ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់
(រូបកណ្ដាលពាក់អាវពណ៌ទឹកក្រូច)ពេលបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។ RFA/Sorn
Chanratha
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា
ឲ្យដឹងក្រោយបញ្ចប់សវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ អឿត អាង ហៅ
ជួប សម្លាប់ នៅថ្ងៃទី១ មីនា ថា សាលក្រមករណីនេះ
នឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា។
ជនជាប់ចោទ ជួប សម្លាប់
ជាជនសង្ស័យតែម្នាក់គត់ក្នុងសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី
ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ជនជាប់ចោទរូបនេះត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកដល់តុលាការនៅម៉ោងជាង៨
កន្លះព្រឹក
ខណៈពលរដ្ឋតិចតួចណាស់ដែលមកតាមដានព្រឹត្តិការណ៍សវនាការជំនុំជម្រះនេះ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
Wednesday, March 1, 2017
Monday, February 27, 2017
លោក ត្រាំ បានចំអកដល់ការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យ
លោក Tom Perez
ប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យថ្លែងក្រោយពេលត្រូវបានបោះឆ្នោតជ្រើសរើសនៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាធិបតេយ្យ
ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
កំពុងតែចំអកដល់ការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ
ដែលបានជ្រើសរើសយកលោក Tom Perez
អតីតរដ្ឋមន្ត្រីក្រសួងការងារឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរបស់ពួកគេ
ខណៈដែលគណបក្សនេះព្យាយាមបង្រួបបង្រួមគ្នាឡើងវិញ
ក្រោយពីខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីចាញ់ឆ្នោតទៅលោក ត្រាំ
កាលពីខែវិច្ឆិកា។
នៅក្នុងប្រអប់បញ្ចេញមតិលើគណនី Twitter របស់ខ្លួន លោក ត្រាំ ខាងគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា លោក«មិនមានអ្វីសប្បាយចិត្តជាងនេះទៀតទេ»សម្រាប់លោក Perez ឬ «សម្រាប់គណបក្សសាធារណរដ្ឋនោះ»។
លោក ត្រាំ បានប្រៀបធៀបការប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ទៅនឹងការប្រកួតប្រជែងកាលពីឆ្នាំមុន ដើម្បីធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលនៅទីបំផុតលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអាចយកឈ្នះលើលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដែលជាការពេញចិត្តរបស់គណបក្សប្រជាធិបតេយ្យដែលនិយមទៅលើការធ្វើកំណែទម្រង់ ប៉ុន្តែនៅទីបំផុតនៅតែចាញ់លោក ត្រាំ ដដែល។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «លោកស្រី Clinton ចង់បានលោក Perez» ខណៈដែលបេក្ខជនដែលគាំទ្រលោក Bernie ក៏ដូចជាលោក Bernie ខ្លួនឯង មិនដែលមានឱកាសម្តងណាឡើយ»។
លោក Perez ដែលទទួលបានការគាំទ្រពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បម្រើការក្នុងរដ្ឋបាលរបស់លោក បានឈ្នះនៅក្នុងការប្រជែងក្នុងគណបក្សប្រជាធិបតេយ្យលើលោក Keith Ellison សមាជិកសភារដ្ឋ Minnesota ដោយទទួលបានសំឡេងគាំទ្រ ២៣៥ទល់នឹង ២០០៕

អភិបាលរដ្ឋនានានៅអាមេរិកនឹងផ្តោតទៅលើកិច្ចខិតប្រឹងប្រែងជួយកុមារអត់ឃ្លាននិងស្តារហេដ្ឋារចនាសម្ព័ន្ធ
អភិបាលរដ្ឋ Mississippi លោក Phil Bryant
កំពុងមើលឯកសារក្នុងពេលបើកអង្គប្រជុំនៃសមាគមអភិបាលរដ្ឋថ្នាក់ជាតិប្រចាំឆ្នាំ
(NGA) នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
កិច្ចប្រជុំថ្នាក់ជាតិរបស់មេដឹកនាំប្រចាំរដ្ឋនីមួយៗនៅអាមេរិកបានបន្តរហូតដល់ថ្ងៃអាទិត្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន
ជាមួយនឹងការផ្តោតទៅលើកិច្ចខិតប្រឹងប្រែងជួយដល់កុមារអត់ឃ្លាននិងស្តារហេដ្ឋារចនាសម្ព័ន្ធ។
កិច្ចប្រជុំសមាគមអភិបាលរដ្ឋថ្នាក់ជាតិប្រចាំឆ្នាំហៅកាត់ថា NGA ត្រូវបានធ្វើឡើង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រធានាធិបតីកាលពីពេលថ្មីៗនេះឲ្យរឹតបន្តឹងជាងមុនទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ១១លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះកាត់បន្ថយថវិកាសហព័ន្ធរាប់ពាន់លានដុល្លារដល់ទីក្រុងដែលស្ថិតនៅជិតច្រកព្រំដែន ដែលមិនសូវសហការជាមួយនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។
ផែនការរបស់លោក ត្រាំ រួមមានទាំងការផ្តល់អំណាចដល់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងតំបន់ឲ្យដើរតួជាភ្នាក់ងារអន្តោប្រវេសន៍ថែមទៀតផង។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA មេដឹកនាំប្រចាំរដ្ឋជាច្រើនបាននិយាយថា ពួកគេចង់ឃើញជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលទើបតែមកដល់សហរដ្ឋអាមេរិក ទទួលបានជោគជ័យនៅក្នុងជីវិតថ្មីរបស់ពួកគេ។ មេដឹកនាំទាំងនោះក៏សង្កត់ធ្ងន់ថា គ្រប់គ្នាគួរតែត្រូវបានគេសណ្តោសប្រណីនិងក្នុងឥរិយាបថសមហេតុផល ខណៈដែលរដ្ឋនៅតែអនុវត្តតាមច្បាប់។
លោក Terry McAuliffe ដែលជាប្រធាន NGA និងជាអភិបាលរដ្ឋ Virginia បានមានប្រសាសន៍ថា លោកចាត់ទុកវិធានការថ្មីថាគ្មានក្រមសីលធម៌ និងខុសច្បាប់៕

បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងស្លាប់ក្នុងរយៈពេល២០នាទីក្រោយរងការវាយប្រហារ
បុគ្គលិកផ្នែកស្រាវជ្រាវសារធាតុគ្រោះថ្នាក់កំពុងស្កែនតំបន់មានសុវត្ថិភាពនៅឯព្រលានយន្តហោះអន្តរជាតិ
នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីនិយាយថា លោក Kim Jong Nam
«ទទួលរងការឈឺចាប់យ៉ាងខ្លាំងមុននឹងស្លាប់»
ហើយលោកបានស្លាប់ក្នុងរយៈពេល២០នាទីក្រោយពីត្រូវបានគេវាយប្រហារនៅឯអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ។
ប៉ូលិសថ្លែងថា បងប្រុសឪពុកតែមួយម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong Un រូបនេះ ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រ ទី១៣ នៅឯអាកាសយានដ្ឋានកូឡាឡាំពួរ ដោយប្រើប្រាស់សារធាតុគីមី VX។
«លោក Kim Jong Nam បានទទួលមរណភាពនៅក្នុងរថយន្តសង្គ្រោះបន្ទាន់។ លោកបានសន្លប់នៅក្នុងមន្ទីរព្យាបាល។ ក្រោយពីរងការវាយប្រហារ លោកបានស្លាប់ក្នុងរយៈពេល១៥ ទៅ ២០នាទី»។ នេះបើយោងតាមសម្តីរបស់លោក Sathasivam Subramanian រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មាន។
ប៉ូលិសថ្លែងថា លោក Kim Jong Nam មានអារម្មណ៍ថាមានមនុស្សម្នាក់ចាប់ទាញមុខរបស់លោកពីខាងក្រោយ»។
រូបភាពក្នុងវីដេអូ CCTV មួយបង្ហាញឲ្យឃើញស្ត្រី២នាក់បាញ់ទឹកអ្វីមួយដាក់លើមុខរបស់លោក Kim។
ប៉ូលិសបានចាប់ខ្លួនស្ត្រីទាំង២នាក់ឃុំខ្លួន និងបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលជាប់សង្ស័យថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕

ប្រទេសឥណ្ឌាជាប់កំណត់ត្រាក្នុងការបង្ហោះផ្កាយរណបចំនួន១០៤គ្រឿងក្នុងទីអវកាស
រូបថតដែលបញ្ចេញដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា ISRO
បង្ហាញពីបំពង់ផ្កាយរណបដែលត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាស
Satish Dhawan ក្នុងតំបន់ Sriharikota ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥
ខែកុម្ភៈ ឆ្នាំ២០១៧។
ក្រៅពីផ្កាយរណបទម្ងន់ ៧១៤ គីឡូក្រាមសម្រាប់សង្កេតមើលមកលើភពផែនដី ផ្កាយរណបដទៃផ្សេងទៀតគឺភាគច្រើនមានសណ្ឋានតូចៗ ដែលមានទម្ងន់ត្រឹម ១០ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយរណបទាំងអស់នេះភាគច្រើនជារបស់អ្នកជំនួញនានាក្នុងសហរដ្ឋអាមេរិក ហើយក្រៅពីនេះជារបស់ប្រទេសកាហ្សាក់ស្ថាន ហូឡង់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួម។
ព្រឹត្តិការណ៍នៃការបង្ហោះនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសឥណ្ឌា និងបានបង្ហាញពីការអបអរសាទររបស់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងដំណាក់កាលដ៏ជោគជ័យនៃបន្ទប់គ្រប់គ្រងបេសកកម្មយានអវកាស។
លោក B Jayakumar នាយរងនៃគម្រោងមួយ បានហៅការបង្ហោះនេះថាជា «ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត» សម្រាប់អង្គការស្រាវជ្រាវអវកាសឥណ្ឌា ដែលហៅកាត់ថា ISRO ហើយលោកបានថ្លែងថា៖ «ការធ្វើអ្វីមួយដែលថ្មី តាមបែបនវានុវត្តន៍ និងប្រកបដោយភាពជោគជ័យ គឺជាមហិច្ឆតារបស់គ្រប់គ្នានៅក្នុងអង្គការ ISRO»។
កម្មវិធីអវកាសរបស់ប្រទេសឥណ្ឌា ផ្ដោតជាសំខាន់ទៅលើការហោះទៅកាន់ទីអវកាសដោយចំណាយប្រាក់តិច។ ក្រុមអ្នកវិភាគបានយល់ឃើញថា សមត្ថភាពក្នុងការបង្ហោះផ្កាយរណបដ៏ច្រើនក្នុងទីអវកាសក្នុងពេលតែមួយ គឺបានកាត់បន្ថយការចំណាយបានយ៉ាងច្រើន ដែលការធ្វើដូច្នេះអាចជួយឲ្យប្រទេសមួយនេះច្បាមយកទីផ្សារបានយ៉ាងធំក្នុងការបង្ហោះថ្នាក់អន្តរជាតិ។
លោកស្រី Rajeswari Pillai Rajagopalan អ្នកវិភាគផ្នែកអវកាសនៃមូលនិធិស្រាវជ្រាវសម្រាប់អ្នកឃ្លាំមើលនៅក្នុងរដ្ឋធានីញូវដែលី (New Delhi's Observer Research Foundation) បាននិយាយថា៖ «ការបង្ហោះដោយបានបំបែកកំណត់ត្រាដោយគ្រាន់តែបង្ហោះតែម្តងនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់អំពីភាពរីកចម្រើន និងភាពទាន់សម័យរបស់ឥណ្ឌា និងសមត្ថភាពក្នុងការពង្រីកកម្មវិធីអវកាសរបស់ឥណ្ឌា»។ លោកស្រីបានបន្តថា ភាពជោគជ័យនៃបេសកកម្មថ្ងៃ១៥ ខែកុម្ភៈនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសឥណ្ឌារីកសុះសាយលើកម្មវិធីអវកាសរបស់ខ្លួន។ លោកស្រីបានពន្យល់ថា៖ «ប្រទេសជាច្រើនទៀតនឹងមកទាក់ទងប្រទេសឥណ្ឌាដើម្បីឲ្យជួយក្នុងការងារបង្ហោះផ្កាយរណបរបស់ពួកគេទៅកាន់ទីអវកាស។
ការកើនឡើងនៃតម្រូវការនៃប្រព័ន្ធទំនាក់ទំនងដែលមានបច្ចេកវិទ្យាខ្ពស់របស់ប្រទេសនានា ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិតឯកជននានា តម្រូវឲ្យមានការបន្ថែមការបង្ហោះផ្កាយរណបបែបនេះកាន់តែច្រើនថែមទៀត។ កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបានបង្ហោះផ្កាយរណបចំនួន ៧៥ សម្រាប់អតិថិជនបរទេស។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖ «ជោគជ័យដ៏អស្ចារ្យរបស់អង្គការស្រាវជ្រាវ ISRO គឺជាព្រឹត្តិការណ៍ជាទីមោទនមួយទៀតសម្រាប់សហគមន៍វិទ្យាសាស្រ្តអវកាស និងប្រជាជាតិរបស់យើង។ ប្រទេសឥណ្ឌាសូមសម្តែងនូវការគោរពចំពោះក្រុមអ្នកវិទ្យាសាស្រ្តរបស់យើង»។
ប្រទេសឥណ្ឌាបានបង្កើនថវិកាសម្រាប់កម្មវិធីអវកាសរបស់ខ្លួនក្នុងឆ្នាំនេះ និងបានវិភាជធនធានសម្រាប់បេសកកម្មចម្បងទី២ ឆ្ពោះទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
កម្មវិធីអវកាសដែលមានមហិច្ឆតាខ្ពស់របស់ឥណ្ឌា បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះបានបំពេញបេសកកម្មយ៉ាងជោគជ័យទៅភពអង្គារ។ ថវិកាចំណាយសម្រាប់បេសកកម្មឆ្នាំ២០១៤ គឺមានប្រមាណ ៧៤ លានដុល្លារ គឺមានចំនួនតិចជាងឆ្ងាយបើប្រៀបធៀបទៅនឹងថវិកាដែលអង្គការ NASAរបស់សហរដ្ឋអាមេរិកបានចំណាយ ដែលមាន ទឹកប្រាក់ ៦៧០ដុល្លារសម្រាប់បេសកកម្មទៅភពអង្គារនៅប៉ុន្មានខែបន្ទាប់មក។ បេសកកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេកត់សម្គាល់ថាជាការបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអវកាសដ៏ត្បិតត្បៀតរបស់ខ្លួនទទួលបានជំនាញផ្នែកបច្ចេកវិទ្យាដ៏ជោគជ័យ។
អង្គការស្រាវជ្រាវ ISRO ក៏គ្រោងនឹងបញ្ជូនបេសកកម្មទី២ ដើម្បីសិក្សាផ្ទៃភពព្រះចន្ទក្នុងឆ្នាំ២០១៨នេះ។ អង្គការនេះក៏កំពុងពិចារណាលើបេសកកម្មទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រទេសនានាមើលឃើញថា ការវាយលុកជាបឋមក្នុងបេសកកម្មទៅកាន់អន្តរភពរបស់ប្រទេសឥណ្ឌា គឺជាផ្នែកមួយនៃមហិច្ឆតារបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ឥណ្ឌាក៏ជាប្រទេសឈានមុនមួយក្នុងពិភពលោកដែរ។
លោកស្រី Rajagoplanan បាននិយាយថា៖ «ហេតុផលមួយនៃមហិច្ឆតាបែបនេះ គឺឥណ្ឌាចង់បង្ហាញពីជាតិនិយមអាស៊ី និងការប្រកួតប្រជែង។ មានផែនការផ្សេងៗទៀតជាច្រើនដែលកំពុងត្រូវបានរៀបចំដើម្បីបង្ហាញថា ប្រទេសឥណ្ឌាគឺជាប្រទេសមានអំណាចបច្ចេកវិទ្យាកំពូលមួយផ្នែកអវកាស»។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ស្របពេលដែលប្រទេសឥណ្ឌាបានអភិវឌ្ឍសមត្ថភាពក្នុងការបង្ហោះផ្កាយរណបមានសណ្ឋានតូចៗក្នុងទីអវកាសដូច្នេះ ប្រទេសនេះត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតមុនពេលអាចបង្ហោះផ្កាយរណបធុនធ្ងន់បាន៕
កាំជ្រួចឥណ្ឌាមួយគ្រឿងដែលមានផ្ទុកផ្កាយរណបត្រូវបានបង្ហោះនៅព្រឹកថ្ងៃទី១៥
ខែកុម្ភៈ ចេញពីតំបន់ Sriharikota នៅភាគខាងកើតប្រទេសឥណ្ឌា។
គ្រាប់កាំជ្រួចនេះបានជាប់កំណត់ត្រាដោយបានបង្ហោះផ្កាយរណបចំនួន
១០៤ គ្រឿងក្នុងពេលតែមួយទៅក្នុងទីអវកាស
គឺបាននាំមុខប្រទេសរុស្ស៊ីដែលធ្លាប់បានបង្ហោះផ្កាយរណបចំនួន ៣៧
គ្រឿង ក្នុងពេលតែមួយ ដែលធ្វើឡើងកាលពីប្រហែលមួយឆ្នាំកន្លងទៅ
នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាសឥណ្ឌា។
ញូវដែលី —
ការបង្ហោះនេះ
ក៏បង្ហាញពីដំណាក់កាលមួយដ៏សំខាន់នៃការខិតខំប្រឹងប្រែងរបស់ប្រទេសមួយនេះ
ក្នុងការបង្ហាញថា
ខ្លួនជាគូប្រជែងមួយដ៏មុះមុតក្នុងឧស្សាហកម្មអវកាសពាណិជ្ជសាកលក្នុងចំនួនទឹកប្រាក់រាប់ពាន់លានដុល្លារ
ដោយកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ក្រៅពីផ្កាយរណបទម្ងន់ ៧១៤ គីឡូក្រាមសម្រាប់សង្កេតមើលមកលើភពផែនដី ផ្កាយរណបដទៃផ្សេងទៀតគឺភាគច្រើនមានសណ្ឋានតូចៗ ដែលមានទម្ងន់ត្រឹម ១០ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយរណបទាំងអស់នេះភាគច្រើនជារបស់អ្នកជំនួញនានាក្នុងសហរដ្ឋអាមេរិក ហើយក្រៅពីនេះជារបស់ប្រទេសកាហ្សាក់ស្ថាន ហូឡង់ ស្វីស និងអេមីរ៉ាតអារ៉ាប់រួម។
ព្រឹត្តិការណ៍នៃការបង្ហោះនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទូទាំងប្រទេសឥណ្ឌា និងបានបង្ហាញពីការអបអរសាទររបស់ក្រុមអ្នកវិទ្យាសាស្ត្រក្នុងដំណាក់កាលដ៏ជោគជ័យនៃបន្ទប់គ្រប់គ្រងបេសកកម្មយានអវកាស។
លោក B Jayakumar នាយរងនៃគម្រោងមួយ បានហៅការបង្ហោះនេះថាជា «ព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត» សម្រាប់អង្គការស្រាវជ្រាវអវកាសឥណ្ឌា ដែលហៅកាត់ថា ISRO ហើយលោកបានថ្លែងថា៖ «ការធ្វើអ្វីមួយដែលថ្មី តាមបែបនវានុវត្តន៍ និងប្រកបដោយភាពជោគជ័យ គឺជាមហិច្ឆតារបស់គ្រប់គ្នានៅក្នុងអង្គការ ISRO»។
កម្មវិធីអវកាសរបស់ប្រទេសឥណ្ឌា ផ្ដោតជាសំខាន់ទៅលើការហោះទៅកាន់ទីអវកាសដោយចំណាយប្រាក់តិច។ ក្រុមអ្នកវិភាគបានយល់ឃើញថា សមត្ថភាពក្នុងការបង្ហោះផ្កាយរណបដ៏ច្រើនក្នុងទីអវកាសក្នុងពេលតែមួយ គឺបានកាត់បន្ថយការចំណាយបានយ៉ាងច្រើន ដែលការធ្វើដូច្នេះអាចជួយឲ្យប្រទេសមួយនេះច្បាមយកទីផ្សារបានយ៉ាងធំក្នុងការបង្ហោះថ្នាក់អន្តរជាតិ។
លោកស្រី Rajeswari Pillai Rajagopalan អ្នកវិភាគផ្នែកអវកាសនៃមូលនិធិស្រាវជ្រាវសម្រាប់អ្នកឃ្លាំមើលនៅក្នុងរដ្ឋធានីញូវដែលី (New Delhi's Observer Research Foundation) បាននិយាយថា៖ «ការបង្ហោះដោយបានបំបែកកំណត់ត្រាដោយគ្រាន់តែបង្ហោះតែម្តងនេះ ពិតជាបញ្ជាក់យ៉ាងច្បាស់អំពីភាពរីកចម្រើន និងភាពទាន់សម័យរបស់ឥណ្ឌា និងសមត្ថភាពក្នុងការពង្រីកកម្មវិធីអវកាសរបស់ឥណ្ឌា»។ លោកស្រីបានបន្តថា ភាពជោគជ័យនៃបេសកកម្មថ្ងៃ១៥ ខែកុម្ភៈនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសឥណ្ឌារីកសុះសាយលើកម្មវិធីអវកាសរបស់ខ្លួន។ លោកស្រីបានពន្យល់ថា៖ «ប្រទេសជាច្រើនទៀតនឹងមកទាក់ទងប្រទេសឥណ្ឌាដើម្បីឲ្យជួយក្នុងការងារបង្ហោះផ្កាយរណបរបស់ពួកគេទៅកាន់ទីអវកាស។
ការកើនឡើងនៃតម្រូវការនៃប្រព័ន្ធទំនាក់ទំនងដែលមានបច្ចេកវិទ្យាខ្ពស់របស់ប្រទេសនានា ក៏ដូចជាក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិតឯកជននានា តម្រូវឲ្យមានការបន្ថែមការបង្ហោះផ្កាយរណបបែបនេះកាន់តែច្រើនថែមទៀត។ កាលពីឆ្នាំមុន ប្រទេសឥណ្ឌាបានបង្ហោះផ្កាយរណបចំនួន ៧៥ សម្រាប់អតិថិជនបរទេស។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖ «ជោគជ័យដ៏អស្ចារ្យរបស់អង្គការស្រាវជ្រាវ ISRO គឺជាព្រឹត្តិការណ៍ជាទីមោទនមួយទៀតសម្រាប់សហគមន៍វិទ្យាសាស្រ្តអវកាស និងប្រជាជាតិរបស់យើង។ ប្រទេសឥណ្ឌាសូមសម្តែងនូវការគោរពចំពោះក្រុមអ្នកវិទ្យាសាស្រ្តរបស់យើង»។
ប្រទេសឥណ្ឌាបានបង្កើនថវិកាសម្រាប់កម្មវិធីអវកាសរបស់ខ្លួនក្នុងឆ្នាំនេះ និងបានវិភាជធនធានសម្រាប់បេសកកម្មចម្បងទី២ ឆ្ពោះទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
កម្មវិធីអវកាសដែលមានមហិច្ឆតាខ្ពស់របស់ឥណ្ឌា បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិក្នុងឆ្នាំ២០១៤ បន្ទាប់ពីប្រទេសនេះបានបំពេញបេសកកម្មយ៉ាងជោគជ័យទៅភពអង្គារ។ ថវិកាចំណាយសម្រាប់បេសកកម្មឆ្នាំ២០១៤ គឺមានប្រមាណ ៧៤ លានដុល្លារ គឺមានចំនួនតិចជាងឆ្ងាយបើប្រៀបធៀបទៅនឹងថវិកាដែលអង្គការ NASAរបស់សហរដ្ឋអាមេរិកបានចំណាយ ដែលមាន ទឹកប្រាក់ ៦៧០ដុល្លារសម្រាប់បេសកកម្មទៅភពអង្គារនៅប៉ុន្មានខែបន្ទាប់មក។ បេសកកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេកត់សម្គាល់ថាជាការបញ្ជាក់យ៉ាងច្បាស់ថា កម្មវិធីអវកាសដ៏ត្បិតត្បៀតរបស់ខ្លួនទទួលបានជំនាញផ្នែកបច្ចេកវិទ្យាដ៏ជោគជ័យ។
អង្គការស្រាវជ្រាវ ISRO ក៏គ្រោងនឹងបញ្ជូនបេសកកម្មទី២ ដើម្បីសិក្សាផ្ទៃភពព្រះចន្ទក្នុងឆ្នាំ២០១៨នេះ។ អង្គការនេះក៏កំពុងពិចារណាលើបេសកកម្មទៅភពអង្គារ និងបេសកកម្មទី១ ទៅភពសុក្រ (Venus) នៅប៉ុន្មានឆ្នាំខាងមុខនេះ។
ប្រទេសនានាមើលឃើញថា ការវាយលុកជាបឋមក្នុងបេសកកម្មទៅកាន់អន្តរភពរបស់ប្រទេសឥណ្ឌា គឺជាផ្នែកមួយនៃមហិច្ឆតារបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ឥណ្ឌាក៏ជាប្រទេសឈានមុនមួយក្នុងពិភពលោកដែរ។
លោកស្រី Rajagoplanan បាននិយាយថា៖ «ហេតុផលមួយនៃមហិច្ឆតាបែបនេះ គឺឥណ្ឌាចង់បង្ហាញពីជាតិនិយមអាស៊ី និងការប្រកួតប្រជែង។ មានផែនការផ្សេងៗទៀតជាច្រើនដែលកំពុងត្រូវបានរៀបចំដើម្បីបង្ហាញថា ប្រទេសឥណ្ឌាគឺជាប្រទេសមានអំណាចបច្ចេកវិទ្យាកំពូលមួយផ្នែកអវកាស»។
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ស្របពេលដែលប្រទេសឥណ្ឌាបានអភិវឌ្ឍសមត្ថភាពក្នុងការបង្ហោះផ្កាយរណបមានសណ្ឋានតូចៗក្នុងទីអវកាសដូច្នេះ ប្រទេសនេះត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតមុនពេលអាចបង្ហោះផ្កាយរណបធុនធ្ងន់បាន៕
លោក ហ៊ុន សែន ៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព
លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
ក្នុងពិធីមួយដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ខែកុម្ភៈនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើនដល់មន្ត្រីក្រោមឱវាទ ពីការការពង្រឹងអភិបាលកិច្ច រួមទាំងការពង្រឹងសសន្តិសុខ ការពារពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដែលលោកថា ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឲ្យបរទេសទេសមកទស្សនាកម្ពុជាម្តងទៀត។
លោក ហ៊ុន សែន បានរំឭកពីឥទ្ធិពលសង្គ្រាម ដែលកើតឡើងនៅកម្ពុជា កន្លងទៅថា អង្គវត្តខ្មែរ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែលោកថា តំបន់ទាក់ទាញទេសចរណ៍មួយនេះ គ្មានភ្ញៀវបរទេសមកកំសាន្តទេ អំឡុងទសវត្សរ៍៧០ដែលកម្ពុជាមានសង្គ្រាម។
លោក ហ៊ុន សែន ដាក់បទបញ្ជាថា ក្នុងរូបភាពណាក៏ដោយ ស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ឲ្យបាន នូវអ្វីដែលោកហៅថា ដើម្បីរក្សាសន្តិភាពដូចដែលកម្ពុជា កំពុងរក្សាបានដូចពេលនេះ។
លោក ហ៊ុន សែន បានព្យាយាមការពារ បទបញ្ជារបស់លោក បែបនេះថា៖ «»
បើទោះជាការថ្លែង របស់លោក ហ៊ុន សែន នៅពេលនេះ មិនបានបញ្ចេញឈ្មោះទៅលើស្ថាប័នសិទ្ធិមនុស្ស ឬគណបក្សនយោបាយណាក៏ដោយ ប៉ុន្តែកន្លងទៅ កងកម្លាំង របស់រដ្ឋាភិបាល ធ្លាប់បង្ក្រាបមហាបាតុកម្ម របស់គណបក្សសង្គ្រោះប្រឆាំងលទ្ធផលបោះឆ្នោតក្រោយឆ្នាំ២០១៣ និងចុះកម្ទេច ជំរុំស្នាក់នៅរបស់បាតុករនៅទីលានប្រជាធិបតេយ្យ និងធ្លាប់ចោទថា មានអ្នកខ្លះចង់ផ្តួលរំលំរដ្ឋាភិបាល ជ្រកក្រោមស្លាកអង្គការសង្គមស៊ីវិល។
ការដាក់បញ្ជារបស់ប្រមុខរដ្ឋាភិបាលនេះធ្វើឡើង តែមួយថ្ងៃក្រោយពី លោក កឹម សុខា សរសេរនៅហ្វេសប៊ុក កាលពីម្សិលមិញថា «សន្តិភាពពិត គឺសន្តិភាពទាំងរូបកាយ (ខាងក្រៅ) និងសន្តិភាពទាំងផ្លូវចិត្ត (ខាងក្នុង)។ ការបញ្ចប់សង្គ្រាមប្រដាប់អាវុធ គឺជាផ្នែកមួយនៃសន្តិភាពក៏ពិតមែនហើយ។ផ្ទុយទៅវិញ ការដែលនៅតែធ្វើឲ្យខ្មែរបែកបាក់គ្នា ឈឺចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត យ៉ាងច្រើនសន្ធឹកសន្ធាប់ដោយអយុត្តិធម៌ ពីសំណាក់អ្នកមានបំពានអ្នកក្រ អ្នកខ្លាំងរាំងខ្ទប់អ្នកខ្សោយ អ្នកឈ្នះកៀបសង្កត់អ្នកចាញ់។ នេះហើយគឺ ជាមូលហេតុនាំឲ្យមានការប្រឆាំងកាន់តែច្រើនទៅ ច្រើនទៅ ដូចពាក្យស្លោកមួយបានចែងថា៖ ទីណាមានការជិះជាន់ ទីនោះមានការរើបម្រះ។»
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងថា សង្គ្រាមនៅកម្ពុជានឹងមិនអាចកើតឡើងទេ ក្នុងសម័យកាលនេះ ដោយលោកថា សង្គ្រាមអាចផ្ទុះឡើងលុះណាតែភាគីម្ខាងទៀតមានមហាអំណាចគាំទ្រ ហើយមានអាវុធ ដូចពីសម័យអតីតកាល។លោកបន្តថា កម្ពុជាបច្ចុប្បន្នបានផ្តល់អំណាចឲ្យពលរដ្ឋជ្រើសរើសមេដឹកនាំតារយៈការបោះឆ្នោត៥ឆ្នាំម្តង។
បើតាមលោក ប៊ួ បញ្ញា បទបញ្ជារបស់លោក ហ៊ុន សែន ពេលនេះជាបំភិតបំភ័យពលរដ្ឋ ច្រើនជាងបើកឲ្យមានអំហូសេរីភាពបញ្ចេញមតិតាមបែបប្រជាធិបតេយ្យ ស្របពេលការបោះឆ្នោតជិតមកដល់។
លោក ហ៊ុន សែន តែងតែរំលឹកដដែលៗពីសន្តិភាពដែលថាកើតឡើងដោយសារតែការដឹកនាំមករបស់លោកមានការរីកចំរើន។ប៉ុន្តែរបាយការណ៍នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានកត់សំគាល់ថា «ក្រោមអំណាចរបស់លោក ហ៊ុន សែន ប្រហែល៣០ឆ្នាំកន្លងមក មានទាំងហិង្សាលើអ្នកនយោបាយប្រឆាំង ការគាបសង្កត់ផ្នែកសិទ្ធិមនុស្ស និងអំពើពុករលួយ»៕
សរសេរមកកាន់ Soneat VOD តាមរយៈ soneat@vodhotnews.com
Subscribe to:
Posts (Atom)
How to earn money from enrich asia
If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...
-
តំណាងអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៣០ ខែតុលា បានចេញដីកា ២ផ្សេងគ្នាកោះហៅសមាជិកសហគមន៍ការពារព្រៃនៅសហគមន៍ភ្...
-
មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្ប...
-
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងនៅថ្ងៃនេះថា ច្បាប់នៅកម្ពុជាមិនតម្រូវឲ្យមានការអនុញ្ញាតពីអង្គការសហប...