថ្មីៗ ត្រង់ចំណុចអូរតាង៉ាវ និងអូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ រដ្ឋាភិបាល មិនទទួលស្គាល់ ថាមានវត្តមានទាហានឡាវនៅលើដីខ្មែរ ដូចការផ្សាយរបស់អាស៊ីសេរីនោះទេ។ មិនតែប៉ុណ្ណោះ ក្រសួងការពារជាតិ ថែមទាំងចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោសអាស៊ីសេរី ថាផ្សាយព័ត៌មានបំផ្លើសការពិត មានចេតនាញុះញង់ ដែលធ្វើឲ្យភាន់ច្រឡំដល់សាធារណជន មុនការបោះឆ្នោតឃុំ-សង្កាត់។ ប៉ុន្តែ ក្នុងខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា ទាហានឡាវ ពិតជាមានវត្តមានលើដីខ្មែរ តាំងពីខែឧសភា និងរដ្ឋាភិបាលកម្ពុជា បានលើកទ័ពយ៉ាងសន្ធឹកសន្ធាប់ ទៅព្រំដែន។ យោធាឡាវ បានដកទៅវិញនៅខែសីហា ក្រោយជំនួបមេដឹកនាំប្រទេសទាំងពីរ នៅប្រទេសឡាវ។ អ្នកវិភាគ យល់ឃើញថា ការចល័តទ័ពទ្រង់ទ្រាយធំ ដើម្បីបណ្ដេញទាហានឡាវ ដែលមានចំនួនតិចតួចបែបនេះ គឺជារូបភាព ធ្វើឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋទូទៅ ស្របពេលដែលរដ្ឋាភិបាល កំពុងតែព្រមានប្រើប្រាស់កម្លាំងយោធា ដើម្បីបង្ក្រាបចលនាក្នុងស្រុក ដែលរដ្ឋាភិបាលហៅថា បដិវត្តពណ៌។
នៅខែ ឧសភា អង្គការអន្តរជាតិនៅទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស ឈ្មោះទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បានចេញរបាយការណ៍មួយ ដោយក្រុមស៊ើបអង្កេត រកឃើញថា មន្ត្រីអាជ្ញាធរពុករលួយ នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានទទួលយកប្រាក់សំណូករាប់លានដុល្លារសហរដ្ឋអាមេរិក ពីឈ្មួញឈើ ជាថ្នូរឲ្យកាប់ព្រៃឈើ នៅក្នុងតំបន់ព្រៃអភិរក្ស ក្នុងប្រទេសកម្ពុជា ដូចជានៅតំបន់ឧទ្យានជាតិវីរជ័យ និងអនុញ្ញាតឲ្យនាំឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម រួមទាំងជួយប្រែក្លាយឈើខុសច្បាប់ទាំងនោះ ទៅជាឈើស្របច្បាប់វិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាជាសាធារណៈថា បើគាត់ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើមិនបានទេ គាត់ហ៊ានកាត់កគាត់គ្រវាត់ចោល៖ «សុំសាកលមើលទៅ! បើមិនគោរពក៏សុំសាក! បើមិនដកយកព្រៃបិទរោងចក្រទេ ខ្ញុំហ៊ានកាត់កខ្ញុំគ្រវាត់ចោល»។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ផ្នែកព្រៃឈើ នៃអង្គការទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) ផ្តាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឲ្យសម្លាប់ខ្លួន បើទោះបីជាខកសន្យារឿងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាន ព្រោះអង្គការលោក នៅតែរកឃើញការកាប់បំផ្លាញព្រៃឈើ និងនាំឈើចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាម រាប់សែនម៉ែត្រគូប ក្នុងអំឡុងពេលដែលរដ្ឋាភិបាល ប្រកាសថា បានហាមឃាត់ការនាំឈើចេញទៅក្រៅប្រទេស។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានរៀបចំឡើងនៅខែមិថុនា។ ការបោះឆ្នោតលើកនេះ គឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលលោក ហ៊ុន សែន ចេញឃោសនាដោយផ្ទាល់ និងជួលទូរទស្សន៍ក្នុងស្រុកយ៉ាងហោចណាស់ ៨ប៉ុស្តិ៍ ដើម្បីឲ្យផ្សព្វផ្សាយបន្តផ្ទាល់ យុទ្ធនាការឃោសនាបោះឆ្នោតនេះ។ នេះក៏ជាការបោះឆ្នោតលើកទីមួយ ដែលមានការរឹតត្បិត ក្នុងការដង្ហែក្បួនឃោសនា។ ជាលទ្ធផលគណបក្សសង្គ្រោះជាតិជាប់ឆ្នោត ដើម្បីគ្រប់គ្រងឃុំ-សង្កាត់ ៤៨៩ ឃុំ-សង្កាត់នៅទូទាំងប្រទេស និងជាប់ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥,០០៧ នាក់ ដែលមានសំឡេងឆ្នោតគាំទ្រជាង បីលាននាក់ ឬ ស្មើនឹងជិត ៤៤% (៤៣,៨៣%)។
ក្រោយពីការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍ដែលអះអាងថា ជាក្រុមសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតឯករាជ្យ បានចេញផ្សាយការវាយតម្លៃកាលពីថ្ងៃទី២៤ មិថុនា ហើយបានរកឃើញថា ការបោះឆ្នោតនេះ មិនទាន់អាចចាត់ទុកថាសេរី និងយុត្តិធម៌ពេញលេញ នៅឡើយទេ ដូចជាបរិយាកាសគាបសង្កត់ មុនការបោះឆ្នោត និងខ្វះតម្លាភាព និងតុល្យភាពផ្នែកថវិកាសម្រាប់ឃោសនា បើទោះជាមានភាពប្រសើរឡើងនូវការងាររបស់គ.ជ.ប យ៉ាងណាក្តី។
បួនថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតក្រុមនេះ ហើយបានជំរុញឲ្យមើលពីភាពស្របច្បាប់ និងបានចោទក្រុមនេះថាលម្អៀងទៅខាងគណបក្សប្រឆាំង។ ប្រាំពីរថ្ងៃក្រោយមក ក្រសួងមហាផ្ទៃ បានចេញបញ្ជាបញ្ចប់សកម្មភាពបន្ទប់ស្ថានការណ៍ ពីព្រោះមិនបានចុះបញ្ជិកាត្រឹមត្រូវ ដែលបានបំពានច្បាប់ស្ដីពីអង្គការសមាគម។
ក្រោយពីបិទបន្ទប់ស្ថានការណ៍បោះឆ្នោតមិនបានប៉ុន្មានផង រដ្ឋាភិបាលសម្រេចបញ្ឈប់សកម្មភាព របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI របស់អាមេរិក និងបណ្ដេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា នៅខែសីហា ដោយចោទថា អង្គការនេះ រៀបចំយុទ្ធសាស្ត្រជួយបក្សប្រឆាំង ដើម្បីផ្ដួលរំលំបក្សកាន់អំណាច។ ប៉ុន្តែអង្គការ NDI បដិសេធថា ខ្លួនមិនបានលំអៀងទៅរកគណបក្សនយោបាយណាមួយឡើយ ក្នុងការបំពេញមុខងាររបស់ខ្លួននៅកម្ពុជា។ NDI អះអាងថា ពួកគេជាស្ថាប័នឯករាជ្យ មិនលម្អៀង និងជាដៃគូរបស់គ្រប់គណបក្សនយោបាយទាំងអស់ មិនថាបក្សកាន់អំណាច ឬបក្សប្រឆាំងឡើយ។
អស់ពីបិទអង្គការ NDI រដ្ឋាភិបាលបានបង្គាប់ឲ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលជាសារព័ត៌មានឯករាជ្យ បង់ពន្ធជាង ៦លានដុល្លារសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាល អះអាងថា ស្ថាប័នសារព័ត៌មាននេះ ជំពាក់ជាង ១០ឆ្នាំ។ ម្ចាស់កាសែត ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) ចាត់ទុកអំណាចពន្ធខ្ពស់កប់ពពកនេះ គឺជាអំណាច ដែលមានចេតនាបំផ្លាញ។ អ្នកស្រីត្រូវបង្ខំចិត្តបិទការិយាល័យកាសែតនេះទាំងស្រុង នៅថ្ងៃទី៤ ខែ កញ្ញា។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែកញ្ញា ក៏ត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅកម្ពុជាផងដែរ ដោយសារមិនអាចស៊ូទ្រាំ នឹងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល ក្រោយបញ្ហាធ្វើទុក្ខបុកម្នេញ ក្នុងរឿងពន្ធដារនេះ និងបញ្ហាបញ្ជិកា ក្រោយបើកដំណើរការនៅកម្ពុជាអស់ជាង ១០ឆ្នាំរួមមក។
តាមរបាយការណ៍របស់អង្គការ លីកាដូ គិតត្រឹមចុងខែសីហា រដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យបិទស្ថានីយ និងប៉ុស្តិ៍វិទ្យុ FM ក្នុងស្រុក ចំនួន ៣២ នៅទូទាំង ២០ ខេត្តក្រុង។ ដោយសារការបិទប្រព័ន្ធផ្សព្វផ្សាយនេះ ធ្វើឲ្យកម្មវិធីផ្សាយបន្តរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុដទៃទៀត ខានបានផ្សាយតាមវិទ្យុ FM ដើម្បីឮដល់ពលរដ្ឋខ្មែរ ជាពិសេសពលរដ្ឋនៅតាមទីជនបទ។
ក្រោយបណ្ដេញអង្គការក្រៅរដ្ឋាភិបាល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានសម្រេច រដ្ឋាភិបាលលោក ហ៊ុន សែន ឈានមួយជំហានទៀត ទៅបំបិទសំឡេងប្រឆាំងទាំងស្រុងតែម្ដង តាមរយៈការរម្លាយគណបក្សសង្គ្រោះជាតិជាស្ថាពរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។ អំណាចនៃសាលដីកាតុលាការកំពូល ដែលបិទផ្លូវតវ៉ានេះ បានហាមឃាត់សិទ្ធិធ្វើនយោបាយ ដល់តំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨រូប និងយកអាសនៈស្របច្បាប់ទាំង ៥៥អាសនៈរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗដទៃទៀត ដែលមិនបានជាប់ឆ្នោត និង ចែកជាមួយគណបក្សកាន់អំណាចផងដែរ។ មិនតែប៉ុណ្ណោះ តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតទាំង ៥,០០៧ នៅទូទាំងប្រទេស ត្រូវបានបែងចែកទៅឲ្យបក្សផ្សេងៗ និងគណបក្សប្រជាជនកម្ពុជា ដែលផ្ទុយទៅនឹងឆន្ទៈរបស់ពលរដ្ឋម្ចាស់ឆ្នោត ជាងបីលាននាក់។
មុនរម្លាយគណបក្សសង្គ្រោះជាតិបានសម្រេច សមត្ថកិច្ចបានចាប់ខ្លួនលោក កឹម សុខា និងកងអង្គរក្សរបស់លោកចំនួន៨នាក់ នៅម៉ោងជាង ១២ រំលងអធ្រាត្រ និងដោយកម្រោល ដោយគ្មានដីកាចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា។ អង្គរក្សទាំងនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ប៉ុន្តែលោក កឹម សុខា នៅបន្តជាប់ឃុំ នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម រហូតដល់បច្ចុប្បន្ននេះ ដោយជាប់ចោទពីបទ “ក្បត់ជាតិ” ដោយសារតែសារនៅវីដេអូឃ្លីប ដែលលោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី កាលពីចុងឆ្នាំ២០១៣។
រលកនៃការតវ៉ា របស់ពលរដ្ឋសហគមន៍ខ្មែរនៅក្រៅប្រទេស បានបោកបក់យ៉ាងសន្ធាប់ នៅគ្រប់ទីកន្លែងដែលពួកគាត់រស់នៅ ដើម្បីសំដែងការមិនពេញចិត្ត ទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស តំណាងរាស្ត្រនៅទូទាំងពិភពលោក សមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយ និងរដ្ឋាភិបាលបរទេស សុទ្ធតែបានសម្ដែងការព្រួយបារម្ភ និងថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលខំកសាងយ៉ាងលំបាក ក្នុងរយៈពេលជាង ២៥ឆ្នាំចុងក្រោយនេះ។ ទណ្ឌកម្មពីអន្តរជាតិលើរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ផ្ដើមដាក់ជាហូរហែ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោត និងពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិកផងដែរ។
ទាំងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ណាស់ថា ចំណាត់ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែទង្វើរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រព្រឹត្តមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានេះឯង។ សហគមន៍អន្តរជាតិ នៅតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញឲ្យបានឆាប់ ដើម្បីស្តារស្ថានការណ៍ដុនដាបបច្ចុប្បន្នឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមដោយពេញពេញពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងត្រូវដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បើមិនចង់ឲ្យមានទណ្ឌកម្មបែបនេះនោះទេ៕

“សារជូនពររបស់លោក ហ៊ុន សែន មិនចេញពីចិត្តនិងផ្ទុយពីទង្វើ”
ព្រះសង្ឃ អ្នកវិភាគ និងមន្ត្រីសង្គមស៊ីវិល មើលឃើញថា
សារជូនពរដល់ជនរួមជាតិរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងឱកាសឆ្លងឆ្នាំសកលនេះ គឺមិនបានកើតចេញពីចិត្ត
និងផ្ទុយពីទង្វើជាក់ស្ដែង។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន
បានសរសេរសារជូនពរបង្ហោះ លើទំព័រហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៧។
ដូចរាល់ឆ្នាំដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែផ្ញើសារជូនពរប្រជាពលរដ្ឋគ្រប់ខ្មែររូប។ ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០១៨នេះ លោកហ៊ុន សែន បានបង្ហោះរូប លោក និងភរិយា ហើយសរសេរសារជូនពរប្រជាពលរដ្ឋខ្មែរយ៉ាងខ្លីថា សូមជូនពរឲ្យជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្ដីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាងគ្រប់ៗគ្នា ព្រមទាំង ពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណ: សុខៈ ពល: និងបដិភាណៈកុំបីខាន។
ព្រះតេជព្រះគុណ លូន សុវ៉ាត ដែលជាសកម្មជនសង្គមមួយអង្គ មានថេរដីកាថា សារជូនពររបស់ លោក ហ៊ុន សែន នេះ គឺមិនបានផុសចេញពីបេះដូង និងផ្ទុយពីទង្វើជាក់ស្ដែងដែលកើតចេញពី កាយ វិចារ ចិត្ត។ «»
រីឯអ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារជូនពររបស់លោក ហ៊ុន សែន នេះ គឺមិនខុសពីសារជូនពររបស់មេដឹកនាំប្រទេសផ្សេងៗនោះទេ ដែលចង់បង្ហាញពីទឹកចិត្តរបស់ខ្លួនក្នុងនាមជាអ្នកដឹកនាំប្រទេស។ ប៉ុន្តែការជូនពររបស់លោក ហ៊ុន សែន គឺនៅមិនទាន់ បង្ហាញពីកាយវិការច្បាស់លាស់ដែលនាំឲ្យមានភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនោះទេ។ «»
មុនថ្ងៃឆ្នាំថ្មីឆ្នាំសកល ចូលមកដល់ គេឃើញមានសារជូនពរឆ្លើយឆ្លងគ្នាជាបន្តបន្ទាប់ ត្រូវបានផ្ញើចេញពីមួយទៅមួយ ជាពិសេសពីមន្ត្រីថ្នាក់ក្រោម ទៅកាន់ចៅហ្វាយនាយរបស់ខ្លួន នៅតាមស្ថាប័នរដ្ឋនានា ឬពីតំណាងនៃស្ថាប័នកំពូលមួយទៅតំណាងស្ថាប័នកំពូលមួយផ្សេងទៀតជាដើម។
នៅក្នុងសារទាំងអស់នោះ មន្ត្រីថ្នាក់ក្រោមភាគច្រើនបានជូនពរចៅហ្វាយនាយរបស់ពួកគេ ទទួលបាននូវសេចក្ដីសុខក្នុងឆ្នាំខាងមុខ។ លោក ស៊ឹង សែនករុណា មើលឃើញថា ការជូនពររបស់មន្ត្រី ថ្នាក់ក្រោមទៅដល់ថ្នាក់លើនេះ គឺខ្វះភាពស្មោះត្រង់ និងគ្រាន់តែជាការយកចិត្តយកថ្លើមប៉ុណ្ណោះ។ លោកបន្ថែមថា មន្ត្រីគ្រប់ជាន់ថ្នាក់ គួរតែប្ដេជ្ញាចិត្តបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរនៅក្នុងឆ្នាំថ្មី។
ក្តីសុខ និងក្តីប្រាថ្នាដែលប្រជាពលរដ្ឋចង់បាននោះ គឺការពារទឹកដីឲ្យបានគង់វង្ស បំបាត់អំពើពុក រលួយ ការពារព្រៃឈើ ផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រ ជាពិសេសអ្នករងគ្រោះ ដែលបាត់បង់ដីធ្លី ផ្ទះ សម្បែង ស្រែចម្ការ រងគ្រោះដោយអំពើអយុត្តិធម៌គ្រប់បែបយ៉ាង។ លើសពីនេះ រដ្ឋាភិបាលត្រូវ ដោះស្រាយបញ្ហាគ្រប់វិស័យ ដូចជាបញ្ហាវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងដោះស្រាយ បញ្ហានយោបាយ និងពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ស្មើភាពគ្នា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា លោកទទួលស្គាល់ថា កម្ពុជា មានការអភិវឌ្ឍគួរសមមកដល់បច្ចុប្បន្ននេះ ប៉ុន្តែស្ថានការណ៍នយោបាយចុងក្រោយនេះ នឹង នាំឲ្យកម្ពុជាវិលទៅក្រោយវិញ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រៅ តែពីការជូនពរនេះ លោកបណ្ឌិត មាស នី ចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើពលីកម្មជាក់ស្ដែងសម្រាប់វាសនាសង្គមជាតិរយៈពេលវែង ជាជាងធ្វើពលីកម្មដើម្បីអំណាចផ្ទាល់ខ្លួន និងគណបក្ស។ «»
មនខុសគ្នាប៉ុន្មានឡើយ ព្រះតេជព្រះគុណ លូន សុវ៉ាត មានថេរដីកាថា ដើម្បីឲ្យប្រជាពលរដ្ឋមានក្តី សុខកាយ សប្បាយចិត្តនោះ គឺត្រូវឲ្យពលរដ្ឋទទូលបាននូវសិទ្ធិសេរីភាព និងសុខដុមរមនាគ្រប់ និន្នាការនយោបាយស្មើៗគ្នា។ «»
អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុប សុទ្ធតែមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដឹកនាំប្រទេសឆ្ពោះទៅរករបបផ្ដាច់ការ។ សហគមន៍អន្តរជាតិ ស្នើឲ្យរដ្ឋាភិបាលទទួលស្គាល់ការពិត ហើយដោះស្រាយជាបន្ទាន់ បើពុំនោះទេ នឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀត។
ក្រុមអ្នកឃ្លាំងមើលបញ្ហាសង្គម លើកឡើងថា ឆ្នាំថ្មី២០១៨នេះ ជាឆ្នាំមួយដែលមានការលំបាកច្រើនដែលត្រូវពុះពារទៅមុខ និងត្រូវមានការប្រុងប្រយ័ត្នបំផុត ព្រោះបញ្ហាស្មុគស្មាញជាច្រើនក្នុងឆ្នាំចាស់ ឆ្នាំ២០១៧ នៅមិនទាន់ដោះស្រាយបាននៅឡើយ។ ពួកគេស្នើឲ្យមេដឹកនាំទាំងឡាយ ត្រូវគោរព និងឲ្យតម្លៃទៅលើប្រជាពលរដ្ឋជាធំ ហើយត្រូវប្រើតួនាទីដ៏សំខាន់របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវក្តីសុខចម្រើនរុងរឿងពិតប្រាកដ៕

Thursday, December 28, 2017
អ្នកវិភាគនិងបក្សប្រឆាំងថារដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាការពង្រឹងអំណាច
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង
មិនគាំទ្ររដ្ឋាភិបាលក្នុងការបង្កើតក្រុមការងារចម្រុះដើម្បីពិនិត្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនោះទេ។
ពួកគេចាត់ទុកផែនការវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ
ថានឹងធ្វើឲ្យតម្លៃរដ្ឋធម្មនុញ្ញធ្លាក់ចុះ
និងប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រ ថែមទៀតផង។
អ្នកច្បាប់មើលឃើញថា ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ មិនមែនរដ្ឋាភិបាលធ្វើដើម្បីបម្រើឆន្ទៈរាស្ត្រទេ គឺដើម្បីបម្រើឆន្ទៈនយោបាយក្រុមខ្លួនតែប៉ុណ្ណោះ។
អ្នកវិភាគ និងអ្នកច្បាប់ចាត់ទុកការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាលនៅក្នុងស្ថានភាពនយោបាយកំពុងតែប្រេះឆារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនេះ ថាគឺជាការពង្រឹងអំណាចរបស់ខ្លួន មិនមែនជាការកែទម្រង់ប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលឲ្យវិវឌ្ឍទៅភាពប្រសើរឡើយ។
ក្រុមអ្នកច្បាប់ អ្នកវិភាគ រួមទាំងបក្សប្រឆាំងផង ព្រួយបារម្ភថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសនោះថា គឺជាការពង្រួមសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលរដ្ឋសភាធ្លាប់បានធ្វើវិសោធនកម្មជាច្រើនលើកច្រើនសាមកហើយនោះ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ គ្មានហេតុផលអ្វីផ្សេងក្រៅពីហេតុផលនយោបាយដែលលោក ហ៊ុន សែន ចង់ពង្រឹងអំណាច និងរក្សាអំណាចនេះឲ្យកូនចៅរបស់លោកបន្តទៀតនោះទេ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន និងបក្សពួករបស់លោកបានអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀតក្នុងការដឹកនាំប្រទេស និងការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ ដែលបំពានរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត៖ «»។
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១ ខែធ្នូ ដែលទើបតែត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារមានសមាសភាពចម្រុះ ដើម្បីសិក្សាស្រាវជ្រាវពីរដ្ឋធម្មនុញ្ញ។ ក្រុមការងារនេះ មានភារកិច្ចជួយនាយករដ្ឋមន្ត្រីក្នុងការសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដួចផ្ដើមអំពីជម្រើសនានា ក្នុងការធ្វើវិសោធនកម្មតាមការចាំបាច់ តាមមាត្រា ១៥១ និងមាត្រា ១៥២ថ្មី នៃរដ្ឋធម្មនុញ្ញ។ ក្រុមការងារនេះដឹកនាំដោយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន មានអនុប្រធាន ៣រូប និងសមាជិក ៨រូបទៀត ដែលជាក្រុមអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាដើម។
ការបង្កើតគណៈកម្មការចម្រុះនៅស្របពេលលោក ហ៊ុន សែន ថ្លែងនៅក្នុងអង្គប្រជុំនៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ ថា រដ្ឋាភិបាលរបស់លោកនឹងស្នើឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញនៅក្នុងមាត្រាមួយចំនួន ក្នុងនោះលោក ហ៊ុន សែន ថា ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលោកអាចតែងតាំងមន្ត្រីឋានៈរដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យដោយផ្ទាល់។ លោកបន្តថា ការបើកផ្លូវឲ្យមានការតែងតាំងដោយផ្ទាល់នេះ នឹងធ្វើឲ្យការតែងតាំងមន្ត្រីមានឋានៈជារដ្ឋលេខាធិការមានភាពងាយស្រួលប្រសើរជាងមុនដើម្បីឲ្យមន្ត្រីរបស់លោកអាចបំពេញមុខតំណែងទំនេរនានា ពេលអនាគត។
មាត្រា១៥១ថ្មី ចែងថា ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ ឬរបស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃសមាជិកសភាទាំងមូល។ ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយអនុម័តរដ្ឋសភាតាមមតិភាគច្រើនពីរភាគបីនៃចំនួនសមាជិកសភាទាំងមូល។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីសួរបន្ថែមពីករណីនេះបានទេ នៅថ្ងៃទី២៨ ខែធ្នូ។ ក៏ប៉ុន្តែ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងជាអនុប្រធាននៃក្រុមការងារចម្រុះនេះ បានឲ្យវិទ្យុបារាំងអន្តរជាតិដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនមែនសំដៅការពារអំណាចរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ គឺជាការធ្វើកំណែទម្រង់មួយទៅលើសមាសភាពរដ្ឋាភិបាលដែលកន្លងមកធ្លាប់តែមានការរិះគន់ថា គណៈរដ្ឋមន្ត្រី “ខ្លួនតូច ក្បាលធំ” ជាដើម។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះការគ្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ។ លោកបញ្ជាក់ថា បើសិនជាការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីក្បាលធំខ្លួនតូច ឬការបង្រួមមន្ត្រីឲ្យមកនៅចំនួនតិចនេះ គ្រាន់តែជាលេសដើម្បីបញ្ចប់ការរិះគន់តែប៉ុណ្ណោះ ហើយការតែងតាំងរដ្ឋលេខាធិការដោយផ្ដល់សិទ្ធិឲ្យលោក ហ៊ុន សែន វិញនោះ គឺលោក ហ៊ុន សែន នឹងកាន់តែជិះសេះលែងដៃក្នុងការដឹកនាំផ្ដាច់ការរបស់ខ្លួន៖ «»។
លោកមេធាវី ហែម សុជាតិ ពន្យល់ថា រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលរបស់ជាតិ ហើយក៏ជាតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងនគរដែរ។ ការធ្វើវិសោធនកម្មដើម្បីឲ្យនាយករដ្ឋមន្ត្រីតែងតាំងរដ្ឋលេខាធិការដោយមិនចាំបាច់ឆ្លងសភានោះគឺជារឿងមិនល្អឡើយ។ លោកអះអាងថា រដ្ឋលេខាធិការក៏ជាមន្ត្រីនយោបាយដែរ ពួកគាត់ក៏ត្រូវទទួលខុសត្រូវនៅចំពោះមុខរដ្ឋសភាដែលប្រជារាស្ត្របោះឆ្នោតជូនដែរ។ លោកលើកឡើងថា រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសមួយចំនួនគេមិនងាយកែប្រែ ឬធ្វើវិសោធនកម្មឡើយ ដើម្បីរក្សាស្ថិរភាព និងអធិបតេយ្យរបស់ខ្លួន៖ «»។
រដ្ឋធម្មនុញ្ញបានចែងពីស្ថាប័នទាំងបីឲ្យនៅឯករាជ្យពីគ្នា ក៏ប៉ុន្តែអ្នកណាក៏ដឹងដែរថា ស្ថាប័ននីតិប្រតិបត្តិ ពិសេសលោក ហ៊ុន សែន មានឥទ្ធិពលទៅលើស្ថាប័ននីតិប្បញ្ញត្តិ និងតុលាការ ដែលលោក ហ៊ុន សែន ចង់ធ្វើអ្វីៗ បានសព្វបែបយ៉ាង ដោយគ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់របស់លោកហ៊ានជំទាស់នោះឡើយ។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោក ហ៊ុន សែន ចង់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាការប្រែក្លាយកម្ពុជា ឲ្យក្លាយទៅជារបបកុម្មុយនិស្តផង និងជារបបយោធានិយមផង ដែលថ្មីៗនេះ មេដឹកនាំយោធាបានប្រកាសប្ដេជ្ញាការពារក្រុមគ្រួសារ និងរដ្ឋាភិបាលរបស់លោក ខណៈលោក ហ៊ុន សែន ជាឧត្ដមសេនីយ៍ផ្កាយមាស៥ ផុតលេខនោះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា របបកុម្មុយនិស្តគឺជារបបដែលមេដឹកនាំប្រើប្រាស់ច្បាប់ជាឧបករណ៍នយោបាយរបស់ខ្លួនដើម្បីកម្ទេចក្រុមអ្នកមានមតិផ្ទុយ ឬក្រុមប្រឆាំង ដូចដែលលោក ហ៊ុន សែន បានធ្វើកន្លងមក៖ «»។
គិតពីឆ្នាំ១៩៩៣ មកទល់ឆ្នាំ២០១៥ សភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន ៨លើកមកហើយ ក្រៅពីនេះ ក៏បង្កើតច្បាប់ថ្មី និងវិសោធនកម្មច្បាប់មួយចំនួនទៀត ដោយខាងរដ្ឋាភិបាលអះអាងថា ការបង្កើតច្បាប់ថ្មី និងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីពង្រឹងនីតិរដ្ឋ។ នៅក្នុងការគ្រប់គ្រងរដ្ឋរបស់លោក ហ៊ុន សែន ជាង ៣០ឆ្នាំមកនេះ ត្រូវបានអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights watch លើកឡើងថា ជារបបគ្រប់គ្រងមួយពេញដោយអំពើហិង្សា និងកាប់សម្លាប់អ្នកមានមតិផ្ទុយនឹងរដ្ឋាភិបាល ពេលខ្លះរដ្ឋាភិបាលប្រើប្រាស់ច្បាប់ទាំងនោះ ដើម្បីចាប់អ្នករិះគន់ខ្លួនដាក់ពន្ធធនាគារ រួមមានសកម្មជនដីធ្លី សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស សកម្មជនបក្សប្រឆាំង ប្រធានបក្សប្រឆាំង លោក កឹម សុខា រួមទាំងអ្នកសារព័ត៌មានផង ក្រោមហេតុផលថា អនុវត្តច្បាប់។
អ្នកវិភាគលើកឡើងថា កម្ពុជាមិនមានស្ថាប័នណាមួយឯករាជ្យពិតប្រាកដដើម្បីបកស្រាយច្បាប់ដោយតម្លាភាពត្រឹមត្រូវ និងយុត្តិធម៌ ទើបធ្វើឲ្យរដ្ឋាភិបាលធ្វើច្បាប់ស្រេចតែចិត្ត និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្ដងហើយម្ដងទៀត ដែលធ្វើឲ្យធ្លាក់ចុះគុណតម្លៃនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ។ ការធ្វើច្បាប់ថ្មី និងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ពេលខ្លះព្រះមហាក្សត្រ ទ្រង់មិនឡាយព្រះហត្ថលេខាដើម្បីទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ទេ ដោយប្រមុខរដ្ឋស្ដីទីជាអ្នកចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ច្បាប់ទាំងនោះ ដោយព្រះអង្គយាងទៅក្រៅប្រទេស ដែលគេមើលឃើញថាអាចជាការគេចវេះជាដើម៕

Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...