Saturday, March 4, 2017

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​របាយការណ៍​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​ ស.រ.អា






រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
 រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA

 ន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ចាត់​ទុក​ថា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ខ្លាំង​នៅ​កម្ពុជា នោះ គឺ​សហរដ្ឋអាមេរិក កំពុង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ប៉ុណ្ណោះ និង​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​នីតិរដ្ឋ​របស់​កម្ពុជា។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា ប្រសិន​រដ្ឋាភិបាល​ទទួល​ស្គាល់​ការ​រក​ឃើញ​របស់​អន្តរជាតិ​ថា ការ​រឹតត្បិត​សេរីភាព​មែន និង​ធ្វើការ​កែ​លម្អ​ឡើង​វិញ វា​ជា​ផលប្រយោជន៍​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ។
ថ្វី​ត្បិត​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​មិន​ពេញ​ចិត្ត និង​តែងតែ​វាយ​ប្រហារ​បក​វិញ​ចំៗ​ថា សហរដ្ឋអាមេរិក​ជា​មេរោគ​នាំ​ឱ្យ​មាន​សង្គ្រាម និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​លើ​លោក​ក្ដី ក្ដី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​តែ​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់​ខ្លួន​ដែល​បង្ហាញ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។ របាយការណ៍​ថ្មី​នេះ មិន​ត្រឹមតែ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ឡើយ តែ​ថែមទាំង​ត្រូវ​បាន​វាយ​បក​ជា​ថ្មី​វិញ​ថា សហរដ្ឋអាមេរិក​កំពុង​ទាញ​ផលប្រយោជន៍​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ប៉ុណ្ណោះ។
មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យភាព ដែល​មហាអំណាច​មួយ​នេះ​ធ្លាប់​ធ្វើ​អន្តរាគមន៍​ម្ដង​រួច​ហើយ ក្នុង​ឆ្នាំ​១៩៧០ បាន​រុញ​ច្រាន​ឱ្យ​កម្ពុជា រលាយ​គ្មាន​សល់ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ទើប​កម្ពុជា ចាប់​ផ្ដើម​បង្កើត​ប្រព័ន្ធ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​នីតិរដ្ឋ​ឡើង​វិញ៖ «របាយការណ៍​នេះ​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សហរដ្ឋអាមេរិក ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​របស់​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យភាព»
ប្រតិកម្ម​ជា​ថ្មី​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​សហរដ្ឋអាមេរិក​នេះ បន្ទាប់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១៦ នៅ​កម្ពុជា។ របាយការណ៍​នេះ​រក​ឃើញ​ថា បញ្ហា​ចម្បង​ដែល​កម្ពុជា កំពុង​ជួប​ប្រទះ​រួម​មាន ប្រព័ន្ធ​តុលាការ​ពុំ​មាន​ប្រសិទ្ធភាព និង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អ្នក​នយោបាយ ការ​កើន​ឡើង​នៃ​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​និយាយ​ស្ដី ការ​បញ្ចេញ​មតិ ការ​ប្រមូលផ្ដុំ និង​ការ​បង្កើត​សមាគម​មាន​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ទាំង​ករណី​ជាក់ស្ដែង និង​ករណី​គំរាមកំហែង​ក្នុង​គោលបំណង​ដើម្បី​បំភិតបំភ័យ​គណបក្ស​ដែល​មាន​និន្នាការ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ក៏​ដូចជា​ដើម្បី​បង្ក្រាប​សំឡេង​ដែល​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ផង​ដែរ។ ក្រៅ​ពី​នេះ បញ្ហា​និទណ្ឌភាព និង​ការ​រំលោភ​បំពាន​នៅ​តែ​បន្ត​កើត​ឡើង​នៅ​កម្ពុជា។
អំ សំអាត ៨៥៥ ២០១៧
 ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo: RFA

 ប្រធាន​គ្រប់គ្រង​ការិយាល័យ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់​ថា ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ពិត​ជា​បាន​រក​ឃើញ​ការពិត​មុន​នឹង​ហ៊ាន​ចេញ​របាយការណ៍​បែប​នេះ។ លោក អំ សំអាត ក៏​មិន​ជឿ​ដែរ​ថា ការ​លើក​ឡើង​អំពី​បញ្ហា​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សិទ្ធិ​បញ្ចេញ​មតិ ព្រមទាំង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​សហរដ្ឋអាមេរិក នៅ​ពេល​នេះ ជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា នោះ​ដែរ ព្រោះ​កម្ពុជា បាន​ទទួល​ស្គាល់ និង​ព្រម​អនុវត្ត​តាម​នូវ​អ្វី​ដែល​មាន​ចែង​ក្នុង​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស៖ «មិន​មែន​ឱ្យ​តែ​ការ​លើក​ឡើង​របស់​គេ​សុទ្ធតែ​ជា​ការ​ជ្រៀតជ្រែក​ទេ ពីព្រោះ​បញ្ហា​ខ្លះ​យើង​ឃើញ​ថា សហរដ្ឋអាមេរិក​ក៏​នៅ​ក្នុង​ភាគី​មួយ​ដែល​ផ្ដល់​ហត្ថលេខី​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​ចែង​អំពី​ប្រព័ន្ធ​តុលាការ​ត្រូវ​តែ​ឯករាជ្យ កម្ពុជា​ត្រូវ​តែ​ទទួល​ស្គាល់​រាល់​បទដ្ឋាន​អន្តរជាតិ​ទាំង​ឡាយ​ស្ដីពី​សិទ្ធិ​មនុស្ស និង​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»
លោក អំ សំអាត ក៏​សង្កេត​ឃើញ​ថា បន្ទាប់​ពី​ភាព​ចម្រូងចម្រាស​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០១៣ ការ​បង្ក្រាប​បាតុកម្ម​កម្មករ​នៅ​លើ​ផ្លូវ​វ៉េងស្រេង និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម ហើយ​ជាពិសេស​ករណី​ឃាតកម្ម​ដ៏​រំជើបរំជួល​លើ​លោក​បណ្ឌិត កែម ឡី ជា​អ្នក​តែងតែ​រិះគន់​រដ្ឋាភិបាល​តាម​រយៈ​បញ្ចេញ​មតិ​កាល​ពី​​ឆ្នាំ​២០១៦ នោះ សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូលផ្ដុំ សិទ្ធិ​ជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ ត្រូវ​គេ​ស​សម្លឹង​ឃើញ​ថា មាន​រឹតត្បិត​កាន់​ខ្លាំង​នៅ​កម្ពុជា។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​វាយប្រហារ​ខ្លាំងៗ​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​ពូកែ​ដើរ​ឈ្លានពាន​ប្រទេស​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​កម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន ជាពិសេស​កុមារ​បាន​ស្លាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​គួរ​តែ​មាន​សំឡេង​រួម​មួយ​ដើម្បី​ថ្កោលទោស​ចំពោះ​សហរដ្ឋអាមេរិក។
សម្រាប់​សង្គម​ស៊ីវិល​វិញ​មើល​ឃើញ​ថា ការ​រំលឹក​អំពី​រឿង​ប្រវត្តិសាស្ត្រ​មក​ប្រៀបធៀប​ជាមួយ​ការ​រំលោភ​សិទ្ធិមនុស្ស​បច្ចុប្បន្ន​នៅ​កម្ពុជា គឺ​មិន​សម​ហេតុផល​ឡើយ ព្រោះ​រឿង​ពីរ​នេះ កើត​ឡើង​ក្នុង​កាលៈទេសៈ និង​របប​ផ្សេង​គ្នា។
លោក អំ សំអាត លើក​ឡើង​ទៀត​ថា ការ​គាស់​កកាយ​រឿង​ចាស់​មក រិះគន់​បក​ទៅ​សហរដ្ឋអាមេរិក វិញ មិន​មែន​ជា​ផល​ចំណេញ​សម្រាប់​ប្រទេស​កម្ពុជា នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​កម្ពុជា ព្រម​ទទួល​ស្គាល់​ចំណុច​ខ្វះខាត​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ​ដែល​ត្រូវ​បាន​អន្តរជាតិ​រិះគន់​កន្លង​មក យក​ទៅ​អនុវត្ត​ដើម្បី​កែប្រែ​ឱ្យ​ប្រសើរ​ឡើង​វិញ នៅ​ពេល​នោះ កម្ពុជា​នឹង​ទទួល​បាន​ការ​លើក​មុខ​មាត់​បន្ថែម​លើ​ឆាក​អន្តរជាតិ ថា​មាន​ការ​ជំរុញ​ឱ្យ​របប​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិមនុស្ស​ដំណើរ​ការ​កាន់​តែ​​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Wednesday, March 1, 2017

លោក​ប្រធានាធិបតី​អាមេរិក Donald Trump នឹង​បញ្ជាក់​ពី​អាទិភាព​ថវិកា​នៅ​ក្នុង​ការ​ថ្លែង​ដំបូង​ទៅ​កាន់​សភា

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump កំពុង​សម្ភាសជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២៣ កុម្ភៈ ២០១៧។

នាយក​ក្រុមហ៊ុន Samsung កូរ៉េខាងត្បូងជាប់​ចោទ​ក្នុង​រឿង​អាស្រូវ​ពុករលួយ

រូបភាពឯកសារ៖ ប្រធាន​ក្រុម​ហ៊ូន​ Samsung នៅ​កូរ៉េខាងត្បូង​លោក Jay Y. Lee បាន​មកដល់​ការិយាល័យក្រុម​ប្រឹក្សាឯករាជ្យ​ ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៧។


ពួករដ្ឋអាជ្ញាកូរ៉េខាង​ត្បូង​បាននិយាយ​ថា​ពួកគេ​នឹងចោទ​ប្រកាន់​ប្រធាន​ក្រុម​ហ៊ុន Samsung របស់ប្រទេស​កូរ៉េខាងត្បូង​និង​អ្នកចាត់ចែង​កិច្ចការ​ជាន់ខ្ពស់បួន​នាក់ទៀត​របស់​ក្រុមហ៊ុន​នេះ​ពី​បទ​សូក​ប៉ាន់និង​គៃ​បន្លំ​ប្រាក់កាស​ទាក់ទិន​ជាមួយ​រឿង​អាស្រូវ​ពុក​រលួយ​មានការ​ពាក់ព័ន្ធជាមួយ​លោកស្រី​ប្រធានាធិបតី​ Park Geun-hye ​ដែរ។​
ក្រុម​រដ្ឋអាជ្ញា​ពិសេស​ដែល​បាន​ត្រូវ​បង្កើត​ឡើងដើម្បី​ស៊ើប​អង្កេត​អំពី​បញ្ហា​នេះ​ក៏​បាន​ចោទ​ប្រកាន់លោក Lee Jae-yong ប្រធាន​ក្រុម​ហ៊ុន Samsung ថា​បាន​លាក់​ធន​ធាន​នៅ​ឯ​ប្រទេស​ក្រៅ​និង​បាន​និយាយ​កុហក​នៅចំពោះ​មុខ​សភា​ផង​ដែរ។​
លោកស្រី​ប្រធានាធិបតី Park Geun-hye បាន​ត្រូវចោទ​ប្រកាន់​ហើយ​បានត្រូវ​ព្យួរ​ការងារ​កាលពី​ខែ​ធ្នូពី​បទចោទ​ប្រកាន់​ថា​លោក​ស្រី​បាន​ឃុបឃិត​ជាមួយ​មិត្តភក្តិ​យូរយា​មក​ហើយ​របស់​លោក​ស្រី​ឈ្មោះ​អ្នកស្រី​ Choi Soon-sil ក្នុង​ការ​ជំរិត​យក​ប្រាក់ពី​ពួក​មហា​ក្រុមហ៊ុន​របស់​ប្រទេស​ដើម្បី​ធ្វើ​ជា​វិភាគ​ទាន​ចំនួន​រហូត​ដល់​៧០លាន​ដុល្លារ​ដល់​មូលនិធិ​ពីរមាន​ការ​សង្ស័យ​ដែល​ចាត់ចែង​កិច្ចការ​ដោយ​អ្នកស្រី​ Choi។​
លោក Lee ដែល​មាន​អាយុ៤៨​ឆ្នាំ​បានត្រូវ​ចាប់​ខ្លួន​កាល​ពី​ពេល​មុន​នេះ​ក្នុង​ខែ​នេះ​ក្នុង​ការ​ទាក់​ទិន​ជាមួយ​ករណី​នេះ។
តុលាការ​ធម្មនុញ្ញនៃ​ប្រទេស​កូរ៉េខាង​ត្បូង​បានបើក​ធ្វើការ​ស៊ើបអង្កេត​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់នៃ​ញតិចោទ​ប្រកាន់លើលោកស្រី​ប្រធានាធិបតី។​ប្រសិន​បើ​តុលាការ​នេះ​សម្រេច​តាមញតិ្តសភា​ លោកស្រី​ Park Geun-hye អាច​ជា​មេដឹកនាំ​ជាប់ឆ្នោត​ទី​មួយ​នៃប្រទេសកូរ៉េខាង​ត្បូងដែលបានត្រូវ​ដក​ចេញ​ពីតំណែង។
គេ​រំពឹង​ថា​នឹង​មានការសម្រេច​របស់តុលាការធម្មនុញ្ញនៅ​ពេលណាមួយ​ក្នុង​ខែក្រោយ៕

មេដឹកនាំ​ស៊ើបការណ៍​សម្ងាត់​មិន​​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ទំនាក់​ទំនង​លោកត្រាំនិង​រុស្ស៊ី​​ក្នុងទ្រង់ទ្រាយ​ធំ​ជាង​នេះ​ទេ

មេដឹកនាំ​ស៊ើបការណ៍​សម្ងាត់​នៅ​សភា​អាមេរិក​ លោក Devin Nunes នៅ​ពេល​ត្រូវ​បាន​សួរ​សំនួរ​ដោយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មន្ទីរ​បញ្ចកោណ​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ។


ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បាន​រក​ឃើញ​ភស្តុតាងដែល​បង្ហាញ​ភាព​មិន​សុក្រឹត​ណា​មួយរវាង​ក្រុម​មន្ត្រី​ដែល​ធ្វើ​ការ​នៅ​ក្នុង​យុទ្ធនាការ​ប្រកួត​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ជាមួយ​នឹង​ភ្នាក់ងារ​របស់​រុស្ស៊ី​នោះ​ទេ។
​លោក​បាន​បន្ថែម​ថា លោក​មិន​មាន​គម្រោង​ពង្រីក​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​រួច​ស្រាប់​ទៅ​ហើយ​នោះ​ទេ។
លោក Devin Nunes ដែល​ជា​សមាជិក​សភា​មួយ​រូប​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​មិន​អាច​ចេះ​តែ​ដើរ​ស្តី​បន្ទោស​គេ​នោះ​ទេ‍»។
លោក​កំពុង​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ចំណោម​ការ​ស៊ើប​អង្កេត​ចំនួន ​៣ ​របស់​សភា​ដែល​ស្វែង​រក​លទ្ធភាព​នៃ​ការ​ពាក់ព័ន្ធ​រវាង​លោក ត្រាំ និង​រុស្ស៊ី ប៉ុន្តែ​មិន​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ជាង​នេះ​នោះ​ទេ។
ក្រុម​តំណាង​រាស្ត្រ​ទាំង​នៅ​ក្នុង​រដ្ឋសភា​និង​ព្រឹទ្ធសភា​កំពុង​ស្វែង​រក​ព័ត៌មាន​លម្អិត​ដែល​រក​ឃើញ​ដោយ​សហគមន៍​ស៊ើប​អង្កេត​របស់​អាមេរិក​ដែល​ថា រុស្ស៊ី​បាន​លូកដៃ​ចូល​ទៅ​ក្នុង​ការ​បោះឆ្នោត​របស់​អាមេរិក​ ដើម្បី​ជួយ​ឲ្យ​លោក​ ត្រាំ ឈ្នះ​លោកស្រី Hillary Clinton មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស៕

លោក ត្រាំ គ្រោង​បង្កើន​ថវិកា​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​វិស័យ​ការពារ​ប្រទេស

លោក​ប្រធានាធិបតី​ ត្រាំ ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​អភិបាល​រដ្ឋ​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ផ្នែក​ការពារ​ប្រទេស ដោយ​ពណ៌នា​ការ​តម្លើង​១០​ភាគរយ​នេះ​ថា ជា​ព្រឹត្តិការណ៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ នេះ​ក៏​ជា​សារ​មួយ​ចង់​ធានា​ដល់​ពិភព​លោក​ពី​ «អនុភាព សន្តិសុខ​ និង​ភាព​អង់​អាច​របស់​អាមេរិក‍»។
ថ្លែង​ទៅ​កាន់​អភិបាល​រដ្ឋ​នានា​របស់​អាមេរិក​នៅ​ឯ​សេតវិមាន លោក ត្រាំ បាន​ថ្លែង​ថា៖«យើង​នឹង​ធានា​ថា កងទ័ព​របស់​យើង​មាន​ឧបករណ៍​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រារាំង​សង្គ្រាម ហើយ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ធ្វើ​សង្គ្រាម​នោះ​គឺ‍​ «ពួក​គេ​ត្រូវ​តែ​ឈ្នះ‍»។
ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ «ចាប់​ផ្តើម​ឈ្នះ​សង្គ្រាម​ជា​ថ្មី​ម្តង​ទៀត‍» ដោយ​រំឭក​ពី​ពេល​ដែល​លោក​ជា​យុវជន​មួយ​រូប​ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ដែល​ពលរដ្ឋ​អាមេរិកាំង​អួតអាង​ថា​ខ្លួន​ «មិន​ដែល​ចាញ់​សង្គ្រាម​នោះ‍»។
លោក ត្រាំ បាន​ថ្លែង​ថា៖ «ហើយ​ឥឡូវ​នេះ​យើង​មិន​ដែល​ឈ្នះ​សង្គ្រាម​ណា​មួយ​នោះ​ទេ គឺ​មិន​ដែល​ឈ្នះ​ទាល់​តែ​សោះ។ ហើយ​យើង​មិន​បាន​ប្រយុទ្ធ​ដើម្បី​ឈ្នះ​នោះ​ទេ។ ដូច្នេះ​ មាន​ន័យ​ថា យើង​ត្រូវ​តែ​ឈ្នះ ឬ​មិន​ប្រយុទ្ធ​តែ​ម្តង‍»។
លោក ត្រាំ បាន​ថ្លែង​ថា លោក​លើក​ឡើង​ពី​គម្រោង​នៃ​ការ​ចំណាយ​អាទិភាព​ឲ្យ​បាន​លម្អិត​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថ្លែង​ទៅ​កាន់​សភា​នៅ​ល្ងាច​ថ្ងៃ​អង្គារ ប៉ុន្តែ​លោក​បាន​ថ្លែង​បន្ថែម​ថា ថវិកា​បន្ថែម​សម្រាប់​មន្ទីរ​បញ្ចកោណ​«នឹង​កសាង​វិស័យ​យោធា​ដែល​ចុះ​អន់ថយ​របស់​អាមេរិក​ឡើង​វិញ នៅ​ពេល​មួយ​ដែល​យើង​ត្រូវ​បាន​វិស័យ​នេះ​បំផុត‍»។
ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​ថ្លែង​ថា រដ្ឋបាល​ថ្មី​របស់​លោក​នឹង​បន្ត​សន្សំ​សំចៃលើ​ការ​ចំណាយ​ទៅ​លើ​វិស័យ​ការពារ​ប្រទេស​ ដោយ​លោក​លើក​ឡើង​ថា លោក​បាន​កាត់​ថវិកា​ចំណាយ​ចំនួន ៧២៥ លាន​ដុល្លារ​ទៅ​លើ​យន្តហោះ​ចម្បាំង​ F35ថ្មី។
ក្រុម​មន្ត្រី​គ្រប់​គ្រង​ថវិកា​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ស្រប​ពេល​ដែល​មាន​ការ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​វិស័យ​ការពារ​ប្រទេស​នោះ នឹង​មាន​ការ​កាត់​បន្ថយ​កម្មវិធី​ក្នុង​ស្រុក​ និង​កាត់​បន្ថយ​ការ​ផ្តល់​ជំនួយ​បរទេស​ដល់​ប្រទេស​ដទៃ​ទៀត៕

មន្រ្តីកម្ពុជា​ដាស់​តឿន​ឲ្យ​ធ្វើ​តាម​គោល​ជំហរ​របស់​លោកប្រធានាធិបតី​​ ត្រាំ​ ទាក់​ទង​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន

រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។


មន្រ្តី​រាជ​រដ្ឋាភិបាល​កម្ពុជា​មួយរូប​ថ្លែង​ថា ការ​វាយ​ប្រហារ​របស់​លោក​ប្រធានាធិបតី​ ស.រ.អា. ដូណាល់ ត្រាំ​ ទៅ​លើ​អ្នក​កាសែត​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ប្រទេស​របស់​លោក​ឲ្យ​ពិនិត្យ​មើលព្រំ​ដែន​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។
លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋ​មន្ត្រី បាន​ព្រមាន​បណ្តា​ក្រុម​ហ៊ុន​ព័ត៌មាន​ ដែល​មាន​រួម​ទាំង​ស្ថានីយវិទ្យុ​២​ ដែល​បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​ ស.រ.អា.​ នោះ​ថា អាជ្ញាធរ​កម្ពុជា​ប្រហែល​ជា​អាច​ចាត់​វិធានការណ៍​ប្រឆាំង​នឹង​ស្ថានីយ​វិទ្យុ​ទាំង​២​នោះ ​ប្រសិន​បើសេចក្តី​រាយការណ៍​របស់​វិទ្យុ​ទាំង​ពីរ​នេះ ​គំរាម​កំហែង​ដល់​ស្ថិរភាព​នៃ​ប្រទេស​កម្ពុជា។
បណ្តាញ​ផ្សាយ​ព័ត៌មាន​ធំៗ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​គាំ​ទ្រ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ ដែល​កាន់​អំណាច​អស់​ពេល​ ៣ ​ទសវត្សរ៍​មក​ហើយ​នោះ​ ជា​ស្រេច​រួច​ទៅ​ហើយ។
លោក​ ផៃ ស៊ីផាន បាន​ធ្វើ​អត្ថាធិប្បាយ​កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​លើ​ទំព័រ ​Facebook ​របស់​លោក​ថា លោក​ ត្រាំ ​បាន​ផ្ញើរ​សារ​មួយ​យ៉ាង​ច្បាស់​លាស់​ថា របាយការណ៍​របស់​អ្នក​កាសែត​វិជ្ជាជីវៈ​ខ្លះ មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការពិត​ជាក់​ស្តែង​ទេ។ លោក​ថ្លែង​ថា លោក​ ត្រាំ ​ចង់​និយាយ​ថា « សេរីភាព​នៃ​ការ​បញ្ចេញ​មិតិ​យោបល់ ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​នៃ​ច្បាប់ និង​ត្រូវ​តែ​គោរព​ដែន​អំណាច​រដ្ឋ ក្នុង​កិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ រាប់​ទាំង​ផល​ប្រយោជន៍​និង​សន្តិភាព​ជាតិ»។
លោក​ ផៃ ស៊ីផាន ​បាន​ព្រមាន​ស្ថានីយ​វិទ្យុ​ល្បី​ល្បាញ​៣​ គឺ​ស្ថានីយវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​វិទ្យុអាស៊ីសេរី និង​ វិទ្យុ ​VOA ​ ដែល​ឧបតម្ថ​ថវិកា​ដោយ​រដ្ឋាភិបាល​ស.រ.អា. ជាមួយ​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដទៃ​ទៀត​ដែល​មិន​បញ្ចេញ​ឈ្មោះ​ «ត្រូវ​តែ​ពិចារណា​សារជា​ថ្មី​ចំពោះ​ការ​ប្រើប្រាស់​រលក​អាកាស ក៏​ដូច​ជា​បោះពុម្ភ​ផ្សាយ​មុន​ពេល​រាជ​រដ្ឋាភិបាល​មាន​ចំណាត់​ការ ឆ្លើយ​តប​ទៅ​នឹង​ព័ត៌មាន​បំផ្លៃ​ការ​ពិត ញុះញង់​ដែល​គំរាម​គំហែង​ដល់​ស្ថិរភាព និង សន្តិភាពរបស់​កម្ពុជា‍»។ អាណត្តិ​នៃ​ស្ថានីយវិទ្យុ​ដែល​ស.រ.អា.​គាំ​ទ្រ​ទាំង​២​នេះ គឺ​ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជា​ធិប​តេយ្យ​ និង ការ​ចែក​ចាយ​ព័ត៌មាន​ដោយ​សេរី។
លោក​ស្រី​ ចក់ សុភាព​ នាយិកា​នៃ​មជ្ឈៈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​ជា​អង្គការ​ឯក​រាជ្យ​មួយ​ទទួល​មូលនិធិ​ពី​សំណាក់​បណ្តា​ប្រទេស​ផ្តល់​ជំនួយ​នោះ បាន​កត់​សម្គាល់​ថា អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​គាំ​ទ្រវិស័យ​សារព័ត៌មាន​នោះ បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​ថ្នាក់លេខ ១២០ ក្នុង​ចំណោម​ប្រទេស​ចំនួន ​១៨០​ សម្រាប់​សេរីភាព​សារព័ត៌មាន ដោយ​បញ្ជាក់​ថា កម្ពុជា​មិន​មែន​ជា​កន្លែង​ងាយ​ស្រួល​សម្រាប់​អ្នក​យក​ព័ត៌មាន​ធ្វើ​ការ​នោះ​ទេ៕

តុលាការ​នឹង​ប្រកាស​សាលក្រម​រឿង​ជនជាប់ចោទ ជួប សម្លាប់ នៅ​ថ្ងៃ​​ទី២៣ មីនា

ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ (រូប​កណ្ដាល​ពាក់អាវពណ៌ទឹកក្រូច)ពេល​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn 
Chanratha


អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ក្រោយ​បញ្ចប់​សវនាការ​ជំនុំជម្រះ​លើ​ជន​ជាប់​ចោទ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅ​ថ្ងៃ​ទី​១ មីនា ថា សាលក្រម​ករណី​នេះ នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា។
ជន​ជាប់​ចោទ ជួប សម្លាប់ ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់​ក្នុង​​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពីថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៦។
ជន​ជាប់​ចោទ​រូប​នេះ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​ដល់​តុលាការ​នៅ​ម៉ោង​ជាង​៨ កន្លះ​ព្រឹក ខណៈ​ពលរដ្ឋ​តិច​តួច​ណាស់​ដែល​មក​តាម​ដាន​ព្រឹត្តិការណ៍​សវនាការ​ជំនុំជម្រះ​នេះ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​

How to earn money from enrich asia

If you are looking to make money online, I would strongly recommend to you join the Enrich.Asia, the most powerful social network that allow...